
លក្ខណៈសម្បត្តិទាំង ៤ យ៉ាងរបស់បុរសពិត និងមានចរិតចាស់ទុំ នឹងន ល្អប្រពៃ
បុរសណាដែលមានចំណុចទាំង ៤ នេះ គឺជាបុរសល្អពិតប្រាកដ ក៏ជាមនុស្សប្រុសដែលមានភាពចាស់ទុំ សក្តិសមជាមេគ្រួសារ នារីណាបានជាគូក៏សំណាងច្រើនក្នុងជីវិត។ ១. មិនភ័យស្លន់ស្លោ មិនតក់ស្លុត គ្មានជោគជ័យណាដែលកើតចេញពីធម្មជាតិទេ មនុស្សជោគជ័យក៏បរាជ័យច្រើនដែរ។ គ្មានអ្នកណាដែលមានជីវិតរលូននោះឡើយ ប៉ុន្តែពួកគេផ្ទាល់បានជម្នះការលំបាក និងតស៊ូពុះពារគ្រប់ឧបសគ្គមិនរាថយ។ ទោះបរាជ័យក៏គេមិនចុះចាញ់នឹងខ្លួនឯងដែរ ទោះក្នុងគ្រាលំបាកបំផុតក៏ដោយ។ ដូច្នេះអ្នកអាចនឹងជោគជ័យយឺត តែមានចរិតមិនបាក់ទឹកចិត្តក្នុងពេលលំបាក។ ប្រឈមមុខនឹងការបរាជ័យ ពួកគេនឹងព្យាយាមឱ្យអស់ពីសមត្ថភាព។ ពួកគេដឹងយ៉ាងច្បាស់ពីរបៀបបរាជ័យ និងប្រើភាពបរាជ័យដើម្បីប្ដូរយកភាពជោគជ័យនៅថ្ងៃក្រោយ។ មានបញ្ហាក្នុងជីវិតនេះ ប៉ុន្តែបើអ្នកមិនបោះបង់ទេ អ្វីៗនឹងប្រែជាល្អប្រសើរឆាប់ៗ។ នឹងមានពេលវេលាច្រើនណាស់ ដូច្នេះត្រូវឱ្យតម្លៃពេលវេលា ហើយមិនខ្ជះខ្ជាយវានោះឡើយ។ អ្វីដែលសំខាន់បំផុតក្នុងជីវិតនេះគឺពេលវេលា មិនថាអ្នកជានរណានោះទេ ជារៀងរាល់ថ្ងៃមាន…




















