សេដ្ឋកិច្ចតួនាទីដែលស្មាតហ្វូនដើរតួក្នុងជីវិតរបស់យើងគឺធំធេងណាស់ដែលមនុស្សជាមធ្យមចំណាយពេលជាងបួនម៉ោងក្នុងមួយថ្ងៃនៅលើឧបករណ៍ស្មាតហ្វូននេះ។ វាមិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលទេដែលទូរស័ព្ទរបស់អ្នកមានឥទ្ធិពលយ៉ាងខ្លាំងលើទិដ្ឋភាពជាក់ស្តែងជាច្រើននៃជីវិតរបស់អ្នកហើយទំនាក់ទំនងរបស់អ្នកក៏មិនខុសពីគ្នាដែរ។ បើយោងតាមគេហទំព័រ Bright Side បានលើកយកសារៈសំខាន់នៃទម្លាប់ក្នុងការប្រើប្រាស់ទូរស័ព្ទហើយបានរកឃើញអ្វីដែលអាចបំផ្លាញទំនាក់ទំនងរបស់អ្នកបានយ៉ាងងាយ។ 1. មិនបង្ហាញដៃគូរបស់អ្នកនូវអ្វីដែលអ្នកកំពុងញញឹមនៅខាងមុខស្មាតហ្វូនរបស់អ្នក វាធ្វើឱ្យមនុស្សមានអារម្មណ៍ទើសទាល់និងអាក់អន់ចិត្តនៅពេលដៃគូរបស់ពួកគេរវល់តែជាមួយនឹងស្មាតហ្វូន និងកំពុងរីករាយនឹងអ្វីមួយនៅលើស្មាតហ្វូន។ លើសពីនេះដៃគូរបស់អ្នកអាចចាប់ផ្តើមមានអារម្មណ៍មិនស្រួលនិងច្រណែនប្រសិនបើអ្នកកំពុងញញឹមនឹងអ្វីមួយនៅលើទូរស័ព្ទរបស់អ្នក។ ទោះជាយ៉ាងណាក៏ដោយស្ថានភាពអាចផ្លាស់ប្តូរបានយ៉ាងងាយប្រសិនបើអ្នកគ្រាន់តែចែករំលែកអ្វីដែលអ្នកកំពុងសើចជាមួយដៃគូរបស់អ្នក។ ការសិក្សានាពេលថ្មីៗនេះបានបញ្ជាក់ថាគូស្នេហ៍ដែលសើចសប្បាយជាមួយគ្នា នៅជាមួយគ្នាយូរ ដូច្នេះចាំអង្កាល់ សូមចែករំលែកនូវអ្វីដែលអ្នកចូលចិត្តជាមួយមនុស្សជាទីស្រឡាញ់របស់អ្នក។ 2. យកទូរស័ព្ទដាក់តាមខ្លួនអ្នកជានិច្ច នៅពេលចេញពីបន្ទប់យើងយកស្មាតហ្វូនរបស់យើងទៅជាមួយយើងដោយគ្មានហេតុផល។ ពេលខ្លះវាមានអារម្មណ៍ថាវាត្រូវបានស្អិតជាប់ជាមួយនឹងដៃរបស់យើង។ ទំលាប់នេះមានផលវិបាកជាច្រើនដែលទីមួយគឺដៃគូអ្នកប្រហែលជាមានអារម្មណ៍ថាអ្នកកំពុងលាក់បាំងអ្វីមួយបណ្តាលឱ្យខ្វះការជឿទុកចិត្ត មិនចង់ឲ្យនាងដឹងរឿងអ្វីម្យ៉ាង និងបង្កើនភាពតានតឹងរវាងអ្នកទាំងពីរ។ ទីពីរប្រសិនបើទូរស័ព្ទរបស់អ្នកតែងតែនៅជាមួយអ្នកនោះអ្នកទំនងជានឹងឆ្លើយតបទៅនឹងការជូនដំណឹងរបស់ស្មាតហ្វូនភ្លាមៗដោយហាក់ដូចជាបំភ្លេចដៃគូរបស់អ្នកដែលកំពុងរង់ចាំអ្នក។ ភ្លេញពីការចំណាយពេលជាមួយដៃគូរបស់អ្នក – ដោយគិតតែពីពិនិត្យមើលអ្វីដែលកំពុងកើតឡើងនៅលើហ្វេសប៊ុក Instagram និង Twitter ។ 3.…