តើអាហារសម្រន់មួយណា ដែលអ្នកនឹងជ្រើសរើសនៅពេលអ្នកទៅមើលកុន?

4
ការផ្សាយពាណិជ្ជកម្ម

តោះ! សាកល្បងធ្វើតេស្តទាំងអស់គ្នា តើអាហារសម្រន់មួយណាដែលអ្នកចូលចិត្តជាងគេ ពេលទៅមើលកុន?

A. Popcorn

ការផ្សាយពាណិជ្ជកម្ម

Screen Shot 2020 09 25 At 5.01.48 PM

ប្រសិនបើអ្នកជ្រើសរើសយក Popcorn នោះមានន័យថា អ្នកតែងតែនាំមកនូវសេចក្តីរីករាយដល់មនុស្សគ្រប់គ្នា។ តែតាមពិត អ្នកគឺជាមនុស្សក្រអឺតក្រទម មានអាត្មានិយមខ្ពស់ មិនចូលចិត្តលេងសើច ឬបង្ហាញភាពស្និទ្ធស្នាលជាមួយមនុស្សទូទៅឡើយ។ យ៉ាងណា អ្នកក៏ជាមនុស្សងាយរំជើបរំជួល នឹងរងគ្រោះខ្លាំងដោយសារតែអ្នកដទៃផងដែរ។ អ្នកមានអារម្មណ៍ និងទុក្ខព្រួយជាច្រើននៅក្នុងចិត្ត។ ការគោរពខ្លួនឯង មិនអនុញ្ញាតឱ្យអ្នកបង្ហាញការអាក់អន់ចិត្តទៅកាន់ពិភពខាងក្រៅឡើយ។

ការផ្សាយពាណិជ្ជកម្ម

B. ដំឡូងបំពង

Screen Shot 2020 09 25 At 5.01.53 PM

ការផ្សាយពាណិជ្ជកម្ម

អ្នកគឺជាប្រភេទមនុស្សដែលមានភាពយឺតយ៉ាវណាស់ អៀនខ្មាសច្រើនពេលអ្នកជួបគ្នានរណាម្នាក់ជាលើកដំបូង។ ជាថ្នូរមកវិញ អ្នកនាំអារម្មណ៍សុវត្ថិភាពដល់អ្នកដទៃ។ អ្នកមានចិត្តស្មោះត្រង់ មានភាពជឿជាក់ និងការប្តេជ្ញាចិត្តខ្ពស់ចំពោះមិត្តរបស់អ្នក។ មនុស្សជាច្រើនគិតថា អ្នកជាមនុស្សសុភាពរាបសារ ប៉ុន្តែតាមពិតអ្នកពិតជាក្មេងខ្ចីណាស់ ហើយមិនសូវមានសម្រស់ស្រស់ស្អាតប៉ុន្មានទេ។ នៅពេលដែលពួកគេកាន់តែជិតស្និទ្ធនឹងអ្នក ពួកគេនឹងឃើញថាអ្នកជាមនុស្សរហ័សរហួន ចង់ដឹងចង់ឃើញរស់រវើក និងក្មេងគួរឱ្យស្រឡាញ់។

C. នំបុ័ង

ការផ្សាយពាណិជ្ជកម្ម

Screen Shot 2020 09 25 At 5.01.57 PM

អ្នកជាប្រភេទមនុស្សដែលសុភាពរាបសា អាចក្លាយជាប្តី / ប្រពន្ធដ៏ល្អ បន្ទាប់ពីរៀបការរួច។ អ្នកគឺសាមញ្ញណាស់ ចូលចិត្តរស់នៅក្នុងសន្តិភាពជាងការប្រកួតប្រជែងជាមួយមនុស្សក្នុងសង្គម។ អ្វីដែលអ្នកបង្ហាញនៅខាងក្រៅ គឺច្បាស់ថាអ្នកជានរណា។ ពីដំបូង អ្នកគ្រាន់តែជាមនុស្សសាមញ្ញម្នាក់នៅតែមានគុណវិបត្តិសំខាន់ៗដូចជា ភាពទាន់សម័យ ភាពគ្មានកង្វល់ និងពេលខ្លះអាត្មានិយមក៏មានដែរ។ ប៉ុន្តែជាការតបស្នងវិញ អ្នកមានចិត្តល្អ ស្មោះត្រង់ និងចេះជួយដល់អ្នកដទៃ។

ការផ្សាយពាណិជ្ជកម្ម

D. នំកញ្ចប់

Screen Shot 2020 09 25 At 5.02.00 PM

ការផ្សាយពាណិជ្ជកម្ម

អ្នកមើលទៅជាមនុស្សឆ្លាតវៃ និងមានទំនុកចិត្តខ្ពស់។ អ្នកតែងតែនាំមកនូវអារម្មណ៍កក់ក្តៅ ក៏ដូចជាការលើកទឹកចិត្ត និងដំបូន្មានមានល្អៗដល់អ្នកដែលនៅជុំវិញអ្នក។ ទោះបីជាវាជាប្រភពនៃការលួងលោមពីមិត្តភក្តិ និងសាច់ញាតិក៏ដោយ តាមពិតអ្នកនៅឯកោនៅក្នុងជីវិតរបស់ខ្លួនឯង។ ទោះបីជាអ្នកអាច “ព្យាបាល” ការឈឺចាប់របស់អ្នកដទៃបានក៏ដោយ តែអ្នកមិនអាចធ្វើឱ្យខ្លួនអ្នកមានភាពងាយស្រួល និងរីករាយងាយៗទេ។ អ្នកមានមនុស្សជាច្រើនដែលស្រឡាញ់អ្នក ប៉ុន្តែវាហាក់ដូចជាអ្នកមិនអនុញ្ញាតឱ្យអ្នកណាម្នាក់ចូលក្នុងបេះដូងរបស់អ្នកទេ៕

ប្រភព ៖ iOne / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម