ប្រុសៗមិនចង់រៀបការ ព្រោះខ្លាចបាត់បង់សេរីភាព ស្រីៗមិនចង់រៀបការ ព្រោះខ្លាចការឈឺចាប់ ទឹកភ្នែកមួយជីវិត!

ប្រុសៗមិនចង់រៀបការ ព្រោះខ្លាចបាត់បង់សេរីភាព ស្រីៗមិនចង់រៀបការ ព្រោះខ្លាចការឈឺចាប់ ទឹកភ្នែកមួយជីវិត!
ការផ្សាយពាណិជ្ជកម្ម

ជាការពិតណាស់ មនុស្សប្រុសស្ទើរតែ ៩០% ហើយ ដែលមិនទាន់ចង់រៀបការ មិនទាន់ចង់មានប្រពន្ធកូននោះទេ ព្រោះខ្លាចជាប់ដៃជាប់ជើង បាត់បង់សេរីភាព ខ្លាចរៀបការរួច ដូចនៅក្នុងទ្រុង ព្រោះសេរីភាពសំខាន់បំផុតសម្រាប់មនុស្សប្រុស ការសប្បាយខាងក្រៅ ជួបជុំមិត្តភក្តិ ដើរលេងយប់ព្រលប់។

ចំណែកមនុស្សស្រីវិញ ការដែលមិនចង់រៀបការ ព្រោះខ្លាចប៉ះចំមនុស្សមិនល្អ ខ្លាចការរួច ដូចរស់នៅក្នុងគុកដែលឥតជញ្ជាំង ជីវិតជួបតែសេចក្ដីទុក្ខ វេទនា គ្រាំគ្រាចិត្ត ទឹកភ្នែកយប់ព្រឹកថ្ងៃ ព្រោះខ្លាចប៉ះចំប្ដីមិនកំណើត គឺមានតែពិបាក និងឯកាទ្វេដង។

ការផ្សាយពាណិជ្ជកម្ម

តែយ៉ាងណាមិញ អ្នកត្រូវចាំថា ជីវិតបន្ទាប់ពីរៀបការ គឺជាការចាប់ផ្ដើមជីវិតសាជាថ្មី មិនមែនជាពេលនៃការបញ្ចប់នោះឡើយ។

មិនថាមនុស្សប្រុស ឬមនុស្សស្រីនោះទេ គ្រប់គ្នាគឺសុទ្ធតែខ្លាចជីវិតបន្ទាប់ពីរៀបការរួច គឺមានតែទុក្ខបន្ថែម ការឈឺចាប់ និងមិនសមបំណងក្នុងរឿងជីវិតគូ។ តែគ្រប់យ៉ាងទាំងនេះ វាក៏អាស្រ័យលើភាគីនៃគូទាំងសងខាងដែរ តើអ្នកអាចយល់ពីពាក្យថា គ្រួសារបានដល់កម្រិតណា?

ហើយពេលដែលអ្នកសម្រេចចិត្តរៀបការ តើអ្នកបានត្រៀមខ្លួនទទួលយកអ្វីៗគ្រប់យ៉ាងហើយឬនៅ?

ការផ្សាយពាណិជ្ជកម្ម

ជីវិតរៀបការ មិនមែនជាការកំណត់សេរីភាពរបស់នរណាម្នាក់នោះឡើយ ដៃគូត្រូវចេះផ្ដល់សេរីភាព និងពេលវេលាផ្ទាល់ខ្លួនដល់គ្នា កុំអាងថាជាប្ដី ឬប្រពន្ធ ចេះតែព្យាយាមចង់ត្រួតត្រា និងគ្រប់គ្រងលើខ្សែជីវិតម្ខាងណាឱ្យសោះ។

តែបើអ្នកយល់ពាក្យថាគ្រួសារ អ្នកក៏គួរតែដឹងថា ក្នុងនាមជាប្ដី ឬប្រពន្ធគួរមានតួនាទី និងទំនួលខុសត្រូវបែបណាខ្លះសម្រាប់គ្រួសាររបស់អ្នក។

ការផ្សាយពាណិជ្ជកម្ម

ត្រូវចាំថា អ្នកនឹងមិនអាចជាប់ឃុំក្នុងទ្រុង ឬជាប់ឃុំក្នុងគុក ដោយសារតែចំណងអាពាហ៍ពិពាហ៍នេះទេ បើអ្នកអាចជ្រើសបានដៃគូដែលល្អពិតប្រាកដ។ ជីវិតគូ ការជ្រើសដៃគូ វាក៏អាស្រ័យទៅលើបុណ្យកុសលរបស់អ្នកផងដែរ ថាតើអ្នកមានសំណាងគ្រប់គ្រាន់នឹងបានជួបដៃគូដែលល្អឬក៏អត់?

អត្ថបទ ៖ ភី អេក / ក្នុងស្រុករក្សាសិទ្ធិ

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម