
កុំភ្លេចគុណគេឱ្យសោះ! ស្ថិតក្នុងស្ថានភាពទាំង ៣ នេះ បើមានមនុស្សលេចមុខចេញមក ត្រូវតែចងចាំគេឱ្យបានច្បាស់
ស្ថិតក្នុងស្ថានភាពទាំង ៣ នេះ ប្រសិនបើមាននរណាម្នាក់លេចមុខចេញមកជួយដល់អ្នក នោះមានន័យថា គេជាអ្នកមានគុណធំសម្រាប់អ្នកហើយ ដូច្នេះ កុំភ្លេចគុណគេឱ្យសោះ ត្រូវតែចងចាំ និងដឹងគុណគេឱ្យបានល្អ។ ១. ពេលជីវិតអ្នកធ្លាក់ចុះ ដើរដល់ផ្លូវទ័ល បុរាណបានពោលថា៖ ការជួបមនុស្សខ្ពង់ខ្ពស់នៅពេលជីវិតដើរដល់ផ្លូវទ័ល ប្រៀបដូចជាឃើញផ្លែឈើផ្អែមពេលពោះទទេ។ ពេលអ្នកជួបទុក្ខលំបាក ឬជួបគ្រោះថ្នាក់ បើមានអ្នកណាមកជួយអ្នកក្នុងពេលនេះ គេជាអ្នកមានគុណក្នុងជីវិតអ្នកហើយ។ ជីវិតនេះមិនអំណោយផលរហូតទេ វានឹងមានពេលដែលអ្នកនឹងធ្លាក់ក្នុងភាពអស់សង្ឃឹម មិនអាចគេចចេញដោយកម្លាំងរបស់ខ្លួនឡើយ។ ត្រង់ចំណុចនេះ អ្នកអាចមើលឃើញច្បាស់ថា នរណាជាសុភាពបុរស អ្នកណាស្មោះត្រង់ អ្នកណាកុហក។ មនុស្សអាក្រក់នឹងនៅឆ្ងាយនៅពេលដែលអ្នកមានបញ្ហា ប៉ុន្តែមនុស្សល្អនឹងត្រៀមខ្លួនជួយអ្នក។ ប្រសិនបើនរណាម្នាក់កាន់ដៃរបស់អ្នកយ៉ាងតឹង ហើយទាញអ្នកចេញពីភក់…




















