ម្ចាស់​ឆ្នាំ​ ៣ កើត​មក​ក្រ​ទ្រព្យ អភ័ព្វ​កាយ តែ​មាន​ចិត្ត​ធំ​ទូលាយ លំបាក​មិន​យូរ​ទេ

Dfg
ការផ្សាយពាណិជ្ជកម្ម

តាម​ក្បួន​ដែល​គេ​និយម​ទស្សន៍ទាយ​ឃើញ ភាគច្រើន​នៃ​អ្នក​កើត​ឆ្នាំ​ទាំង ៣ ខាង​ក្រោម កើត​មក​មិន​សូវ​មាន​សម្ពាយ​ទ្រព្យ​នោះ​ទេ ពោល​អភ័ព្វ​ខ្វះខាត ហើយត្រូវខិតខំ​រក​ទាំង​យប់​ថ្ងៃ តែ​យ៉ាង​ណា​ទឹកចិត្ត​របស់​ពួក​គេ​វិញ គឺ​ធំធេង​ប៉ុន​មហាសាគរ ដែល​នេះ​ជា​អំពើ​នៃ​បុណ្យទាំងពីអតីតជាតិ និងបច្ចុប្បន្នជាតិ ​នាំ​ឲ្យ​ជីវិតតទៅមុខ ​នឹង​មិន​លំបាក​យូរ​ឡើយ៖

អ្នក​កើត​ឆ្នាំ​រោង – នាគ

ការផ្សាយពាណិជ្ជកម្ម
Ice_screenshot_20220726 112144
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ចិត្ត​មនុស្ស​កើត​ឆ្នាំ​នាគ​ល្អ​ក្រៃ​កន្លង ចេះ​មើល​ទុក្ខធុរៈ​បងប្អូន​សាច់ញាតិ ពោល​មិន​ចេះ​រស់នៅ​រក​សុខ​តែឯក​ឯង​ឡើយ។ ហេតុ​នេះ ទើប​នាំ​ឲ្យ​ពួក​គេ​រមែង​ស្ពាយ​សម្ពាធ​បញ្ហា​ច្រើន តែ​សុទ្ធ​សឹង​ជា​អម្រែក​របស់​អ្នក​ជុំវិញ​ខ្លួន​សឹង​តែ​ទាំង​អស់ ជា​រួម​បើ​ត្រឹម​មើល​ថែ ផ្តល់​ឲ្យ​ខ្លួន​ឯងបានសុខ​គឺ​មិន​ជា​លំបាក​ពេក​ឡើយ។

តែ​យ៉ាង​ណា​ពេល​ទៅ​មុខ អ្នក​កើត​ឆ្នាំ​រោង ក៏​រមែង​ដើរ​ប្រទះ​ជួប​មនុស្ស​មាន​ឋានៈ​ខ្ពស់​ជាង​ខ្លួន ដែល​ពួក​គាត់​បាន​មើល​ឃើញ​ពី​សេចក្តី​ស្មោះត្រង់ ការ​លះបង់​ដោយ​មិន​ចង់​បាន​អ្វី​តបស្នង​មក​វិញ វា​ជា​ចំណុច​លេចធ្លោ​របស់​អ្នក។ អំពើ​ល្អ​ទាំង​នោះ ក៏​នាំ​ឲ្យ​អ្នក​ខ្ពស់ អ្នក​មាន​ឋានៈ​ធំ​ជាង​មើល​ឃើញ ហើយ​ជួយ​ជ្រោមជ្រែង និង​ផ្តល់​ឱកាស​ឲ្យ​ស្ងាត់ៗ អាច​នាំ​ឲ្យ​អ្នក​មានបាន​លឿន​ត្រឹម​មួយ​រំពេច។

ការផ្សាយពាណិជ្ជកម្ម

អ្នក​កើត​ឆ្នាំ​មមែ – ពពែ

Ice_screenshot_20220726 112137
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជា​មនុស្ស​មាន​អត្តចរិត​ស្មោះត្រង់ ចេះ​គិតគូរ​វែង​ឆ្ងាយ ហើយ​បើ​ធ្វើ​កិច្ច​ការងារ​អ្វី​មួយ គឺ​រមែង​ព្យាយាម​ឲ្យ​អស់​ពី​សមត្ថភាព ដើម្បី​រក​វិធី​បញ្ចប់​កិច្ចការ​នោះ ឲ្យ​បាន​លទ្ធផល​ល្អ​ជា​ទី​បំផុត។

ការផ្សាយពាណិជ្ជកម្ម

អ្នក​កើត​ឆ្នាំ​មមែ មិន​ចេះ​ឈរ​ឱប​ដៃ​មើល​គេ​លំបាក​ទេ ពោល​ចូលចិត្ត​ជួយ​គេ បើ​ពេល​ខ្លះ​ខ្លួន​ឯង​កំពុង​លំបាក​ហើយ​ក៏​ដោយ។ បុគ្គល​នេះ ជឿ​ថា​ការ​ផ្តល់​ឲ្យ​អ្នក​ខ្សត់​ជាង​ខ្លួន ជួយ​យឹតយោង​អ្នក​ដែល​លំបាក​ គឺ​ជា​ក្តីសុខ​ពិត​ប្រាកដ​សម្រាប់​ពួក​គេ​ក្នុង​ជីវិត ពោល​ភាព​មានបាន​តែ​ឯកឯង មិន​បាន​ជួយ​ឲ្យ​គេ​គ្រប់គ្រាន់​នោះ​ឡើយ។

បន្ទាប់​ពី​រៀបការ​រួច ចាំ​មើល​ចុះ ចំណូល​ម្ចាស់​ឆ្នាំ​មមែ នឹង​កើន​គុណ​ជា ១០ ជា ២០ ព្រោះ​រក​ប៉ះ​មនុស្ស​ប្រុស ឬ​មនុស្ស​ស្រី​ល្អ ដែល​មាន​ចិត្ត​បុណ្យ​ដូច​គ្នា។ មនុស្សនេះ កាន់តែមាន កាន់តែធ្វើបុណ្យ ក៏អរគុណដល់វដ្តនៃផលតបស្នង អំពើនិងផល ក៏ជាហេតុនាំឲ្យសល់តែសុខតែសាន្ត តទៅអនាគតជាតិទៀតផង។

ការផ្សាយពាណិជ្ជកម្ម

អ្នក​កើត​ឆ្នាំ​កុរ – ជ្រូក

Ice_screenshot_20220726 112132
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

មនុស្ស​នេះ​តែងតែ​រីក​ចម្រើន ដោយសារ​ចូលចិត្ត​ជួយ​អ្នក​ដទៃ ដោយ​មិន​សម្លឹង​ឃើញ​ប្រយោជន៍​តប​មក​ខ្លួន​វិញ។ មិន​ថា​ចំពោះ​មិត្តភក្តិ ឬ​ពេល​ខ្លះ​មនុស្ស​ទើប​ស្គាល់​ថ្មីថ្មោង ក៏​ពួក​គេ​មាន​ចិត្ត​ចង់​ជួយ ចង់​ចែករំលែក​ឲ្យ​អ្នក​នោះ​ផង​ដែរ ទាំង​ដែល​ខ្លួន​មិន​មាន​អ្វី​ច្រើន​ជា​ដុំកំភួន។

ការផ្សាយពាណិជ្ជកម្ម

ឆ្លង​ផុត​ទុក្ខ ជម្នះ​អស់​ភាព​ក្រីក្រ មិន​មែន​ដោយសារ​តែ​ការ​ខិតខំ​ប្រឹងប្រែង​មួយ​មុខ​ទេ តែ​វា​ក៏​កើត​ចេញ​ពី​សេចក្តី​ស្ងប់ និង​ភាព​មិន​លោភលន់​ចង់​បាន​របស់អ្នក​ដទៃ​នោះ​ឯង។ ជីវិត​ផ្តើម​ចេញ​ពី​ត្រី មក​ក្លាយ​ជា​នាគ នាំ​ឲ្យ​កើត​ជា​ផល​មាន​បាន ត​កូនតចៅ​ច្រើន​ជំនាន់ តែ​កុំ​ភ្លេច​ណា ចូលអ្នកណែនាំ​កូនៗ ឲ្យ​បន្ត​ធ្វើ​អំពើ​ល្អ​នោះ​ផង​៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក​

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម