
លាភសំណាង អនាគត ជោគវាសនា សុខ ឬទុក្ខក៏អាចមើលដឹងតាមរយៈទម្រង់ធ្មេញដែរ!
ស្នាមញញឹម និងធ្មេញតែងតែជាបទដ្ឋាននៃសម្រស់របស់មនុស្សម្នាក់ៗ។ មិនត្រឹមតែប៉ុណ្ណឹងទេ បើគិតពីទស្សនៈវិស័យនរវិទ្យា យើងក៏អាចដឹងមើលដឹងអំពីអត្តចរិត និងវាសនារបស់យើងតាមរយៈទម្រង់ធ្មេញបានដែរ។ យោងទៅតាម Anthropology នៅពេលអ្នកក្រឡេកមើលធ្មេញ អ្នកក៏អាចដឹងពីអនាគតនៃសុភមង្គល និងទុក្ខវេទនារបស់អ្នកដទៃដែរ។ តោះ!សាកល្បងវាទាំងអស់គ្នា! ១. ធ្មេញកំពុង ជាមនុស្សដែលមានភាពមុះមុត ជីវិតមានទំណោយផល និងសន្តិភាព។ ជាមនុស្សដែលមានព្រេងវាសនាល្អតាំងពីក្មេង ចំពោះគ្រួសារមិនដែលពិបាកនឹងរឿងលុយកាក់ឡើយ។ ២. ធ្មេញកោង ជាមនុស្សដែលមានមន្តស្នេហ៍ មានភាពស្មោះត្រង់ និងឆន្ទៈខ្ពស់ ធ្វើអ្វីក៏ប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដែរ។ ជីវិតមនុស្សប្រភេទនេះ នឹងទទួលបានជោគជ័យខ្លាំងចាប់ពីអាយុ៣០ឆ្នាំឡើងទៅ។ តែយ៉ាងណាត្រូវចាំថា បើអ្នកមិនចេះអត់ធ្មត់ទេ ជីវិតអ្នកនឹងអាចស្រកស្រុតយ៉ាងឆាប់រហ័ស។ ៣. ធ្មេញផ្កាថ្ម…




















