
កុំបន្ទោសព្រហ្មលិខិត! មនុស្សស្រីបើមានចរិត ៥ នេះ នឹងពិបាករកប្តីខ្លាំងណាស់
ធ្លាប់ឆ្ងល់និងគិតដែរទេ ហេតុអ្វីមនុស្សស្រីមួយចំនួនស្អាតក៏ស្អាត ពូកែក៏ពូកែ តែមិនទាន់មានគូជីវិតនឹងគេ? តាមពិតទៅវាមានហេតុផលជាច្រើននៅពីក្រោយនោះ ដែលពាក់ព័ន្ធនឹងអត្តចរិត និងភាពជាខ្លួនឯងខ្លាំងពេក ដែលមិនអាចផ្លាស់ប្តូរដើម្បីបំពេញចិត្តដៃគូម្ខាងទៀត។ ក្នុងអត្ថបទនេះ Knongsrok បង្ហាញ ៥ ចំណុចដែលធ្វើឲ្យនារីភាគច្រើនពិបាកនឹងបានប្តីខ្លាំងបំផុត៖ ៥) ល្អពេក ពាក្យថាល្អពេក អ្នកមិនខុសនោះទេ តែវាជារឿងធម្មតាទៅហើយ។ មនុស្សស្រីដែលមានការងារធ្វើខ្ពង់ខ្ពស់ អាចរកបានប្រាក់ចំណូលលើសលប់ដោយខ្លួនឯង ច្រើនតែអភ័ព្វមិនងាយនឹងបានស្វាមីនោះទេ។ នោះក៏ដោយសារតែបុរសល្មមៗក៏គេមិនហ៊ានចូលសួរ ព្រោះពួកគេគិតថា គេមិនសូវមានទំនុកចិត្តក្នុងការចាប់ផ្តើមទំនាក់ទំនងជាមួយអ្នក បែបនេះបើទាល់ខ្លាំង មានតែអ្នកបន្ទាបខ្លួនធ្វើរាងទន់ខ្សោយបន្តិច។ ៤) ការអត់ធ្មត់នៅមានកម្រិត មនុស្សគ្មានអ្វីធំជាងការអត់ធ្មត់នោះទេ មិនថាតែក្នុងជីវិតស្នេហា ឬជីវិតរស់នៅធម្មតានោះឡើយ។ ការដែលមានការអត់ធ្មត់ទាបពេក…



















