
ភេសជ្ជៈ ៥ ប្រភេទនេះកុំទទួលទានពេលល្ងាចឱ្យសោះ! ធ្វើឱ្យអ្នកគេងមិនលក់ ប៉ះពាល់បេះដូង ថ្លើម និងភាពចាស់មុនអាយុ
ពេលល្ងាចគឺជាពេលវេលាដែលរាងកាយត្រូវការសម្រាក និងសុទ្ធិកម្ម ដូច្នេះអ្នកមិនត្រូវទទួលទានភេជ្ជៈទាំង ៥ ប្រភេទនេះទេ អ្នកគួរតែនៅអោយឆ្ងាយពីភេជ្ជៈទាំងនេះ។ ១. ភេសជ្ជៈមានជាតិកាបូន ភេសជ្ជៈមានជាតិកាបូនគឺមិនល្អសម្រាប់សុខភាពទេ។ អ្នកមិនគួរទទួលទានវាញឹកញាប់ទេ ជាពិសេសនៅពេលល្ងាច។ ភេសជ្ជៈមានជាតិកាបូនមានបរិមាណស្ករច្រើនដែលអាចធ្វើឱ្យអ្នកឡើងទម្ងន់លឿន និងជួយបង្កើនភាពចាស់មុនអាយុ។ លើសពីនេះភេសជ្ជៈដែលមានជាតិកាបូនក៏អាចបណ្តាលឱ្យមានបញ្ហាក្រពះផងដែរ ជាពិសេសអ្នកដែលមានការទល់លាមក និងការចាល់អាស៊ីតគួរតែចៀសវាងភេសជ្ជៈនេះ។ ២. ភេសជ្ជៈមានជាតិអាល់កុល នៅពេលអ្នកផឹកគ្រឿងស្រវឹងអ្នកនឹងមានអារម្មណ៍ងងុយគេងយ៉ាងឆាប់រហ័ស ព្រោះវាមានឥទ្ធិពល sedative(ឥទ្ធិពលរម្ងាប់ការឈឺចាប់) ។ ទោះជាយ៉ាងណាក៏ដោយវានឹងធ្វើឱ្យអ្នកភ្ញាក់ពីគេងញឹកញាប់ គេងមិនលក់ស្រួល ឈឺក្បាល ហើយថែមទាំងមានសុបិន្តអាក្រក់ទៀតផង។ អ្នកជំនាញផ្នែកអាហារបំប៉ននិយាយថាការផឹកសុរានឹងរារាំងរាងកាយមិនឱ្យឈានដល់ដំណាក់កាលគេងលក់ស្រួល និងធ្វើឱ្យអ្នកកាន់តែអស់កម្លាំងនៅពេលភ្ញាក់ឡើង។ ៣. ទឹកខ្ញី ទឹកខ្ញីមានផ្ទុកសារធាតុ cineole…




















