ភរិយាដែលមាន ៥ ចំណុចនេះ គឺជាទ្រព្យដ៏មានតម្លៃបំផុតសម្រាប់បុរស

ភរិយាដែលមាន ៥ ចំណុចនេះ គឺជាទ្រព្យដ៏មានតម្លៃបំផុតសម្រាប់បុរស
ការផ្សាយពាណិជ្ជកម្ម

បុរសទាំងឡាយណា បើបានភរិយាដែលមាន៥ចំណុចនេះ អ្នកគឺជាបុរសដែលមានសំណាង ប្រៀបបាននឹងមានកំណប់ទ្រព្យនៅក្នុងផ្ទះអ៊ីចឹងដែរ។

១. ចុះសម្រុងជាមួយនឹងឪពុកម្ដាយ បងប្អូនខាងប្ដី

ការផ្សាយពាណិជ្ជកម្ម
ភរិយាដែលមាន ៥ ចំណុចនេះ គឺជាទ្រព្យដ៏មានតម្លៃបំផុតសម្រាប់បុរស
រូបភាពដំណាង

ក្នុងគ្រួសារភាគច្រើន ឪពុកម្ដាយក្មេក មិនសូវជាត្រូវរ៉ូវ ចុះសម្រុងជាមួយនឹងកូនប្រសាស្រីនោះឡើយ។ យ៉ាងណាមិញ នៅពេលដែលឪពុកម្ដាយ និងកូនប្រសាស្រី កើតមានទំនាស់ជាមួយគ្នា អ្នកដែលពិបាកទូលែកបំផុតនោះគឺ អ្នកដែលជាប្ដី ព្រោះម្ខាងជាម្ដាយ ម្ខាងជាប្រពន្ធ សុទ្ធតែមិនអាចជ្រើសម្ខាងណាបានឡើយ។

ប៉ុន្តែ ប្រសិនបើអ្នកអាចរកបានភរិយាដែលល្អម្នាក់ ដែលអាចប្រើជីវិត និងការរស់នៅចុះសម្រុងនៅក្នុងគ្រួសារ នោះគឺជាភ័ព្វសំណាងល្អរបស់អ្នកហើយ អ្នកប្រៀបបាននឹងមានកំណប់ទ្រព្យដ៏មានតម្លៃនៅក្នុងផ្ទះ នោះគឺភាពសុខស្រួល សុភមង្គល និងភាពកក់ក្ដៅ ពីប្រពន្ធ និងឪពុកម្ដាយ។

ការផ្សាយពាណិជ្ជកម្ម
Aaf9072c5ff292fc13f72ed2ef00dbc8
រូបភាពដំណាង

២. ភរិយារឹងប៉ឹង មិនពឹងផ្អែកលើស្វាមីទាំងស្រុង

ភរិយាដែលដឹងពីការងារផ្ទះអាចពឹងផ្អែកលើស្វាមី ប៉ុន្តែក៏ត្រូវតែមានអាជីព និងការងារជារបស់ខ្លួនផងដែរ។ សូម្បីតែគ្មានបុរសនៅក្បែរពួកគេក៏ដោយ ពួកគេនៅតែអាចយកឈ្នះភាពជូរចត់នៃជីវិតបាន។ ស្ត្រីបែបនេះតែងតែជាបំណងប្រាថ្នារបស់បុរស ហើយក៏ជាមនុស្សស្រីដែលនាំលាភ បន្ថែមសំណាងជាច្រើនដល់ស្វាមីផងដែរ។

ការផ្សាយពាណិជ្ជកម្ម

៣. តែងតែទុកចិត្ត និងជឿជាក់លើប្ដី

ក្នុងអាពាហ៍ពិពាហ៍គ្រឹះសំខាន់បំផុតគឺការទុកចិត្តគ្នា។ ប្រសិនបើភរិយាមិនទុកចិត្តស្វាមីទេ ទោះបីប្តីធ្វើយ៉ាងម៉េចក៏ដោយពួកគេនៅតែមានការសង្ស័យចំពោះគ្នា។ ដូចជាអាពាហ៍ពិពាហ៍នោះ តែងតែមានការឈ្លោះប្រកែកគ្នា។

ការផ្សាយពាណិជ្ជកម្ម

ក្នុងនាមជាភរិយាជឿទុកចិត្តលើស្វាមីរបស់អ្នក កុំល្ងង់ក្នុងការគ្រប់គ្រងជីវិតរបស់ប្ដីហួសហេតុដែលធ្វើឱ្យគាត់នឿយហត់ ការជឿជាក់ និងទុកចិត្តគ្នា ក៏ទាមទារឱ្យស្វាមីមានភាពស្មោះត្រង់ចំពោះភរិយាផងដែរ។

9716f0f935442c7e831486d84880d21f
រូបភាពដំណាង

៤. ដឹងពីរបៀបរីករាយនឹងជីវិតក្នុងកម្រិតដែលសមគួរ

ការផ្សាយពាណិជ្ជកម្ម

ជីវិតជារឿយៗ តែងតែជួបរឿងជូរចត់ជាងរឿងផ្អែម។ ដូច្នេះស្ត្រីមិនត្រឹមតែត្អូញត្អែរអំពីជីវិតលំបាករបស់ពួកគេ តែបែរជាបន្ថែមការបន្ទោសចំពោះស្វាមីទៅវិញ។ យ៉ាងណាមិញ ប្រសិនបើអ្នកមានភរិយាដែលមើលជីវិតដោយភ្នែកសុទិដ្ឋិនិយម និងស្នាមញញឹម នោះស្វាមី នឹងមានសេចក្ដីសុខ និងអារម្មណ៍ស្រស់ថ្លាប្រសើរ។ បន្ទាប់ពីមួយថ្ងៃនៅកន្លែងធ្វើការ ការទៅផ្ទះ និងឃើញស្នាមញញឹមរបស់ប្រពន្ធគាត់នឹងធ្វើឱ្យកាន់តែសប្បាយរីករាយ។

ដូច្នេះ ក្នុងនាមជាភរិយាម្នាក់ ត្រូវតែដឹងពីរបៀបក្នុងការប្រើប្រាស់ជីវិតគូឱ្យមានភាពរីករាយ ស្រស់ថ្លា ជាមួយនឹងកម្រិតនៃការសប្បាយខាងក្រៅ ដើម្បីផ្ដល់ក្ដីសុខ និងសុភមង្គលរួមគ្នានៅក្នុងគ្រួសាររបស់អ្នក។

ការផ្សាយពាណិជ្ជកម្ម

៥. មានភាពស្មោះត្រង់ចំពោះប្តី

មូលដ្ឋានគ្រឹះនៃអាពាហ៍ពិពាហ៍គឺភាពស្មោះត្រង់។ សព្វថ្ងៃនេះស្ត្រីជាច្រើនមានចិត្តរាករែក និងបែកគំនិតច្រើនគួរសម។ សូម្បីតែពេលរៀបការហើយពួកគេនៅតែមានទំនាក់ទំនងខាងក្រៅមិនច្បាស់លាស់មួយចំនួន។

ការផ្សាយពាណិជ្ជកម្ម

ប្រសិនបើអូសបន្លាយពេលយូរវានឹងនាំឱ្យបែកបាក់គ្រួសារ។ សូមចងចាំថា ប្រសិនបើអ្នកមានប្តីអ្នកគួរតែស្រឡាញ់គាត់ ស្មោះត្រង់ចំពោះគាត់ ទើបអ្នកអាចមានគ្រួសារមួយដ៏ល្អ និងពេញលេញពិតប្រាកដ។ ការក្បត់ចិត្តគ្នា​វាមិនមែនជាកិត្តិយស មុខមាត់ក្នុងគ្រួសារនោះឡើយ៕

ប្រភព ៖ Phuntoday / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)

ការផ្សាយពាណិជ្ជកម្ម