
ផ្កាសំណាង! រើសផ្កាតំណាងខែកំណើតរបស់អ្នក តើអ្នកជាមនុស្សសុទិដ្ឋិនិយមយ៉ាងណាសម្រាប់មនុស្សជុំវិញខ្លួន!
ផ្កាគឺជារុក្ខជាតិតំណាងនៃជីវិតដ៏មានឥទ្ធិពល ហើយរាល់ខែនៃឆ្នាំមានផ្កាជាក់លាក់ដែលជាប់ទាក់ទងជាមួយគ្នា។ នៅជុំវិញពិភពលោកផ្កាគឺជានិមិត្តរូបនៃក្តីសង្ឃឹម និងការផ្លាស់ប្តូរ ប៉ុន្តែខាងក្រោមនេះគឺជាផ្កាដែលតំណាងឱ្យខែកំណើតជាក់លាក់របស់អ្នក ដែលបានបង្ហាញពីបុគ្គលិកលក្ខណៈរបស់អ្នក! ១. ខែមករា អ្នកមានបេះដូងដ៏ល្អស្អាត និងជាមិត្តគួរឱ្យទុកចិត្តសម្រាប់មនុស្សគ្រប់គ្នា។ មនុស្សគ្រប់គ្នាកោតសរសើរអ្នកចំពោះភាពសុទិដ្ឋិនិយម និងភាពវិជ្ជមានរបស់អ្នក។ អ្នកពិតជាស្រស់ស្អាត និងមានសេរីភាពដូចមេអំបៅហើយអ្នកធ្វើអោយអ្នកដទៃសប្បាយចិត្តនៅពេលអ្នកចូលទៅរកពួកគេ។ អ្នកប្រហែលជាមិនបានកត់សំគាល់រឿងនេះទេ ប៉ុន្តែមនុស្សងាកមករកអ្នកព្រោះពួកគេកោតសរសើរចំពោះអារម្មណ៍ និងវត្តមានរបស់អ្នក។ ២. ខែកុម្ភៈ ពេលអ្នកចូលក្នុងបន្ទប់រៀនភ្លាមមនុស្សទាំងអស់នឹងមើលអ្នក។ បុគ្គលិកលក្ខណៈដែលមានទំនុកចិត្តរបស់អ្នកមានភាពរស់រវើកដែលគ្មាននរណាម្នាក់អាចបិទភ្នែករបស់ពួកគេបានទេ។ ភ្នែកទាំងអស់បែរឆ្ពោះទៅរកអ្នកពីព្រោះអ្នកទាក់ទាញមនុស្សគ្រប់គ្នាដោយអាកប្បកិរិយាប្រកបដោយទំនុកចិត្ត។ ទាំងមនុស្សដែលស្រឡាញ់អ្នក ឬច្រណែនហ្នឹងអ្នក។ ៣. មិនា អ្នកប្រហែលជាមិនតែងតែស្គាល់ផ្លូវចេញពីស្ថានភាពជាប់គាំងទេ ប៉ុន្តែអ្នកនឹងមិនបោះបង់ចោលឡើយ អ្នកព្យាយាមជំនះ។ នោះគឺជាគុណភាពល្អបំផុតរបស់អ្នក។ អ្នកមានភាពជាអ្នកដឹកនាំ។ អ្នកគឺជាមនុស្សដែលខ្ជាប់ខ្ជួន…




















