Wisdoms

គេហទំព័រ ក្នុងស្រុក (KNONGSROK) ជាគណនីរបស់ក្រុមការងារនិពន្ធ។ យើងផ្សាយព័ត៌មាន ចំណេះដឹងទូទៅ និងគន្លឹះជីវិតប្រចាំថ្ងៃ ជាភាសាខ្មែរងាយអាន ងាយយល់ សម្រាប់អ្នកអានគ្រប់រូប។
1
សុខភាព

គុណសម្បត្តិ៣យ៉ាង ដែលយើងគួរតែគេងដណ្ដប់ភួយ បើទោះជាក្ដៅស្អុះយ៉ាងណាក៏ដោយ!

មនុស្សមួយចំនួន គាត់ពិតជាមិនចេះគេងដណ្ដប់ភួយនោះឡើយ ព្រោះគាត់មិនទម្លាប់ ជាពិសេសនោះគឺ គាត់មានអារម្មណ៍ថា ស្អុះស្អាប់ បណ្ដាលឱ្យគាត់គេងមិនលក់។ ប៉ុន្តែអ្នកដឹងទេថា ការគេងដណ្ដប់ភួយ នឹងអាចជួយផ្ដល់អត្ថប្រយោជន៍៣យ៉ាងដល់អ្នក។ តោះ!ទៅដឹងពីអត្ថប្រយោជន៍៣យ៉ាងនោះទាំងអស់គ្នា ៖ ១. ជួយគ្រប់គ្រងសីតុណ្ហភាពរាងកាយ   មនុស្សយើងមានឈាមក្ដៅ ដែលរាងកាយរបស់យើងគ្រប់គ្រងសីតុណ្ហភាពផ្ទៃក្នុងរបស់ ហើយនេះអាចជួយឱ្យយើងមានភាពកក់ក្តៅ។ ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលយើងគេងលក់យ៉ាងឆាប់រហ័ស ការគ្រប់គ្រងទាំងអស់នៃរាងកាយនឹងរលាយបាត់។ នេះគឺជាពេលដែលយើងស្វែងរកជំនួយពីអ្វីៗដែលនៅជុំវិញយើង។ ម្យ៉ាងវិញទៀត សីតុណ្ហភាពរាងកាយស្នូលរបស់យើង មាននិន្នាការថយចុះនៅពេលយើងគេង ហើយនៅពេលដែលយើងឈានដល់ដំណាក់កាលគេង លក់ រាងកាយរបស់យើងមិនអាចគ្រប់គ្រងសីតុណ្ហភាពដោយខ្លួនឯងបានទេ។ នេះធ្វើឱ្យយើងពិបាកក្នុងការរក្សាភាពកក់ក្តៅ ជាពិសេសនៅពេលព្រឹក សីតុណ្ហភាពនឹងឡើងត្រជាក់បំផុត។…

១
សង្គម

ស្រីៗត្រូវដឹង! បើអ្នកដាក់ចិត្តស្រឡាញ់បុរសណាម្នាក់

នៅពេលដែលយើងស្រឡាញ់នរណាម្នាក់ តើយើងអាចទទួលយក និងយល់ពីគាត់បានកម្រិតណា ពេលខ្លះ មនុស្សប្រុស ក៏ចង់បានការយល់ចិត្តពីយើងច្រើនផងដែរ។ ខាងក្រោមនេះ ជាអ្វីដែលមនុស្សស្រីគួរដឹង និងឈ្វេងយល់ពីមនុស្សដែលអ្នកស្រឡាញ់ ៖ ១. ត្រូវយល់ច្បាស់ពីមនុស្សម្នាក់នោះ មនុស្សគ្រប់រូប មិនអាចល្អបំផុត ឬល្អឥតខ្ចោះនោះទេ គេក៏មានចំណុចមិនល្អ ឬក៏ចំណុចខ្វះខាតដែរ ហើយក៏មានចំណុចខ្លះ គេអាចនឹងប្រួលប្រែផ្លាស់ប្ដូរនៅថ្ងៃណាមួយ គេមិនអាចឋិតថេររហូតនោះឡើយ។ ហើយមិនមែនគ្រប់មនុស្សទាំងអស់ សុទ្ធតែអាចអត់ធ្មត់នឹងយើងបានគ្រប់រឿង គ្រប់ពេលនោះទេ ជួនកាល គេក៏ចេះខឹង ចេះអន់ចិត្តនឹងយើងដូចគ្នា អារម្មណ៍គេ ក៏អាចនឹងប្រែប្រួលទៅគញរប់ពេលដូចយើងអ៊ីចឹង។ ២. ផ្ដល់សេរីភាព ផ្ដល់សេរីភាពឱ្យគាត់ ព្រោះធម្មតាមនុស្សប្រុស…

2
ប្លែកៗ

ចិញ្ចៀនបញ្ជាក់ពីគូជីវិត! ជ្រើសរើសចិញ្ចៀនមួយដែលអ្នកពេញចិត្ត ដើម្បីដឹងថា នរណាដែលសក្តិសមនឹងចូលមកក្នុងជីវិតអ្នក

ការជ្រើសរើសគូជីវិត គឺជារឿងដែលសំខាន់សម្រាប់មនុស្សម្នាក់ៗ ដូច្នេះ ការជ្រើសរើសចិញ្ចៀនមួយ ដែលអ្នកពេញចិត្ត ក៏អាចដឹងពីចិត្តអ្នកក្នុងការជ្រើសរើសគូជីវិតបានដែរ។ ចង់ដឹងថា តើអ្នកនឹងជ្រើសរើសមនុស្សបែបណា ចង់បានមនុស្សបែបម៉េចមកធ្វើជាគូ តោះ! ទៅសាកល្បងជ្រើសរើសទាំងអស់គ្នា ចង់ដឹងថា ការធ្វើតេស្តបែបចិត្តសាស្ត្រនេះឆុតប៉ុនណា ៖ ១. ចិញ្ចៀនទី១ មនុស្សដែលអាចទាក់ក្រសែភ្នែកអ្នកបាន លុះត្រាតែគេជាមនុស្សដែលព្រមព្រៀង និងអាចទទួលយកអ្នកបានគ្រប់រូបភាព មិនថាល្អ ឬអាក្រក់ ជាមនុស្សដែលអាចចូលមកចែករំលែកជាមួយនឹងអ្នក ទាំងសុខ និងទុក្ខ គឺរួមរស់ជាមួយគ្នា ប្រឈមមុខជាមួយគ្នា ចែករំលែកគំនិត និងធ្វើអ្វីៗដើម្បីប្រយោជន៍រួមគ្នា ហើយត្រូវចេះជឿជាក់ និងទុកចិត្តគ្នាទៅវិញទៅមក។ មិនថាមានអ្វីមកពីណាទេ ក៏មិនអាចបំបែកទំនាក់ទំនងមួយនេះបានដែរ។…

New
ប្លែកៗ

រោមទិព្វ! បង្ហាញពីអត្តចរិត និងសមត្ថភាពពិតដែលអ្នកមាន តោះ! សាកល្បងទស្សន៍ទាយទាំងអស់គ្នា

ដោយគ្រាន់តែជ្រើសរើសនូវរោមសត្វណាមួយដែលអ្នកពេញចិត្ត នោះនឹងអាចទស្សន៍ទាយដឹងពីអត្តចរិត និងសមត្ថភាពពិតដែលមាននៅក្នុងខ្លួនអ្នកជាក់ជាមិនខាន។ តោះ! សាកល្បងជ្រើសរើសដើម្បីដឹងថា ការទស្សន៍បែបចិត្តវិទ្យានេះ ត្រឹមត្រូវបានប៉ុន្មានភាគរយ ៖ ១. បើអ្នកជ្រើសរើសយករោមទី១ នេះបញ្ជាក់ថា អ្នកជាមនុស្សដែលមានសមត្ថភាពខ្ពស់ខាងផ្នែងច្នៃប្រតិដ្ឋ និងបង្កើតនូវអ្វីដែលថ្មីៗ ប្លែកៗ។ លើសពីនេះ អ្នកក៏ជាមនុស្សម្នាក់ដែលពូកែ និងមានគំនិតខាងរកស៊ីថែមទៀតផង ព្រោះតែអ្នកជាមនុស្សដែលហ៊ាននិយាយ ហ៊ានធ្វើ ហើយក៏ហ៊ានប្រថុយ ហើយក៏ជាមនុស្សដែលអាចជឿជាក់ និងទុកចិត្តបានផងដែរ។ ក៏ព្រោះតែភាពម៉ឹងម៉ាត់ និងទំនួលខុសត្រូវ ហ៊ានសម្រេចចិត្តនេះហើយ ដែលធ្វើឱ្យអ្នក ក្លាយជាមនុស្សម្នាក់ដែលអាចនឹងទទួលបានជោគជ័យ ឈានដល់ចំណុចគោលដៅដែលអ្នកត្រូវការយ៉ាងពិតប្រាកដ។ ម្យាងវិញទៀត អ្នកក៏ជាមនុស្សម្នាក់ដែល តែងតែមានការព្យាយាមខំប្រឹង និងធ្វើអ្វីមួយចង់ឱ្យមានភាពល្អបំផុត…

P=56724
សង្គម

មនុស្សប្រុសមុននឹងដាក់ចិត្តស្រឡាញ់នារីណាម្នាក់ ក៏គេមើលដែរ ប៉ះមនុស្សស្រីប៉ុន្មានប្រភេទនេះ ដឹងតែគ្មានក្នុងជម្រើសគេហើយ

មិនមែនមនុស្សប្រុសគ្រប់រូប សុទ្ធតែងាយស្រឡាញ់ ងាយលង់ចំពោះមនុស្សស្រីនោះទេ។ ចុះអ្នកដឹងទេថា នារីប្រភេទណាខ្លះ ដែលមនុស្សប្រុសសុខចិត្តដើរចៀស មិនពាក់ព័ន្ធ មិនចង់យកធ្វើជាគូ? ខាងក្រោមនេះ ជាប្រភេទមនុស្សស្រីដែលមនុស្សប្រុសមិនត្រូវការ ៖ ១. មនុស្សស្រីសាំញ៉ាំ រញ៉េរញ៉ៃច្រើន ភាពទាក់ទាញបំផុតរបស់មនុស្សស្រីគឺ សេចក្ដីថ្លៃថ្នូរ និងចេះរក្សាភាពស្ងៀមស្ងាត់ ប៉ុន្តែបើនាងមើលទៅនិយាយស្ដីច្រើនហួសហេតុ ជាពិសេសនៅះគឺ ពូកែវែកញែក ផ្ដល់យោបល់ សួរនាំច្រើននោះ ដឹងតែគ្មានបុរសណាត្រូវការនោះឡើយ ព្រោះវាការបង្ហាញពីឥទ្ធិពលនៃភាពស្មុគស្មាញ សំញ៉ាំ រឿងច្រើនរបស់នាង ធ្វើធ្វើដូចចង់ត្រួតត្រា ចេះគ្រប់សព្វបែបយ៉ាងពេក។ ២. តាំងខ្លួនជាម្ដាយ ជាសង្សារ តែធ្វើខ្លួនដូចម្ដាយ…

New
សង្គម

ហេតុផលទាំង៥ ដែលធ្វើឱ្យមនុស្សប្រុសសុខចិត្តដើរចេញយ៉ាងស្ងៀមស្ងាត់ ហើយចូលចិត្តគេចទៅសម្ងំតែម្នាក់ឯង

គ្រប់ពេលដែលមានបញ្ហា ឈ្លោះទាស់ជាមួយដៃគូ មនុស្សប្រុសច្រើនតែដើរចេញ មិននៅឈ្លោះ មិនចង់ប្រកែកច្រើនទេ ហើយតែងតែស្ងៀមស្ងាត់តែម្នាក់ឯង។ ខាងក្រោមនេះ ជាហេតុផលទាំង៥ ដែលមនុស្សប្រុសមិនចូលចិត្តឈ្លោះប្រកែកជាមួយនឹងគូស្នេហ៍ តែបែរជាមានអារម្មណ៍ថា ចង់គេចចេញទៅឱ្យឆ្ងាយ ទៅឱ្យផុត៖ ១. មិត្តស្រីតែខឹងដោយគ្មានហេតុផល ពេលខ្លះការឈ្លោះប្រកែកមិនសមហេតុផលជាមួយគូស្នេហ៍របស់អ្នក ធ្វើឱ្យគាត់មានអារម្មណ៍តានតឹង ហើយតែងតែចង់ចេញឱ្យផុតពីមុខអ្នក មិនចង់នៅប្រកែកជាមួួយនឹងអ្នកនោះឡើយ។ មុនពេលដែលអ្នកខឹងសង្សារ ចូរអ្នកព្យាយាមគិតអំពីខ្លួនឯង តើគាត់ខុស ឬវាជាកំហុសរបស់អ្ន កឬអ្នកទាំងពីរធ្វើមិនត្រឹមត្រូវ? ជាការពិត កំហឹងគឺជាធម្មជាតិរបស់មនុស្សស្រី ហើយតែងតែរករឿងឈ្លោះជាប្រចាំ។ ប៉ុន្តែប្រសិនបើអ្នកចេះតែខឹង រករឿងឈ្លោះដោយគ្មានហេតុផលញឹកញាប់ខ្លាំងពេក ក៏អាចធ្វើឱ្យដៃគូរបស់អ្នកកាន់តែហត់ចិត្តនឹងអ្នក ហើយលែងចង់នៅក្បែរអ្នកទៀតហើយ។ ២. មានបញ្ហាធ្ងន់ធ្ងរ…

Dfdf
ប្លែកៗ

សៅរ៍-អាទិត្យ ៦/៧ សីហា ​ឆ្នាំ ៣ សំណាង​ចូល​ទាំង​ព្រឹក ​ខិតខំ​មួយ​យប់ ស្មើ​គេ​រក​មួយ​ខែ

សម្រាប់​អ្នក​កើត​ឆ្នាំ​ទាំង ៣ នៅចន្លោះថ្ងៃទី ០៦-០៧ សីហា ឆ្នាំ ២០២២ ពួក​គេ​នឹង​មាន​រាសី​ឡើង​ខ្ពស់​ត្រដែត អាច​មាន​លុយ​ចូល​ឆឹបៗ រវល់រាប់លុយនាំចំណូលចូលហោប៉ៅ ហើយបុគ្គលខ្លះ ខិតខំតែមួយប់ សឹងស្មើគេរកមួយខែពេញ៖ អ្នកកើតឆ្នាំខាល – ខ្លា សម្រាប់​អ្នក​កើត​ឆ្នាំ​ខាល គឺ​ជា​មនុស្ស​ឆ្លាត ដែល​ជួប​ការ​លំបាក​មិន​យូរ​ទេ ព្រោះ​មនុស្ស​នេះ​មាន​សមត្ថភាព​ក្នុង​ការ​រើ​បម្រាស់​ខ្លួន​ចេញ​ពី​បញ្ហា​ទាំង​ឡាយ។ យ៉ាង​ណា​ចន្លោះថ្ងៃទី ០៦-០៧ សីហា អ្នក​នឹង​រក​ឃើញ​គោលដៅ​ជីវិត​ច្បាស់លាស់ ឃើញ​កោះ​ឃើញ​ត្រើយ​ពិត​ប្រាកដ ដែល​អ្នក​អាច​បោះ​ជំហាន​ទៅ​មុខ​បាន។ សម្រាប់​អ្នក​ដែល​បាន​ខិតខំ​ប្រឹងប្រែង​តាំង​ពី​ដំបូង​ហើយ​នោះ ក៏​នឹង​ទទួល​បាន​លាភ​ធំ​មួយ​នៅ​ថ្ងៃសៅរ៍-អាទិត្យនេះ ហើយ​អ្នក​ទទួល​យក​ទៅ ព្រោះ​វា​ជា​ការ​តបស្នង​នៅ​ការ​ខិតខំ​ប្រឹងប្រែង​ទាំង​ឡាយ​របស់​អ្នក​កន្លង​មក។ អ្នកកើតឆ្នាំជូត –…

New Copy
ប្លែកៗ

ទ្វារទ្រព្យសំណាង បើកចំហធំ សម្រាប់អ្នកឆ្នាំទាំង ៣

រយៈពេលប៉ុន្មានថ្ងៃទៀត អ្នកឆ្នាំទាំងនេះនឹងទទួលបានលាភសំណាងដែលមិននឹកស្មានដល់។ មិនថាអ្នកត្រូវការ ប្រាថ្នាចង់បានអ្វី សុទ្ធតែអាចសម្រេចបានដូចក្ដីបំណងទាំងអស់។ ១. ឆ្នាំកុរ អ្នក​កើត​ឆ្នាំ​ជ្រូក មាន​ចរិត​ស្លូតបូត ហើយ​និយាយ​ត្រង់ ហេតុអ្វី​គេ​និយាយ​បែប​នេះ? ពួកគេ​ក៏​ជា​មនុស្ស​ដែល​តស៊ូ​ព្យាយាម និង​លះបង់​មិន​បាក់ទឹកចិត្ត​ពេល​ជួប​ការលំបាក​ក្នុង​ការងារ។ ទោះជា​យ៉ាងណា​ក្នុង​អតីតកាល​អ្នក​កើត​ឆ្នាំ​ជ្រូក​មិនសូវ​មាន​លាភ​សំណាង​ច្រើន​និង​ពិបាក​ជោគជ័យ​ឡើយ​។ ហោរាសាស្ត្រ​បង្ហាញថា ខ្សែ​រាសី​របស់​អ្នក​ជ្រូក​នឹង​មាន​ភាព​រុងរឿងខ្លាំងបន្ទាប់ពីថ្ងៃសីល ១៥កើតខាងមុខនេះ។ រាសី​ជ្រូក​ពី​នេះ​ឡើងជាលំដាប់ គ្រាន់តែ​ត្រូវ​ប្រឹងប្រែង​ និង​រក្សា​ស្មារតី​ឱ្យ​កាន់តែ​ជោគជ័យ​ក្នុង​ការងារ​។ ជាលទ្ធផល ប្រាក់ចំណូលក៏កើនឡើងយ៉ាងច្រើន។ នៅពេលដែលអ្នកត្រូវបានលើកតម្កើងពីថ្នាក់លើរបស់អ្នក ចូរទាញយកឱកាសដើម្បីយកលុយរាប់ពាន់លានដុល្លារចូលក្នុងផ្ទះរបស់អ្នក ហើយក្លាយជាអ្នកមានយ៉ាងឆាប់រហ័ស។ ២. ឆ្នាំមមី អ្នក​កើត​ឆ្នាំ​មមី មាន​ចិត្ត​សប្បុរស និង​ចិត្ត​ល្អ​។ មិន​ថា​ក្នុង​ការងារ ឬ​ក្នុង​ជីវិត​ទេ…

Hghh
សង្គម

​ហាម​ប្រមាថ​ដាច់​ខាត! នេះជំនឿ​ចាស់ៗ​ពី​បុរាណ​ទាំង ៩ គ្រាន់តែអានក៏ព្រឺក្បាលដែរ

និយាយ​ពី​ជំនឿ​របស់​ចាស់ៗ​ពី​បុរាណ គឺ​មាន​រឿងរ៉ាវ​ច្រើន​ណាស់ ដែល​វា​ពិត​ជា​អាថ៌កំបាំង​ហើយ​គ្មាន​នរណា​អាច​បកស្រាយ​បាន​ឡើយ។ តែ​យ៉ាង​ណា​យើង​ក៏​មិន​អាច​ប្រមាថ​បាន​នោះ​ដែរ ហើយ​ត្រូវ​តែ​អនុវត្ត​តាម​ឲ្យ​បាន​ខ្ជាប់ខ្ជួន ដើម្បី​ជៀសវាង​ការ​ជួប​នូវ​រឿង​មិន​ល្អ​ណា​មួយ​ក្នុង​ជីវិត។ ខាង​ក្រោម​យើង​បង្ហាញ​ប្រផ្នូល​និង​ជំនឿ​ទាំង ៩ ដែល​មនុស្ស​ភាគ​ច្រើន​ជឿ​ខ្លាំង​បំផុត ហើយ​អ្នក​ក៏​មិន​គួរ​ប្រមាថ​ដែរ៖ ៩) សុខៗ​មាន​សត្វ​ទីទុយ​មក​ទំ​លើ​ដំបូល​ផ្ទះ វា​គឺ​ប្រផ្នូល​មិន​ល្អ ​ដែល​អាច​បង្ក​ការ​លំបាក​ណា​មួយ​ដល់​ម្ចាស់​ផ្ទះ ហើយ​ជា​ទូទៅ​សត្វ​ទីទុយ​កម្រ​នឹង​ហោះ​មក​កន្លែង​មាន​មនុស្ស​ច្រើន​អ៊ីចឹង​ណាស់ ៨) ពេល​យប់​ស្ងាត់ បើ​លឺ​សំឡេង​មនុស្ស​ហៅ កុំ​ឆ្លើយតប​ទៅ​វិញ​ឲ្យ​សោះ ព្រោះ​វា​ជា​សំឡេង​អាក្រក់ វិញ្ញាណ​អាក្រក់ ដែល​ស្មើ​នឹង​យើង​អញ្ជើញ​វិញ្ញាណ​នោះ​ចូល​មក​ក្នុង​ផ្ទះ ៧) នៅ​ពេល​យប់ បើ​សុខៗ​អ្នក​ធំ​ក្លិន​ផ្សែង​ធូប​អណ្តែត​មក មាន​ន័យ​ថា​ជា​ព្រលឹង​បិសាច​ស្ថិត​នៅ​ខាង​ក្នុង​ផ្ទះ​យើង ៦) កុំ​គោះ​ចាន​បាយ​នៅ​ពេល​យប់ ព្រោះ​វា​ជា​ការ​ហៅ​វិញ្ញាណ​ខ្មោច​ដែល​កំពុង​រក​ចំណី​អាហារ ៥) ស្រ្តី​ដែល​ពពោះ គេ​ហាម​មិន​ឲ្យ​ទៅ​ចូលរួម​បុណ្យ​សព​ទេ…

Picsart_22 08 03_22 10 03 368
មិត្តអ្នកអាន

តេស្ដផ្លូវជីវិត! អ្នកនឹងជោគជ័យអាស្រ័យលើការគិតដែរឬទេ? តោះទៅសាកល្បងទស្សន៍ទាយរកមើលការពិតបន្តិចទៅ

សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីធ្វើតេស្តចិត្តសាស្ត្រ មួយទៀតមកឲ្យប្រិយមិត្តពិនិត្យមើលការគិត និងបុគ្គលិកលក្ខណះពិតខ្លួនឯង តាមរយៈការជ្រើសរើសឆ័ត្រមួយដែលអ្នកចូលចិត្តបំផុត ហើយអានចម្លើយពិតរបស់អ្នកនៅខាងក្រោម ។ បញ្ជាក់៖ ត្រូវស្មោះត្រង់នឹងខ្លួនឯង មិនគួរលួចមើលចម្លើយមុនឡើយ បើមិនដូច្នោះការទស្សន៍ទាយនឹងក្លាយជាមោឃៈ ។ ឆ័ត្រទី 1៖ អ្នកកំពុងរីករាយនឹងជីវិត ពេញចិត្តនូវអ្វីដែលខ្លួនមានមិនចង់ងើយមើលទៅលើពេកទេព្រោះខ្លាចបាក់ក ចង់ធ្វើអ្វីសន្សឹមៗសំខាន់ដើរលើផ្លូវសុវត្ថិភាព លើសពីនេះអ្នកក៏​មាន​ចិត្ត​ទូលាយ និង​មាន​ចិត្ត​សប្បុរសផងដែរ ព្រោះ​អ្នក​គិត​ថា​ការ​ផ្តល់ឲ្យ​វាមាន​ន័យ​ ជារឿយៗអ្នកមិនចង់ក្លាយជាមេដឹកនាំ ឬចាំតែដើរតាមគេនោះទេ តែ​អ្នក​រាល់​គ្នា​ពេញចិត្ត​នឹងដើរតាម​អ្នក ខណៈពេលដែលអ្នកអាចបំពេញការងារតែម្នាក់ឯងបានយ៉ាងស្រួល។ ឆ័ត្រទី 2៖ អ្នកជាមនុស្សដែលនៅក្បែរហើយមាន​សេចក្ដីសុខ មនុស្ស​គ្រប់គ្នានឹងងាក​មក​រក​អ្នក​ពេល​ពួក​គេ​មាន​ការ​លំបាក ឬត្រូវការ​ជំនួយ ហើយអ្នកតែងតែជួយពួកគេវិញដែរ ដោយសារតែអ្នកដឹងថាទម្លាប់ល្អតែងតែបង្កើតរឿងអស្ចារ្យ…

New Copy
ប្លែកៗ

ឆ្នាំទាំង ៤ ចៀសមិនផុតពីសំណាងទាំងរឿងលុយកាក់ ស្នេហា និងការងារក្នុងឆ្នាំ ២០២៣

ឈានចូលដល់ឆ្នាំ ២០២៣ ខាងមុខនេះ សម្រាប់អ្នកកើតក្នុងឆ្នាំទាំង ៤ ខាងក្រោមនេះ នឹងទទួលបានលាភសំណាងយ៉ាងច្រើន មិនថារឿងស្នេហា ការងារ ជាពិសេសគឺលុយកាក់ ទ្រព្យមូលតែម្ដង។ ១. ឆ្នាំឆ្លូវ ឆ្នាំ​ឆ្លូវ ជាឆ្នាំមួយក្នុង​ចំណោម​ឆ្នាំដែល​មាន​សំណាង​ក្នុង​ឆ្នាំ ​២០២៣ ​ខាង​មុខ​នេះ។ អ្នក​នឹង​មាន​អារម្មណ៍​បន្តិច​ម្តង​ៗ​ថា​ជីវិត ​និង​អាជីព​របស់​អ្នក​កំពុង​តែ​ឈាន​ទៅ​រក​ទិសដៅ​ថ្មី។ ជាពិសេស ដោយសារការមើលថែរបស់ព្រះនៃទ្រព្យសម្បត្តិ មហាសំណាង គោ ជោគជ័យខ្លាំង គ្រប់កិច្ចការដែលគាត់ធ្វើ គាត់មានមនុស្សថ្លៃថ្នូរជួយគាត់ ដូច្នេះគាត់ “នឹងមិនធ្វើអ្វីទាំងអស់” ។ ជាពិសេសផែនការវិនិយោគ ជួបនឹងឱកាសរីកចម្រើន។ ដោយ​មាន​ជំនឿ​ចិត្ត​ជឿនលឿន…

Trr
ប្លែកៗ

ដបវេទមន្តស្វែងរកស្នេហ៍! ​តើ​មនុស្ស​ប្រភេទ​ណា​សក្ដិសម​នឹង​អ្នក​បំផុត?

ក្នុង​ទំនាក់ទំនង​ស្នេហា មិន​មែន​គ្រាន់​តែ​ហា​មាត់​ស្រលាញ់ ហើយ​អាច​ចាប់ផ្តើម​ជាមួយ​គ្នា​បាន​នោះ​ទេ ដោយ​ស្នេហា​ដ៏​ជាក់លាក់​មួយ គឺ​ទាមទារ​ការ​មើល​ចិត្ត​គ្នា និង​ស្វែងយល់​ពី​គ្នា​ឲ្យ​បាន​ច្បាស់លាស់​សិន។ ក្នុង​អត្ថបទ​នេះ យើង​មក​សាកល្បង​តាម​រយៈ​ការ​តេស្ត​បែប​វិទ្យាសាស្រ្ត ដោយ​គ្រាន់​តែ​អ្នក​ជ្រើសរើសនូវដបវេទមន្តមួយ ដើម្បី​ដឹង​ថា តើ​មនុស្ស​ប្រភេទ​ណា​ដែល​សក្ដិសម​នឹង​អ្នក​បំផុត​ក្នុង​ន័យ​ស្នេហា? ដបវេទមន្តទី ១ អ្នក​ជា​មនុស្ស​ដែល​មិន​សូវ​ចេះ​ទ្រ​គេ​នោះ​ទេ សកម្មភាព​ខ្លះ​អ្នក​ធ្វើ​បាន តែ​អ្នក​ដទៃ​ធ្វើ​មិន​បាន ស្តាប់​ទៅ​វា​រាង​អាត្មានិយម​បន្តិច តែ​អ្នក​ជា​មនុស្ស​មាន​បេះដូង​ធំ ចិត្ត​ទូលាយ មិន​ចេះ​តែ​ដើរ​ធ្វើ​បាប​នរណា​នោះ​ទេ។ បើ​និយាយ​ពី​មនុស្ស​ដែល​អាច​សម្រប​នឹង​អ្នក​បាន គឺ​លុះត្រា​តែ​គេ​ជា​មនុស្ស​មាន​ភាព​ឆ្លាតវៃ ចេះ​បត់បែន​តាម​សភាពការណ៍ ហើយ​ដឹង​ពី​វិធី​ក្នុង​ការ​ផ្តល់​ឲ្យ​អ្នក​នូវ​អ្វី​ដែល​អ្នក​ចង់​បាន។ មនុស្ស​ដែល​ស្ងាត់ស្ងៀម​ពេក ហើយ​ធ្វើ​អ្វី​រៀង​យឺតយ៉ាវ​នោះ គឺ​មិនមែន​ជា​គូ​ស្នេហ៍​ដែល​ត្រូវ​នឹង​អ្នក​ឡើយ។ ដបវេទមន្តទី ២ អ្នក​នឹង​ជួប​នូវ​គូស្នេហ៍​ដែល​អាច​ផ្តល់​ភាព​រីករាយ និង​សំណើច​ជា​ប្រចាំ​ដល់​អ្នក។ គេ​ជា​មនុស្ស​រួសរាយ​ម្នាក់…

Gfgf
ប្លែកៗ

ម្ចាស់​ឆ្នាំ​ទាំង ៣ ច្រើន​ជា​មនុស្ស​មានឆន្ទៈខ្ពស់ ចេះ​ចាប់​យក​ឱកាស អាច​ផ្លាស់ប្ដូរ​ជីវិត​ឲ្យ​មាន​បាន​លឿន

ជាមួយ​នឹង​អ្នក​កើត​ឆ្នាំ​ទាំង ៣ ខាង​ក្រោម តាម​ដំណាល​ច្រើន​តែ​ជា​មនុស្ស​ដែល​ដឹង​ពី​របៀប​ចាប់​យក​ឱកាស​ក្នុង​ជីវិត​បាន​ល្អ ហើយ​គួបផ្សំ​នឹង​ភាព​ជឿជាក់​ដែល​ពួក​គេ​មាន​តាំង​ពី​ដើម​ផង​នោះ ក៏​ជំរុញ​ឲ្យ​ពួក​គេ​ឆាប់​ក្លាយ​ជា​អ្នក​មាន​បាន​លឿន៖ អ្នក​កើត​ឆ្នាំ​ជ្រូក – កុរ មនុស្ស​ដែល​កើត​ឆ្នាំ​ជ្រូក រមែង​ជា​មនុស្ស​ឯករាជ្យ មាន​ទំនុកចិត្ត​ខ្ពស់​ក្នុង​ជីវិត ពួក​គេ​តែងតែ​មាន​អារម្មណ៍​ល្អ​ជុំវិញ​ខ្លួន មាន​មនុស្ស​ល្អ​ក្បែរ​ខ្លួន តែ​ក៏​ដោយសារ​ខ្លួន​គេ​ផ្ទាល់​ជា​មនុស្ស​ឧស្សាហ៍​ព្យាយាម​ស្រាប់​ផង​ដែរ។ អ្វី​ក៏​ដោយ​ដែល​លេចចេញ​ជា​ឱកាស​មក ម្ចាស់​ឆ្នាំ​កុរ មិន​បណ្តោយ​ឲ្យ​កើត​ឡើង​យូរ​ទេ ហើយ​រមែង​គិត​យ៉ាង​ល្អិតល្អន់ ដោយ​មិន​បង្ក​ឲ្យ​វា​ក្លាយ​ជា​កំហុស ឬ​បរាជ័យ​ក្នុង​ករណី​ណា​មួយ​ដោយ​ងាយ​ឡើយ។ ហេតុ​នេះ​ដរាប​ណា​ ពួក​គេ​នៅ​បន្ត​ខិតខំ នោះ​ជោគជ័យ​មិន​យូរ​ទេ នឹង​រំលេច​ចេញ​ឡើង​ក្នុង​ជីវិត។ អ្នក​កើត​ឆ្នាំ​រកា – មាន់ ជា​មនុស្ស​ឯករាជ្យ ទន់ភ្លន់ មាន​ការ​តស៊ូ​ខ្ពស់​ក្នុង​ជីវិត ហើយ​ជួប​រឿង​អ្វី​ក៏​មិន​ងាយ​បោះបង់​នោះ​ដែរ…

Dfdfuy
ប្លែកៗ

៥ ឆ្នាំ​ទៅ​មុខ ម្ចាស់​ឆ្នាំ​ ៤ ល្អ​ផ្នែក​ទ្រព្យ សន្ធាប់​ញាតិ​ទៅ​ណា​គេ​អាណិត​ស្រលាញ់​ជុំ​ទិស

បើ​តាម​ហោរាសាស្ត្រ​បាន​គន់គូរ​ឃើញ​ជោគជតា​រាសី​អ្នក​កើត​ឆ្នាំ​ទាំង ៤ នៅ​រយៈ​ពេល ៥ ឆ្នាំ​បន្ទាប់​ទៅ​មុខ ដែល​ល្អ​ផ្នែក​ទ្រព្យ មាន​លុយ​ចូល​ដូច​ទឹក ហើយ​សន្ធាប់​ញាតិ ទៅ​ណា​មក​ណា​ក៏​គេ​ស្រលាញ់​រាប់​អាន់ ពោរពេញ​ដោយ​ការ​អាណិត​ជួយ​ជ្រោមជ្រែង​ឥតល្ហែ៖ អ្នក​កើត​ឆ្នាំ​រកា – មាន់ ជា​មនុស្ស​មាន​បុគ្គលិក​លក្ខណៈ​ស្មោះត្រង់ ដឹង​ពី​របៀប​មើល​អារម្មណ៍​អ្នក​ដទៃ ធ្វើ​អ្វី និយាយ​ស្តី​អ្វី មិន​ចេះ​តែ​តាម​ចិត្ត​ចង់​ខ្លួន​ឡើយ។ មនុស្ស​នេះ នៅ​ក្នុង​អាជីព​ការងារ​ការ​រកស៊ី ក៏​មាន​សេចក្តី​ព្យាយាម​ណាស់​ដែរ ហើយ​ព្យាយាម​ចិញ្ចឹម​ទំនាក់ទំនង ដោយ​គិត​ថា​កិច្ច​ប្រាស្រ័យ​ទាក់ទង​នេះ ល្អ​ខ្លាំង​ណាស់​ពេល​ទៅ​មុខ។ ឱកាស​បត់​ជីវិត​ផ្លាស់​ទៅ​ភាព​មាន​បាន គឺ​មាន​ច្រើន​សម្រាប់​ម្ចាស់​ឆ្នាំ​រកា រី​ឯ​ឧបសគ្គ​គឺ​មាន​តិច​ណាស់។ ដោយ​ប្រើប្រាស់​សមត្ថភាព អម​នឹង​លាភ​សំណាង ចូល​មក​ដល់​នៅ​ល្បាក់ ៥ ឆ្នាំ​ទៅ​មុខ​ផង…

Dfdf
ប្លែកៗ

កូន​កើត​ចំ​ឆ្នាំ​ទាំង ៤ ដូច​មក​ជួយ​បង្រួម​ទុក្ខ នាំ​សេចក្ដី​សុខ​ដល់​ឪពុកម្ដាយ ដេក​ចាយ​គំនរ​ទ្រព្យ

កូនៗ​ដែល​កើត​នៅ​ចំ​ឆ្នាំ​ទាំង ៤ ប្រៀប​ដូច​ជា​ព្រះ​បញ្ជូន​មក​ឲ្យ​ជួយ​បង្រួម​ទុក្ខ បង្កើត​តែ​ក្តីសុខ​ដល់​ឪពុកម្តាយ នាំ​លាភ នាំ​យីអ៊ុន​ឲ្យ​ឡើង រក​អ្វី​ក៏​ឆាប់​មានបាន ពោល​ជា​កូន​មាស​កូន​ប្រាក់​សម្រាប់​ក្រុម​គ្រួសារ​ទាំង​មូល៖ [បញ្ជាក់ នេះ​ជា​ក្បួន​ដែល​រាប់​ទាំង​កូន​ប្រុស​និង​ស្រី] កូន​កើត​ឆ្នាំ​ថោះ – ទន្សាយ កូន​​ចាប់​កំណើត​ចំ​ឆ្នាំ​ថោះ បើ​ជា​ប្រុស រមែង​ឆាប់​ជោគជ័យ​តាំង​ពី​នៅ​ក្មេង រួច​បើ​ជា​ស្រី សម្ដីសំដៅ​ក៏​ដឹង​ចាស់ទុំ​នាំ​ឲ្យ​មាន​ការ​ស្រលាញ់​ជុំ​ទិស។ កំណើត​របស់​កូន​ឆ្នាំ​ថោះ ដូច​មាន​ទេវតា​ប្រោស​ឲ្យ​ក្រុម​គ្រួសារ​នោះ ជួប​តែ​សំណាង គ្រាប់​ខ្សាច់​នៃ​លាភ រៀប​ចូល​ជា​ជួរ ពោល​ឪពុកម្តាយ​នឹង​ជួប​តែ​ភាព​សម្បូរសប្បាយ​ចាប់​ពី​ក្រោយ​កំណើត​របស់​គេ។ នេះ​សម្រាប់​អ្នក​ដែល​កំពុង​ពរ​ពោះ​ថ្មីថ្មោង ហើយ​បម្រុង​នឹង​សម្រាល​នៅ​ល្បាក់​ឆ្នាំ​ក្រោយ គឺ​ជា​ពេលវេលា​ល្អ​ណាស់ មិន​ថា​កូន​ប្រុស ឬ​កូន​ស្រី នឹង​នាំ​សិរីមង្គល​ចូល​ពេញ​លក្ខណៈ។ កូន​កើត​ឆ្នាំ​មមី –…

32
Inspiration

ពិត១០០% រូបភាពដែលអ្នកចាប់អារម្មណ៍មុនគេអាចប្រាប់បានថាអ្នកជាប្រភេទមនុស្សបែបណា

អ្នកសាកក្រឡេកមើលរូបភាពមួយនេះលមើល តើអ្នកចាប់អារម្មណ៍រូបអ្វីមុនគេ? ប្រសិនបើអ្នកឃើញ៖ ១. រូបទូក ប្រសិនបើអ្នកចាប់អារម្មណ៍រូបទូកមុន អ្នកគឺជាមនុស្សដែលពូកែសង្កេត។ អ្នកចាប់អារម្មណ៍សូម្បីតែរឿងកំបុិកកំប៉ុកនិងពិចារណាល្អិតល្អន់ គ្រប់ជ្រុងជ្រោយ។ ម្យ៉ាងទៀត អ្នកក៏ជាមនុស្សដែលមានភាពច្នៃប្រឌិតនិងតែងស្វែងរកដំណោះស្រាយទៅនឹងបញ្ហាគ្រប់យ៉ាងបានលឿន។ អ្នកចូលចិត្តអ្វីដែលអាថ៍កំបាំងនិងគ្មានចម្លើយព្រោះវាធ្វើឲ្យអ្នកកាន់តែមានភាពងឿងឆ្ងល់និងព្យាយាមស្វែងរកចម្លើយពិត។ ២. រូបក្រពើ ប្រសិនបើអ្នកចាប់អារម្មណ៍រូបក្រពើមុន អ្នកគឺជាមនុស្សដែលចូលចិត្តអនុវត្តផ្ទាល់ៗតែម្តង។ អ្នកមិនចំណាយពេលសញ្ជឹបសញ្ជឹងគិតច្រើននោះទេ នឹកឃើញចង់ធ្វើអ្វីមួយ អ្នកចាប់ផ្តើមធ្វើភ្លាមតែម្តងហើយតែងរមែងទទួលបានលទ្ធផលល្អ។ អ្នកក៏ពូកែក្នុងការដោះស្រាយបញ្ហាផងដែរបូករួមនិងភាពស្វាហាប់របស់អ្នកទៀតផង៕ ប្រភព៖ បរទេស

28
Inspiration

ទឹក ដី ភ្លើង ខ្យល់! ធាតុទាំង៤ក៏អាចសរបង្ហាញអំពីអត្តចរិតរបស់អ្នកបានដែរ

តើអ្នកជាមនុស្សមានហេតុផលឬគ្មានហេតុផល? គួរទុកចិត្តឬបាតដៃខ្នងដៃ? ចូរជ្រើសរើសយកធាតុទាំង៤ដែលរួមមានទឹក ដី ភ្លើង ខ្យល់ដើម្បីបង្ហាញពីអត្តចរិតរបស់អ្នកពិតប្រាកដ។ ១. ទឹក ទឹកមានទំនាក់ទំនងទៅនឹងមនុស្សដែលងាយរំភើបនិងបង្ហាញអារម្មណ៍ច្រើន។ ពួកគេចូលចិត្តនិយាយពីអារម្មណ៍ពិតនិងជាបុគ្គលម្នាក់ដែលពូកែក្នុងការត្រងត្រាប់ស្តាប់។ ពួកគេភាគច្រើនជាមនុស្សមានភាពច្នៃប្រឌិតតាមរយៈការតែងនិពន្ធបទចម្រៀងឬការគួូរគំនូរជាដើម។ ២. ដី ដីមានទំនាក់ទំនងជាមួយនឹងមនុស្សដែលមានឧត្តមគតិនិងសម្បជញ្ញៈ។ ពូកគេមិនងាយជឿនូវពាក្យបំផុសបំផុល អុជអាលអត់ប្រយោជន៍នោះទេ។ មុននឹងជឿទៅលើពាក្យអ្វីមួយគឺត្រូវឆ្លងកាត់ការគិតគូ វិនិច្ឆ័យឲ្យបានគ្រប់ជ្រុងជ្រោយទើបអាចសម្រេចចិត្តបាន។ ៣. ភ្លើង ភ្លើងមានទំនាក់ទំនងជាមួយនឹងមនុស្សដែលមានភាពប្រាកដប្រជាជាមួយនឹងខ្លួនឯង។ ពួកគេទទួលបានផ្លែផ្កាតាមរយៈសមត្ថភាពនិងការខិតខំប្រឹងប្រែងរបស់ពួកគេ។ ពួកគេគឺជាអ្នកដឹកនាំនិងជាអ្នកបំភ្លឺផ្លូវដល់អ្នកដ៏ទៃ។ ៤. ខ្យល់ ខ្យល់មានទំនាក់ទំនងជាមួយនឹងមនុស្សដែលពូកែប្រាស្រ័យទាក់ទង។ ពូកគេជាមនុស្សដែលតែងរាប់អានអ្នកដ៍ទៃនិងយកអាសារដោយមិនគិតពីផលប្រយោជន៍ផ្ទាល់ខ្លួន។ ពូកគេតែងគិតដិតដល់មុននឹងសម្រេចចិត្តធ្វើអ្វីមួយ៕

30
Inspiration

ស្នេហាជាអ្វីទៅ? ជ្រើសរើសយកក្បាច់រាំរបស់គូស្នេហ៍មួយដែលអ្នកពេញចិត្តដើម្បីដឹងពីប្រភេទស្នេហាដែលអ្នកត្រូវការ

គូស្នេហ៍ទី១ ប្រសិនបើអ្នករើសយកគូស្នេហ៍ទី១ អ្នកត្រូវការទំនាក់ទំនងស្នេហាមួយដែលរ៉ូមែនទិកនិងពោរពេញទៅដោយភាពផ្អែមល្ហែម។ អ្នកត្រូវការដៃគូឲ្យលើកទឺកចិត្តអ្នកជាប្រចាំ ជូនកាដូនិងបង្កើតភាពស្អិតរមួតមិនឲ្យសាបសូន្យឡើយ។ គូស្នេហ៍ទី២ ប្រសិនបើអ្នករើសយកគូស្នេហ៍ទី២ អ្នកត្រូវការទំនាក់ទំនងស្នេហាដែលមួយដែលជាក់លាក់ មិនលំៗនោះទេ។ អ្នកឲ្យតម្លៃលើអារម្មណ៍និងបេះដូងរបស់អ្នកណាស់ ដូចនេះអ្នកមិនត្រូវការស្នេហាណាដែលមិនប្រាកដប្រជានោះទេ។ គូស្នេហ៍ទី៣ ប្រសិនបើអ្នករើសយកគូស្នេហ៍ទី៣ អ្នកត្រូវការទំនាក់ទំនងស្នេហាមួយដែលពោរពេញទៅដោយការលើកទឹកចិត្តនិងការគាំទ្រ។ នៅពេលជួបទុក្ខ អ្នកត្រូវការដៃគូអ្នកមកលួងលោមនិងថ្នាក់ថ្នមដើម្បីជាកម្លាំងចិត្តឲ្យបន្តដំណើរទៅមុខទៀត។ គូស្នេហ៍ទី៤ ប្រសិនបើអ្នករើសយកគូស្នេហ៍ទី៤ អ្នកត្រូវការស្នេហាបែបចាស់ទុំនិងមានភាពពិតប្រាកដប្រជា។ អ្នកត្រូវការភាពកក់ក្តៅ ការយកចិត្តទុកដាក់និងការគោរពគ្នាទៅវិញទៅមក។ ការឲ្យតម្លៃដៃគូពិតជាមានភាពសំខាន់ណាស់សម្រាប់ទំនាក់ទំនងស្នេហាមួយនេះ។ គូស្នេហ៍ទី៥ ប្រសិនបើអ្នករើសយកគូស្នេហ៍ទី៥ អ្នកត្រូវការទំនាក់ទំនងស្នេហាដែលទាមទារឲ្យអ្នកនាំមុខ។ អ្នកគឺជាមនុស្សដែលស្វាហាប់ ឆ្លាតវៃនិងអាចទុកចិត្តបានដូចនេះនៅក្នុងទំនាកទំនងស្នេហា អ្នកតែងចង់ដឹកនាំឬបង្ហាញផ្លូវដល់ដៃគូរបស់អ្នក។ គូស្នេហ៍ទី៦ ប្រសិនបើអ្នករើសយកគូស្នេហ៍ទី៦ នៅមិនត្រូវការស្នេហានៅឡើយទេ។ អ្នកសប្បាយចិត្តនឹងជីវិតឯករាជ្យដែលអ្នកមាននិងមិនចំណាយពេលគិតទៅដល់រឿងស្នេហាដែលនាំមន្ទិលដល់អ្នកនោះឡើយ៕…

27
Inspiration

ត្រូវការអ្នកបំភ្លឺផ្លូវមែនទេ? ជ្រើសរើសយករូបភាពភ្នែកមួយក្នុងចំណោមភ្នែកទាំងបីដើម្បីទទួលបានសារជាពិសេសសម្រាប់អ្នក

ភ្នែកទី១ នេះគឺជាពេលវេលាដ៏សាកសមបំផុតក្នុងការទទួលយកការពិតនិងបោះជំហានដើរទៅមុនបន្តទៀត។ អ្នកនឹងអាចបើកទំព័រថ្មីស្រឡាងមួយក្នុងជីវិតរបស់អ្នកនៅពេលដែលអ្នកមានការតាំងចិត្តនិងផ្តោតអារម្មណ៍ទៅលើអ្វីដែលអ្នកចង់បានជាទីបំផុត។ ម្យ៉ាងទៀត ជៀសវាងការគូសមុនគូរ! អ្នកត្រូវគន់គូឲ្យបានម៉ត់ចត់មុននឹងធ្វើការសម្រេចចិត្ត។ ភ្នែកទី២ ដល់ពេលដែលអ្នកត្រូវលះបង់ចោលរាល់កំហុសដែលអ្នកធ្លាប់សាងពីមុនហើយ។ អតីតកាលបានកន្លងផុតទៅហើយ គួរណាបណ្តោយឲ្យវាទៅចុះ រួចចាប់ផ្តើមទទួលយកអ្វីថ្មីនិងចាត់ទុករាល់កំហុសទាំងនោះជាមេរៀន។ ភ្នែកទី៣ អ្នកកំពុងដើរផ្លូវត្រឹមត្រួវហើយ! ទោះបីជាសមិទ្ធិផលមួយនោះមិនទាន់លេចចេញជាផ្លែផ្កា ប៉ុន្តែយូរនិងឆាប់អ្នកនឹងទទួលបានផលជាទីគាប់ចិត្ត។ អ្នកមិនគួរបារម្មណ៍ពីអតីតកាលនិងអនាគតកាលច្រើនពេកទេ ព្រោះវានាំតែភាពសៅហ្មងប៉ុណ្ណោះ។ ចូរអ្នកធ្វើចិត្តឲ្យស្រស់ស្រាយនិងរង់ចាំទទួលដំណឹងល្អឆាប់ៗនេះ៕ ប្រភព៖ បរទេស

Fddf
សេដ្ឋកិច្ច

កុំ​គិត​ថា​សំណាង របស់ ៣ នេះ​បើ​ដាក់​តាម​កាបូប​លុយ គឺ​នាំ​ឲ្យ​យីអ៊ុន​ស្រុត​ទៅ​វិញ​ទេ

តាម​ក្បួន​ហុងស៊ុយ របស់​ទាំង ៣ ខាង​ក្រោម​នេះ មិន​គួរ​ដាក់​តាម​កាបូប​លុយ​នោះ​ទេ ព្រោះ​វា​ពុំ​បាន​នាំ​សំណាង​ឡើយ ផ្ទុយ​ទៅ​វិញ​គឺ​នាំ​ឲ្យ​អាប់​លាភ ស្រុត​យីអ៊ុន​របស់​អ្នក​ទៅ​វិញ៖ ៣) វិក្កយបត្រ កុំ​ទម្លាប់​រក្សា​ទុក​វិក្កយបត្រ​ផ្សេងៗ​នៅ​ក្នុង​កាបូប​លុយ ព្រោះ​វា​បង្ហាញ​ពី​ការ​បាត់បង់​ប្រាក់ ពី​ការ​ហូរ​ចេញ​នៃ​ទ្រព្យសម្បត្តិ។​ តាម​ក្បួន​វា​នឹង​បង្កើន​បំណុល​ បង្កើន​ការ​ចំណាយ​កាន់​តែ​ច្រើន យក​ល្អ​គួរ​រក្សា​ទុក​ក្នុង​សៀវភៅ​ដាច់​ដោយ​ឡែក​ណា​មួយ ពោល​គឺ​កាបូប​លុយ សម្រាប់​តែ​ដាក់​លុយ​ប៉ុណ្ណោះ មិន​ដាក់​បំណុល​ឡើយ។ ២) កាក់​បុរាណ មនុស្ស​មួយ​ចំនួន​មាន​ទម្លាប់​ជឿ​ថា ការ​ដែល​ដាក់​កាក់​បុរាណ ដែល​មាន​ចង​ខ្សែ​ច្រើន​កាក់​នៅ​ក្នុង​កាបូប​លុយ គឺ​អាច​នាំ​សំណាង ទាក់ទាញ​លុយ​ឲ្យ​ហូរ​ចូល​បន្ថែម។ តែ​យ៉ាង​ណា​តាម​ក្បួន គឺ​កាក់​ច្រើន​ពេក វា​ធ្វើ​ឲ្យ​ប្រមូល​ផ្តុំ​ទៅ​ជា​ថាមពល​អាក្រក់​ទៅ​វិញ ហើយ​នាំ​ឲ្យ​ម្ចាស់​កាបូប​មិន​ងាយ​ទទួល​បាន​ជោគជ័យ​ក្នុង​អាជីវកម្ម ឬ​អាជីព​ការងារ​ឡើយ។ ១)…

Rtrtdf
ប្លែកៗ

ជ្រើសរើសថូមួយ ដើម្បីដឹងថា តើ ៧ ថ្ងៃ​បន្ទាប់ អ្នកនឹងជួបរឿងអ្វី?

តាមរយៈថូទាំង ៣ ដូចបង្ហាញខាងក្រោម Knongsrok សូមឲ្យបងប្អូនធ្វើការជ្រើសរើសនូវថូមួយ ហើយទៅផ្ទៀងផ្ទាត់ចម្លើយមើលទាំងអស់គ្នា តើនៅកំឡុងពេល ៧ ថ្ងៃបន្ទាប់ អ្នកអាចនឹងជួបរឿងអ្វីខ្លះ? ថូទី ១ រង្វិលនៃសំណាងបានវិលមករកអ្នកទៀតហើយ ដោយនៅចន្លោះពេលមួយសប្តាហ៍បន្ទាប់ ដ្បិតបើអ្នកជួបបញ្ហាអ្វីពីមុនក៏ដោយ ក៏វានឹងត្រូវបានដោះស្រាយ ហើយខ្លះប្រែក្លាយទៅជាលាភសម្រាប់អ្នកវិញក៏មាន។ កុំខ្លាចនឹងការប្រឈមបញ្ហានៅពេលខាងមុខ ចូរដោះស្រាយវាតាមវិធីល្អបំផុតរបស់អ្នក។ ថូទី ២ សំណាងគឺកំពុងរង់ចាំអ្នកនៅផ្លូវខាងមុខ ដោយអាចជាអ្នកនឹងជួបដំណឹងល្អលើផ្នែកហិរញ្ញវត្ថុ។ អាចថារយៈពេលប៉ុន្មានថ្ងៃទៅមុខទៀត អ្នកនឹងទទួលបានអំណោយ ឬរបស់មានតម្លៃណាមួយ។ រាល់ការផ្សងសំណាងរបស់អ្នកនៅពេលនេះ នឹងជួយអ្នកឲ្យមានឱកាសទទួលបានលាភច្រើន។ ថូទី ៣ អ្វី​គ្រប់​យ៉ាង​ដែល​អ្នក​សម​នឹង​ទទួល​បាន​ក្នុង​ជីវិត និង​ទំនាក់ទំនង​ស្នេហា…