
ត្រឹមឆ្ពុងម្តងក្នុងមួយសប្តាហ៍ ផ្ទៃមុខរបស់អ្នកនឹងកើតឡើងអភូតហេតុអស្ចារ្យ ៧ យ៉ាងនេះ
ការបំពុលខ្យល់ក្នុងបរិយាកាសកំពុងកើនឡើង ផ្សែងអ័ព្ទជ្រាបចូលទៅក្នុងស្បែកមុខ អ្នកត្រូវការឡេការពារកម្តៅថ្ងៃដើម្បីការពារវាពីកាំរស្មី UV ហើយអាហារកែច្នៃមិនបានផ្ដល់វីតាមីនគ្រប់គ្រាន់ផ្ទៃមុខទាល់តែសោះ។ នេះជាមូលហេតុ ដែលវាសំខាន់ជាងពេលណាៗក្នុងការថែរក្សាផ្ទៃមុខរបស់អ្នក ហើយវិធីសាស្ត្រមួយដែលមានប្រសិទ្ធភាពគឺស្ទីមផ្ទៃមុខរបស់អ្នក។ ការណ៍នេះអាចសម្អាត ជួយបន្ធូរ និងបន្ថយការខូចខាតនៅលើស្បែក។ ដូច្នេះគេហទំព័រ Knongsrok សូមធ្វើការចែករំលែកអត្ថប្រយោជន៍មួយចំនួនដែលអ្នកនឹងទទួលបាននៅលើស្បែកមុខរបស់អ្នក ប្រសិនបើអ្នកស្ទីមផ្ទៃមុខជាប្រចាំ។ 1. លុបបំបាត់ និងសម្អាតភាពកខ្វក់ នៅពេលអ្នកស្ទីមផ្ទៃមុខរបស់អ្នក ចំហាយទឹកក្តៅនឹងបន្ធូរ និងពង្រីករន្ធញើសរបស់អ្នក។ នៅពេលដែលរន្ធញើសបើកឡើង ភាពកខ្វក់ និងជាតិខ្លាញ់ដែលកកកុញនៅខាងក្នុងត្រូវបានសម្អាតចេញ។ ជាធម្មតា ភាពកខ្វក់ទាំងនេះអណ្តែតលើបរិយាកាសជុំវិញខ្លួនយើង។ គុណភាពខ្យល់នៅក្នុងទីក្រុង ផ្សែងរថយន្ត ព្រមទាំងកម្ដៅថ្ងៃ។ អ្នកប្រាកដជាគិតថាក្រែមនឹងផ្តល់សំណើម គ្រឿងសម្អាង និងឡេការពារកម្តៅថ្ងៃដែលអ្នកលាបប្រចាំថ្ងៃអាចជួយការពារផ្ទៃមុខរបស់អ្នកបាន។…



















