របៀបតាមចែចង់ក្រាស់ឱ្យបាន ទោះបីជាក្រាស់មានសង្សាររួចហើយក៏ដោយ

Knongsrok 1
ការផ្សាយពាណិជ្ជកម្ម

ការទៅស្រឡាញ់សង្សារគេ ឬស្រឡាញ់អ្នកដែលមានគូរួចហើយមិនខុសទេ តែបើយើងទៅតាមបំបែកគេ ឬជ្រៀតជ្រែកធ្វើជាអ្នកទីបីទើបជារឿងដែលមិនសមគួរ។ ប៉ុន្តែចំពោះពាក្យថាស្នេហា ការស្រឡាញ់ គ្មាននរណាអាចដកចិត្តមកវិញបានឡើយ ជ្រុលស្រឡាញ់ គឺស្រឡាញ់ហើយ មានតែបណ្ដោយទៅតាមអារម្មណ៍មួយឆាវតែប៉ុណ្ណោះ។

ជាក់ស្ដែងពិតជាមានមែន​ អ្នកដែលលង់ចិត្តស្រឡាញ់លើអ្នកដែលមានម្ចាស់ ឬមានសង្សាររួចទៅហើយ ហើយក៏ពិបាកនឹងកាត់ចិត្ត ឬបំភ្លេចគេ ខាងក្រោមនេះ ជាវិធីខ្លះៗ ដែលអាចជួយជំរុញឱ្យយើងតាមចែចង់ក្រាស់ឱ្យបាន បើទោជាគេមានសង្សារ ឬមានម្ចាស់រួចហើយក្ដី ៖

ការផ្សាយពាណិជ្ជកម្ម

86392574_185199669488608_7484427224238522368_o

១. តាមដានគូស្នេហ៍ទាំងពីរនាក់នេះ

ការផ្សាយពាណិជ្ជកម្ម

ឱ្យតាមដានមើលរាល់សកម្មភាពរបស់គេទាំងពីរនាក់ តែមិនមែនឱ្យចូលទៅបំបែកបំបាក់ ឬធ្វើជាតួឈ្នានីស ឆ្អឹងទទឹង-ក ដល់ស្នេហាគេទេ បើហ៊ានតែចូលទៅជ្រៀតជ្រែកពេលគេនៅជាមួយគ្នា ប្រយ័ត្នបាប នៅព្រៅដល់ចាស់ គ្មានអ្នកណាស្រឡាញ់ទៅ។

២. ឧស្សាហ៍បង្កើតភាពចៃដន្យឱ្យខ្លួនឯងបានជួបក្រាស់

ការផ្សាយពាណិជ្ជកម្ម

មិនថាទីណា កន្លែងណា ត្រូវតែចេះបង្កើតភាពចៃដន្យឱ្យខ្លួនឯង និងគេឱ្យបានច្រើន ក៏ដូចជាត្រូវដឹងពីអត្តចរិត ចំណង់ចំណូលចិត្ត និងទីកន្លែងដែលគេតែងតែទៅ។

Screen Shot 2021 02 17 At 9.24.14 AM

ការផ្សាយពាណិជ្ជកម្ម

៣. ចូលឱ្យជិត និងរាប់អានមិត្តជិតស្និទ្ធរបស់គេ

ដូចពាក្យគេថា ស្រឡាញ់មេបំពេរកូន យើងស្រឡាញ់គេ ក៏គួរតែសាងភាពស្និទ្ធស្នាលជាមួយមិត្តជិតស្និទ្ធរបស់គេឱ្យបានច្រើន ក៏ដូចជាព្យាយាមនិយាយ ឬធ្វើអ្វីឱ្យជាលក្ខណៈទាក់ទងទៅនឹងក្រាស់យើង ដើម្បីទាមទារចំណាប់អារម្មណ៍មិត្តគេ ឱ្យមិត្តគេលើកនិយាយពីយើងដែរ។

ការផ្សាយពាណិជ្ជកម្ម

៤. បានចូលចិត្តគេ ធ្វើជាអ្នកលួងលោមពេលគេពិបាកចិត្ត

ជាធម្មតា សង្សារណាក៏មានពេលឈ្លោះគ្នាដែរ អ៊ីចឹងហើយ យើងយកឱកាសហ្នឹង ទៅនៅក្បែរគេ លួងលោមគេ ព្យាយាមយល់ចិត្តគេ ធ្វើម៉េចបញ្ជាក់ឱ្យគេដឹងថា យើងជាមនុស្សម្នាក់ដែលតែងតែនៅក្បែរគេ មិនបោះបង់គេឡើយ មិនថាស្ថិតក្នុងកាលៈទេសៈណាក៏ដោយ នេះជាការសន្សំពិន្ទុ។

ការផ្សាយពាណិជ្ជកម្ម

151348547_1132390087201687_4162876362586370888_o

៥. ជួយគេគ្រប់ពេលដែលគេលំបាក ឬត្រូវការជំនួយ

ការផ្សាយពាណិជ្ជកម្ម

ដាច់ខាតហាមបដិសេធរាល់ពេលគេត្រូវការជំនួយ ការបដិសេធម្ដង​ អាចឱ្យយើងខាតពិន្ទុ ឬធ្លាក់ពីតារាងនៃការគិតពិចារណារបស់គេ បើស្រឡាញ់គេខ្លាំង មិនអាចកាត់ចិត្តពីគេបាន ក៏ទ្រាំៗទៅ ធ្វើម៉េចយើងស្រឡាញ់គេទៅហើយ។

សូមបញ្ជាក់ថា ៥ចំណុចខាងលើនេះ ធានាថានឹងអាចចែចង់ក្រាស់បាន ទោះក្រាស់មានសង្សាររួចក៏ដោយ តែបាន មិនមែនបានក្រាស់ទេ គឺអាចបានទៅពេទ្យ ឬបានរបួសអីចឹងទៅ ( នេះគ្រាន់តែជាការពិពណ៌លេងសើច បំបាត់ភាពតានតឹង សម្រាប់អ្នកដែលខកខ្លួន ទៅដាក់ចិត្តស្រឡាញ់ប៉ះសង្សារគេ ឬអ្នកដែលមានម្ចាស់តែប៉ុណ្ណោះ ) ៕

ការផ្សាយពាណិជ្ជកម្ម

86192767_191332261947563_6126771517758898176_n

អត្ថបទ ៖ ភី អេក
ក្នុងស្រុករក្សាសិទ្ធ

ការផ្សាយពាណិជ្ជកម្ម