Vireak007

ស្ត្រីអាយុលើស ៣០ គួរបន្ថែមបន្លែ ៥ ប្រភេទនេះជារៀងរាល់ថ្ងៃ ដើម្បីបង្កើនខូឡាជែន បំបាត់ភាពជ្រីវជ្រួញ បញ្ចៀសជំងឺ!
សុខភាព

ស្ត្រីអាយុលើស ៣០ គួរបន្ថែមបន្លែ ៥ ប្រភេទនេះជារៀងរាល់ថ្ងៃ ដើម្បីបង្កើនខូឡាជែន បំបាត់ភាពជ្រីវជ្រួញ បញ្ចៀសជំងឺ!

ខូឡាជេន (Collagen) គឺជាប្រូតេអ៊ីនដែលបង្កើតបានប្រហែល 25-35% នៃប្រូតេអ៊ីនសរុបនៅក្នុងខ្លួន។ ខូឡាជេនមានចំនួន 70% នៃចលនាសម្ព័ន្ធរបស់ស្បែក ជួយធានានូវភាពរឹងមាំ និងភាពរលោងនៃស្បែក។ នៅក្នុងភាសាក្រិច kolla មានន័យថា “កាវ” ហ្សែនមានន័យថា “គ្រឿងផ្សំ”។ ដូច្នេះ គេ​អាច​យល់​បាន​ថា ៖ កូឡាជែន​ដើរ​តួនាទី​ជា​កាវ​ដែល​ចង​កោសិកាហ្សែន។ ទោះបីជាយ៉ាងណាក៏ដោយ យោងទៅតាមដំណើរការនៃភាពចាស់ ជារៀងរាល់ឆ្នាំពី 1 ទៅ 1.5% នៃ collagen ត្រូវបានបាត់បង់ ដែលនាំឱ្យសកម្មភាពសាច់ដុំចុះខ្សោយ ធ្វើឱ្យស្បែកមើលទៅយារធ្លាក់ និងងាយរងគ្រោះ។…

ម៉ាំមីអាយុចន្លោះពី 800 ទៅ 1,200 ឆ្នាំ ត្រូវបានដាក់តាំងបង្ហាញនៅសាកលវិទ្យាល័យ San Marcos ក្នុងទីក្រុង Lima
សង្គម

ម៉ាំមីអាយុចន្លោះពី 800 ទៅ 1,200 ឆ្នាំ ត្រូវបានដាក់តាំងបង្ហាញនៅសាកលវិទ្យាល័យ San Marcos ក្នុងទីក្រុង Lima

សាកសពមុនសម័យ Incan ត្រូវបានរកឃើញនៅក្នុងប្រទេសប៉េរូ ហើយត្រូវបានគេសន្មត់ថាមានអាយុចន្លោះពី 800 ទៅ 1,200 ឆ្នាំ ត្រូវបានដាក់តាំងបង្ហាញក្នុងសប្តាហ៍នេះ។ សាកសពត្រូវបានដាក់តាំងបង្ហាញនៅសាកលវិទ្យាល័យ San Marcos ក្នុងទីក្រុង Lima បន្ទាប់ពីអ្នកបុរាណវិទូបានរាយការណ៍ថាបានរកឃើញសាកសពនៅក្នុងផ្នូរក្រោមដីមួយកាលពីខែវិច្ឆិកា។ សាកសពដែលត្រូវបានចងភ្ជាប់ដោយខ្សែពួរ និងដៃគ្របមុខ ត្រូវបានគេរកឃើញនៅខាងក្រោមដីមួយកន្លែងនៅខាងក្រៅទីក្រុងលីម៉ា រួមជាមួយសេរ៉ាមិច សំណល់បន្លែ និងឧបករណ៍ធ្វើពីថ្ម។ បច្ចុប្បន្ននេះ ខាងសាកលវិទ្យាល័យកំពុងដាក់សាកសពម៉ាំមី និងយ៉ាងហោចណាស់សំណល់សាកសពទាយកពីរនាក់ និងវត្ថុដែលបានរកឃើញនៅក្នុងផ្នូរបុរាណ ខណៈពេលដែលអ្នកស្រាវជ្រាវរបស់ខ្លួនកំពុងធ្វើការវិភាគទៅលើសាកសពទាំងនេះ។ លោក Pieter Van Dalen Luna អ្នកបុរាណវិទ្យាដែលទទួលបន្ទុកគម្រោងនេះបាននិយាយថា…

ទទួលទាន ១ ស្លាបព្រាពេល​ព្រឹក​ នៅពោះទទេ ​កម្ចាត់អស់ជាតិពុល​ពី​ក្នុង​ខ្លួន និងស្រក​ទម្ងន់​យ៉ាង​មាន​ប្រសិទ្ធភាព
សុខភាព

ទទួលទាន ១ ស្លាបព្រាពេល​ព្រឹក​ នៅពោះទទេ ​កម្ចាត់អស់ជាតិពុល​ពី​ក្នុង​ខ្លួន និងស្រក​ទម្ងន់​យ៉ាង​មាន​ប្រសិទ្ធភាព

យោងតាមអ្នកជំនាញ ខ្ទឹមស ផ្សំជាមួយទឹកឃ្មុំ គឺជាអាហារមានជីវជាតិ ស្មើនឹង “ឱសថដ៏មានតម្លៃ“។ វាផ្តល់អត្ថប្រយោជន៍ដល់សុខភាពជាច្រើន។ ទទួលទានខ្ទឹមស ផ្សំជាមួយទឹកឃ្មុំ ១ស្លាបព្រាបាយ ក្រោយភ្ញាក់ពីគេងពេលព្រឹក តើទទួលបានអត្ថប្រយោជន៍អ្វីខ្លះដល់រាងកាយបន្ទាប់ពី ៧ថ្ងៃក្រោយមក? 1. ការទទួលទានទឹកឃ្មុំ ផ្សំជាមួយខ្ទឹមស៖ អាចកាត់បន្ថយសម្ពាធឈាម និងកម្រិតកូឡេស្តេរ៉ុលអាក្រក់ចេញពីក្នុងខ្លួន។ 2. វាផ្តល់ប្រយោជន៍ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺផ្តាសាយ និងឈ្នះភាពត្រជាក់។ ដោយសារតែខ្ទឹមសគឺជាកំណប់ទ្រព្យនៃអង់ទីប៊ីយ៉ូទិក និងសមាសធាតុស្ពាន់ធ័រប្រឆាំងនឹងរោគផ្សិតដូចជា allicin និង ajoene វាមិនត្រឹមតែការពារអ្នកពីការឆ្លងមេរោគប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងព្យាបាលជំងឺផ្តាសាយ និងក្អកផងដែរ។ 3. ធ្វើឱ្យប្រសើរឡើងនូវការរំលាយអាហារ និងពង្រឹង…

ជ្រើសរើសនិមិត្តសញ្ញាមួយ ដែលអ្នកចូលចិត្ត អាចទស្សន៍ទាយដឹង ពីឧបនិស្ស័យពីកំណើតរបស់អ្នកបាន
ប្លែកៗ

ជ្រើសរើសនិមិត្តសញ្ញាមួយ ដែលអ្នកចូលចិត្ត អាចទស្សន៍ទាយដឹង ពីឧបនិស្ស័យពីកំណើតរបស់អ្នកបាន

មនុស្សម្នាក់ៗមានចំណូលចិត្តនៃការជ្រើសរើសផ្សេងៗគ្នា ដោយសារតែញ្ញាណនៃការគិត ចំពោះវត្ថុដែលពួកគេបានមើលឃើញ ស្តាប់ ឬហិតក្លិន។ ទោះបីយ៉ាងណាក៏ដោយការជ្រើសរើសនិមិត្តសញ្ញាទាំង ៣ ខាងក្រោមនេះ អាចទស្សន៍ទាយពីលក្ខណៈឧបនិស្ស័យរបស់ មនុស្សម្នាក់ៗបាន។ ហើយខាងក្រោមនេះជាលទ្ធផលនៃការទស្សទាញចំពោះជម្រើសរបស់អ្នក៖   ១. បើសិនអ្នកជ្រើសយកនិមិត្តសញ្ញា “ក” សម្រាប់អ្នកជ្រើសរើសយកនិត្តសញ្ញា “ក” គេចូលចិត្តសប្បាយរីករាយ ចេះអត់ឱន អធ្យាស្រ័យបានល្អ មានស្ទីលនិងមានទឹកចិត្តមិនចេះមើលបំណាំទៀតផង។ មនុស្សដែលគេចូលចិត្តសេពគប់រក គឺមនុស្សដែលមានចិត្តក្លាហាន មានចិត្តទូលាយចេះជួយគ្នាទៅវិញទៅមកធ្វើជាមិត្តភក្តិ។ ជាមនុស្សដែលសម្បូរអ្នកសេពគប់រក ក៏ប៉ុន្តែពេលខ្លះគេបែរជាទន់ជ្រាយលងជឿលើមនុស្សងាយជ្រុលពេក ។ ជាមនុស្សដែលចូលចិត្តស្វែងរកសេចក្តី សុខមកដាក់ខ្លួនគ្រប់ពេលវេលា ក៏ប៉ុន្តែពេលខ្លះក៏អាចកើតមានឱកាសខ្វែងគំនិត និងខ្លួនឯងខ្លះៗផងដែរ។ គេមិនចូល…

ការិយាល័យឥណទានកម្ពុជា (ស៊ីប៊ីស៊ី) ប្រកាសចូលរួមគិតជាសាច់ប្រាក់សរុបចំនួន១លានដុល្លារដើម្បីជំរុញបរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា
PR

ការិយាល័យឥណទានកម្ពុជា (ស៊ីប៊ីស៊ី) ប្រកាសចូលរួមគិតជាសាច់ប្រាក់សរុបចំនួន១លានដុល្លារដើម្បីជំរុញបរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា

ការិយាល័យឥណទានកម្ពុជា (ស៊ីប៊ីស៊ី) បានប្រកាសពីការប្តេជ្ញាក្នុងការគាំទ្រយុទ្ធសាស្ត្របរិយាបន្នហិរញ្ញវត្ថុជាតិ សរុបជាសាច់ប្រាក់ចំនួន១លានដុល្លារអាមេរិក ដើម្បីលើកកម្ពស់ និងពង្រឹងបរិយាបន្នហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា ក្នុងរយៈពេល ៥ឆ្នាំ ខាងមុខ។ ភ្នំពេញ, ២៤ ធ្នូ ២០២១–ស៊ីប៊ីស៊ីបានប្រកាសពីផែនការយុទ្ធសាស្ត្ររយៈពេលប្រាំឆ្នាំរបស់ខ្លួន ជាមួយនឹងការប្តេជ្ញាចិត្តចូលរួម សរុបជាសាច់ប្រាក់ចំនួន១លានដុល្លារ ដើម្បីធ្វើការយ៉ាងជិតស្និទ្ធជាមួយសហគមន៍ក្នុងស្រុកក្នុងការគាំទ្រយុទ្ធសាស្ត្របរិយាបន្នហិរញ្ញវត្ថុជាតិ (ហៅកាត់ថា NFIS ឆ្នាំ ២០១៩ – ២០២៥) ដោយផ្តោតលើគំនិតផ្តួចផ្តើមជុំវិញការផ្តល់ប្រាក់កម្ចីប្រកបដោយទំនួលខុសត្រូវ ការទទួលបានហិរញ្ញប្បទាន និងការអប់រំផ្នែកហិរញ្ញវត្ថុ។ ស៊ីប៊ីស៊ី នឹងគាំទ្រការផ្តួចផ្តើមរបស់ធនាគារជាតិនៃកម្ពុជា និងសហការជាមួយភាគីពាក់ព័ន្ធក្នុងប្រព័ន្ធអេកូឡូស៊ីនៃវិស័យហិរញ្ញវត្ថុក្នុងប្រទេស ដើម្បីបន្តពង្រឹងវឌ្ឍនភាពបន្ថែមទៀតលើផ្នែកបរិយាបន្នហិរញ្ញវត្ថុ។ ការពង្រឹងរបាយការណ៍ឥណទាន និងការគាំទ្រដល់ការផ្តល់ប្រាក់កម្ចីប្រកបដោយទំនួលខុសត្រូវ តាមរយៈការបង្កើនវិសាលភាពនៃស្ថាប័នហិរញ្ញវត្ថុដែលត្រូវរាយការណ៍…

អាយុកាន់តែច្រើន បញ្ហាជីវិត រឹតតែកើនឡើងទ្វេដង ហត់នឿយណាស់ ស្មុគស្មាញណាស់ តែមិនដឹងធ្វើបែបណា មានតែពាក្យថា ទ្រាំ អត់ធ្មត់ ទប់ទឹកភ្នែក ហើយក៏ញញឹម បន្តដំណើរទៅមុខទៀត …!
ស្នេហាយុវវ័យ

អាយុកាន់តែច្រើន បញ្ហាជីវិត រឹតតែកើនឡើងទ្វេដង ហត់នឿយណាស់ ស្មុគស្មាញណាស់ តែមិនដឹងធ្វើបែបណា មានតែពាក្យថា ទ្រាំ អត់ធ្មត់ ទប់ទឹកភ្នែក ហើយក៏ញញឹម បន្តដំណើរទៅមុខទៀត …!

អាយុកាន់តែច្រើន បញ្ហាជីវិត រឹតតែកើនឡើងទ្វេដង ហត់នឿយណាស់ ស្មុគស្មាញណាស់ តែមិនដឹងធ្វើបែបណា មានតែពាក្យថា ទ្រាំ អត់ធ្មត់ ទប់ទឹកភ្នែក ហើយក៏ញញឹម បន្តដំណើរទៅមុខទៀត …! ពីមួយឆ្នាំទៅមួយឆ្នាំ ជីវិតមួយនេះ ពិតជាឆ្លងកាត់រឿងរ៉ាវច្រើនពិតមែន ហើយចុងឆ្នាំ ២០២១ នេះ កាន់តែវីវក់ គិតអីក៏មិនចេញ 😪 ជួបរឿងច្រើនពេក បញ្ហាស្មុគស្មាញពេក អត់ដឹងថា គួរនិយាយបែបណា មានតែពាក្យថា អរគុណគ្រប់យ៉ាងដែលបានជួបប្រទះ អរគុណជីវិត ហើយក៏សុំទោសខ្លួនឯង ដែលមិនសូវមានពេលឱ្យខ្លួនឯងបានរីករាយ សប្បាយចិត្តច្រើនជាងនេះ…

មានដុងតាំងពីក្មេង! កូនអ្នកខេត្តកែបម្នាក់ ក្លាយជាមេចុងភៅនៅហាងអាហារជប៉ុន ដ៏ល្បីមួយកន្លែងនៅខេត្តសៀមរាប
PR

មានដុងតាំងពីក្មេង! កូនអ្នកខេត្តកែបម្នាក់ ក្លាយជាមេចុងភៅនៅហាងអាហារជប៉ុន ដ៏ល្បីមួយកន្លែងនៅខេត្តសៀមរាប

ផល្លី អាយុ ២៩ឆ្នាំ ជាមេចុងភៅនៅភោជនីយដ្ឋានជប៉ុន ហ្វូមីហ្សិន (Fumizen) លោក ផល្លី មានដើមកំណើតមកពីខេត្តកែប និងបានធំធាត់ឡើងនៅក្នុងគ្រួសារជាអ្នកនេសាទ។ នៅក្នុងវ័យកុមារភាព លោក ផល្លីបានចងចាំថា ម្ហូបដែលម្តាយរបស់លោកតែងតែចម្អិនឲ្យលោកនិងក្រុមគ្រួសារទទួលទានជារៀងរាល់ថ្ងៃគឺអាហារសមុទ្របំពង។ លោកផ្ទាល់ក៏មានចំណង់ចំណូលចិត្តលើការចម្អិនម្ហូបសម្រាប់គ្រួសាររបស់លោកតាំងតែកុមារភាពមកម្លេះ ហើយពេលនោះហើយដែលលោកបានដឹងថា លោកមានបំណងចង់ក្លាយជាមេចុងម្នាក់នៅថ្ងៃអនាគត។ ចាប់តាំងពីពេលនោះមក លោកបានព្យាយាមដុសខាត់ជំនាញរបស់លោក ដោយការចម្អិនម្ហូបឲ្យមិត្តភក្តិរបស់លោក គ្រប់ពេលដែលលោកទំនេរពីការងារ។ លោក ផល្លីបានបន្តខិតខំប្រឹងប្រែងធ្វើការងារអស់ពីកម្លាំងកាយចិត្តដើម្បីសម្រេចក្តីសុបិន្តរបស់លោក ហើយទីបំផុតក្តីសុបិន្តក៏បានក្លាយជាការពិតដោយលោកបានក្លាយជាមេចុងភៅដែលពេញដោយសមត្ថភាពម្នាក់នៅអាយុ២៧ឆ្នាំ។ កាលពី៤ឆ្នាំមុន លោកបានសម្រេចចិត្តប្តូរទៅរស់នៅខេត្តសៀមរាប ដើម្បីបន្តបង្កើនចំណេះដឹងនិងជំនាញនៃការធ្វើម្ហូបរបស់លោក ដែលក្រោយមកលោកក៏ទទួលបានការងារនៅក្នុងភោជនីយដ្ឋានជប៉ុនដ៏ល្បីមួយឈ្មោះ ហ្វូមីហ្សិន។ មេចុងភៅ ផល្លី បាននិយាយថា៖…

ការពិតមិនអាចប្រកែកបានទាំង ១៧ របស់ប្រទេសជប៉ុន បង្ហាញថាខុសដាច់ឆ្ងាយទៅនឹងប្រទេសដទៃ
ប្លែកៗ

ការពិតមិនអាចប្រកែកបានទាំង ១៧ របស់ប្រទេសជប៉ុន បង្ហាញថាខុសដាច់ឆ្ងាយទៅនឹងប្រទេសដទៃ

តើអ្នកធ្លាប់ដឹងទេថាប្រទេសជប៉ុនមានប្រជាជនអាយុវែងបំផុតនៅក្នុងពិភពលោក? មនុស្សនៅទីនោះត្រូវតែមានចំណេះដឹងសម្ងាត់មួយចំនួនសម្រាប់ជីវិតដ៏យូរអង្វែងនេះ។ ប្រពៃណី ទំនៀមទម្លាប់ និងរបៀបរស់នៅ លើដីនៃព្រះអាទិត្យរះមុនគេនេះ ជារឿងគួរឱ្យភ្ញាក់ផ្អើលដល់ពួកយើងប៉ុន្តែមានអ្វីជាច្រើនដែលយើងអាចរៀនពីរបៀបរស់នៅក្នុងប្រទេសនេះ។ យើងបានប្រមូលផ្តុំទិន្ន័យការពិតមួយចំនួនអំពីប្រទេសជប៉ុនដែលបង្ហាញពីភាពស្មុគស្មាញនេះដែលអ្នកមិនធ្លាប់បានដឹងពីមុនមក។  ទំលាប់ល្អ និងប្លែកខុសគេនេះបានធ្វើឲ្យប្រទេសនេះជាប្រទេសដែលគួរឲ្យចាប់អារម្មណ៍បំផុត។ 17. ថែរក្សាបរិស្ថាន តើអ្នកធ្លាប់បានឃើញត្រីនៅក្នុងប្រឡាយបង្ហូរទឹកនៅស្រុកកំណើតរបស់អ្នកឬទេ? ប្រហែលជា​មិនមាននោះទេ។ ប៉ុន្តែនៅប្រទេសជប៉ុនវាមិនមែនជារឿងភ្ញាក់ផ្អើលទេពីព្រោះប្រឡាយទឹករបស់ពួកគេស្អាត ដែលមានត្រីហែលពាសពេញប្រឡាយ។ 16. ការសម្អាតត្រូវបានបង្រៀនតាំងពីក្មេង  ពិភពលោកទាំងមូលមានការភ្ញាក់ផ្អើលដោយសារតែជនជាតិជប៉ុនបានរើសសំរាមបន្ទាប់ពីការប្រកួតបាល់ទាត់អំឡុង World Cup ឆ្នាំនេះ។ ពួកគេបានសំអាតកីឡដ្ឋានបន្ទាប់ពីការប្រកួតនីមួយៗដោយមិនគិតថាក្រុមរបស់ពួកគេឈ្នះឬចាញ់នោះទេ។ សេចក្តីស្រឡាញ់ចំពោះការរស់នៅនិងការរក្សាបរិស្ថានត្រូវតែជាលក្ខណៈប្រពៃណីរបស់ជនជាតិជប៉ុន។ ចាប់តាំងពីពួកគេត្រូវបានបង្រៀនឱ្យចូលរួមក្នុងវគ្គសិក្សា “ពេលវេលានៃការសំអាត” នៅសាលារៀនតាំងពីក្មេងមកម្លេះ។ 15. យកចិត្តទុកដាក់លើអតិថិជន នៅគ្រប់ស្ថានីយ៍រថភ្លើងរបស់ប្រទេសជប៉ុនមានទូរសម្រាប់ឲ្យអតិថិជនអាចផ្ញើឥវ៉ានបាន។ 14. ជនជាតិជប៉ុនស្រឡាញ់ការអាន…

ចូលខែថ្មីភ្លាមមានដំណឹងល្អភ្លាម! តម្លៃប្រេងសាំងចុះ ២៥០ រៀលក្នុង​មួយ​លីត្រ
សង្គម

ចូលខែថ្មីភ្លាមមានដំណឹងល្អភ្លាម! តម្លៃប្រេងសាំងចុះ ២៥០ រៀលក្នុង​មួយ​លីត្រ

នេះគឺជាដំណឹងល្អមួយសម្រាប់ដើមខែថ្មីនេះ តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ​ដែល​ក្រសួង​ពាណិជ្ជកម្ម​ទើប​ប្រកាស​អនុវត្ត​ពី​ថ្ងៃទី ០១  ដល់ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២១ បានធ្លាក់ចុះ ២៥០រៀល ដោយ​តម្លៃ​លក់រាយតាមស្ថានីយត្រូវលក់តម្លៃ ៤២០០ រៀលក្នុងមួយលីត្រសម្រាប់​សាំង​ធម្មតា និងម៉ាស៊ូតលក់ក្នុងតម្លៃ ៣៨៥០រៀលក្នុងមួយលីត្រ ខណៈ​តម្លៃ​កន្លង​ទៅ ៤៤៥០រៀលសម្រាប់ប្រេងសាំង និង ៤០៥០រៀលសម្រាប់ប្រេងម៉ាស៊ូត ឯណោះក្នុង​មួយលីត្រ។ – សាំង = 4,200៛ (ចុះ 250៛) – ម៉ាស៊ូត = 3,850៛ (ចុះ 200៛)៕

រាជរដ្ឋាភិបាលកម្ពុជា សម្រេចហាមឃាត់អ្នកដំណើរមកពីប្រទេសចំនួន ១០ នៃទ្វីបអាហ្រ្វិក ដើម្បីបង្ការកូវីដប្រភេទថ្មី “អូមីក្រុង Omicron”
ព័ត៌មានជាតិ

រាជរដ្ឋាភិបាលកម្ពុជា សម្រេចហាមឃាត់អ្នកដំណើរមកពីប្រទេសចំនួន ១០ នៃទ្វីបអាហ្រ្វិក ដើម្បីបង្ការកូវីដប្រភេទថ្មី “អូមីក្រុង Omicron”

ដោយសារតែការរីករាលដាលនៃវីរុសបំប្លែងថ្មី B.1.1.529 នៅបណ្តាប្រទេសមួយចំនួននៃទ្វីបអាហ្វ្រិក និងបានកំណត់ឈ្មោះថា “អូមីក្រុង Omicron” ដែលត្រូវបានប្រកាសថា ជាការព្រួយបារម្ភ នៃការរីករាលដាលមេរោគកូវីដ​-១៩ ប្រភេទថ្មីបំប្លែងថ្មី។ រាជរដ្ឋាភិបាលកម្ពុជាសម្រេចហាមឃាត់អ្នកដំណើរ ឬអ្នកដែលបានឆ្លងកាត់ប្រទេសចំនួន​​ ១០ នៅទ្វីបអាហ្វ្រិក ឬមានប្រវត្តិធ្វើដំណើរទៅប្រទេសទាំង ១០ ក្នុងអំឡុងពេល ៣ សប្តាហ៍មុនចូលមកកាន់ប្រទេសកម្ពុជា ធ្វើដំណើរចូលមកប្រទេសកម្ពុជា ទាំងតាមផ្លូវអាកាស ទាំងតាមផ្លូវគោក មួយរយៈសិន រហូតដល់មានការជូនដំណឹងជាថ្មីដើម្បីទប់ស្កាត់ការឆ្លងចូលកម្ពុជានូវមេរោគកូវីដ-១៩ ប្រភេទអូមីក្រុង(Omicron) ។ សូមអានសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលខាងក្រោម៖

សាហាវជាង Delta! វីរុសបំប្លែងថ្មីនេះ​ឆ្លងលឿ​​នណា​​ស់ ​អង្គកា​រសុ​​ខភា​​ពពិ​ភពលោ​​ក ​​ក្រើ​នរំ​លឹ​កដល់​កម្ពុ​​ជា​ឱ្យត្រៀ​​មខ្លួ​នទប់​​ស្កា​ត់​វី​​រុ​​សបំ​​ប្លែ​​ងខ្លួ​​នថ្មី​ Omicron
សុខភាព

សាហាវជាង Delta! វីរុសបំប្លែងថ្មីនេះ​ឆ្លងលឿ​​នណា​​ស់ ​អង្គកា​រសុ​​ខភា​​ពពិ​ភពលោ​​ក ​​ក្រើ​នរំ​លឹ​កដល់​កម្ពុ​​ជា​ឱ្យត្រៀ​​មខ្លួ​នទប់​​ស្កា​ត់​វី​​រុ​​សបំ​​ប្លែ​​ងខ្លួ​​នថ្មី​ Omicron

វី​រុ​​សបំ​ប្លែ​​ងខ្លួ​​នថ្មី​​នៃកូវីដ-១៩ ដែលអង្គការសុខភាពពិភពលោកទើបដាក់ឈ្មោះថ្មីថា ​​Omicron ​​ឆ្លងសា​ហា​​វជា​​ង ​​Delta ​ទៀ​ត ​ដូច្នេះហើយក្រសួ​​ងសុ​ខា​ភិ​បា​​លបង្ហាញអំពី​​ពី​វិ​ធី​​កា​រពា​រកា​រចម្លងមេរោ​គ ​​កា​​លពី​​ថ្មី​ៗកន្លងទៅ​នេះ​ ​មា​នកា​រលេចចេញនូ​​វវី​​រុ​សកូ​​វី​ដ-១៩ បំ​ប្លែ​​ងខ្លួ​នថ្មី​ ​​B.1.1529 ​ដែ​លមា​​នឈ្មោះថា​​ ​Omicron ​​ដែ​​លអង្គកា​​រសុ​ខភា​​ពពិ​​ភពលោ​​ក ​បា​​នរា​យកា​​រណ៍ពី​កា​​ររកឃើ​ញវី​​រុ​​សបំ​​ប្លែ​ងខ្លួ​នថ្មី​​នេះ​ ​​នៅ​​តា​​មបណ្តា​ប្រទេសមួ​​យចំ​នួ​​ននៅ​លើ​សកលលោ​ក ​​ដែ​​លអ្នកបច្ចេកទេសអង្គកា​រសុ​ខភា​​ពពិ​​ភពលោ​ក បា​​នសម្តែងនូ​​វកា​រព្រួ​​យបា​​រម្ភ ពី​លទ្ធភា​ពពី​កា​រចម្លងរហ័សរបស់​រ៉ា​រ្យ៉ង់​B.1.1529 ​(Omicron) ​នេះ​ផងដែ​រ។ ជា​មួ​យគ្នា​នោះដែ​​រ ​ដើ​​ម្បី​កា​រពា​រ និ​ងទប់​​ស្កា​​ត់​ឱ្យបា​​នទា​ន់​​ពេលវេលា​​ នូ​​វកា​​រចម្លងវី​រុ​​សប្រភេទថ្មី​ខា​ងលើ​​នេះ​ ​និ​ងដើ​ម្បី​បន្តនិ​​រន្តភា​ពនៃ​​កា​ររស់​នៅ​​ក្នុ​​ងប្រក្រតី​​ភា​ពថ្មី​​ក្នុ​​ងសង្គមកម្ពុ​ជា​ ​ឯកឧត្តមសា​​ស្រ្តា​​ចា​រ្យ ម៉ម ​​ប៊ុ​​នហេង ​រដ្ឋមន្រ្តី​ក្រសួ​ងសុ​​ខា​ភិ​បា​ល ​សូ​មធ្វើ​​កា​​រអំ​​ពា​វនា​វ ​និ​​ងក្រើ​នរំ​​លឹ​កដល់​បងប្អូ​​នប្រជា​​ពលរដ្ឋទាំ​​ងអស់​ដូ​​ចតទៅ​៖…

ឆ្នាំ ២០២២ ខាងមុខនេះ ខាល វក និងមមី កើបលាភធំ ទាំងស្នេហានិងការងារ រីកចំរើនទទួលបានលាភសំណាងគ្រប់ទឹក
តេស្តIQ

ឆ្នាំ ២០២២ ខាងមុខនេះ ខាល វក និងមមី កើបលាភធំ ទាំងស្នេហានិងការងារ រីកចំរើនទទួលបានលាភសំណាងគ្រប់ទឹក

ចាប់ពីដើមឆ្នាំ២០២២នេះតទៅ ឆ្នាំទាំង ៣ នេះមានសំណាងណាស់ ហើយក៏មាន “ ដំណើរកំសាន្ត” ផងដែរ ឆ្នាំផ្សេងៗទៀតអាចនឹងមានបញ្ហាចំពោះការដើរឆ្ងាយ ប៉ុន្តែឆ្នាំទាំង ៣ នេះនឹងជួបតែសេចក្តីសុខ ការងាររលូន ព្រមទាំងក៏ទទួលបានឱកាសអភិវឌ្ឍទ្រព្យសម្បត្តិផងដែរ។ ឆ្នាំទាំង ៣ នេះគឺពោរពេញទៅដោយរឿងល្អៗ។ ១. អ្នកកើតក្នុងឆ្នាំខាល មនុស្សដែលកើតក្នុងឆ្នាំខាល គឺជាមនុស្សដែលមានបុគ្គលិកលក្ខណៈរឹងមាំ ឯករាជ្យ និងត្រៀមខ្លួនប្រឈមមុខនឹងការលំបាក និងឧបសគ្គដើម្បីកសាងជីវិតពោរពេញដោយជោគជ័យ។ បើប្រៀបធៀបទៅនឹងឆ្នាំដទៃទៀតមនុស្សដែលកើតក្នុងឆ្នាំខាលមានមហិច្ឆតាច្រើន ពួកគេមិនដែលចុះចាញ់វាសនាទេ ងើបឡើងឥតឈប់ឈរបន្ទាប់ពីជួបការលំបាក និងឧបសគ្គ។ ក្រៅពីនេះក៏ជាមនុស្សដែលព្យាយាមរិះរក និងអភិវឌ្ឍចំណេះដឹងដើម្បីសម្រេចនូវអ្វីដែលខ្លួនចង់បាន។ ឈានដល់ដំណាក់កាលជាក់លាក់មួយមនុស្សដែលកើតក្នុងឆ្នាំខាលនេះនឹងប្រាកដជាទទួលជោគជ័យ យ៉ាងហោចណាស់ក៏នឹងក្លាយជាអ្នកមាន…

ព្រះនាងតូច នរោត្តម ជេនណាបង្ហោះសាររំលែកទុក្ខ ​ចំពោះដំណឹងដ៏សោកសៅ និងសោកស្តាយជាពន់ពេក សម្តេចក្រុមព្រះនរោត្តម រណឬទ្ធិ ទ្រង់ចូលទិវង្គត
សង្គម

ព្រះនាងតូច នរោត្តម ជេនណាបង្ហោះសាររំលែកទុក្ខ ​ចំពោះដំណឹងដ៏សោកសៅ និងសោកស្តាយជាពន់ពេក សម្តេចក្រុមព្រះនរោត្តម រណឬទ្ធិ ទ្រង់ចូលទិវង្គត

ព្រះនាងតូច នរោត្តម ជេនណា បង្ហោះសាររំលែកទុក្ខ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ចំពោះដំណឹងដ៏សោកសៅ និងសោកស្តាយជាពន់ពេក ដោយសម្តេចក្រុមព្រះនរោត្តម រណឬទ្ធិ ទ្រង់ចូលទិវង្គតហើយ កាលពីព្រឹកមិញនេះ នៅវេលាម៉ោង ៩:៤០ នាទីក្នុងប្រទេសបារាំងត្រូវនឹង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ម៉ោង ៣:៤០ នាទី ម៉ោងនៅភ្នំពេញ នៅក្នុងប្រទេសបារាំង។ ដោយឡែកងាកមកព្រះនាងតូច នរោត្តម ជេនណា ក៏បានបង្ហោះសាររំលែកទុក្ខនៅលើបណ្តាញសង្គមក្នុងផេកផ្លូវការរបស់ព្រះនាងបែបនេះថា៖ «ខ្ញុំម្ចាស់ ស្លុត​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​រន្ធត់រំជួលចិត្តជាពន់ពេកចំពោះការយាងសោយព្រះទិវង្គតរបស់សម្តេចតាក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានឧត្តក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​២០២១ នាវេលាម៉ោង ៩:៤០នាទីព្រឹក ត្រូវនឹងម៉ោង ៣:៤០នាទីរសៀលម៉ោងនៅភ្នំពេញ…

១៨ រូប​សាក់​​ពិបាកមើល​បំផុត​ ដែល​គ្មាន​អ្នក​ណា​ហ៊ានសាក​តាម!
ប្លែកៗ

១៨ រូប​សាក់​​ពិបាកមើល​បំផុត​ ដែល​គ្មាន​អ្នក​ណា​ហ៊ានសាក​តាម!

ការចាក់សាក់ពិតជាពេញនិយមសម្រាប់មនុស្សណាស់រាប់ពាន់ឆ្នាំមកហើយ។ ការ​សាក់​រូប​ដើម​ត្រូវ​បាន​ធ្វើ​ឡើង​តាម​ជំនឿ​មួយ​ចំនួន​របស់​ប្រជាជន​នៅ​តាម​តំបន់​នីមួយៗ។ ប៉ុន្តែ​សព្វ​ថ្ងៃ​ការ​សាក់​នេះ​ភាគ​ច្រើន​ត្រូវ​បាន​គេ​សាក់​ដើម្បី​បន្ថែម​ភាព​ស្រស់​ស្អាត។ ប៉ុន្តែវាមិនមែនសម្រាប់មនុស្សគ្រប់គ្នានោះទេ ព្រោះថានៅតែមានមនុស្សមួយចំនួនតូចដែលសាក់ខ្លួនឯងដោយមិនខ្វល់ថា មនុស្សជុំវិញមើលពួកគេបែបណានោះទេ។ ខាងក្រោមនេះគឺជាស្នាមសាក់ដែលហួសចិត្តទាំង ១៨ ។ ដែលគ្មាននរណាម្នាក់ហ៊ានសាក់តាម ប៉ុន្តែបើមើលឱ្យមែនទែនទៅវាគួរឱ្យអស់សំណើចទៅវិញ។ #1 ស្នែងអារក្ស #2 អណ្តើកទាំងមូលត្រូវសាក់លើក្បាលរបស់គាត់… #3 មានខ្សែរ៉ូតនៅខាងក្រោយខ្នងគាត់។ #4 ខ្ញុំចូលចិត្តសក់ក្រងប៉ុន្តែខ្ញុំខ្ជិលទុកសក់ឱ្យវែង #5 បុរសនេះពាក់វ៉ែនតា #6 ដឹង​ទេ​ថាគាត់ជា​អ្នក​គាំទ្រ​ស្បែកជើង​ម៉ាក​អ្វី? #7 ថ្ងាសសាក់រូបឥន្ទ្រី #8 ស្រោមជើងដែលត្រូវពាក់ពេញមួយជីវិត #9 សាក់រូបពស់ថ្លាន់ 3D #10 តើនេះជាសត្វអ្វី?…

រូបភាព ១៥ សន្លឹកពីប្រទេសឥណ្ឌា ដែលនឹងធ្វើឱ្យមនុស្សគ្រប់គ្នាភ្ញាក់ផ្អើល
ប្លែកៗ

រូបភាព ១៥ សន្លឹកពីប្រទេសឥណ្ឌា ដែលនឹងធ្វើឱ្យមនុស្សគ្រប់គ្នាភ្ញាក់ផ្អើល

បើ​យើង​និយាយ​ពី​រឿង​ចម្លែក យើង​ប្រហែល​ជា​គិត​ដល់ប្រទេស​រុស្ស៊ី ឬ​ចិន​មុន​គេ។ ប៉ុន្តែជឿឬមិនជឿ តាមពិតនៅប្រទេសឥណ្ឌាក៏ចម្លែកដូចគ្នាដែរ។ ដូចដែលយើងទាំងអស់គ្នាបានដឹងហើយថា ប្រទេសឥណ្ឌាត្រូវបានចាត់ទុកថាជាប្រទេសចម្រុះបំផុតមួយនៅក្នុងពិភពលោក។ វានឹងមិនគួរឱ្យភ្ញាក់ផ្អើលទេប្រសិនបើយើងបានឃើញរូបភាពដ៏ចម្លែកជាច្រើន ហើយនេះគឺជារូបថតចំនួន 15 សន្លឹកពីប្រទេសឥណ្ឌាដែលនឹងធ្វើឱ្យគ្រប់គ្នាភ្ញាក់ផ្អើល។ តើ​នឹង​មាន​រឿង​បែប​ណា​ខ្លះ បើ​ត្រៀម​ខ្លួន​រួច​ហើយ តោះ​ទៅ​មើលទាំងអស់គ្នា។ #1 ពេលមានភ្លៀងធ្លាក់ ថង់ប្លាស្ទីកអាចជួយអ្នកបាន #2 ដឹក​បង​គោ​ទៅ​ណា​មក​ណា​តាម​ម៉ូតូ​កង់​បី និងរបៀបបើកបរ។ #3 ប្រជាជនឥណ្ឌាមានអារម្មណ៍ល្អ។ #4 បុរស​ម្នាក់​នេះ​ជា​អ្នក​លក់​ទឹកកក​ឈូសដ៏​ឆ្ងាញ់។ #5 មិន​ថា​មាន​អ្វី​កើត​ឡើង​ទេ ចូរ​ថត​រូប​ខ្លួន​ឯង​ជាមួយ​ព្រឹត្តិការណ៍​នោះឱ្យបាន ការរក្សា​ទុក​វា​ជា​ចំណូលចិត្ត​ដ៏​អស្ចារ្យ។ #6 ដោយសារក្តៅខ្លាំងពេក ពេលឈប់សម្រាកយើងត្រូវម្លប់ដើម្បីជ្រក! #7…

ចុងខែ ១១ ដើមខែ​ ១២ ស្ត្រីកើតឆ្នាំទាំង ៣ នេះនឹងមានសំណាង លាភហូរចូលមិនឈប់ ថែមទាំងមានសុភមង្គលទៀត
តេស្តIQ

ចុងខែ ១១ ដើមខែ​ ១២ ស្ត្រីកើតឆ្នាំទាំង ៣ នេះនឹងមានសំណាង លាភហូរចូលមិនឈប់ ថែមទាំងមានសុភមង្គលទៀត

យោងតាមក្បួនហោរាបានបង្ហាញថា នៅចុងខែនេះ និងដើមខែថ្មីខាងមុខនេះ អ្នកដែលកើតក្នុងឆ្នាំ មមែ វក ច ទំនាយទាយថា នឹងមានសំណាង លាភចូលសន្ធឹក ថែមទាំងមានក្ដីសុខ សុភមង្គលច្រើនក្នុងជីវិត ឱកាសនៃការរីកចម្រើន នឹងចូលនៅក្នុងពេលនេះដែរ ដូច្នេះ ត្រូវចេះក្ដោបក្ដាប់ឱ្យបានល្អ។ 1. អ្នកកើតក្នុងឆ្នាំ មមែ (ពពែ) មនុស្សដែលកើតក្នុងឆ្នាំ មមែ គឺមានភាពអត់ធ្មត់ជាប្រចាំ ដោយព្យាយាមរៀន និងស្វែងរកគ្រប់ឱកាសដើម្បីអាចកសាងជីវិតដែលខ្លួនចង់បាន។ បើប្រៀបធៀបទៅនឹងសត្វរាសីចក្រដទៃទៀត ឆ្នាំ មមែ មិនបានកើតមកក្នុងស្ថានភាពដែលពោរពេញទៅដោយភាពសម្បូរបែបនោះទេ ប៉ុន្តែតាំងពីកុមារភាពមក ពួកគេមានឆន្ទៈ និងថាមពលមិនចង់បាត់បង់ទៅនរណាម្នាក់ឡើយ…

សញ្ញាទាំង ៧ បញ្ជាក់ថា អ្នកកំពុងរស់នៅជាមួយដៃគូ ដែលមិនសាកសមនឹងអ្នកឡើយ!
សង្គម

សញ្ញាទាំង ៧ បញ្ជាក់ថា អ្នកកំពុងរស់នៅជាមួយដៃគូ ដែលមិនសាកសមនឹងអ្នកឡើយ!

មានករណីជាច្រើនដូចជារឿងស្មុគស្មាញ ការកេងប្រវ័ញ ការភូតកុហក ការលាក់បាំង ការមិនជញែកវែកញែក ដែលបង្កឲ្យទំនាក់ទំនងរបស់អ្នកមានការប្រេះឆា។ ក្នុងនោះយើងនឹងលើកយក ៧ ចំនុចដែលពួកយើងបានដកស្រង់ចេញពីគេហទំព័រ Brightside ដែលបង្ហាញថាលោកអ្នកកំពុងស្ថិននៅជាមួយដៃគូដែលមិនសាកសម។ ១. ភាពវ័យឆ្លាតមានកំរិតផ្សេងគ្នា (សំដៅទៅលើ EQ ទាបនិង EQ ខ្ពស់) EQ គឺជាកំរិតនៃការគិតរបស់មនុស្ស ភាពបត់បែន ឬទង្វើអ្វីមួយ ជាធម្មតាមនុស្សអាចមិនចុះសម្រុងនិងគ្នាដោយសារតែពួកគេមាន EQ ខុសគ្នា មានម្នាក់ទាមជាង ឬខ្ពស់ជាង។ អាចថាម្ខាងមានភាពឆ្លាតជាងម្ខាងទៀតបែជាពួកគេមិនមែនជាគូដែលសាកសម។ 2. គេមិនយល់ពីភាពសំខាន់របស់អ្នក (មិនទុកពេលផ្ទាល់ខ្លួនសម្រាប់អ្នក) តើមិត្តថ្មីរបស់អ្នកតែងតែជ្រៀតជ្រែកពេលវេលារបស់អ្នក…

យោងតាមហោរាសាស្រ្តឆ្នាំទាំង ៤ នេះរាសីខ្ពស់ត្រដែត មានសមត្ថភាពដាក់អីដុះហ្នឹង សំណាងទ្វេដងក្នុងខែធ្នូខាងមុខនេះ
តេស្តIQ

យោងតាមហោរាសាស្រ្តឆ្នាំទាំង ៤ នេះរាសីខ្ពស់ត្រដែត មានសមត្ថភាពដាក់អីដុះហ្នឹង សំណាងទ្វេដងក្នុងខែធ្នូខាងមុខនេះ

តាម​ហោរាសាស្ត្រ មនុស្ស​ក្នុង​ឆ្នាំ​ទាំង​៤​នេះ​កើត​មក​មាន​សមត្ថភាព​សិក្សា​ខ្លាំង​។ ចូល​ដល់​ខែធ្នូ រាសី​ឡើង​ខ្ពស់ត្រដែត ហើយ​ទទួលបាន​លាភ​សំណាង​ច្រើន​។ ឆ្នាំរកា តាមហោរាសាស្ត្រ អ្នកដែលកើតឆ្នាំរកា មានសមត្ថភាពខ្លាំងក្នុងការរៀនសូត្រ។ មិនថាពួកគេប្រឈមមុខនឹងការលំបាកយ៉ាងណាក្នុងការអភិវឌ្ឍន៍នៅពេលថ្ងៃខាងមុខ ពួកគេតែងតែអាចរកឃើញរបកគំហើញ។ ជា​ពិសេស​នៅក្នុងអាជីព​ការងារ គេ​នឹង​ចាប់​យក​ឱកាស​ដើម្បី​ឈាន​ដល់​ការ​ឈាន​ទៅ​មុខជានិច្ច។ ចូលដល់ខែធ្នូ មនុស្សដែលកើតក្នុងឆ្នាំរកា នឹងមានមហិច្ឆតាខ្លាំង ហើយក៏ងាយស្រួលក្នុងការសម្រេចបាននូវឱកាសរីកចម្រើនក្នុងអាជីពមួយចំនួនផងដែរ។ ការអភិវឌ្ឍនេះអាស្រ័យលើការខិតខំប្រឹងប្រែងឥតឈប់ឈររបស់ពួកគេ។ ពួកគេនឹងរៀនសូត្រក្រេបយកបទពិសោធន៍ និងខិតខំកែលម្អខ្លួនឯងឈានទៅរកចំនុចខ្ពស់។ ឆ្នាំកុរ អ្នក​កើត​ឆ្នាំ​កុរ តែង​មាន​ភាព​វិជ្ជមាន មិន​ថា​ការងារ ឬ​ក្នុង​ជីវិត​ឡើយ។ ពួកគេតែងតែស្វែងរកការអភិវឌ្ឍន៍ថ្មីៗ កាន់តែច្បាស់អំពីផ្លូវដែលពួកគេបានជ្រើសរើស។ នៅពេលដែលគោលដៅត្រូវបានកំណត់យ៉ាងច្បាស់ មនុស្សដែលកើតក្នុងឆ្នាំនេះនឹងបង្ហាញភាពខ្លាំងរបស់ពួកគេ។ ដោយ​មាន​សមត្ថភាព​ពូកែ អ្នក​កើត​ឆ្នាំ​កុរ​នឹង​រក្សា​ភាព​ល្អ​ក្នុង​ការងារ។ ពួកគេនឹងជំនះរាល់ការលំបាកដែលបានជួបប្រទះយ៉ាងឆាប់រហ័ស…

អ្នក​កើត​ក្នុង​ខែ​ទាំង ៣ តាម​ច័ន្ទ​គតិ​នេះ គឺជាមនុស្ស ឆ្លាត រហ័ស និង​ពូកែ​រក​លុយ
តេស្តIQ

អ្នក​កើត​ក្នុង​ខែ​ទាំង ៣ តាម​ច័ន្ទ​គតិ​នេះ គឺជាមនុស្ស ឆ្លាត រហ័ស និង​ពូកែ​រក​លុយ

តាម​ថ្ងៃ​ខែ​ឆ្នាំ​កំណើត អ្នក​កើត​ក្នុង​ខែ​ទាំង ៣ ​នេះគឺជាមនុស្ស ឆ្លាត រហ័ស និង​ពូកែ​រក​លុយ។ ជីវិត​របស់​ពួក​គេ​មិន​ដែល​ខ្វះ​លុយ​ទេ ការងារ​ក៏កាន់​តែរីកចម្រើនប្រសើរឡើង​។ 1. មនុស្សដែលកើតក្នុងខែទី ១១ តាមច័ន្ទគតិ គេ​និយាយ​ថា​អ្នក​កើត​ក្នុង​ខែ​ទី ១១ នៃ​ប្រតិទិន​តាម​ច័ន្ទ​គតិ​គឺ​មាន​ភាព​វៃឆ្លាតជា​ពិសេស​។ ភាពវៃឆ្លាតរបស់ពួកគេមិនត្រឹមតែត្រូវបានឆ្លុះបញ្ចាំងនៅក្នុង IQ ខ្ពស់ប៉ុណ្ណោះទេ ថែមទាំង EQ ភាពវៃឆ្លាតខាងអារម្មណ៍ខ្ពស់ផងដែរ។ មិន​ថា​ចូល​រួម​ជាមួយ​អ្នក​ណា​ទេ ពួកគេ​សុទ្ធ​តែ​មាន​វិធី​សាស្ត្រ​ផ្ទាល់​ខ្លួន​ដែល​ស័ក្តិសម​និង​ទទួល​ស្គាល់​ពី​អ្នក​ដទៃ។ បើ​និយាយ​ពី​សំណាង​វិញ គ្មាន​នរណា​អាច​បដិសេធ​សមត្ថភាព​រក​លុយ​បាន​របស់​មនុស្ស​ទាំង​នេះ​ឡើយ។ ពួកគេមានទស្សនៈវិស័យសេដ្ឋកិច្ច មិនងាយនឹងមានកំហុស ហើយពួកគេមានអត្រាជោគជ័យខ្ពស់ក្នុងកិច្ចការដែលពួកគេធ្វើ។ ពួកគេដឹងពីរបៀបចាប់យកវិធីសាស្រ្តត្រឹមត្រូវនៅក្នុងដំណើរការនៃការខិតខំ ដូច្នេះពួកគេអាចបញ្ជាក់បានយ៉ាងងាយស្រួលចំពោះមុខតំណែងរបស់ពួកគេនៅក្នុងមុខជំនាញនៃការងារនោះ ទទួលបានប្រាក់ចំណូលខ្ពស់…

លោកអភិបាលស្រុកស្រាយចម្ងល់ជូនមហាជន៖ ដោយមានចម្ងល់ច្រើនពាក់ព័ន្ធនឹងទម្រង់នៃរូបរាង និងឈ្មោះ«បរិមណ្ឌលបន្ទាយស្រី» អនុញ្ញាតឱ្យខ្ញុំបកស្រាយពីអត្ថន័យពីក្រោយឈ្មោះ និងរូបរាងនៃរង្វង់មូលដ៏ធំប្រចាំស្រុកបន្ទាយស្រីមួយនេះ
សង្គម

លោកអភិបាលស្រុកស្រាយចម្ងល់ជូនមហាជន៖ ដោយមានចម្ងល់ច្រើនពាក់ព័ន្ធនឹងទម្រង់នៃរូបរាង និងឈ្មោះ«បរិមណ្ឌលបន្ទាយស្រី» អនុញ្ញាតឱ្យខ្ញុំបកស្រាយពីអត្ថន័យពីក្រោយឈ្មោះ និងរូបរាងនៃរង្វង់មូលដ៏ធំប្រចាំស្រុកបន្ទាយស្រីមួយនេះ

នៅប៉ុន្មានថ្ងៃកន្លងមកនេះមហាជនមានការភ្ញាក់ផ្អើល និងមានចម្ងល់ទាក់ទងទៅនឹងសួននៃរង្វល់មូលស្រុកបន្ទាយស្រី និងឈ្មោះរបស់រង្វង់មូលនេះ ហើយនៅថ្ងៃនេះលោកអភិបាលស្រុកបន្ទាយស្រី ឃឹម ហ្វីណង់ បានបង្ហោះបកស្រាយនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកអភិបាលដូចបានរៀបរាប់ខាងក្រោម។ ដោយមានចម្ងល់ច្រើនពាក់ព័ន្ធនឹងទម្រង់នៃរូបរាង និងឈ្មោះ«បរិមណ្ឌលបន្ទាយស្រី» អនុញ្ញាតឱ្យខ្ញុំបកស្រាយពីអត្ថន័យពីក្រោយឈ្មោះ និងរូបរាងនៃរង្វង់មូលដ៏ធំប្រចាំស្រុកបន្ទាយស្រីមួយនេះបន្តិច។ ពាក្យ“បរិមណ្ឌល”គឺជាពាក្យដែលមានស្រាប់រួចទៅហើយនៅក្នុងវចនានុក្រមសម្តេចសង្ឃ ជួន ណាត ហើយមានន័យថា”រង្វង់មូល”នោះឯង គ្រាន់តែយើងមិនសូវបានយកពាក្យនេះមកប្រើតែប៉ុណ្ណោះ។ ចំណែកឯរូបរាងនៃសួនវិញ ត្រូវបានយកទម្រង់តាម«យ័ន្តរូបផ្កាឈូក»(Padma Mandala) មានទាំងអស់បីស្រទាប់ រចនាជា៤ត្របកខាងក្នុង រីកចេញជា៨ត្របកនៅកណ្តាល និងរីកជា១៦ត្របកទៀតនៅផ្នែកខាងក្រៅ ដែលមានបង្កប់នូវអត្ថន័យជ្រាលជ្រៅពីអត្តសញ្ញាណខ្មែរ និងព្រះពុទ្ធសាសនា។ លោកសាស្ត្រាចារ្យ អុឹម សុខរិទ្ធី ដែលជាបុរាណវិទូ និងជាប្រធាននាយកដ្ឋានអភិរក្សនៃអាជ្ញាធរជាតិអប្សរា បានលើកឡើងថា៖ ផ្កាឈូក(បទុម)…

ចៀសវាងប៉ះពាល់សុខភាព ដូច្នេះអ្នកមិនគួរងូតទឹករួចភ្លាម ចូលគេងភ្លាមទេ
សុខភាព

ចៀសវាងប៉ះពាល់សុខភាព ដូច្នេះអ្នកមិនគួរងូតទឹករួចភ្លាម ចូលគេងភ្លាមទេ

ពិតណាស់ នៅពេលដែលអ្នកងូតទឹករួច ហើយក៏ចូលគេងធ្វើឱ្យមានអារម្មណ៍ល្អ។ ប៉ុន្តែតាមទស្សនៈវេជ្ជសាស្ត្រការងូតទឹកមុនពេលចូលគេងមិនមែនជាវិធីល្អបំផុតដើម្បីធ្វើឱ្យគេងលក់ស្រួលទេ។ តាមពិតទម្លាប់ដែលមើលទៅហាក់ដូចជាមានសុខភាពល្អនេះអាចនឹងធ្វើឱ្យគ្រោះថ្នាក់ច្រើនជាងផលល្អ។ យោងតាមអ្នកវេជ្ជសាស្រ្តបានបង្ហាញថាការងូតទឹកមុនពេលចូលគេងវាមិនមានភាពធូរស្រាលដូចដែលយើងធ្លាប់គិតនោះទេ។ 1. អ្នកនឹងមិនអាចគេងលក់ស្រួលទេ ការងូតទឹកក្តៅ ឬងូតទឹកផ្កាឈូកក្ដៅឱ្យបានត្រឹមត្រូវមុនពេលចូលគេងដំបូងឡើងអ្នកហាក់ដូចជាមានអារម្មណ៍ល្អ ប៉ុន្តែតាមពិតវាអាចរំខានដល់ដំណេករបស់អ្នក។ អ្នកសម្រាកស្រួលនៅពេលសីតុណ្ហភាពរាងកាយរបស់អ្នកទាបជាងបន្តិច ហើយនៅពេលដែលរាងកាយអ្នកចាប់ផ្តើមត្រៀមខ្លួនសម្រាប់ការគេងលក់ស្កប់ស្កល់នោះ សីតុណ្ហភាពរបស់អ្នកនឹងធ្លាក់ចុះបន្តិច។ ការងូតទឹកក្តៅនឹងបង្កើនសីតុណ្ហភាពស្នូលរបស់អ្នក និងធ្វើឱ្យរាងកាយរបស់អ្នកច្រលំ។ ប្រសិនបើអ្នកមានអារម្មណ៍ថាអ្នកមិនអាចចូលគេងដោយមិនងូតទឹកសូមជ្រើសរើសងូតទឹកក្តៅឧណ្ឌ ៗ មួយម៉ោង ឬ ២ ម៉ោងមុនពេលអ្នកចូលគេង។ 2. ធ្វើឱ្យបេះដូងរបស់អ្នកលោតញាប់ ប្រសិនបើអ្នកធ្លាប់មានអារម្មណ៍ថាបេះដូងលោតលឿនបន្ទាប់ពីងូតទឹកក្តៅនោះពិតជាមានការពន្យល់បែបវិទ្យាសាស្ត្រអំពីរឿងនេះ។ ទឹកក្តៅបង្កើនសម្ពាធឈាមរបស់អ្នកហើយអ្នកជំនាញខាងវេជ្ជសាស្ត្រព្រមានថាវាអាចធ្វើឱ្យរាងកាយរបស់អ្នកឡើងកំដៅខ្លាំង និងបង្កឱ្យមានភាពតានតឹងដល់បេះដូង។ នៅពេលដែលបេះដូងរបស់អ្នកកំពុងលោតញាប់ នៅទីបំផុតអាចនាំឱ្យមានបញ្ហាសុខភាពថែមទៀត។ 3. បណ្តាលឱ្យអ្នកឡើងទម្ងន់បន្ថែម ទទួលទានអាហារពេលល្ងាចដ៏ឆ្ងាញ់…