
មនុស្សស្រីណា បានរៀបការជាមួយបុរសដែលកើតក្នុងឆ្នាំទាំង ៣ នេះ ជីវិតទទួលបានពរជ័យច្រើនណាស់
ជាការពិតណាស់ ប្រសិនបើស្ត្រីណាដែលបានស្វាមី កើតក្នុងឆ្នាំទាំង ៣ខាងក្រោមនេះ ជីវិតពិតជាមានសំណាងខ្លាំង ទទួលបានពរជ័យជាច្រើន តដល់កូនចៅ ៣ជំនាន់ឯណោះ។ ១. កើតក្នុងឆ្នាំជូត «កណ្ដុរ» ស្ត្រីដែលកើតក្នុងឆ្នាំជូត តែងមានភាពឆ្លាតវៃ និងរហ័សរហួន។ នៅកន្លែងធ្វើការ ពួកគេមានទេពកោសល្យក្នុងភាពជាអ្នកដឹកនាំ ជម្នះរាល់ការលំបាក និងឧបសគ្គ ហើយមិនខ្លាចអ្វីទាំងអស់។ ទោះជាយ៉ាងណា ពេលត្រឡប់មកដល់ផ្ទះវិញ ពួកគេ«ខ្លាចប្រពន្ធ»ខ្លាំងណាស់។ តែនេះគ្រាន់តែជាការភ័យខ្លាច ប៉ុន្តែតាមពិតមកពីគេគោរព និងស្រឡាញ់ប្រពន្ធ។ បុរសដែលកើតក្នុងឆ្នាំជូត តែងតែធ្វើកាយវិការស្និទ្ធស្នាល និងស្តាប់បង្គាប់ប្រពន្ធយ៉ាងខ្លាំង។ ដូច្នេះហើយ រាល់ពេលដែលប្ដីប្រពន្ធមានរឿងមិនចុះសម្រុងគ្នា តែងតែដោះស្រាយបានលឿន ហើយផ្ទះពោរពេញដោយសំណើច…




















