អ្នកចាស់ ឬសង្សារចាស់ មិនមែនសុទ្ធតែអាក្រក់ និងគួរឱ្យស្អប់ទាំងអស់នោះឡើយ

KNONGSROK
ការផ្សាយពាណិជ្ជកម្ម

មនុស្សជាច្រើន តែងតែស្អប់ គុំកួន ជាមួយនឹងអ្នកចាស់ ឬសង្សារចាស់ ដែលបានបែកគ្នា ដោយហេតុតែការបែកគឺបន្សល់នូវអារម្មណ៍ឈឺចាប់ ខកចិត្តព្រោះតែទំនាក់ទំនងកន្លងត្រូវបានកើតឡើងព្រោះតែសង្សារចាស់ ឬអ្នកចាស់ក្បត់ចិត្ត និងធ្វើបាបចិត្ត។

តែយ៉ាងណា មិនមែនឱ្យតែសង្សារចាស់ ឬអ្នកចាស់សុទ្ធតែអាក្រក់ និងគួរឱ្យស្អប់នោះឡើយ ព្រោះមនុស្សយើងមានអនុស្សាការចងចាំ និងទំនាក់ទំនងមិនដូចគ្នាទេ។

ការផ្សាយពាណិជ្ជកម្ម

អ្នកខ្លះ បែកព្រោះតែមានហេតុផលសមស្រប ដែលសុទ្ធតែអាចទទួលយកបាន ហើយទំនាក់ទំនងពួកគេក៏សុទ្ធតែល្អ ស្មោះត្រង់ មិនមានការក្បត់ទំនុកចិត្ត ឬបំផ្លាញភាពជឿជាក់គ្នានោះឡើយ។

3eb0fc9ba7c5f9ec402c1fc515c5d851

ការផ្សាយពាណិជ្ជកម្ម

មនុស្សខ្លះបែកគ្នាទៅហើយ តែក៏នៅតែធ្វើឱ្យយើងនឹករឭក ចងចាំ និងពិតជាចង់ជួប ឬក៏អាចនឹងចង់វិលត្រឡប់ទៅរកគេវិញខ្លាំងណាស់។ ប៉ុន្តែជាក់ស្ដែងគូខ្លះមិនអាចត្រឡប់ ព្រោះតែមានអ្នកថ្មីរៀងៗខ្លួន គូខ្លះមិនអាចត្រឡប់ ព្រោះតែមិនហ៊ាន ឬនៅមានអារម្មណ៍ខ្មាសអៀនចំពោះគ្នា ឬអ្នកខ្លះ មិនហ៊ានត្រឡប់ ព្រោះម្ខាងទៀតកំពុងតែមានអ្នកមើលថែហើយ។

163f18aa468b37fd2181016540a79b6a

ការផ្សាយពាណិជ្ជកម្ម

ជាការពិត ស្នេហាដែលដើរដល់ផ្លូវបែកហើយនោះ គឺមិនងាយនឹងអាចវិលត្រឡប់មករកគ្នាវិញជាថ្មីងាយៗបានឡើយ ចុងក្រោយគឺសល់ត្រឹមការចងចាំ សល់ត្រឹមអារម្មណ៍កក់ក្ដៅដែលធ្លាប់មានកន្លង សល់ត្រឹមការនឹកនា និងស្នាមញញឹម សេចក្ដីសុខពេលនឹកដល់គ្នាម្ដងៗតែប៉ុណ្ណោះ។

តែយ៉ាងណា ទីបំផុត ក៏ប្រហែលជាយើងមិនអាចរកអ្នកណាដែលអាចដឹងចិត្ត យល់ចិត្តយើងច្បាស់ ដូចអ្នកចាស់ ឬសង្សារចាស់បានឡើយ ព្រោះមានតែគេទេដែលជាមនុស្សម្នាក់ដែលខ្វល់ខ្វាយ យកចិត្តទុកដាក់ និងដឹងចិត្តយើងបំផុត៕

ការផ្សាយពាណិជ្ជកម្ម

9d4fad1033292396196ec148c4011995

អត្ថបទ ៖ មនុស្សចុងក្រោយ / ក្នុងស្រុករក្សាសិទ្ធិ

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម