Wisdoms

គេហទំព័រ ក្នុងស្រុក (KNONGSROK) ជាគណនីរបស់ក្រុមការងារនិពន្ធ។ យើងផ្សាយព័ត៌មាន ចំណេះដឹងទូទៅ និងគន្លឹះជីវិតប្រចាំថ្ងៃ ជាភាសាខ្មែរងាយអាន ងាយយល់ សម្រាប់អ្នកអានគ្រប់រូប។
Cvvdfd
សង្គម

អាងចិញ្ចឹមត្រីត្រូវដាក់ទីតាំង ៦ នេះ បើដាក់ខុស ប្រយ័ត្ននាំសំណាងមិនល្អចូលផ្ទះ

នៅពេលដែលជ្រើសរើសទីតាំងដាក់អាងចិញ្ចឹមត្រី អ្នកក៏ត្រូវច្បាស់លាស់ដែរថា នឹងដាក់នៅទីតាំងដែលល្អផ្អែកតាមក្បួនហុងស៊ុយ មិនមែនចេះតែដាក់នោះទេ ព្រោះអាចនាំសំណាងមិនល្អដល់ម្ចាស់ផ្ទះឬម្ចាស់ស្ថាប័ននោះ។ ៦) កុំដាក់អាងចិញ្ចឹមត្រីដោយក្រោយសាឡុង តាមក្បួនហុងស៊ុយដោយសារតែអាងចិញ្ចឹមត្រី វាមានភាពរឹងមាំ អ៊ីចឹងបើដាក់នៅខាងក្រោយសាឡុងនៃបន្ទប់ទទួលភ្ញៀវ ដែលជាកន្លែងត្រូវការស្ថិរភាព នោះនឹងនាំឲ្យគ្រួសារកើតមានជម្លោះជារឿយៗ។ ៥) កុំដាក់អាងចិញ្ចឹមត្រីនៅផ្លូវចូលឬក្បែរបង្គន់ វាជារបស់ហុងស៊ុយ អ៊ីចឹងបើដាក់ក្បែរបង្គន់ ជាកន្លែងដែលផ្ទុកខ្យល់មិនល្អ មានថាមពលអវិជ្ជមាន នោះវាមិនសមស្របគ្នាទេ ពោលនឹងជះឥទ្ធិពលដល់សំណាង និងវិបុលភាពនៃក្រុមគ្រួសារដូចគ្នា។ ៤) កុំដាក់អាងចិញ្ចឹមត្រីទល់មុខចង្រ្កាន ផ្ទះបាយជាកន្លែងដែលគេហៅថា ធាតុភ្លើង បែបនេះទឹកនិងភ្លើងមិនគួរនៅក្បែរគ្នាទេ។ វានឹងបង្កើតថាមពលផ្ទុយគ្នា នាំឲ្យសមាជិកក្នុងផ្ទះអាចជួបបញ្ហាសុខភាព ឬកើតជំងឺឈឺថ្កាត់នានា។ ៣) កុំដាក់អាងចិញ្ចឹមត្រីនៅមុខឬក្រោមអាសនៈ កុំដាក់នៅខាងក្រោមឬមុខអាសនៈ…

Fdf
ប្លែកៗ

ព្រហស្បតិ៍-អាទិត្យ​ ៤ ​ថ្ងៃ​ចុង​ក្រោយ​ខែ​កក្កដា មហា​ឆ្នាំ​ទាំង ៤ ជួប​សំណាង​ មានលុយទិញឡានទិញផ្ទះថ្មី

នៅសប្តាហ៍នេះ ជាទំព័រ ៤ ថ្ងៃចុងក្រោយនៃខែកក្កដា ចន្លោះថ្ងៃព្រហស្បតិ៍ ទៅដល់ថ្ងៃអាទិត្យ គឺជាដំណាច់ខែ រីឯអ្នកដែលកើតឆ្នាំទាំង ៤ ដូចបង្ហាញខាងក្រោម នឹងមានលាភ មានសំណាងហូរចូលច្រើនជាបន្តបន្ទាប់ ហើយបើនិយាយពីចំណូលគឺច្រើនជាង ៣-៤ ដងធៀបនឹងចំណូលធម្មតាដែលអ្នកធ្លាប់រកបាន៖ អ្នកកើតឆ្នាំរកា – មាន់ ៤ ថ្ងៃនៃដំណាច់ខែខាងមុខ ជោគវាសនាម្ចាស់ឆ្នាំរកា នឹងធ្វើឲ្យគ្រប់គ្នាច្រណែនចង់បាន ក៏ព្រោះតែអ្នកអាចជួបសំណាង ហើយលែងខ្វល់ពីបញ្ហាប្រាក់កាក់នានា។ ឱកាសមានបានគឺមានច្រើនជាងអ្នកកើតឆ្នាំផ្សេងៗទាំងអស់។ បើអ្នកជាអ្នកធ្វើជំនួញ អ្នកនឹងទទួលបាភាពរីកចម្រើនខ្ពស់ហួសពីការរំពឹងទុក ហើយជួបបញ្ហាអ្វីក៏រមែងមានគេចាំជួយ ចាំដោះស្រាយឲ្យជានិច្ច។ កំឡុងពេលនេះ អ្នកក៏អាចមានវាសនា ទិញបានរថយន្តថ្មី…

Tt43
ប្លែកៗ

​ថ្ងៃ​នេះ​ថ្ងៃ​សីល លុយ​រអិល​ចូល​ដូច​ទឹក​ធ្លាក់ ខ្ជាក់​ទ្រព្យ​ក្នុង​ផ្ទះ​ទាំង​ដុំ ដល់​ម្ចាស់​ឆ្នាំ ៣

​ថ្ងៃ​ទី ២៨ ​កក្កដា​នេះ ចំ​ថ្ងៃ​ ១៥ រោច ជា​ថ្ងៃ​សីល ដែល​វា​ជា​ថ្ងៃ​នាំ​លាភ​សំណាង ជោគជ័យតទៅខាងមុខ ​ចូល​ដល់​ម្ចាស់​ឆ្នាំ​ទាំង ៣ ខាង​ក្រោម៖ អ្នក​កើត​ឆ្នាំ​មមី – សេះ បញ្ហា​ទាំង​ឡាយ សម្រាប់​អ្នក​កើត​ឆ្នាំ​មមី នឹង​មិន​ខ្លាច​តតាំង​ឡើយ​ ដោយ​ពួក​គេ​ជា​មនុស្ស​ដែល​មាន​ការ​គិត​សុទិដ្ឋិនិយម និង​មិន​គេចវេះ​ពី​ការ​ពិត។ ពួក​គេ​តែងតែ​ព្យាយាម​ស្វែងរក​ផ្លូវ​ដែល​ល្អ​បំផុត​សម្រាប់​ខ្លួន​ឯង។ តាម​ហោរាសាស្ត្រ​តទៅមុខ ពីថ្ងៃទី ២៨ កក្កដា មមី​នឹង​ធំ​ក្លិន​លាភ ធំ​ក្លិន​ជ័យ បង្កើន​ទ្រព្យ​គួរ​ឲ្យ​កត់​សម្គាល់ ហើយ​សម្ពាធ​ការងារ​និង​ការ​រកស៊ី​ក៏​ត្រូវ​បាន​កាត់​បន្ថយ​បើ​ធៀប​នឹង​ពេល​មុន។ អ្នកកើតឆ្នាំឆ្លូវ – គោ…

New Copy
ប្លែកៗ

ចុងឆ្នាំ ២០២២! អ្នកឆ្នាំទាំង ៣ ទទួលបានលាភសំណាង លើផ្នែកលុយកកាក់ ការបណ្ដាក់ទុន

ហោរាសាស្ត្រ​ទស្សន៍ទាយ​ថា រាសី​របស់​ឆ្នាំ​ទាំង ៣ ខាងក្រោម​នេះ​ នឹង​ចម្រើន​ឡើង​ខ្លាំងនៅក្នុង​ខែ​សីហា ហើយ​បន្ត​ច្រើន​ខែ​ទៀត​រហូតដល់ដាច់ឆ្នាំ ២០២២ នេះ។ ១. ឆ្នាំខាល ហោរាសាស្ត្រ​ទស្សន៍ទាយ​ថា រាសី​របស់​អ្នក​កើត​ឆ្នាំ​ខ្លា ក្នុង​ខែ​សីហា​ខាង​មុខ​នេះ​នឹង​មាន​លាភ​ធំ ច្រូត​កាត់​ជោគជ័យ និង​មាន​លុយ​ចូល​ហូរហៀរ​។ អ្នក​ដែល​ធ្វើ​អាជីវកម្ម និង​ការ​វិនិយោគ​អាច​ជួប​ឱកាស​អភិវឌ្ឍន៍​បាន​ល្អ។ ខែ​សីហា ខ្លា​មាន​សំណាង​ខាង​លុយកាក់។ ចាប់ពីពេលនេះតទៅ ខ្ញុំមានវាសនាទទួលជំនួយពីអ្នក ដូច្នេះអ្វីៗនឹងប្រព្រឹត្តទៅដោយរលូន។ ជោគ​វាសនា​នឹង​ត្រូវ​ថែរក្សា​ដោយ​ព្រះ​នៃ​សំណាង​ ​ដូច្នេះ​អាជីព​ការងារ​រីកចម្រើន​ដូច​ការ​ចង់បាន ជីវិត​កាន់តែ​សម្បូរ​ហូរហៀរ​។ ២. ឆ្នាំកុរ អាជីព​របស់​អ្នកឆ្នាំជ្រូក​នៅ​ខែ​សីហា​ ត្រូវ​បាន​គេ​ព្យាករ​ថា ​នឹង​បើក​ចំហ និង​ខ្លាំង​ផ្នែក​ហិរញ្ញវត្ថុ។ អ្នកឆ្នាំនេះគ្រាន់តែត្រូវមានភាពឧស្សាហ៍ព្យាយាម…

New Copy
សង្គម

មនុស្សម្នាក់ ប្រែជាស្ងៀមស្ងាត់ ហេតុផលព្រោះ ទី១ គឺ ហត់នឿយនឹងបញ្ហាជីវិត ទី២ គឺឆ្អែតចិត្តនឹងយើងខ្លាំង

មានរឿងមួយដែលខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នា ប្រសិនបើថ្ងៃណាមួយ មនុស្សដែលធ្លាប់ខ្វល់ខ្វាយពីយើង យកចិត្តទុកដាក់ចំពោះយើង ស្រឡាញ់យើងខ្លាំង តែងតែអភ័យឱ្យយើងគ្រ​ប់យ៉ាង តាមចិត្តយើងគ្រប់រឿង ហើយក៏ជាមនុស្សដែលតែងតែទុកយើងសំខាន់បំផុតចំពោះគេ​ នៅសុខៗ ស្រាប់តែគេប្រែប្លែកមិនដូចមុន ប្រែជាមនុស្សស្ងប់ស្ងាត់ លែងរអ៊ូ លែងរករឿង ហើយក៏លែងសួរនាំ ដេញដោល លែងឈ្លោះជាមួយនឹងយើង គេប្រែជាមនុស្សថ្មីម្នាក់ កុំបន្ទោសគេថាគេប្លែក កុំថាឱ្យគេលែងដូចមុន កុំរករឿងគេ ថាគេផ្លាស់ប្ដូរ តែសួរគេតែ ២ សំណួរបានហើយ ៖ ១. តើមានរឿងអ្វីកើតឡើងចំពោះគេ? មានបញ្ហាអ្វីកើតឡើង ដែលធ្វើឱ្យគេរងសម្ពាធ និងប្រែជាស្ងប់ស្ងាត់បែបហ្នឹង? ២. តើខ្លួនយើងនេះ…

Dsasd
ប្លែកៗ

កុំ​ឆ្ងល់​ថា​ម៉េច​បាន​ចេះ​តែ​ស៊យ ជួប​រឿង​អាក្រក់ នោះ​មក​ពី​អ្នក​រំលង​ចំណុច​ទាំង ៨ នេះ

តាម​រយៈ​ការ​ផ្លាស់ប្តូរ​ទម្លាប់​មិន​ល្អ​ទាំង ៨ ចំណុច​នេះ ត្រូវ​បាន​ចាស់ៗ​ពី​បុរាណ​ដំណាល​ត​គ្នា​ថា នឹង​ជួយ​ឲ្យ​មនុស្ស​ដែល​ជួប​តែ​រឿង​មិន​ល្អ អាច​ផ្លាស់​មក​ជួប​សំណាង​ល្អ​វិញ ហើយ​សកម្មភាព​ខ្លះ​វា​ជា​រឿង​សាមញ្ញ ដែល​មនុស្ស​ជា​ច្រើន​រំលង។ ៨) គ្រែ ហាម​ដាច់​ខាត​ដំឡើង​គ្រែ ដែល​មាន​ក្បាល​គ្រែ​ទល់​នឹង​ជញ្ជាំង​បន្ទប់​ទឹក ព្រោះ​តាម​ក្បួន​គឺ​វា​នាំ​ឲ្យ​អ្នក​ជួប​សំណាង​មិន​ល្អ។ មួយ​ផ្សេង​ទៀត​កុំ​ដាក់​ក្បាល​គ្រែ​ទល់​ទៅ​នឹង​ទ្វារ​ចេញ ព្រោះ​វា​នាំ​ឲ្យ​របូត​ទ្រព្យ។ ៧) កាបូប​លុយ រៀងរាល់​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី អ្នក​គួរ​តែ​ប្តូរ​កាបូប​លុយ​ថ្មី​ម្តង​បើ​អាច ហើយ​ដាក់​លុយ​ ៩០០ ឬ ៩ ០០០ ដែល​ជា​លេខ​សំណាង​នៅ​ក្នុង​កាបូប។ ជាង​នេះ​សូម​កុំ​ប្រើប្រាស់​កាបូប​រហែក ឬ​ដាច់​រយីករយាក​ឲ្យ​សោះ ទោះ​មាន​លុយ​ក្នុង​កាបូប​ច្រើន​ប៉ុណ្ណា​ក៏​មិន​សល់​ដែរ។ ៦) ឆ្កែ​ឆ្មា​អនាថា ឃើញ​សត្វ​ឆ្កែឆ្មា​អនាថា កុំ​ភ្លេច​ជួយ​ដាក់​ទឹក…

Sdsad
ប្លែកៗ

ទ្រាំ​បន្តិច​ទៅ ៥ ​ថ្ងៃ​ទៀត ម្ចាស់​ឆ្នាំ​ទាំង ៣ ដូច​មាន​បារមី​ជប់ គ្រប់​ទឹក លុយចូលគ្រប់ទិស

ឆ្លង​ផុត​តែ ៥ ​ថ្ងៃ រាប់​ពី​ថ្ងៃ​ទី ២៧ នេះ​ទៅ បើក​ក្បាល​ចូល​ខែ​ថ្មី ខែ​សីហា ឆ្នាំ ២០២២ សម្រាប់​រាសី​ម្ចាស់​ឆ្នាំ​ទាំង ៣ ខាង​ក្រោម នឹង​ឡើង​ខ្ពស់​ត្រដែត ប្រទះ​លាភ​សំណាង​ហូរ​ចូល​ជុំ​ទិស៖ អ្នកកើតឆ្នាំមមី – សេះ អ្នក​កើត​ឆ្នាំ​មមី ជា​មនុស្ស​ដែល​ពូកែ​ខាង​បង្កើត​ទំនាក់ទំនង ហើយ​រមែង​ប្រើប្រាស់​បណ្តាញ​នោះ ក្លាយ​ទៅ​ជា​អាជីព​បង្កើត​ចំណូល​ជា​ប្រចាំ។ ស្ទើរ​ពេញ​មួយ​ជីវិត​ម្ចាស់​ឆ្នាំសេះ តែងតែ​ជួប​សំណាង ហើយ​ដើមខែសីហាខាងមុខនេះ គឺ​កាន់​តែ​មិន​អាច​លើកលែង​បាន។ លាភ​សំណាង​នឹង​កាន់​តែ​ធំ ធំ​ជាង​ខែ​មុនៗ​ទៅ​ទៀត ពោល​វា​នឹង​ក្លាយ​ជា​ផល​លើស​ការ​រំពឹង​ទុក តែ​យ៉ាង​ណា​ត្រូវ​ចាំ កុំ​ខ្ជិល កុំ​ធុញ​នឹង​ការងារ​ឬ​របរ​រកស៊ី​ខ្លួន​ឯង…

New Copy
ប្លែកៗ

ឆ្នាំទាំង ៤ អាក្រក់ប្រែជាល្អ សំណាងបានដូចមាត់

ហោរាសាស្ត្រនៅចុងឆ្នាំ ២០២២ និងដើមឆ្នាំ ២០២៣ អ្នកឆ្នាំទាំង ៤ ដូចខាងក្រោម ដែលផ្លាស់ប្តូរសំណាង និងផ្លាស់ប្តូរខ្លួនឯងដោយជោគជ័យ ធ្វើឱ្យមនុស្សគ្រប់គ្នាច្រណែន។ ១. ឆ្នាំរកា អ្នកដែលកើតក្នុងឆ្នាំរកា មានឱកាសក្លាយជារាសីចក្រដ៏រុងរឿងក្នុងខែចុងក្រោយនៃឆ្នាំខ្លានៅឆ្នាំ២០២២នេះ។ ស្ថានភាពហិរញ្ញវត្ថុរបស់អ្នកនឹងបង្ហាញសញ្ញានៃការអភិវឌ្ឍន៍វិជ្ជមានក្នុងពេលឆាប់ៗនេះ ដោយសារលុយកាក់ត្រូវទូទាត់ឱ្យបានត្រឹមត្រូវ។ ធ្វើអាជីវកម្ម ត្រូវបានប្រទានពរដល់ស្ថានសួគ៌។ ជាពិសេស ចូលដល់ឆ្នាំ ២០២៣ អ្នកដែលកើតឆ្នាំរកា គឺជាឆ្នាំ ដែលសម្រេចបាននូវសមិទ្ធិផលជាច្រើនគួរឱ្យកត់សម្គាល់។ ដោយ​សារ​ជោគ​វាសនា​ល្អ​របស់​ឆ្នាំ​មាន់​គ្រាន់តែ​ផ្ដោត​លើ​ការ​ធ្វើ​ឱ្យ​បាន​ល្អ​ក្នុង​ការងារ​បច្ចុប្បន្ន​ ក៏​អាច​រក​ចំណូល​បាន​ច្រើន​ដែរ។ ប្រសិនបើអ្នកឆ្នាំរកា ជាបុគ្គលិកធ្វើការដើម្បីទទួលបានខែ ការលំបាកក្នុងការងារត្រូវបានដកចេញទំនាក់ទំនងជាមួយអ្នកដឹកនាំ និងមិត្តរួមការងារកាន់តែមានភាពចុះសម្រុងគ្នាការវាយតម្លៃខ្ពស់ពីថ្នាក់លើ និងដំឡើងឋានៈ បានស្នើឱ្យដំឡើងប្រាក់ខែ…

New
ទស្សនៈ

ក្នុងវ័យ 20 ឆ្នាំ ជីវិតគឺនិយាយអំពីការសប្បាយ ដែលមនុស្សតិចណាស់ ដែលខ្វល់គិតពីអនាគត

១. កុំប្រៀបធៀបខ្លួនឯងទៅនឹងអ្នកដទៃ កុំច្រណែន បើ​គេ​មាន​ផ្ទះ គេ​មាន​ឡាន គេ​មាន​ដើមទុន យើងគួរតែផ្តោតលើគោលដៅរបស់យើងវិញ ជឿជាក់លើដំណើរការនៃជីវិតខ្លួនង។ ពួក​គេ​ក៏​បាន​ឆ្លង​កាត់​ការ​លំបាក​មុន​នឹង​ឈាន​ទៅ​ដល់​គោលដៅ។ យើង​ក៏​បែប​ហ្នឹង​ដែរ គ្មានអ្វីងាយស្រួលទេ គ្រប់យ៉ាងត្រូវប្រឹងប្រែង បន្តទៅមុខទៀត! ២. វិនិយោគលើខ្លួនឯង ទទួលយកវគ្គសិក្សាតាមអ៊ីនធឺណិត។ អាន​សៀវភៅ ជឿទៅ វានឹងក្លាយជាការត្រឡប់មកវិញដ៏ធំមួយសម្រាប់អ្នក ប្រសិនបើអ្នកអាន និងមើលជំនាញអប់រំ និងហិរញ្ញវត្ថុណាមួយដែលអ្នកនឹងរីកចម្រើន។ អ្វី​ដែល​ខ្ញុំ​សូម​ណែនាំ​គឺ “ឪពុក​អ្នកមាន ឪពុក​អ្នក​ក្រ” របស់ Robert Kiyosaki ។ នៅពេលអានសៀវភៅនេះហើយ ខ្ញុំជឿថា អ្នកនឹងញញឹមយ៉ាងមានក្ដីសុខ!…

New Copy
សង្គម

៥ ចំណុចដែលអាចបញ្ជាក់បានថា មនុស្សប្រុសម្នាក់នោះ គាត់ពិតជាច្បាស់លាស់នៅក្នុងទំនាក់ទំនងជាមួយអ្នក

ជាការពិត បើនិយាយដល់រឿងស្នេហា មនុស្សណាក៏ចេះស្មោះ មនុស្សណាក៏អាចច្បាស់លាស់ដែរ គ្រាន់តែអ្នកខ្លះ​ អាចថា គាត់មិនទាន់នឹងអាចកែប្រែ ឬគាត់មិនទាន់បានជួបមនុស្សដែលគាត់ស្រឡាញ់ពិតប្រាកដតែប៉ុណ្ណោះ។ យ៉ាងណាមិញ ប្រសិនបើមនុស្សប្រុសណាម្នាក់ គាត់ចាប់ផ្ដើមច្បាស់លាស់ជាមួយនឹងទំនាក់ទំនង គាត់ប្រាកដប្រជាជាមួយនឹងអ្នក នោះគាត់នឹងបង្ហាញនូវទង្វើទាំង៥ចំណុចនេះ ដូច្នេះ អ្នកអាចសង្កេតមើលតាម៥ចំណុចខាងក្រោមនេះ ៖ ១. គាត់មិនខ្វល់ពីរូបរាងខាងក្រៅ ឬសម្រស់របស់អ្នកឡើយ នៅពេលដែលមនុស្សម្នាក់ស្រឡាញ់អ្នកពិត នោះរូបរាង រូបសម្រស់ខាងក្រៅរបស់អ្នក គឺវាលែងសំខាន់សម្រាប់គាត់ទៀតហើយ ព្រោះគាត់ផ្ដោត និងស្រឡាញ់អ្នកទៅលើចិត្តគំនិត និងអត្តចរិតរបស់អ្នក គាត់មិនខ្វល់ទេថា អ្នកនឹងប្រែរូបរាងទៅជាបែបណា គាត់ដឹងត្រឹមថា អ្នកជាមនុស្សដែលគាត់សម្រេចចិត្តជ្រើស និងជាមនុស្សដែលគាត់ស្រឡាញ់យ៉ាងពិតប្រាកដ។ ២.…

KNONGSROK
ប្រវត្តិសាស្រ្ត

មិននឹកស្មានសោះថា ​ជីវិតប្រធានាធិបតីអាមេរិចទី ១៦ Abraham Lincoln ហែលឆ្លងទុក្ខវេទនាដល់ថ្នាក់នេះ

បរទេស ៖ មិនថាអ្នកក្រឬអ្នកមានទេ គឺជោគជ័យឡើងដោយការខំប្រឹងតស៊ូដូចតែគ្នាទាំងអស់ គ្មានឱកាសឬសំណាងណាមួយរត់មករកយើងដោយឯកឯងនិងមិនធ្វើអ្វីមួយសោះនោះទេ គឺយើងរត់ទៅចាប់យកឱកាសឬសំណាងនោះដោយខ្លួនរបស់យើងផ្ទាល់ ។ ជាពិសេស តើអ្នកដឹងទេ?បុគ្គលជោគជ័យដូចជានាយករដ្ឋមន្រ្តី ,មហាសេដ្ឋី និងអ្នកជំនួញល្បីៗជុំវិញពិភពលោកសុទ្ធតែឆ្លងកាត់រឿងរ៉ាវដ៏ជូរចត់គ្រប់ៗគ្នាទម្រាំសម្រេចដល់គោលដៅដែលខ្លួនចង់បាន។ ទៀតសោត បើយើងក្រឡេកមកមើល ប្រធានាធិបតីអាមេរិកមួយរូបលោក ABRAHAM LINCOLN ទម្រាំគាត់ក្លាយខ្លួនជាប្រធានាធិបតីកាន់កាប់អំណាចទាំងមូលតើគាត់ឆ្លងកាត់រឿងរ៉ាវលំបាកលំបិនយ៉ាងខ្លះ ? តោះមកអានទាំងអស់គ្នា ៖ 1816 – គ្រួសារត្រូវគេបណ្តេញចេញពីផ្ទះជួល 1818 – ម្តាយត្រូវទទួលមរណភាព 1831 – ចាប់ផ្តើមរកស៊ី តែឡុងចុងខាតចុងខាតដើម 1832 –…

2
ប្លែកៗ

តើសេចក្តីស្រឡាញ់ នឹងផ្លាស់ប្តូរអ្នកយ៉ាងដូចម្តេច?

ជ្រើសរើសអំពូលភ្លើងរាត្រីណាមួយដែលអ្នកចូលចិត្តជាងគេ ដើម្បីដឹងថា តើអ្នកនឹងផ្លាស់ប្ដូរយ៉ាងណា នៅពេលដែលមានស្នេហា​ ការស្រឡាញ់ចូលមកក្នុងជីវិត? A. អំពូលរាត្រីទី ១ អ្នកជាមនុស្សពូកែនិយាយ តែពេលខ្លះក៏ពូកែឈ្លោះ និងចូលចិត្តធ្វើជាអ្នកដឹកនាំផងដែរ។ ក្នុងរឿងស្នេហា អ្នកក៏ចេះថែរក្សាដៃគូរបស់អ្នកដែរ តែដោយសារលក្ខណៈលេចធ្លោរបស់អ្នក អ្នកធ្វើអ្វីៗគ្រប់យ៉ាងដែលអ្នកដទៃសម្រេចចិត្តធ្វើឱ្យគាត់ / នាងជាប់ឃុំឃាំង ព្រោះតែចរិតចង់ត្រួតត្រារបស់អ្នក។ អ្នកគិតថាគ្រាន់តែដោយសារតែអ្នកស្រឡាញ់ខ្លាំងពេក ប៉ុន្តែវាមិនធ្វើឱ្យមនុស្សម្នាក់ទៀតមានអារម្មណ៍ស្រួលទេ។ កុំព្យាយាមត្រួតត្រា​ ឬចង់បញ្ជាលើដៃគូខ្លាំងពេក​ វាមិនល្អនោះឡើយ។ B. អំពូលរាត្រីទី ២ អ្នកមានចិត្តគំនិតរបស់អ្នក ដែលធ្លាប់ឆ្លងកាត់ទុក្ខវេទនានៅក្នុងសេចក្តីស្រឡាញ់ ដូច្នេះ អ្នកក៏នឹងមិនអាចស្រឡាញ់ដៃគូ ហើយលះបង់ដើម្បីគេទាំងនោះឡើយ អ្នកអាចនឹងផ្ដល់ឱ្យដៃគូត្រឹមតែ៧ភាគតែប៉ុណ្ណោះ…

1
ប្លែកៗ

ជ្រើសរើបង្អែមមួយ ដើម្បីដឹងថា តើអ្នកនឹងទទួលបានលាភសំណាងអ្វីសម្រាប់ឆ្នាំ២០២២នៃខែកញ្ញាខាងមុខនេះ!

សប្តាហ៍ទី ១ នៃកញ្ញា ឆ្នាំ ២០២២ អាចនឹងនាំអ្នកឱ្យក្លាយជាមនុស្សដែលមានសំណាង មិនថាក្នុងរឿងស្នេហា​​​ ការងារ ឬមុខរបររកស៊ីនោះឡើយ។ ដូច្នេះ តោះ ទៅសាកល្បងជ្រើសរើស និងមើលចម្លើយទាំងអស់គ្នា! A. បង្អែមទី ១ (ទឹកឃ្មុំធញ្ញជាតិ) លទ្ធផល A (គ្រាប់ធញ្ញជាតិទឹកឃ្មុំ) បង្ហាញថា សំណាងរបស់អ្នកនៅដើមឆ្នាំទាក់ទងនឹងរឿងស្នេហា។ ប្រសិនបើអ្នកនៅលីវវាមានឱកាសខ្ពស់ដែលលាភសំណាងរបស់អ្នកនឹងរីកដុះដាលនៅសប្តាហ៍ដំបូងនៃឆ្នាំក្រោយនេះ។ ឱកាសគឺអ្នកនឹងជួបមនុស្សម្នាក់ដែលសក្តិសមនឹងអ្នក ហើយធ្លាក់ក្នុងអន្លង់ស្នេហ៍យ៉ាងឆាប់រហ័ស។ ហើយប្រសិនបើអ្នកកំពុងស្រលាញ់ ឬរៀបការ ទំនាក់ទំនងរបស់អ្នកនឹងកាន់តែជិតស្និទ្ធ និងកាន់តែរលូនល្អបន្ថែមទៀត។ ជាទូទៅឆ្លៀតឱកាសពេលវាមកដល់កុំខកខានអ្នក អ្នកត្រូវតែចាប់ផ្ដើមឱកាសនេះឱ្យបាន។ B.…

KNONGSROK
ប្រវត្តិសាស្រ្ត

សិង្ហបុរីៈ ពីកោះក្រីក្រតូចមួយ ក្លាយជានាគនៅអាស៊ី!

យោងទៅតាមភូមិសាស្ត្រយើងក៏អាចសន្និដ្ឋានបានផងដែលថា កោះសឹង្ហបុរីជាតំបន់មួយដែលស្ថិតចំណុចកណ្ដាលនៃចន្លោះកោះតូចៗជុំវិញ និងជាពិសេសនោះកោះដីគោកធំៗចំនួន៣ ដែលមានដូចជា ដែនដីប្រទេសម៉ាឡេស៊ី ទាំងខាងជើង និងខាងកើត ព្រមទាំងដែនដីកោះឥណ្ឌូនេស៊ីគៀបពីខាងត្បូង និងខាងលិច។ ហេតុដូច្នេះហើយ នៅសតវត្សទី១៣  ដដែលនោះ កោះសឹង្ហបុរីបានក្លាយទៅជាកំពង់ផែ ឬជាតំបន់ជំនួញមួយដ៏មមាញឹក ជាហេតុនាំអោយឥទ្ធិពលរបស់ព្រះរាជា Sang Nila Utama កាន់តែថយចុះ ជាពិសេសនៅចុងសតវត្សទី១៤។ នៅក្នុងសតវត្សទី១៧ ដែនកោះមួយនេះចាប់ផ្តើមមានការរុករាញពីពួកជនជាតិមកពីតំបន់អឺរ៉ុប ជាក់ស្តែងក្នុងគ.ស. ១៥១១ ជនជាតិព័រទុយហ្គាល់ បានបង្ហាញវត្តមានជាដំបូងនៅលើកោះមួយនេះ។ បន្ទាប់ពីព័រទូយហ្គាល់ ជនជាតិហូឡុង ក៏បានបានបង្ហាញវត្តមានបន្ថែមទៀតនៅលើកោះមួយនេះ ព្រមទាំងមានចម្បាំងជាមួយម្ចាស់ស្រុកទៀតផង។ នៅថ្ងៃទី ២៨…

Cover Henri
Inspiration

អាថ៌កំបាំងផ្នូរបុរាណ​ របស់​ លោក​ ហង់រី ម៉ូហូត ​ដែលជាអ្នករុករកអង្គរធ្វើឱ្យពិភពលោកចាប់ផ្តើមស្គាល់អរិយធម៌ដ៏រុងរឿងរបស់ខ្មែរ

លោក ហង់រី ម៉ូហូត (Henri Mouhot) គឺជាអ្នកស្រាវជ្រាវរុករកផ្នែកធម្មជាតិ និងសត្វ ជនជាតិបារាំងដ៏​ល្បី​មួយ​រូប​នៅ​ពាក់​កណ្តាល​សតវត្សរ៍​ទី​១៩ ដែលកើតថ្ងៃទី១៥ ខែឧសភា ឆ្នាំ១៨២៦​ ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ហើយរូបលោកបានសរសេររៀបរាប់អំពីប្រាសាទអង្គរវត្ត និងប្រាសាទមួយចំនួននៅក្នុងតំបន់អង្គរ និងខេត្តមួយចំនួនទៀតផងដែរ ​រហូតធ្វើឱ្យពិភពលោកបានស្គាល់វត្តមានអរិយអម៌ដ៏រុងរឿងរបស់កម្ពុជា។ លោក​ត្រូវ​បានគេ​ទទួល​ស្គាល់​ថា​ជា​ជន​ដ៏​ល្បី ដែល​ស្រាវជ្រាវ​ និង​ផ្សព្វផ្សាយ​ពី​តំបន់​អង្គរ​ នៃ​នគរ​ខ្មែរ​នៅ​ឆ្នាំ​១៨៦០។ ម៉ូហូត តែង​ត្រូវ​គេ​ច្រលំ​និយាយ​ថា​បាន​រក​ឃើញ​អង្គរ តាម​ពិត​អង្គរ​មិន​ដែល​បាន​បាត់​ទៅ​ណា​ទេ និង​មាន​ពួក​បស្ចិម​ប្រទេស​ជា​ច្រើន​​មក​ទស្សនា​តាំង​ពី​សតវត្សរ៍​ទី​១៦​មក​។ ម៉ូហូត​ បាន​ពោល​ក្នុង​សៀវភៅ​របស់​លោក​ថា​មាន​បេសកជន​បារាំង​ម្នាក់​នៅ​បាត់ដំបង​ និង​អ្នក​រុករក​ប៉ុន្មាន​នាក់​ផ្សេង​ទៀត​បាន​ទៅ​ដល់​អង្គរ​៥ឆ្នាំ​មុន​ ​លោក​ទៅ​ដល់។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នៅ​ក្នុង​សៀវភៅ Travels in Siam,…

KNONGSROK
សេដ្ឋកិច្ច

ឱ្យកូនរៀនដោយសប្បាយចិត្ត_កុំដាក់សម្ពាធលើកូន!!!

#ឱ្យកូនរៀនដោយសប្បាយចិត្ត_កុំដាក់សម្ពាធលើកូន ឪពុកម្ដាយសិស្សមួយចំនួនអត់យល់អំពីចិត្តសាស្ត្រធ្វើឱ្យកូនរៀនពូកែ ម្ល៉ោះហើយនៅពេលឃើញកូនរៀនខ្សោយ រៀនមិនបានលេខ១ លេខ២ លេខ៣ ពួកគាត់បែរជាស្ដីបន្ទោសកូនទៅវិញ។ ការស្ដីបន្ទោសកូនបែបនេះពុំមែនជាវិធីសាស្ត្រល្អធ្វើឱ្យកូនរៀនពូកែនោះឡើយ តែវាជាការដាក់សម្ពាធទៅលើកូនទៅវិញទេ។ នៅបរទេសគេមិនដែលជំរុញកូនឱ្យរៀនយកលេខ១ លេខ២ លេខ៣ ដូចយើងទេ។ គេគ្រាន់តែតាមដានការសិក្សារៀនសូត្ររបស់កូន ហើយលើកទឹកចិត្តកូនឱ្យរៀនដោយសប្បាយចិត្តនិងពេញចិត្តនឹងការសិក្សារៀនសូត្ររបស់ពួកគេ។ តើចាំបាច់តាមដានការសិក្សារៀនសូត្ររបស់កូនធ្វើអ្វី? គឺដើម្បីដឹងថា ការសិក្សារៀនសូត្ររបស់ពួកគេយ៉ាងម៉េច ពួកគេខ្សោយផ្នែកណា ដើម្បីជួយណែនាំពួកគេអំពីចំណុចខ្សោយនោះ ជួយដាស់តឿនពួកគេឱ្យខំរៀន កុំឱ្យពួកគេលេងទូរស័ព្ទច្រើនជ្រុលនិងខុសគោលដៅសិក្សា។ ប្រសិនបើយើងមិនតាមដានការសិក្សារបស់កូនទេ ដោយចាំតែស្ដីបន្ទោសនៅពេលពួកគាត់ទទួលបានលទ្ធផលការសិក្សាខ្សោយ នោះកូនច្បាស់ជាកុហកយើងអំពីលទ្ធផលការសិក្សារបស់ពួកគេមិនខាន ព្រោះពួកគេខ្មាសអៀននិងខ្លាចយើងស្ដីបន្ទោសពួកគាត់។ សូមលោកឪពុកអ្នកម្ដាយគ្រប់រូប មេត្តាយកចិត្តទុកដាក់ចំពោះការសិក្សារៀនសូត្ររបស់កូនៗឱ្យមែនទែន ធ្វើយ៉ាងម៉េចត្រូវឱ្យកូនៗរៀនឱ្យបានពេញលក្ខណៈ តែមិនត្រូវបង្ខំកូនជាដាច់ខាត។ បើចង់ឱ្យកូនៗរៀនបានពេញលក្ខណៈ ដោយមិនបង្ខំពួកគេ…

Dfg
ប្លែកៗ

ម្ចាស់​ឆ្នាំ​ ៣ កើត​មក​ក្រ​ទ្រព្យ អភ័ព្វ​កាយ តែ​មាន​ចិត្ត​ធំ​ទូលាយ លំបាក​មិន​យូរ​ទេ

តាម​ក្បួន​ដែល​គេ​និយម​ទស្សន៍ទាយ​ឃើញ ភាគច្រើន​នៃ​អ្នក​កើត​ឆ្នាំ​ទាំង ៣ ខាង​ក្រោម កើត​មក​មិន​សូវ​មាន​សម្ពាយ​ទ្រព្យ​នោះ​ទេ ពោល​អភ័ព្វ​ខ្វះខាត ហើយត្រូវខិតខំ​រក​ទាំង​យប់​ថ្ងៃ តែ​យ៉ាង​ណា​ទឹកចិត្ត​របស់​ពួក​គេ​វិញ គឺ​ធំធេង​ប៉ុន​មហាសាគរ ដែល​នេះ​ជា​អំពើ​នៃ​បុណ្យទាំងពីអតីតជាតិ និងបច្ចុប្បន្នជាតិ ​នាំ​ឲ្យ​ជីវិតតទៅមុខ ​នឹង​មិន​លំបាក​យូរ​ឡើយ៖ អ្នក​កើត​ឆ្នាំ​រោង – នាគ ចិត្ត​មនុស្ស​កើត​ឆ្នាំ​នាគ​ល្អ​ក្រៃ​កន្លង ចេះ​មើល​ទុក្ខធុរៈ​បងប្អូន​សាច់ញាតិ ពោល​មិន​ចេះ​រស់នៅ​រក​សុខ​តែឯក​ឯង​ឡើយ។ ហេតុ​នេះ ទើប​នាំ​ឲ្យ​ពួក​គេ​រមែង​ស្ពាយ​សម្ពាធ​បញ្ហា​ច្រើន តែ​សុទ្ធ​សឹង​ជា​អម្រែក​របស់​អ្នក​ជុំវិញ​ខ្លួន​សឹង​តែ​ទាំង​អស់ ជា​រួម​បើ​ត្រឹម​មើល​ថែ ផ្តល់​ឲ្យ​ខ្លួន​ឯងបានសុខ​គឺ​មិន​ជា​លំបាក​ពេក​ឡើយ។ តែ​យ៉ាង​ណា​ពេល​ទៅ​មុខ អ្នក​កើត​ឆ្នាំ​រោង ក៏​រមែង​ដើរ​ប្រទះ​ជួប​មនុស្ស​មាន​ឋានៈ​ខ្ពស់​ជាង​ខ្លួន ដែល​ពួក​គាត់​បាន​មើល​ឃើញ​ពី​សេចក្តី​ស្មោះត្រង់ ការ​លះបង់​ដោយ​មិន​ចង់​បាន​អ្វី​តបស្នង​មក​វិញ វា​ជា​ចំណុច​លេចធ្លោ​របស់​អ្នក។ អំពើ​ល្អ​ទាំង​នោះ ក៏​នាំ​ឲ្យ​អ្នក​ខ្ពស់…

New Copy
ប្លែកៗ

ថ្ងាស ៤ ប្រភេទ បង្ហាញថា ខ្សែជីវិតអ្នកមិនល្អទេ ក្រក្រីមួយជីវិត តែបើមាន២ប្រភេទនេះ ល្អខ្លាំង

សាកក្រឡេកមើលទៅកាន់ថ្ងាសរបស់អ្នក ប្រសិនបើមិនមានដូចក្នុងរូបទាំង៤ខាងក្រោមនេះអ្នក សូមអបអរសាទរ តែបើសិនជាមានមួយ ក្នុងចំណោម៤ខាងក្រោម អ្នកគួរតែមានវិធីសាស្ត្រកែប្រែ ដើម្បីឱ្យជីវិតអ្នកប្រែមកជាល្អឡើងវិញ។ ១. ថ្ងាសទាំង៤ បង្ហាញថា អ្នកជាមនុស្សប្រុសក្រីក្រពេញមួយជីវិត – ថ្ងាសទាប ក្នុងហោរាសាស្ត្រ បើបុរសមានថ្ងាសទាប ហៅម្យ៉ាងទៀតថា ថ្ងាសខ្លី មានន័យថា ទទឹងថ្ងាសខ្លី ចង្អៀត ហើយមានអារម្មណ៍ថា ប្រលាក់ នោះជីវិតទូទៅ គ្រួសារគាត់ក្រក្រីណាស់។ អនាគត​ជីវិត​របស់​អ្នកក៏​មិន​ល្អ​ដែរ។ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ នៅ​ទី​បញ្ចប់​ជីវិត​នៅ​តែ​វេទនា និង​ឯកា មិន​ដែល​មានភាពសុខស្រួល​ខ្លួន​ឡើយ។ ប្រសិនបើថ្ងាសទាប និងធំទូលាយ ផ្លូវទៅរកស្នេហា…

Trrt
ប្លែកៗ

ផ្លូវក្នុងចង់បង្ហាញអ្វីម្យ៉ាងដល់អ្នក! ជ្រើសរើសសន្លឹកបៀរមួយ ដើម្បីទទួលយកសារល្អ សម្រាប់ខែសីហា

អារម្មណ៍ពីខាងក្នុង ឬយើងនិយមហៅថា ផ្លូវក្នុង ពេលខ្លះតែងតែប្រាប់យើងនូវរឿងអ្វីមួយដែលយើងមិនដឹងជាមុន ដើម្បីឲ្យយើងធ្វើការត្រៀមខ្លួន ឬធ្វើការអនុវត្តក្នុងគោលដៅឆ្ពោះទៅរកភាពជោគជ័យ។ ក្នុងអត្ថបទនេះ ចូរអ្នកជ្រើសរើសនូវសន្លឹកបៀរមួយ ដើម្បីដឹងថាតើផ្លូវក្នុងចង់ប្រាប់អ្វីមកកាន់អ្នក មុនខែសីហាឈានចូលមកដល់៖ សន្លឹកបៀរទី ១ ភាពភ័យខ្លាចជាសត្រូវដ៏ធំបំផុតក្នុងចិត្តអ្នក អ្នកបានអនុញ្ញាតឲ្យវាចូលមកបន្លាច ចូលមករារាំងដំណើរជីវិតរបស់អ្នកច្រើនសារមកហើយកន្លងមក។ ចូរឈប់ភ័យខ្លាចទៀតទៅ ត្រូវតែមានជំនឿជាក់លើខ្លួនឯង ហើយកុំងាយឲ្យទឹកភ្នែកស្រក់ចុះមកលើថ្ពាល់បានឲ្យសោះ។ ដោះលែងខ្លួនឯងចេញពីភាពភ័យខ្លាច រកហេតុផលដែលបន្តទៅកាន់ភាពរីករាយនៃជីវិត នោះជាអ្វីដែលអ្នកត្រូវធ្វើនៅពេលនេះ។ សន្លឹកបៀរទី ២ អ្នកផ្តោតលើការពិតនៅពេលបច្ចុប្បន្នពេក រហូតដល់ភ្លេចគិតពីអនាគតកាល។ ពេលខ្លះអ្នកមានចិត្តគិតត្រឹមមួយថ្ងៃរស់មួយថ្ងៃ ធ្វើឲ្យការងារធំមិនអាចសម្រេចទៅបាន។ ចូរប្រមូលគ្រប់យ៉ាងនៃការគិតមកផ្តុំជាចំណុចគោលមួយ ហើយដាក់គោលដៅ ផ្តោតលើពេលវេលាខាងមុខ ថាតើអ្នកគួរតែដើរបែបណា ហើយរៀបចំផ្លូវបម្រុងខាងក្រោយមួយផង។…

25
Inspiration

កំពុងជួបភាពនឿយណាយមែនទេ? ជ្រើសរើសយកសន្លឹកបៀរមួយដើម្បីទទួលបានសារផ្ញើជូនជាពិសេសសម្រាប់អ្នក

ជីវិតតែងមានឡើងមានចុះជានិច្ចកាលហើយវាក៏មិនសោកសៅរហូតដែរ។ នៅដើមសប្តាហ៍នេះ អ្នកនឹងទទួលបានសារផ្ញើជូនជាពិសេសសម្រាប់អ្នកដើម្បីជាចង្កៀងបំភ្លឺក្នុងវិថីជីវិតរបស់អ្នក៖ សន្លឹកបៀរទី១ គេបានផ្ញើសារមកថា អ្នកកំពុងតែទួលរែករឿងរ៉ាវយ៉ាងច្រើននៅក្នុងពេលតែមួយដូចជារឿងការងារ លុយកាក់និងសុខទុក្ខអ្នកនៅជុំវិញខ្លួនអ្នកជាដើម។ អ្នកហ៊ានទទួលយកអ្វីគ្រប់យ៉ាងឲ្យតែមនុស្សដែលអ្នកស្រលាញ់មានក្តីសុខដូចនេះអ្នកគួរលើកទឹកចិត្តខ្លួនឲ្យជារឿយៗព្រោះអ្នកប្រៀបបានដូចជាវីរបុរស វីរនារីអញ្ចឹង។ សន្លឹកបៀរទី២ គេបានផ្ញើសារមកថា អ្នកកំពុងតែមិនពេញចិត្តនឹងអ្វីមួយដោយសារតែវាខុសពីការរំពឹងទុករបស់អ្នកដែលនាំឲ្យអ្នកមួរម៉ៅយ៉ាងសំបើម។ យ៉ាងណាមិញ វាជារឿងធម្មតាទេនៅពេលរឿងអ្វីមួយមិនបានទៅតាមអ្វីដែលអ្នកបានរំពឹងទុក ដូចនេះអ្នកអាចបញ្ចេញកំហឹងទាំងអស់នេះមកក្រៅបាន រួចបន្តដំណើរទៅមុខទៀត។ សន្លឹកបៀរទី៣ គេបានផ្ញើសារមកថា អ្នកកំពុងត្រៀមខ្លួនក្នុងការសម្រេចចិត្តទៅលើរឿងអ្វីមួយដែលសំខាន់ហើយប៉ុន្តែអ្នកគួរដកថយមួយជំហានសិនរួចគិតម្តងទៀតទៅមើល។ អ្នកកំពុងតែមានភាពតក់ក្រហល់ក្នុងការសម្រេចគោលបំណងមួយឲ្យបានហើយឆាប់ៗ ប៉ុន្តែអ្នកត្រូវគិតឲ្យបានគ្រប់ជ្រុងជ្រោយសិនសឹមធ្វើការសម្រេចចិត្តជាឯកច្ឆន្ទ។ សន្លឹកបៀរទី៤ គេបានផ្ញើសារមកថា ត្រៀមខ្លួនទទួលបានដំណឹងល្អក្នុងពេលឆាប់ៗនេះឲ្យហើយទៅ។ កន្លងមកមួយរយៈនេះ អ្នកបានខិតខំព្យាយាមធ្វើរឿងជាច្រើនក្នុងពេលតែមួយហើយការតស៊ូរបស់អ្នកនឹងហុចផលក្នុងពេលឆាប់ៗនេះ៕  

Tdff
ប្លែកៗ

ជ្រើសរើសថូមាសមួយ ដើម្បី​ដឹង​ថា​ តើ​អ្នក​ត្រូវ​ផ្លាស់ប្តូរ​អ្វី​ដើម្បី​ឲ្យ​ជីវិត​ល្អ​ប្រសើរ​ជាង​នេះ?

មិនមាន​នរណា​ម្នាក់​ល្អ​គ្រប់​ដប់​នោះ​ទេ ហើយ​មនុស្ស​ម្នាក់ៗ​សុទ្ធ​តែ​ត្រូវ​ការ ការ​ផ្លាស់ប្តូរ​នូវ​ចំណុច​ណា​មួយ ដើម្បី​អភិវឌ្ឍ​ឲ្យ​ខ្លួន​ឯង​ឆ្ពោះ​ទៅ​រក​ភាព​ល្អ​ប្រសើរ​មួយ។ ក្នុង​ការ​ធ្វើ​តេស្ត​នេះ យើង​តម្រូវ​ឲ្យ​អ្នក​ជ្រើសរើស​ថូមាសមួយ ​ក្នុង​ចំណោមថូទាំង ៣ ដើម្បី​ដឹង​ថា តើ​អ្នក​ត្រូវ​ការ​ផ្លាស់ប្តូរ​អ្វី ដើម្បី​ទទួល​បាន​ផ្លែផ្កា​ក្នុង​ជីវិត៖ ថូមាសលេខ ៣៦ ផ្លាស់ប្តូរ​ការ​គិត​របស់​អ្នក ហើយ​សម្រប​ទៅ​នឹង​ការ​គិត​របស់​មជ្ឈដ្ឋាន​ខាង​ក្រៅ​ខ្លះ។ អ្នក​ជា​មនុស្ស​មិន​សូវ​ចូលចិត្ត​អ៊ូអរ មិន​សូវ​ចូលចិត្ត​ការ​ពិភាក្សា ប៉ុន្តែ​អ្នក​ត្រូវ​ដឹង​ថា គំនិត​របស់​អ្នក​ដទៃ​ពេល​ខ្លះ ក៏​អាច​ជួយ​មក​បំពេញ​ការ​គិត​របស់​យើង​បាន​ដែរ ហើយ​ថែម​ទាំង​ជួយ​ឲ្យ​ផែនការណ៍​យើង​មាន​ភាព​នឹងន​ថែម​ទៀត។ ថូមាសទីលេខ ៦៩ អ្នក​ត្រូវ​បន្ថែម​ភាព​ស្មោះត្រង់​ជាង​នេះ​បន្តិច ហើយ​ត្រូវ​ចាំ​ថា នៅ​ជាមួយ​នរណា ធ្វើ​ការ​នៅ​កន្លែង​ណា ទោះ​គេ​យ៉ាង​ម៉េច ក៏​យើង​ត្រូវ​តែ​ស្មោះត្រង់​ជាមួយ​គេ​ជានិច្ច។ មុន​និង​ក្រោយ​គេ​គង់​តែ​បាន​ឃើញ ហើយ​បើ​កន្លែង​ហ្នឹង​មិន​ឃើញ ក៏​មាន​កន្លែង​ផ្សេង​ទៀត​គេ​ចាប់​អារម្មណ៍​ពី​គុណ​តម្លៃ​របស់​យើង​ដែរ។…