
អត្ថបទQuote! មនោសញ្ចេតនាស្នេហា កុំឱ្យស្ទើរពេក ក៏កុំឱ្យជ្រុលពេក
អ្វីក៏ដោយ ឱ្យតែមានពាក្យថា ពេក វាមិនមែនជារឿងដែលល្អប្រសើរទេ ពាក្យថា ពេក ច្រើនតែបង្កឱ្យមានរឿងហេតុ និងបញ្ហាតាមមកពីក្រោយ បើមិនធ្វើឱ្យម្ខាងទៀតឈឺចាប់ គឺយើងខ្លួនឯងជាអ្នករងទុក្ខ នេះដោយសារតែពាក្យថា ពេក នេះឯង។ ក៏ដូចគ្នាចំពោះរឿងស្នេហា ការដាក់មនោសញ្ចេតនា កុំបណ្ដោយឱ្យវាជ្រុលហួសហេតុ រហូតដល់យើងហួងហែង បិទសិទ្ធសេរីភាព និងដាក់សម្ពាធដល់ដៃគូ តែក៏មិនត្រូវធូររលុង ធ្វើហីៗ មិនដឹងមិនឮព្រងើយកន្តើយដាក់គូស្នេហ៍ឱ្យសោះ។ ចំពោះទំនាក់ទំនងស្នេហា ប្រសិនបើយើង ៖ – ដាក់មនោសញ្ចេតនាស្ទើរពេក ៖ វានឹងធ្វើឱ្យម្ខាងទៀតមានអារម្មណ៍ថា យើងមិនបានស្រឡាញ់គេពិតប្រាកដទេ យើងគ្រាន់តែចង់លេងសើច គេប្រាកដជាគិតថាយើងនេះ…




















