ចាស់ៗផ្ដាំហើយផ្ដាំទៀត! រឿង ៣ យ៉ាងហាមនិយាយប្រាប់អ្នកជិតខាងឱ្យសោះ បើមិនចង់មានរឿងមិនល្អកើតឡើង

ចាស់ៗផ្ដាំហើយផ្ដាំទៀត! រឿង ៣ យ៉ាងហាមនិយាយប្រាប់អ្នកជិតខាងឱ្យសោះ បើមិនចង់មានរឿងមិនល្អកើតឡើង
ការផ្សាយពាណិជ្ជកម្ម

រឿងទាំង ៣ យ៉ាងនេះ ដាច់ខាតកុំនិយាយអួតប្រាប់អ្នកជិតខាងឱ្យសោះ ព្រោះការអួត មិនមែនជារឿងដែលល្អនោះឡើយ។ អ្វីដែលយើងនិយាយចេញទៅ អាចនឹងត្រូវគេសរសើរ តែភាគច្រើនគឺ តែងតែត្រូវគេពេបជ្រាយ ច្រណែនឈ្នានីសតែប៉ុណ្ណោះ មនុស្សខ្លះ គេមិនបានពេញចិត្ត ត្រេកអរពេលឃើញយើងបានល្អជាងគេនោះឡើយ។

ចាស់ៗផ្ដាំហើយផ្ដាំទៀត! រឿង ៣ យ៉ាងហាមនិយាយប្រាប់អ្នកជិតខាងឱ្យសោះ បើមិនចង់មានរឿងមិនល្អកើតឡើង
រូបភាពដំណាង

១. កុំ​អួតរឿងលុយកាក់ ​ទ្រព្យសម្បត្តិ

ការផ្សាយពាណិជ្ជកម្ម

អ្នក​ណា​មាន​លុយ​ច្រើន អ្នក​ណា​មាន​លុយ​តិច​ពិត​ជា​មិន​សំខាន់​នោះ​ទេ អ្វី​ដែល​សំខាន់​គឺ​អ្នក​ណា​មាន​សុភមង្គល​ រស់​នៅ​មានក្ដីសុខពិតប្រាកដ។ មាន​អ្នក​មាន​ទ្រព្យ​ស្តុកស្តម្ភ មាន​ឡានទំនើប ប៉ុន្តែ​តែង​តែ​សោកសៅ និង​វេទនា គ្មានសេចក្ដីសុខឡើយ។ មាន​មនុស្ស​ខ្លះ ជិះត្រឹមកង់ ប៉ុន្តែរស់នៅយ៉ាងមានក្ដីសុខ ​រីករាយ និង​សុទិដ្ឋិនិយម។

មនុស្សគ្រប់រូបត្រូវតែទទួលខុសត្រូវចំពោះជីវិតផ្ទាល់ខ្លួន សុភមង្គល និងទុក្ខ គឺមានតែយើងខ្លួនឯងប៉ុណ្ណោះដែលដឹងច្បាស់។ ហេតុអ្វីត្រូវប្រៀបធៀបជីវិតរបស់អ្នកជាមួយអ្នកដទៃ? អ្វីដែលសំខាន់បំផុត គឺត្រូវរស់នៅក្នុងជីវិតអ្នកឱ្យបានល្អ កុំទៅប្រជែង ហើយក៏មិនបាច់ទៅអួតសម្ញែងទ្រព្យឱ្យអ្នកណាដឹងនោះដែរ។

ការផ្សាយពាណិជ្ជកម្ម
D6076b68bd91cbb344377bf3e964cd12
រូបភាពដំណាង

២. កុំអួតរឿងកូន

ការប្រៀបធៀបកូនរបស់អ្នកជាមួយកូនអ្នកដទៃ វានឹងធ្វើឱ្យប៉ះពាល់ដល់ការគោរពចំពោះរបស់កូនអ្នក។ មនុស្សគ្រប់រូបមានពរជ័យ និងជោគវាសនារៀងៗខ្លួន មិនចាំបាច់ប្រៀបធៀបពួកគេជាមួយនឹងអ្នកដទៃឡើយ។ ក្នុងនាមជាឪពុកម្ដាយ ត្រូវតែលើកទឹកចិត្ត និងជឿជាក់លើកូនរបស់អ្នកបន្ថែមទៀត។ ប្រសិនបើកូនរបស់អ្នកពូកែ និងមានអនាគតល្អ ក៏មិនចាំបាច់អួតប្រាប់អ្នកណាដែរ។ ឪពុកម្តាយទាំងឡាយ សូមរក្សាកូនរបស់អ្នកឱ្យស្ថិតក្នុងភាពសាមញ្ញ សុភាពរាបសារ នោះគឺជាពរជ័យដ៏អស្ចារ្យបំផុតសម្រាប់កូនរបស់អ្នក។

ការផ្សាយពាណិជ្ជកម្ម
Bc058899a95929ad376be39b191c8e92
រូបភាពដំណាង

៣. កុំអួតរឿងផ្ទះសម្បែង

មិនថាផ្ទះធំប៉ុនណាទេ ត្រូវការតែគ្រែមួយសម្រាប់គេងប៉ុណ្ណោះ ហើយមិនថាឡានល្អប៉ុនណានោះទេ គឺត្រូវការតែមធ្យោបាយធ្វើដំណើរមួយប៉ុណ្ណោះ។ ក្នុងជីវិត អ្នកមានជាងគេ គឺជាអ្នកដែលចេះស្កប់ស្កល់នឹងអ្វីដែលខ្លួនមាន ដោយមិនបាច់បង្អួតពិភពលោកថាខ្លួនមានប៉ុនណានោះទេ។

ការផ្សាយពាណិជ្ជកម្ម

មិនថាគ្រួសារអ្នកមាន លុយកាក់ប៉ុនណាទេ បើលោភលន់ មិនចេះស្កប់ស្កល់ មិនយូរមិនឆាប់ អ្នកគង់តែធ្លាក់ខ្លួនក្រ។ មនុស្សយើងកើតមកមិនបានយកអ្វីមកតាមទេ ស្លាប់ទៅវិញ ក៏មិនអាចយកអ្វីទៅតាមបានដែរ។ ដូច្នេះហើយ រស់នៅឱ្យសាមញ្ញ មិនបាច់អួតសម្ញែងអ្វីដល់អ្នកណាឡើយ ព្រោះវាគ្មានប្រយោជន៍អ្វីទេ៕

ការផ្សាយពាណិជ្ជកម្ម