
តើអ្នកជាមនុស្សដែលមានគំនិតភ្លឺស្វាងកម្រិតណា? សូមរើសរូបភាពព្រះអាទិត្យមួយដែលអ្នកចាប់អារម្មណ៍ សឹមចុចចូលអាន
សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីធ្វើតេស្តចិត្តសាស្ត្រ មួយទៀតមកឲ្យប្រិយមិត្តពិនិត្យមើលការគិត និងបុគ្គលិកលក្ខណះរបស់អ្នកទៀតហើយ តាមរយៈការជ្រើសរើសព្រះអាទិត្យមួយដែលអ្នកចូលចិត្តបំផុត ហើយអានចម្លើយខាងក្រោម ។ បញ្ជាក់៖ ត្រូវស្មោះត្រង់នឹងខ្លួនឯង មិនគួរលួចមើលចម្លើយមុនឡើយ បើមិនដូច្នោះការទស្សន៍ទាយនឹងក្លាយជាមោឃៈ ។ ព្រះអាទិត្យទី1៖ អ្នកជាមនុស្សរឹងមាំ ភ្លឺស្វាង រស់រវើក បើកចិត្តទូលាយ ពូកែវោហារ និងធ្វើអ្វីៗបានរហ័ស ចូលចិត្តទៅចូលរួមកម្មវិធីជប់លៀងឬកម្មវិធីនានា មិនថាការងារនឿយហត់ប៉ុណ្ណាក៏នៅតែរីករាយដែរ ហើយម្យ៉ាងវិញទៀតអ្នកក៏ជាមនុស្សមានទំនុកចិត្តលើខ្លួនឯងខ្ពស់ តែមិនសូវចេះអត់ធ្មត់ចំពោះរឿងស្នេហាទេ ស្រឡាញ់គឺស្រឡាញ់ណាស់តែបើហ៊ានក្បត់ចិត្តហើយស្អប់ក៏ស្អប់ខ្លាំងដែរ ។ ព្រះអាទិត្យទី2៖ ជាមនុស្សមានអារម្មណ៍ទន់ជ្រាយ ខ្វល់ខ្វាយគ្រប់ពេលវេលា មានទំនោរគិតទុកច្រើន ចូលចិត្តសំងំនៅកន្លែងស្ងាត់មិនសូវចង់ជួបមនុស្សម្នាប៉ុន្មានទេ ធាតុពិតម្យ៉ាងទៀតអ្នកខមួយនេះជាមនុស្សពូកែសង្កេត…




















