ទ្រាំ​បន្តិច​ទៅ ៥ ​ថ្ងៃ​ទៀត ម្ចាស់​ឆ្នាំ​ទាំង ៣ ដូច​មាន​បារមី​ជប់ គ្រប់​ទឹក លុយចូលគ្រប់ទិស

Sdsad
ការផ្សាយពាណិជ្ជកម្ម

ឆ្លង​ផុត​តែ ៥ ​ថ្ងៃ រាប់​ពី​ថ្ងៃ​ទី ២៧ នេះ​ទៅ បើក​ក្បាល​ចូល​ខែ​ថ្មី ខែ​សីហា ឆ្នាំ ២០២២ សម្រាប់​រាសី​ម្ចាស់​ឆ្នាំ​ទាំង ៣ ខាង​ក្រោម នឹង​ឡើង​ខ្ពស់​ត្រដែត ប្រទះ​លាភ​សំណាង​ហូរ​ចូល​ជុំ​ទិស៖

អ្នកកើតឆ្នាំមមី – សេះ

ការផ្សាយពាណិជ្ជកម្ម
3
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

អ្នក​កើត​ឆ្នាំ​មមី ជា​មនុស្ស​ដែល​ពូកែ​ខាង​បង្កើត​ទំនាក់ទំនង ហើយ​រមែង​ប្រើប្រាស់​បណ្តាញ​នោះ ក្លាយ​ទៅ​ជា​អាជីព​បង្កើត​ចំណូល​ជា​ប្រចាំ។ ស្ទើរ​ពេញ​មួយ​ជីវិត​ម្ចាស់​ឆ្នាំសេះ តែងតែ​ជួប​សំណាង ហើយ​ដើមខែសីហាខាងមុខនេះ គឺ​កាន់​តែ​មិន​អាច​លើកលែង​បាន។

លាភ​សំណាង​នឹង​កាន់​តែ​ធំ ធំ​ជាង​ខែ​មុនៗ​ទៅ​ទៀត ពោល​វា​នឹង​ក្លាយ​ជា​ផល​លើស​ការ​រំពឹង​ទុក តែ​យ៉ាង​ណា​ត្រូវ​ចាំ កុំ​ខ្ជិល កុំ​ធុញ​នឹង​ការងារ​ឬ​របរ​រកស៊ី​ខ្លួន​ឯង បើ​ខំ​ពង្រឹង​បន្ថែម គួបផ្សំ​លាភ​ដែល​បម្រុង​មក​ដល់​ផង អ្នក​នឹង​អាច​សល់​លុយ​ទិញ​ឡាន ទិញ​ផ្ទះ​សម្រាប់​ខ្លួន​ឯង​ក៏​ថា​បាន។

ការផ្សាយពាណិជ្ជកម្ម

អ្នកកើតឆ្នាំកុរ – ជ្រូក

2
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ម្ចាស់​ឆ្នាំកុរ ជា​មនុស្ស​ដែល​ធ្វើ​ការ​ច្រើន តែ​មិន​ងាយ​នឹង​ត្អូញ​ថា​ហត់នឿយ​ឡើយ។ នៅបញ្ចប់ខែកក្កដា ឈានចូលដើមខែសីហាខាង​មុខ ពេលវេលា​លើក​យីអ៊ុន​សម្រាប់​ពួក​គេ​ក៏​បាន​ឈាន​ចូល​មក​ដល់។ មហា​សំណាង​នឹង​ធ្លាក់​ពី​លើ​មេឃ​ លើក​ឲ្យ​រាសី​ឆ្នាំកុរ ​ឡើង​ខ្ពស់​ត្រដែត។

ការផ្សាយពាណិជ្ជកម្ម

ទ្រព្យ​សម្បត្តិ​នឹង​រីក​សុះសាយ មុខងារ​តួនាទី​នានា​ក៏​មាន​ឱកាស​នឹង​អាច​បាន​ឡើង​ខ្ពស់​ជាង​មុន។ យ៉ាង​ណា​ត្រូវ​ចាំ​រឿង​មួយ បើ​ចង់​រក្សា​លាភ នៅ​ខែ​ក្រោយ​នេះ ត្រូវ​ដាក់​គម្លាត​ឈរ​ឲ្យ​ឆ្ងាយ​ពី​មនុស្ស​ពូកែ​ត្អូញត្អែរ និង​មនុស្ស​មាត់​តូច​មាត់​ធំ។

អ្នកកើតឆ្នាំគោ – ឆ្លូវ

ការផ្សាយពាណិជ្ជកម្ម
1
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ម្ចាស់​ឆ្នាំគោ ជា​មនុស្ស​មាន​ការ​គិត​បែប​សុទិដ្ឋិនិយម មើល​ឃើញ​អ្វី​ក្នុង​ផ្លូវ​វិជ្ជមាន​ជានិច្ច ជា​ហេតុ​នាំ​ឲ្យ​អនាគត​របស់​ពួក​គេ រមែង​ទទួល​បាន​ភាព​ល្អ​ប្រសើរ​ច្រើន។ បន្ទាប់​ពី​ឆ្លង​កាត់​ការ​ធ្លាក់​ចុះ នៅ​ខែ​មិថុនា និងកក្កដា សម្រាប់​ខែសីហាខាងមុខ សំណាង​បាន​ចូល​មក​ដល់​ជីវិត​របស់​ពួក​គេ​ហើយ។

ឆ្នាំគោ នឹង​លែង​មាន​ការ​ព្រួយ​បារម្ភ ដែល​ត្រូវ​ក្រោក​មក​ខ្វល់ខ្វាយ​រឿង​លុយ​ទៀត​ហើយ​ ដោយ​ជីវិត​នឹង​បើក​ភ្នែក​ឃើញ​តែ​ភាព​បរិបូរណ៍ លុយ​ហូរ​ចូល​គ្រប់​ច្រក នាំ​ឲ្យ​ហិរញ្ញវត្ថុ​គ្រួសារ​ទាំង​មូល​ត្រលប់​មក​ភាព​ធូរ​ស្រាល៕

ការផ្សាយពាណិជ្ជកម្ម

ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

 

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម