ថ្ងៃទី ២៨ កក្កដានេះ ចំថ្ងៃ ១៥ រោច ជាថ្ងៃសីល ដែលវាជាថ្ងៃនាំលាភសំណាង ជោគជ័យតទៅខាងមុខ ចូលដល់ម្ចាស់ឆ្នាំទាំង ៣ ខាងក្រោម៖
អ្នកកើតឆ្នាំមមី – សេះ

បញ្ហាទាំងឡាយ សម្រាប់អ្នកកើតឆ្នាំមមី នឹងមិនខ្លាចតតាំងឡើយ ដោយពួកគេជាមនុស្សដែលមានការគិតសុទិដ្ឋិនិយម និងមិនគេចវេះពីការពិត។ ពួកគេតែងតែព្យាយាមស្វែងរកផ្លូវដែលល្អបំផុតសម្រាប់ខ្លួនឯង។
តាមហោរាសាស្ត្រតទៅមុខ ពីថ្ងៃទី ២៨ កក្កដា មមីនឹងធំក្លិនលាភ ធំក្លិនជ័យ បង្កើនទ្រព្យគួរឲ្យកត់សម្គាល់ ហើយសម្ពាធការងារនិងការរកស៊ីក៏ត្រូវបានកាត់បន្ថយបើធៀបនឹងពេលមុន។
អ្នកកើតឆ្នាំឆ្លូវ – គោ

ជាមនុស្សរហ័សរហួន មានអាកប្បកិរិយាល្អ ហើយតែងតែមានដំណោះស្រាយនៅគ្រប់បញ្ហាដែលជួបប្រទះ មិនថារឿងតូចក្តី រឿងធំក្តី។ តាមហោរាសាស្រ្តរាប់ពីថ្ងៃសីល ទី ២៨ កក្កដាតទៅ អ្នកកើតឆ្នាំឆ្លូវ នឹងមានភាពសប្បាយរីករាយច្រើនក្នុងជីវិត ហើយចំណូលរបស់ពួកគេក៏កើនឡើងខ្លាំងខុសពីពេលមុនផងដែរ។
មិនត្រឹមតែប៉ុណ្ណេះទេ ទៀតសោតទៅមើលជីវិតគ្រួសារក៏ពោរពេញដោយសុភមង្គល និងភាពរុងរឿង ដោយមិនចាំបាច់ខ្វល់អំពីរឿងលុយកាក់ ឬបញ្ហាការងារការរកស៊ីឡើយនៅ ១ សប្តាហ៍ខាងមុខ។
អ្នកកើតឆ្នាំខាល – ខ្លា

មនុស្សកើតឆ្នាំខាល ច្រើនតែជាមនុស្សឆ្លាត មានចក្ខុវិស័យច្បាស់លាស់ និងមានការវិនិច្ឆ័យប្រកបដោយការគិតយ៉ាងល្អិតល្អន់។ មនុស្សនេះចូលចិត្តភាពស្ងៀមស្ងាត់ ហើយចិត្តត្រជាក់ តែសម្លឹងឃើញឱកាសច្រើនក្នុងជីវិត។
នៅរយៈពេលប៉ុន្មានថ្ងៃចុងក្រោយ នៃខែកក្កដា បញ្ហានិងឧបសគ្គទាំងឡាយសម្រាប់អ្នកកើតឆ្នាំខាល នឹងរលាយបាត់បន្តិចម្តងៗ ហើយជំនួសមកវិញជាពេលដែលពួកគេអាចបង្កើនទ្រព្យបានច្រើន តាមរយៈលាភដែលនឹងធ្លាក់មកនៅពេលខាងមុខ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

