
បញ្ចៀសបញ្ហាបែកបាក់! ប្រពន្ធដែលឆ្លាត ដាច់ខាតកុំនិយាយរឿងទាំង ៥ នេះ ជាមួយប្ដីឱ្យសោះ
ដ្បិតថា ការរស់នៅជាប្ដីប្រពន្ធ មិនមានរឿងដែលត្រូវលាក់បាំងគ្នាក៏ពិតមែន តែយ៉ាងណាក៏ដោយ ក៏មានរឿងខ្លះ អ្នកមិនត្រូវនិយាយចំពោះមុខប្ដីនោះដែរ។ ស្ត្រីដែលឆ្លាត នឹងបញ្ចៀសរាល់រឿងទាំង ៥ យ៉ាងនេះ មិននិយាយឱ្យប្ដីឮ មិនបង្កបញ្ហានាំឱ្យបែកបាក់គ្រួសារនោះឡើយ។ ១. មិនមើលបំណាំ ចាប់កំហុសប្ដី ក្នុងជីវិតមនុស្សគ្រប់គ្នា មិនមានអ្នកណាល្អឥតខ្ចោះទេ ហើយក៏ដូចគ្នាដែរ សម្រាប់ជីវិតអាពាហ៍ពិពាហ៍។ ពេលខ្លះស្វាមីធ្វើខុស ហើយមានការធ្វេសប្រហែស។ ប៉ុន្តែការធ្វេសប្រហែសនោះ គួរត្រូវបានប្រព្រឹត្តដោយរបៀបណា ដោះស្រាយដោយរបៀបណា មិនមែនគ្រប់គ្នាដឹងទេ។ ស្ត្រីកាន់តែចោទប្តីគាត់កាន់តែធ្លាក់ទឹកចិត្ត។ ការធ្លាក់ទឹកចិត្តដែលប្រមូលផ្តុំក៏បំផ្លាញទំនុកចិត្តលើខ្លួនឯងរបស់បុរសផងដែរ។ ស្ត្រីជាច្រើនចោទប្ដីថាអសមត្ថភាព សម្ដែងការមើលងាយ ស្ដីបន្ទោស ថ្កោលទោសគាត់។ ទាំងអស់នេះនឹងក្លាយជាការខូចចិត្តពិតប្រាកដសម្រាប់ពួកគេ។…



















