
អាហារទាំងនេះឆ្ងាញ់ក៏ពិតមែន ប៉ុន្តែកុំញ៉ាំពេលយប់ឱ្យសោះ ព្រោះប៉ះពាល់ដល់ក្រពះ និងធ្វើឱ្យគេងមិនលក់
(Knongsrok): អាហារទាំងនេះយើងពិតជាមិនគួរញ៉ាំនៅពេលយប់នោះទេ ព្រោះវាមិនត្រឹមតែមិនផ្តល់អត្ថប្រយោជន៍នោះទេ ថែមទាំងប៉ះពាល់ដល់ក្រពះទៀតផង។ ១. នំខេក ពេលយប់ អ្នកមិនគួរញ៉ាំរបស់ផ្អែមៗទេ ព្រោះវាងាយធ្វើឲ្យរាងកាយប្រមូលផ្តុំជាតិខ្លាញ់មិនល្អ ធ្វើឲ្យឡើងទម្ងន់ ដែលងាយនឹងធ្វើឲ្យធាត់ លើសឈាម ជំងឺបេះដូង និងជំងឺទឹកនោមផ្អែម។ នៅពេលដែលអ្នកញ៉ាំរបស់ផ្អែមច្រើន វាក៏អាចនាំឱ្យគេងមិនលក់ ដោយសារតែថាមពលលើស ដែលធ្វើឲ្យប្រព័ន្ធរំលាយអាហាររបស់អ្នកធ្វើការខ្លាំងបំផុត។ ២. អាហារចៀន នៅពេលយប់ អ្នកមិនគួរញ៉ាំអាហារចៀនដែលមានជាតិខ្លាញ់ច្រើននោះទេ។ ដោយសារតែអាហារដែលមានជាតិខ្លាញ់ច្រើននៅពេលទទួលទាននឹងងាយបង្កឱ្យបញ្ហាការរំលាយអាហារ ហើមពោះ ឈឺពោះ និងមានឥទ្ធិពលអាក្រក់ដល់មុខងាររំលាយអាហាររបស់ក្រពះ។ ជាមួយគ្នានេះដែរ អាហារបំពងមានផ្ទុកនូវថាមពលខ្លាញ់ច្រើន ធ្វើឱ្យអ្នកឆ្អែតក្រពះ រំលាយអាហារ ធ្វើឱ្យគេងមិនលក់។ ៣.…




















