
ជ្រើសរើសបាល់គ្រីស្ទាល់វេទមន្ត ទាយដឹង ថាអ្នកនឹងជួបរឿងអ្វីនៅចុងខែសីហាខាងមុខ
តាមរយៈបាល់គ្រីស្ទាល់ទាំង ៣ ដែលមានដូចបង្ហាញក្នុងរូបភាព តើអ្នកពេញចិត្តបាល់គ្រីស្ទាល់មួយជាងគេ? ចម្លើយរបស់អ្នក យើងអាចបង្ហាញបានថា ជីវិតអ្នកនៅចុងខែសីហាខាងមុខ នឹងអាចជួបរឿងរ៉ាវអ្វី៖ បាល់គ្រីស្ទាល់ទី ១ មានដំណឹងល្អកំពុងរង់ចាំអ្នកនៅពេលពេលខាងមុខនេះ ពោលជារឿងវិជ្ជមានសម្រាប់ជីវិតដែលអ្នកគួរតែទទួលបាន។ អ្នកមានគោលដៅហើយ តែការខិតខំប្រឹងប្រែងរបស់អ្នក មិនទាន់អាចឈានដល់ចំណុចនឹងសម្រេចវាបានទេ តែសំណាងបានចូលមកដល់ហើយ វានឹងជួយជ្រោមជ្រែងអ្នកឲ្យឆ្ពោះទៅគោលដៅដែលអ្នកសម្លឹងឃើញពិតប្រាកដ។ បើសំណាងនោះមកដល់កាលណា ក៏ឆ្លៀតពេលវេលានេះ ក្តោបក្តាប់វាឲ្យបានល្អផង ហើយចូរទាញយកប្រយោជណ៍ពិត និងសន្សំទុកសម្រាប់ពេលអនាគត ហើយចូរកុំចាយខ្ជះខ្ជាយពេកអី។ បាល់គ្រីស្ទាល់ទី ២ អ្នកត្រូវមានការប្រុងប្រយ័ត្នបន្តិច ហើយចូរកុំអាក់អន់ចិត្តដែលអ្នកទទួលបានសារមួយនេះ។ ប៉ុន្តែគួរគិតថាវាជារឿងល្អទៅវិញ ដែលបានដាស់តឿនឲ្យអ្នកមានការប្រុងប្រយ័ត្នខ្ពស់ ព្រោះផ្លូវដែលអ្នកដើរ បម្រុងនឹងជួបបញ្ហាហើយ។ យ៉ាងណាសូមកុំបោះបង់…




















