
សំណាង ៣ ខែជាប់គ្នា មិថុនា កក្កដា សីហា សម្រាប់អ្នកឆ្នាំទាំង ៣ ធ្វើអ្វី ប្រាថ្នាអ្វីក៏សម្រេចបានដូចចិត្ត រាសីឡើងខ្ពស់ដូចខ្លែងហោះប៉ះខ្យល់
ហោរាសាស្ត្រទស្សន៍ទាយថា ក្នុងរយៈពេល ៣ ខែខាងមុខនេះ រាសីអ្នកកើតក្នុងឆ្នាំទាំង ៣ នេះនឹងមានលាភឡើងខ្លាំង អ្វីៗនឹងដំណើរការទៅដោយរលូន សមបំណង ជោគជ័យគ្រប់កិច្ចការងារតូចធំ។ ១. ឆ្នាំឆ្លូវ ៖ អ្នកកើតឆ្នាំឆ្លូវ ជាមនុស្សឧស្សាហ៍ព្យាយាម មិនខ្លាចការលំបាក ឬបញ្ហា ឧបសគ្គអ្វីឡើយ។ នៅកន្លែងធ្វើការ មនុស្សឆ្នាំនេះមានទំនួលខុសត្រូវខ្ពស់ ក៏ជាមនុស្សដែលមានជំនឿចិត្ត និងការគិតបានយ៉ាងមត់ចត់។ អ្នកឆ្នាំគោរមែងទទួលបានការគោរពស្រឡាញ់ពីមនុស្សជុំវិញខ្លយន។ មនុស្សឆ្នាំនេះក៏មានបុគ្គលិកលក្ខណៈរឹងមាំ មានទេពកោសល្យខ្លាំងពីកំណើត មានការគិតទុកជាមុន និងចេះគ្រប់គ្រងហិរញ្ញវត្ថុឱ្យបានត្រឹមត្រូវ។ ហោរាសាស្ត្រទស្សន៍ទាយថា ក្នុងអំឡុងខែមិថុនា ដល់ខែសីហា រាសីហិរញ្ញវត្ថុរបស់អ្នកកើតឆ្នាំឆ្លូវ នឹងកើនឡើងរឹតតែខ្លាំង។…




















