ប្រុសៗ! ចង់យកឈ្នះមនុស្សស្រីអត់ នេះជាយុទ្ធសាស្ត្រពិសេស ធានាថា នាងមិនហ៊ានក្អក គ្រហឹមដាក់អ្នកទេ

Web Copy
ការផ្សាយពាណិជ្ជកម្ម

ជឿថា មនុស្សប្រុសភាគច្រើន គឺសុទ្ធតែរឹងរូសមានះ មិនងាយនឹងចុះញ៉ម ឬទៅអង្វរមនុស្សស្រីងាយៗនោះឡើយ។ យ៉ាងណាមិញ មនុស្សស្រីវិញក៏លើសលប់ដែរ មនុស្សស្រីភាគច្រើន បើមានសង្សារ មានស្នេហាហើយនោះ គឺប្រាកដណាស់គឺ ចូលចិត្តងិងក់ ញ៉ិញក់ រករឿង ឈ្លោះប្រកែក ពេលខ្លះ អត់មានអីសោះ ក៏អាចបង្កឈ្លោះបានដែរ នេះដោយហេតុថានាង ចង់ឱ្យមនុស្សដែលនាងស្រឡាញ់ ចង់ចិត្តទុកដាក់ ខ្វាយខ្វល់ និងលួងលោម យកចិត្តនាង ដូច្នេះ ប្រសិនបើអ្នកមានសង្សារពូកែរករឿង ត្រូវចិត្តធ្ងន់បន្តិចហើយ ហើយថែរក្សានាងឱ្យល្អ ព្រោះនាងជាមនុស្សស្រីដែលស្រឡាញ់អ្នកខ្លាំង ទុកអ្នកសំខាន់ ទើបនាងចេះតែរករឿងអ៊ីចឹងទៅ។

120122597_358214048954720_68784641812535492_o

ការផ្សាយពាណិជ្ជកម្ម

ប៉ុន្តែមានវិធីសាស្ត្រមួយ ដែលធានាថាមនុស្សប្រុសប្រាកដជាអាចយកឈ្នះមនុស្សស្រីជាសង្សារដែលពូកែរករឿង ពូកែឈ្លោះ បើអ្នកអាចធ្វើបានធានាថា នាងមិនហ៊ានក្អក គ្រហឹមដាក់អ្នកទៀតឡើយ។

#សម្រាប់សង្សារពូកែរករឿង ៖ បើនាងជាមនុស្សស្រីពូកែខឹង អន់ចិត្ត គិតច្រើន ហើយតែងតែរករឿងឈ្លោះទាស់ជាមួយអ្នក អ្នកត្រូវតែជាមនុស្សដែលចិត្តត្រជាក់ កុំឆេវឆាវ កុំបង្ករឿងតបតជាមួយនាងអី ហើយប់នាងដេញអ្នកចេញពេលនាងខឹង នោះមានន័យថា នាងកំពុងតែស្ទាបស្ទង់ចិត្តអ្នកហើយ ថាអ្នកនឹងទុកនាងចោលដែរឬទេ? បើអ្នកចេញ នោះនាងនឹងកាន់តែខឹងអ្នកទ្វេដង។ មួយវិញទៀត បើពេលឈ្លោះគ្នា កុំចាញ់ចង់ឈ្នះជាមួយនាង ទុកឱ្យនាងឈ្នះចុះ ព្រោះឈ្លោះទាស់ជាមួយមនុស្សដែលយើងស្រឡាញ់ ទោះយើងឈ្នះប៉ុន្មានដង ក៏អត់បានពានរង្វាន់ ឬបណ្ណសរសើរដែរ តែអាចនឹងត្រូវបែកគ្នា ព្រោះតែភាពមានះនេះហើយ។

ការផ្សាយពាណិជ្ជកម្ម

120005156_358214168954708_4707855146608938641_o

ការដែលយើងនៅស្ងៀមបណ្ដោយឱ្យនាងឈ្នះ ក៏មានន័យថាយើងក៏ជាអ្នកឈ្នះដែរ ព្រោះថាពេលដែលនាងឈ្នះហើយ នាងរករឿងអ្នកឆ្អែតហើយនោះ នាងប្រាកដជាបានធូរចិត្ត សប្បាយចិត្ត នាងនឹងសើចវិញជាមិនខាន ដូច្នេះចំណុចនេះហើយដែលបញ្ជាក់ថា យើងពូកែ យើងខ្លាំង យើងអាចបញ្ជាឱ្យនាងសើច នាងសប្បាយចិត្តបាន ដោយសារតែយើងព្រមចាញ់នាង៕

ការផ្សាយពាណិជ្ជកម្ម

120134983_358214118954713_1236839229414848552_o

អត្ថបទ ៖​ ភី អេក ​/ ក្នុងស្រុករក្សាសិទ្ធិ

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម