ម៉ាំមីអាយុចន្លោះពី 800 ទៅ 1,200 ឆ្នាំ ត្រូវបានដាក់តាំងបង្ហាញនៅសាកលវិទ្យាល័យ San Marcos ក្នុងទីក្រុង Lima

ម៉ាំមីអាយុចន្លោះពី 800 ទៅ 1,200 ឆ្នាំ ត្រូវបានដាក់តាំងបង្ហាញនៅសាកលវិទ្យាល័យ San Marcos ក្នុងទីក្រុង Lima
ការផ្សាយពាណិជ្ជកម្ម

សាកសពមុនសម័យ Incan ត្រូវបានរកឃើញនៅក្នុងប្រទេសប៉េរូ ហើយត្រូវបានគេសន្មត់ថាមានអាយុចន្លោះពី 800 ទៅ 1,200 ឆ្នាំ ត្រូវបានដាក់តាំងបង្ហាញក្នុងសប្តាហ៍នេះ។

PRI_214000739

ការផ្សាយពាណិជ្ជកម្ម

សាកសពត្រូវបានដាក់តាំងបង្ហាញនៅសាកលវិទ្យាល័យ San Marcos ក្នុងទីក្រុង Lima បន្ទាប់ពីអ្នកបុរាណវិទូបានរាយការណ៍ថាបានរកឃើញសាកសពនៅក្នុងផ្នូរក្រោមដីមួយកាលពីខែវិច្ឆិកា។

សាកសពដែលត្រូវបានចងភ្ជាប់ដោយខ្សែពួរ និងដៃគ្របមុខ ត្រូវបានគេរកឃើញនៅខាងក្រោមដីមួយកន្លែងនៅខាងក្រៅទីក្រុងលីម៉ា រួមជាមួយសេរ៉ាមិច សំណល់បន្លែ និងឧបករណ៍ធ្វើពីថ្ម។

ការផ្សាយពាណិជ្ជកម្ម

បច្ចុប្បន្ននេះ ខាងសាកលវិទ្យាល័យកំពុងដាក់សាកសពម៉ាំមី និងយ៉ាងហោចណាស់សំណល់សាកសពទាយកពីរនាក់ និងវត្ថុដែលបានរកឃើញនៅក្នុងផ្នូរបុរាណ ខណៈពេលដែលអ្នកស្រាវជ្រាវរបស់ខ្លួនកំពុងធ្វើការវិភាគទៅលើសាកសពទាំងនេះ។

លោក Pieter Van Dalen Luna អ្នកបុរាណវិទ្យាដែលទទួលបន្ទុកគម្រោងនេះបាននិយាយថា “ថ្ងៃនេះនៅសាកលវិទ្យាល័យ National Major of San Marcos ក្នុងទីក្រុង Lima បានបង្ហាញពីរបកគំហើញខាងបុរាណវត្ថុពីការស្រាវជ្រាវដែលបានធ្វើឡើងនៅ Cajamarquilla ក្នុងឆ្នាំ 2021″។

ការផ្សាយពាណិជ្ជកម្ម

“អ្វីដែលសំខាន់បំផុតគឺម៉ាំមី ដែលជាព័ត៌មានដែលបានធ្វើដំណើរជុំវិញពិភពលោក ដែលបច្ចុប្បន្នកំពុងត្រូវបានវិភាគ។”

PRI_212827317
Archaeologist Pieter Van Dalen Luna (L), responsible for the Cajamarquilla Archeological project, stands next to archaeologist Yomira Huaman (Getty)
PRI_212827577
An archaeologist works at the Cajamarquilla archeological site (AFP)
PRI_214008668
The pre-Inca Mummy of Cajamarquilla, presumed to be between 800 and 1200 years old, is exhibited at the Universidad Mayor de San Marcos, in Lima, Peru (Reuters)
PRI_214000798
The mummy has its hands in front of its eyes (Credits: AP)

ប្រទេសប៉េរូ ដែលជាកន្លែងប្រវត្តិសាស្រ្ត Machu Picchu មានកន្លែងបុរាណវត្ថុរាប់រយពីវប្បធម៌ដែលបានអភិវឌ្ឍមុន និងក្រោយចក្រភព Inca ដែលគ្រប់គ្រងផ្នែកខាងត្បូងនៃអាមេរិកខាងត្បូងកាលពី 500 ឆ្នាំមុន៕

ការផ្សាយពាណិជ្ជកម្ម

ប្រភព៖ Metro

ការផ្សាយពាណិជ្ជកម្ម