អារម្មណ៍ពីខាងក្នុង ឬយើងនិយមហៅថា ផ្លូវក្នុង ពេលខ្លះតែងតែប្រាប់យើងនូវរឿងអ្វីមួយដែលយើងមិនដឹងជាមុន ដើម្បីឲ្យយើងធ្វើការត្រៀមខ្លួន ឬធ្វើការអនុវត្តក្នុងគោលដៅឆ្ពោះទៅរកភាពជោគជ័យ។
ក្នុងអត្ថបទនេះ ចូរអ្នកជ្រើសរើសនូវសន្លឹកបៀរមួយ ដើម្បីដឹងថាតើផ្លូវក្នុងចង់ប្រាប់អ្វីមកកាន់អ្នក មុនខែសីហាឈានចូលមកដល់៖
សន្លឹកបៀរទី ១

ភាពភ័យខ្លាចជាសត្រូវដ៏ធំបំផុតក្នុងចិត្តអ្នក អ្នកបានអនុញ្ញាតឲ្យវាចូលមកបន្លាច ចូលមករារាំងដំណើរជីវិតរបស់អ្នកច្រើនសារមកហើយកន្លងមក។
ចូរឈប់ភ័យខ្លាចទៀតទៅ ត្រូវតែមានជំនឿជាក់លើខ្លួនឯង ហើយកុំងាយឲ្យទឹកភ្នែកស្រក់ចុះមកលើថ្ពាល់បានឲ្យសោះ។ ដោះលែងខ្លួនឯងចេញពីភាពភ័យខ្លាច រកហេតុផលដែលបន្តទៅកាន់ភាពរីករាយនៃជីវិត នោះជាអ្វីដែលអ្នកត្រូវធ្វើនៅពេលនេះ។
សន្លឹកបៀរទី ២

អ្នកផ្តោតលើការពិតនៅពេលបច្ចុប្បន្នពេក រហូតដល់ភ្លេចគិតពីអនាគតកាល។ ពេលខ្លះអ្នកមានចិត្តគិតត្រឹមមួយថ្ងៃរស់មួយថ្ងៃ ធ្វើឲ្យការងារធំមិនអាចសម្រេចទៅបាន។
ចូរប្រមូលគ្រប់យ៉ាងនៃការគិតមកផ្តុំជាចំណុចគោលមួយ ហើយដាក់គោលដៅ ផ្តោតលើពេលវេលាខាងមុខ ថាតើអ្នកគួរតែដើរបែបណា ហើយរៀបចំផ្លូវបម្រុងខាងក្រោយមួយផង។
សន្លឹកបៀរទី ៣

អ្នកជាប្រភេទមនុស្សដែលចេះបត់បែន និងអាចឲ្យមនុស្សជុំវិញខ្លួនរីករាយបានគ្រប់ពេល។ អ្នកសក្ដិសមនឹងទទួលបានការកោតសរសើរពីមនុស្សដែលនៅក្បែរអ្នក តែត្រូវចាំកុំភ្លេចថែរក្សាខ្លួនឯងឲ្យបានល្អផង៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

