កុំត្រេកត្រអាលភ្លើតភ្លើនភ្លេចខ្លួន ! ៣ យ៉ាង មើលទៅល្អ គិតថាជាពជ័យ លាភសំណាង តែការពិត វាជាគ្រោះថ្នាក់ទៅវិញទេ

កុំត្រេកត្រអាលភ្លើតភ្លើនភ្លេចខ្លួន ! ៣ យ៉ាង មើលទៅល្អ គិតថាជាពជ័យ លាភសំណាង តែការពិត វាជាគ្រោះថ្នាក់ទៅវិញទេ
ការផ្សាយពាណិជ្ជកម្ម

មនុស្ស​ជា​ច្រើន​តែង​គិត​ថា ការដែលជីវិតមានរឿង ៣ យ៉ាងនេះ គឺជាពរជ័យ លាភសំណាង តែខុសស្រឡះ ព្រោះបើអ្នកគិតតែត្រេកត្រអាល រហូតដល់ភ្លេចខ្លួន ចុងក្រោយ នឹងនាំគ្រោះថ្នាក់ដាក់ខ្លួនតែប៉ុណ្ណោះ។

កុំត្រេកត្រអាលភ្លើតភ្លើនភ្លេចខ្លួន ! ៣ យ៉ាង មើលទៅល្អ គិតថាជាពជ័យ លាភសំណាង តែការពិត វាជាគ្រោះថ្នាក់ទៅវិញទេ
រូបភាពដំណាង

១. ដេកស៊ី គិតថាខ្លួនសំណាង ស្រណុក អត់ហត់ធ្វើការ

ការផ្សាយពាណិជ្ជកម្ម

មនុស្សមួយចំនួន អត់ធ្វើការ រកស៊ីអ្វីឡើយ ដេកអាងសំណាង អាងទ្រព្យកេរ្តិ៍អាកររបស់ឪពុកម្ដាយ គិតតែដេកស៊ី ចាយលុយចាយទ្រព្យដែលមាន ហើយគិតថាខ្លួនមានសំណាង មិនបាច់ហត់ធ្វើការ ក៏មានលុយចាយ មានបាយស៊ី រហូតដល់ភ្លេចខ្លួនថា ការដែលដេកស៊ីយូរៗទៅ អស់ទ្រព្យ អស់លុយ ហើយចុងក្រោយអ្វីក៏មិនដែរ អ្នកខ្លះ ដេកស៊ីអស់ទ្រព្យ រហូតដល់ជំពាក់គេថែមទៀតផង។ នេះក៏ដោយសារតែការត្រេកត្រអាលការសប្បាយ ចាយទ្រព្យសម្បត្តិ កេរ្តិ៍អាករ មិនចេះរកស៊ី ខ្លាចហត់ ខ្លាចពិបាក រហូតដល់លែងសល់អ្វី។

547084b4a358d5d00a7c8566744a93ad
រូបភាពដំណាង

២. ល្បីល្បាញ តែក្នុងរឿងមិនល្អ

ការផ្សាយពាណិជ្ជកម្ម

មនុស្សជាច្រើនក្នុងពេលបច្ចុប្បន្ននេះ ​ចង់មានឈ្មោះល្បីល្បាញ ចង់ឱ្យគេស្គាល់ លែងដឹងល្អអាក្រក់ ខុសត្រូវ លែងមានសីលធម៌ បាត់បង់អស់គុណតម្លៃ និងសេចក្ដីថ្លៃថ្នូរ ធ្វើរឿងមិនគប្បី ធ្វើរឿងថោកទាប ដើម្បីប្ដូរយកភាពល្បីល្បាញដែលគ្មានប្រយោជន៍។ ភាពល្បីល្បាញដែលអ្នកទទួលបាន ពីការធ្វើរឿងមិនល្អ វាគ្មានតម្លៃអ្វីឡើយ ល្បី តែខូចខាតកេរ្តិ៍ឈ្មោះ ជាប់ឈ្មោះអាសោច តើវាសក្តិសមទេ?

50ff485835ef273d5e4b53833fed7372
រូបភាពដំណាង

៣. រីករាយនឹងអ្វីៗដែលមិនមែនជារបស់ខ្លួន

ការផ្សាយពាណិជ្ជកម្ម

បើ​មាន​របស់​ដែល​មិន​មែន​ជា​របស់​យើង ទោះ​យើង​បង្ខំ​វា​ប៉ុនណា​ក៏​គ្មាន​ប្រយោជន៍​ដែរ។ មនុស្សដែលចេះដឹងគ្រប់គ្រាន់ យល់ពីផលប្រយោជន៍ និងការបាត់បង់ ហើយរស់នៅតាមធម្មជាតិ នោះជីវិតអ្នកនឹងបានសេចក្តីសុខ និងសុភមង្គលបំផុត។ ផ្ទុយ​ទៅ​វិញ អ្នក​ណា​ដែល​លោភលន់​ចង់​បាន​របស់​ដែល​មិន​មែន​ជា​កម្មសិទ្ធិ​របស់​ខ្លួន ជីវិតអ្នកមិនអាចបានល្អប្រសើរឡើយ។

ការខំប្រឹងដើម្បីជីវិតរុងរឿង និងទ្រព្យសម្បត្តិ មិនមែនជារឿងខុសទេ ប៉ុន្តែកុំឆ្លៀតឱកាសអាក្រក់ដែលខុសនឹងសតិសម្បជញ្ញៈ ធ្វើរឿងខុសច្បាប់ ដើរផ្លូវកាត់ព្រោះតែចង់មានឆាប់ មុន និងក្រោយអ្វីដែលអ្នកបានមកនោះ វាគង់តែបាត់បង់ទៅវិញ ព្រោះអ្នកបានមកដោយទង្វើខុសឆ្គង បានមកទាំងដែលវាមិនមែនជាកម្មសិទ្ធរបស់អ្នក៕

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម