
រាសី ៣ ខែបន្ទាប់ ម្ចាស់ឆ្នាំទាំង ៤ ចេញក្រៅផ្ទះច្រើន នឹងមានលាភច្រើន
តាមក្បួនហោរាសាស្ត្រសម្រាប់ម្ចាស់ឆ្នាំទាំង ៤ ខាងក្រោម នៅរយៈពេល ១៨០ ថ្ងៃបន្ទាប់ ឬចន្លោះពេល ៣ ខែទៅមុខ ចំកំឡុងខែមេសា ឧសភា និង មិថុនា ពួកគេនឹងអាចទទួលបានជោគជ័យ រាសីឡើងខ្ពស់ត្រដែត ល្មមឲ្យអ្នករាល់គ្នាមានការច្រណែនចង់បាន៖ អ្នកកើតឆ្នាំថោះ – ទន្សាយ ជាមនុស្សដែលមានបុគ្គលិកលក្ខណៈឯករាជ្យ និងចាប់អារម្មណ៍ខ្លាំងទៅលើភាពច្នៃប្រឌិត។ មិនថាតែបុរសឬស្រ្តីទេ អាជីពរបស់ពួកគេនឹងមានការកើនឡើងមួយជំហានធំនៅពេលបន្ទាប់។ អមនឹងឆន្ទៈខ្ពស់ជាងអ្នកដទៃ មនុស្សនេះ ក៏នឹងមានស្មារតីរីកចម្រើន ហើយឆាប់សម្រេចអ្វីដូចបំណងប្រាថ្នា។ ក្នុងរយៈពេល ១៨០ ថ្ងៃខាងមុខ អ្នកកើតឆ្នាំថោះ គួរតែចេញទៅខាងក្រៅឲ្យបានច្រើន…
















