Mythical Bird

ស្ត្រីខ្លាំងកើតក្នុងឆ្នាំទាំង ៣ នេះ ច្រើនតែនាំលាភសំណាងដល់ស្វាមី អំណោយផលល្អដល់ក្រុមគ្រួសារ
ប្លែកៗ

ស្ត្រីខ្លាំងកើតក្នុងឆ្នាំទាំង ៣ នេះ ច្រើនតែនាំលាភសំណាងដល់ស្វាមី អំណោយផលល្អដល់ក្រុមគ្រួសារ

បុរសណាដែលរៀបការបានប្រពន្ធកើតក្នុងឆ្នាំទាំង ៣ នេះ ចំណាចារមកជាមួយនឹងពរជ័យ សិរីរុងរឿងកាន់តែខ្លាំង ព្រោះស្ត្រីឆ្នាំទាំងនេះ គឺជាស្ត្រីដែលមានប្រាជ្ញាឈ្លាសវៃ ជាស្ត្រីរឹងមាំ នាំមកនូវពរជ័យជាច្រើនដល់ស្វាមី និងលាភសំណាងចូលក្នុងផ្ទះ។ ១. ឆ្នាំឆ្លូវ ៖ មនុស្សស្រីឆ្នាំគោ គឺជាគម្រូនៃភាពរឹងមាំ និងការតាំងចិត្ត តែងតែត្រៀមខ្លួនប្រឈមមុខ និងជម្នះរាល់ការលំបាក ដើម្បីកសាងអនាគតដ៏ភ្លឺស្វាង។ ជាមួយនឹងស្មារតីសុទិដ្ឋិនិយម និងបុគ្គលិកលក្ខណៈមោះមុត នាងមិនស្ទាក់ស្ទើរក្នុងការប្រឈមមុខនឹងបញ្ហា និងសម្ពាធនោះឡើយ ស្ត្រីទាំងនេះកាន់តែលំបាក នោះនឹងកាន់តែជម្រុញឱ្យនាងខិតខំជាបន្តបន្ទាប់។ ទោះ​ជា​យ៉ាង​ណា ស្ត្រីឆ្នាំនេះអាចនឹងរឹងរូសបន្តិចហើយ។ អ្វីដែលនាងសម្រេចចិត្តហើយ វា​ពិបាក​ក្នុង​ការ​ផ្លាស់​ប្តូរ​ណាស់។ ពេលខ្លះនេះអាចបណ្តាលឱ្យមានភាពតានតឹង នៅពេលដែលនរណាម្នាក់ព្យាយាមបញ្ចុះបញ្ចូលនាង។ នេះ​ក៏ជាចំណុចដែល​បង្កើត​កេរ្តិ៍ឈ្មោះ​ខ្លាំងឱ្យស្ត្រីឆ្នាំនេះ។…

ស្កប់ស្កល់ណាស់ហើយ ជីវិតនេះឱ្យតែអាចបំពេញនូវលក្ខខណ្ឌទាំង ៣ នេះបាន គ្មានអ្វីដែលធ្វើឱ្យទាស់ចិត្តទៀតទេ
ទស្សនៈ

ស្កប់ស្កល់ណាស់ហើយ ជីវិតនេះឱ្យតែអាចបំពេញនូវលក្ខខណ្ឌទាំង ៣ នេះបាន គ្មានអ្វីដែលធ្វើឱ្យទាស់ចិត្តទៀតទេ

សេចក្តីសុខ​ក្នុង​ជីវិត​របស់​មនុស្ស​ម្នាក់ៗ អាស្រ័យ​លើ​ហេតុ​ទាំង ​៣​ យ៉ាងនេះ បើយើងអំពេញនូវលក្ខខណ្ឌទាំង ៣ នេះបានល្អ ជីវិតយើងក៏ល្អប្រសើរ រស់នៅមានន័យ មានក្ដីសុខធំធេង។ ១. រាងកាយមាំមួនមានសុខភាពល្អ ៖ ក្នុង​ជីវិត​មនុស្ស​ម្នាក់ៗ​មាន​ដំណើរនៃការរស់នៅ​ខុសៗ​គ្នា​បន្ទាប់​ពី​ចូល​និវត្តន៍។ មានមនុស្សដែលមានសុខភាពល្អ ញ៉ាំឆ្ងាញ់ និងគេងលក់ស្រួល ហើយសកម្ម និងស្វែងរកអ្វីដែលទាន់សម័យដូចមនុស្សវ័យក្មេងដែរ។ មនុស្សមួយចំនួនបន្ទាប់ពីចូលនិវត្តន៍ ជួបប្រទះបញ្ហារាងកាយជាច្រើន ហើយជារឿយៗចូល និងចេញពីមន្ទីរពេទ្យ ក្លាយជាអ្នកជំងឺប្រចាំ។ ការមានរាងកាយដែលមានសុខភាពល្អ នៅលើផ្លូវឆ្ពោះទៅរកភាពចាស់ គឺជាប្រភពនៃភាពជឿជាក់ និងទ្រព្យសម្បត្តិដ៏អស្ចារ្យបំផុតរបស់មនុស្ស។ ជាមួយនឹងសុខភាព អ្នកអាចធ្វើអ្វីគ្រប់យ៉ាងដែលអ្នកចង់បាន រស់នៅជារៀងរាល់ថ្ងៃពោរពេញដោយភាពរឹងមាំ។ អ្នក​មិន​ត្រឹម​តែ​អាច​មើល​ថែ​ខ្លួន​ឯង​ប៉ុណ្ណោះ​ទេ…

មនុស្សស្រី ៤ ប្រភេទនេះហើយ ដែលធ្វើឱ្យមនុស្សប្រុសហ៊ានក្បត់ប្រពន្ធ ឬសង្សារ ដើម្បីពួកនាង
សង្គម

មនុស្សស្រី ៤ ប្រភេទនេះហើយ ដែលធ្វើឱ្យមនុស្សប្រុសហ៊ានក្បត់ប្រពន្ធ ឬសង្សារ ដើម្បីពួកនាង

មនុស្សស្រីត្រូវដឹងថា ទោះអ្នកស្អាត ឆ្លាត ពូកែខ្លាំងប៉ុនណាក៏ដោយ ក៏មិនអាចឃាត់មនុស្សប្រុសក្បត់បានដែរ។ យ៉ាងណាមិញ ជាមួយនឹងភាពក្បត់ផិតរបស់មនុស្សប្រុស អាចកើតឡើងបានយ៉ាងងាយ ប្រសិនបើពួកគេបានជួប ឬនៅក្បែរមនុស្សស្រី ៤ ប្រភេទខាងក្រោមនេះ។ ១. មិត្តរួមការងារដែលស្រស់ស្អាត ក្មេង ពូកែតែងខ្លួន ៖ មនុស្សដែលស្និទ្ធស្នាលបំផុតជាមួយប្តីបន្ទាប់ពីប្រពន្ធរបស់គាត់ ប្រហែលជាសហការីក្នុងទីភ្នាក់ងារតែមួយ។ ពួកគេ​ធ្វើ​ការ​ជាមួយ​គ្នា​៨​ម៉ោងជារៀងរាល់ថ្ងៃ ពេល​ខ្លះ​និយាយ​គ្នាច្រើន​ជាង​ប្រពន្ធនៅផ្ទះទៅទៀត។ មាន​ពាក្យ​ចាស់​ពោល​ថា “ភ្លើង​ជិត​ចម្បើង​ងាយនឹងឆេះ” ជា​ពិសេស​មិត្ត​រួម​ការងារ​ជា​មនុស្ស​ស្រី​ ជា​ប្រភេទ​សុភាព​រាប​សារ និង​ពូកែលែបខាយ។ នៅផ្ទះតានតឹងរឿងបាយ ទឹក លុយកាក់ ព្រោះមិនថាកូនប៉ុន្មានទេ នឹងក្លាយជាមិត្តរួមការងារស្រីកំប្លែងដែលធ្វើឱ្យខ្លួនឯងសប្បាយចិត្ត។ នៅពេលនេះ…

មនុស្ស ៧ ក្រុម ដែលអ្នកពុំគួរបោះបង់ ឬបំភ្លេចចោលជាដាច់ខាត
ទស្សនៈ

មនុស្ស ៧ ក្រុម ដែលអ្នកពុំគួរបោះបង់ ឬបំភ្លេចចោលជាដាច់ខាត

ក្នុងមួយជី​វិតរបស់មនុស្សយើងម្នាក់ៗ មិនអាចបានជួបមនុស្សល្អរហូតនោះឡើយ។ យ៉ាងណាក៏ដោយ មានមនុស្ស ៧ ក្រុមខាងក្រោមនេះ អ្នកត្រូវតែចងចាំ ចេះដឹងគុណ និងដាច់ខាតកុំបោះបង់គេចោលឱ្យសោះ។ ១. មនុស្សដែលតែងជួយ និងគាំទ្រអ្នកដោយគ្មានលក្ខខណ្ឌ ៖ បើ​មាន​មនុស្ស​ដែល​សុខ​ចិត្ត​ជួយ​អ្នក គាំទ្រដល់អ្នក ​នោះ​ចាត់​ទុក​ជា​មនុស្ស​សំខាន់​បំផុតនៅក្នុង​ជីវិត​របស់​អ្នក។ នៅពេលដែលបុគ្គលនោះសុខចិត្តជួយអ្នកដោយគ្មានលក្ខខណ្ឌ នោះក៏មានន័យថា គេពិតជាឱ្យតម្លៃដល់អ្នក គេក៏ជឿជាក់ និងស្មោះត្រង់ចំពោះអ្នកបំផុតផងដែរ។ ២. មនុស្សដែលតែងតែនិយាយលេង និងស្ម័គ្រចិត្តកំដរអ្នក ៖ ដោយសារតែពួកគេខ្វល់ពីអ្នក ពួកគេអាចត្អូញត្អែរអំពីអ្នកជានិច្ច។ នេះ​ក៏​ត្រូវ​បាន​គេ​ចាត់​ទុក​ជាមនុស្ស​មួយ​ប្រភេទ​ដែល​អ្នក​មិន​គួរ​បោះបង់គេនោះដែរ។ ពិតណាស់មនុស្សកំសាកនេះគ្រាន់តែចង់ក្រើនរំឭក ចង់ឱ្យអ្នកធូរស្រាលរាល់ថ្ងៃ មិនមានបំណងរំខានអ្នកនោះឡើយ។ ៣.…

រក្សាភាពស្ងៀមស្ងាត់! មនុស្សឆ្លាតមិនខ្វល់ពីរឿងទាំង ៣ នេះឡើយ ព្រោះគេមិនចង់ឱ្យជីវិតគេលិចលង់ក្នុងរឿងទាំង ៣ នេះទេ
ទស្សនៈ

រក្សាភាពស្ងៀមស្ងាត់! មនុស្សឆ្លាតមិនខ្វល់ពីរឿងទាំង ៣ នេះឡើយ ព្រោះគេមិនចង់ឱ្យជីវិតគេលិចលង់ក្នុងរឿងទាំង ៣ នេះទេ

មនុស្ស​ឆ្លាត​ និង​មានទេព​កោសល្យ​ពិត​ប្រាកដពួកគេ​មិន​ខ្វល់​ពី​រឿង​ទាំងនេះ​ពេក​ទេ​។ ពួកគេយល់ពីអ្វីដែលគួរ និងមិនគួរធ្វើ។ យ៉ាងណាមិញ បើអ្នកស្ថិតក្នុងក្រុមមនុស្សដែលមិនខ្វល់បែបនេះ ច្បាស់ណាស់ថា អ្នកជាមនុស្សដែលឆ្លាត។ ១. មិនខ្ជះខ្ជាយពេលវេលារស់នៅក្នុងអតីតកាល ៖ មាន​សុភាសិត​បុរាណ​ដ៏​មាន​អត្ថន័យ​មួយ​បានពោលថា​ «​បើ​យំ​ពេល​ព្រះអាទិត្យ​លិច នោះ​មិន​អាច​មើល​ឃើញ​ផ្កាយ​រះឡើយ​»​។ យើងច្រើនតែជក់ចិត្តនឹងរឿងអតីតកាល ខ្វល់ខ្វាយពីរឿងដែលបានកើតឡើង ដែលធ្វើឱ្យជីវិតយើងមានតែរឿងមិនសប្បាយចិត្ត។ នេះរារាំងសមត្ថភាពរបស់យើងក្នុងការរីករាយនឹងជីវិតនាពេលបច្ចុប្បន្ន។ ពេល​ដែល​អ្នក​មាន​អារម្មណ៍​ថា​នឿយហត់ ចូរ​រៀន​ទុក​វា​ចោល។ អតីតកាល​ប្រៀប​ដូច​ជា​ថ្ងៃ​កន្លង​ផុត​ទៅ ទុក​ឱ្យ​វា​នៅ​ក្នុង​អតីតកាលនោះទៅចុះ។ អនាគតរបស់អ្នកនឹងត្រូវបានកសាងឡើងដោយការខិតខំប្រឹងប្រែងក្នុងពេលបច្ចុប្បន្នរបស់អ្នក។ កុំ​ទុក​អនុស្សាវរីយ៍​អតីតកាល​ក្នុង​ចិត្ត​ជា​រៀង​រហូតអី។ អនុញ្ញាតឱ្យពួកគេរសាត់ទៅ អនុញ្ញាតឱ្យជីវិតបន្តទៅមុខ។ ប្រសិនបើអ្នកនៅតែរក្សាការចងចាំនោះ មានតែបន្ថែមបន្ទុកក្នុងជីវិតរបស់អ្នកតែប៉ុណ្ណោះ។ ២. មិន​ខ្ជះខ្ជាយ​ពេលត្អូញត្អែរ​អំពី​ជីវិតក្នុងពេល​បច្ចុប្បន្ន​ ៖ ការ​ធ្វើ​ដំណើរ​របស់​យើង​គឺ​ដូច​ជា​ការ​ធ្វើ​ដំណើរ…

ប្រពន្ធណាខ្លះសំណាងបែបហ្នឹង! ស្វាមីល្អ ស្រឡាញ់អ្នកខ្លាំង គាត់នឹងផ្ដល់ឱ្យអ្នកនូវរឿងទាំង ៥ យ៉ាងនេះ
គ្រួសារ

ប្រពន្ធណាខ្លះសំណាងបែបហ្នឹង! ស្វាមីល្អ ស្រឡាញ់អ្នកខ្លាំង គាត់នឹងផ្ដល់ឱ្យអ្នកនូវរឿងទាំង ៥ យ៉ាងនេះ

មិនដឹងថា មនុស្សស្រីណាខ្លះដែលអាចទទួលបានសំណាងនៅក្នុងរឿងជីវិតគូ ព្រោះភាគច្រើននៃមនុស្សស្រី នៅពេលដែលរៀបការ មានប្ដី ជីវិតច្រើនតែបាត់បង់សេរីភាព បាត់បង់ក្ដីសុខ គ្មានសូម្បីតែពេលវេលាឱ្យខ្លួនឯង ជីវិតពីមួយថ្ងៃទៅមួយថ្ងៃមានតែភាពហត់នឿយទាំងការងារក្នុងក្រៅ ដើម្បីគ្រួសារ។ យ៉ាងណាមិញ ប្រសិនបើអ្នករៀបការបានស្វាមីល្អ គេនឹងផ្ដល់ឱ្យអ្នកនូវរឿងទាំង ៥ យ៉ាងនេះ ច្បាស់ណាស់ថាអ្នកជាស្ត្រីដែលសំណាងខ្លាំងណាស់។ ១. បោកខោអាវឱ្យអ្នក ៖ បុរសល្អនឹងមិនគិតថាការបោកគក់ និងចម្អិនអាហារគឺជាការងាររបស់ស្ត្រីទេ។ បុរសល្អនឹងជួយស្ត្រីក្នុងការធ្វើការងារផ្ទះគ្រប់សព្វបែបយ៉ាង។ បុរស​ល្អ​នឹង​គិត​ថា ការជួយការងារប្រពន្ធជា​រឿង​សប្បាយ​ចិត្ត ហើយ​នឹង​មិន​មាន​អារម្មណ៍​ខ្មាសអៀន​ឡើយ។ នៅពេលដែលបុរសម្នាក់សុខចិត្តបោកគក់ឱ្យអ្នក វាបង្ហាញថាគាត់ស្រលាញ់អ្នកខ្លាំងណាស់។ ២. គាត់នឹងធ្វើម្ហូបជាមួយអ្នក ៖ បុរសភាគច្រើនគិតថាក្រោយពេលរៀបការប្រពន្ធគួរតែរៀបចំអាហារសម្រាប់ខ្លួន ហើយរង់ចាំពួកគេត្រលប់មកផ្ទះវិញទទួលទានអាហារជាមួយគ្នា…

ក្នុងផ្ទះបើមានទម្លាប់ទាំង ៣ នេះកើតឡើង ច្បាស់ណាស់ថា គ្រួសារមួយនេះនឹងធ្លាក់ចុះដុនដាប រើខ្លួនពីភាពក្រីក្រមិនកើតឡើង
ទស្សនៈ

ក្នុងផ្ទះបើមានទម្លាប់ទាំង ៣ នេះកើតឡើង ច្បាស់ណាស់ថា គ្រួសារមួយនេះនឹងធ្លាក់ចុះដុនដាប រើខ្លួនពីភាពក្រីក្រមិនកើតឡើង

បើចង់ឱ្យគ្រួសារមានក្ដីសុខសុភមង្គល ក្នុងផ្ទះមានតែភាពកក់ក្ដី ប្ដីប្រពន្ធស្រឡាញ់គ្នាស្ម័គ្រស្មោះរស់នៅជួបជុំសុខសាន្តដល់ចាស់ អ្នកត្រូវចៀសឱ្យឆ្ងាយពីទម្លាប់អាក្រក់ទាំង ៣​ នេះឱ្យបានល្អ បើមិនដូច្នោះទេ គ្រួសារអ្នកនឹងមានតែការធ្លាក់ចុះដុនដាប ក្រាបដល់ដី រើខ្លួនមិនរួចឡើយ។ ១. នាំអារម្មណ៍អវិជ្ជមានចូលក្នុងផ្ទះ ជះអារម្មណ៍មិនល្អដល់មនុស្សជាទីស្រឡាញ់ ៖ គ្មាន​អ្វី​អាច​ប្រៀប​ធៀប​នឹង​គ្រួសារ​ដ៏​សុខសាន្ត និង​មាន​សុភមង្គល​បាន​ឡើយ។ ប៉ុន្តែមនុស្សជាច្រើនតែងតែព្រងើយកន្តើយនឹងរឿងនេះ ហើយនៅថ្ងៃនៃការជួបជុំគ្នាវិញ ពួកគេនាំយកនូវអារម្មណ៍អវិជ្ជមានចូលក្នុងផ្ទះ ជះអារម្មណ៍មិនល្អដល់មនុស្សជាទីស្រឡាញ់។ ពេល​ចេញ​ទៅ​ក្រៅ យើង​ប្រព្រឹត្ត​ចំពោះ​អ្នក​ខាង​ក្រៅ​យ៉ាង​សប្បុរស ដោយ​និយាយពាក្យល្អៗ ពីរោះៗ ប៉ុន្តែ​បែរជាយករឿងមិនល្អមកឱ្យអ្នកក្នុងផ្ទះទៅវិញ។ មនុស្សគ្រប់គ្នានាំអារម្មណ៍អវិជ្ជមានមកផ្ទះ ដែលនឹងធ្វើឱ្យបរិយាកាសគ្រួសារមានភាពតឹងតែងខ្លាំង នេះជាហេតុធ្វើឱ្យក្នុងគ្រួសារមានភាពរកាំរកូសឈ្លោះទាស់ រស់នៅមិនចុះសម្រុងគ្នា។ គ្រួសារ​គឺ​សម្រាប់​សេចក្តី​ស្រឡាញ់ ជា​កន្លែង​រីករាយ និង​សំណើច…

មនុស្សស្រីបើស្រឡាញ់ស្មោះ ឱ្យអស់ពីចិត្ត តែបើនាងក្បត់ផិតហើយនោះ នាងនឹងមិនផ្ដល់ឱ្យអ្នកនូវ ៣ យ៉ាងនេះឡើយ
សង្គម

មនុស្សស្រីបើស្រឡាញ់ស្មោះ ឱ្យអស់ពីចិត្ត តែបើនាងក្បត់ផិតហើយនោះ នាងនឹងមិនផ្ដល់ឱ្យអ្នកនូវ ៣ យ៉ាងនេះឡើយ

ប្រុសៗអាចសង្កេតមើលបាន នៅពេលដែលមនុស្សស្រីអស់ចិត្ត ចាប់ផ្ដើមមានថ្មីក្បត់ផិតអ្នក ច្បាស់ណាស់ថា នាងនឹងមិនផ្ដល់ឱ្យអ្នកនូវ ៣ យ៉ាងនេះឡើយ។ ដូច្នេះហើយ បើមិនចង់ឱ្យនាងពាក់ស្នែងឱ្យអ្នក ត្រូវមើលឱ្យជាក់នូវចំណុចទាំងនេះ។ ១. ការថែទាំ ៖ នៅពេលដែលមនុស្សស្រីស្រលាញ់នរណាម្នាក់ នាងនឹងយកចិត្តទុកដាក់ចំពោះបុគ្គលនោះគ្រប់ពេលវេលា គ្រប់ទីកន្លែង។ នាងតែងតែខ្វល់ខ្វាយពីសុខទុក្ខរបស់មនុស្សម្នាក់នោះ ហើយមើលបុគ្គលនោះជាអ្វីៗទាំងអស់របស់នាង។ ប៉ុន្តែនៅពេលដែលនាងលែងស្រលាញ់អ្នក នាងនឹងឃ្លាតឆ្ងាយពីអ្នកបន្តិចម្តងៗ ហើយមិនខ្វល់ពីអ្នកឡើយ។ នេះសញ្ញាបញ្ជាក់ច្បាស់ណាស់ថា នាងកំពុងតែមានថ្មី ក្បត់អ្នកហើយ។ ២. អារម្មណ៍ ៖ មនុស្ស​ស្រី​មាន​ទំនាក់​ទំនង​ធ្ងន់ខ្លាំង​ណាស់ ដោយ​ប្រព្រឹត្ត​ចំពោះ​មនុស្ស​ជា​ទី​ស្រឡាញ់​អស់​ពី​ចិត្ត។ មិន​មែន​ជា​ការ​បំផ្លើស​ទេ​ដែល​ថា​មនុស្ស​ស្រី​ដែល​នៅ​តែ​អស់​សង្ឃឹម​នឹង​ស្នេហា ស្រឡាញ់​ដល់​ស្លាប់។ ដូច​មនុស្ស​ស្រី​គិត​ថា​មនុស្ស​ប្រុស​សុខ​ចិត្ត​ចាយ​លុយ​មនុស្ស​ស្រី​ព្រោះ​តែ​ស្នេហា។…

អ្នកឆ្នាំទាំង ៣ ជាមនុស្សស្មោះត្រង់ តែមិនស្លូតទេ មើលពីខាងក្រៅដូចទន់ជ្រាយ តែខាងក្នុងរឹងមាំ តាន់ខ្លាំងណាស់
ទស្សន៍ទាយ

អ្នកឆ្នាំទាំង ៣ ជាមនុស្សស្មោះត្រង់ តែមិនស្លូតទេ មើលពីខាងក្រៅដូចទន់ជ្រាយ តែខាងក្នុងរឹងមាំ តាន់ខ្លាំងណាស់

មនុស្សដែលកើតក្នុងឆ្នាំទាំង ៣ នេះ ជាមនុស្សដែលមានចិត្តសប្បុរស ស្មោះត្រង់តែងតែសាទរក្នុងការជួយអ្នកដទៃ ប៉ុន្តែក៏ចេះបង្ហាញការតាំងចិត្ត និងសម្រេចចិត្តយ៉ាងម៉ឺងម៉ាត់នៅពេលមានស្ថានការណ៍កើតឡើង។ មនុស្សទាំងនេះមើលពីជ្រុងខាងក្រៅហាក់ស្ងប់ស្ងាត់ ទន់ភ្លន់ តែផ្ទៃខាងក្នុងរឹងមាំ ស្វាហាប់ ជាហេតុនាំឱ្យមនុស្សទាំងនេះរមែងឈ្នះអស់ទុក្ខលំបាក និងទទួលបានលាភសំណាងចូលមកជាបន្តបន្ទាប់។ ១. ឆ្នាំឆ្លូវ ៖ អ្នក​កើត​ឆ្នាំ​ឆ្លូវ ច្រើន​តែ​មាន​ភាព​ឆ្លាត​វៃ និងរហ័សរហួន។ អ្នកឆ្នាំនេះ​មាន​សមត្ថភាព​សង្កេត​យ៉ាង​ល្អិតល្អន់ និង​យល់​យ៉ាង​ស៊ីជម្រៅ​ពី​អារម្មណ៍ និង​ចំណង់​របស់​អ្នកដទៃ។ មនុស្សឆ្នាំគោតែងតែប្រព្រឹត្តដោយក្តីមេត្តា និងសប្បុរស បង្កើតទំនាក់ទំនងល្អជាមួយមនុស្សជុំវិញខ្លួន។ ទោះជាយ៉ាងណាក៏ដោយ ប្រឈមមុខនឹងស្ថានភាពអយុត្តិធម៌ មនុស្សទាំងនេះមិនស្ទាក់ស្ទើរក្នុងការបង្ហាញអាកប្បកិរិយាម៉ឺងម៉ាត់ ប្រឆាំងដើម្បីទប់ទល់ការពារសិទ្ធិខ្លួនឯង និងអ្នកដទៃ។ អ្នកកើតឆ្នាំឆ្លូវ មានភាពក្លាហាន…

ចាប់ពីឆ្នាំក្រោយទៅ! បើកទំព័រថ្មីសម្រាប់អ្នកឆ្នាំទាំង ៤ យីអ៊ុនឡើង កើនទ្រព្យគាប់លាភរយៈពេល ៣ ឆ្នាំពេញ
ទស្សន៍ទាយ

ចាប់ពីឆ្នាំក្រោយទៅ! បើកទំព័រថ្មីសម្រាប់អ្នកឆ្នាំទាំង ៤ យីអ៊ុនឡើង កើនទ្រព្យគាប់លាភរយៈពេល ៣ ឆ្នាំពេញ

បន្ទាប់ពីដាច់ឆ្នាំនេះទៅ រហូតដល់ ៣ ឆ្នាំពេញ ជាឱកាសកើបលុយ ប្រមូលលាភសម្រាប់អ្នកឆ្នាំទាំង ៤ នេះវិញម្ដង ក្រោយហែលឆ្លងនូវទុក្ខលំបាកឥតស្រាកស្រាន្តប៉ុន្មានឆ្នាំចុងក្រោយនេះរួចមក ដល់វេលាដែលផ្កាយសំណាងរបស់អ្នករះឡើងវិញហើយ។ ១. ឆ្នាំឆ្លូវ ៖ អ្នកឆ្នាំឆ្លូវ ជា​មនុស្ស​ដែល​ឧស្សាហ៍​ព្យាយាម។ ពួកគេធ្វើការដោយភាពរីករាយ និងព្យាយាមអស់ពីសមត្ថភាព។ ទោះជាជួបការលំបាកក៏ដោយ ក៏គេមិនខ្លាចក្នុងការប្រឹងប្រែងគិត ស្វែងរកដំណោះស្រាយ និងមិនព្រមចុះចាញ់នឹងវាសនាដែរ។ ការ​ប្រឹងប្រែង​របស់​អ្នក​កើត​ឆ្នាំ​ឆ្លូវ ត្រូវ​បាន​អ្នក​រាល់​គ្នា​ទទួល​ស្គាល់។ ពេល​ក្រោយ មនុស្សឆ្នាំនេះ​នឹង​ទទួល​បាន​ការងារ​សំខាន់​ៗ​នាំ​មក​នូវ​ប្រាក់​ចំណេញ​ខ្ពស់ ។ មនុស្សដែលធ្វើការក្នុងមុខតំណែងជាអ្នកដឹកនាំមានចក្ខុវិស័យ និងបទពិសោធន៍យ៉ាងទូលំទូលាយ ដែលជួយពួកគេធ្វើការសម្រេចចិត្តបានត្រឹមត្រូវ នាំមកនូវអត្ថប្រយោជន៍ដ៏អស្ចារ្យដល់សមូហភាព។ ដោយសារកត្តាល្អទាំងនេះ ឆ្នាំឆ្លូវ…

លក្ខណៈពិសេស និងចំណុចសំខាន់ៗទាំង ៨ យ៉ាងរបស់សត្វសេះសមុទ្រ ដែលមនុស្សតិចណាស់បានដឹង
ប្លែកៗ

លក្ខណៈពិសេស និងចំណុចសំខាន់ៗទាំង ៨ យ៉ាងរបស់សត្វសេះសមុទ្រ ដែលមនុស្សតិចណាស់បានដឹង

សេះសមុទ្រ ជាសត្វមួយប្រភេទមាននៅគ្រប់មជ្ឃដ្ឋានទឹក នៅតំបន់ត្រូពិចទាំងអស់គេដាក់ឈ្មោះវាថា “សេះសមុទ្រ” ដោយសារតែវាមានក្បាលស្រដៀងសត្វសេះ រួមជាមួយតួខ្លួន​ងរខ្ទឺត​ដូច​ក​សេះ​បេះដាក់។ តាម​ការ​ស្រាវជ្រាវ​កន្លងមកគេរកឃើញថា សេះសមុទ្រមាន ៤៧ ប្រភេទ ពួកវាមិនត្រឹម​តែ​មាន​រូបរាង​ទាក់ទាញទេ ថែមទាំងមានចំណុចពិសេសច្រើនទៀតដូចតទៅ៖ ១. សត្វ​ស្មោះ​ស្នេហ៍ ៖ សេះសមុទ្រមានតែដៃគូមួយគត់ប៉ុណ្ណោះ ទើបធ្វើឲ្យការបន្តពូជរបស់ពួកវាជោគជ័យពីរដូវមួយទៅរដូវមួយ។ លើសពីនេះ វារាក់ទាក់ដៃគូវាជារៀងរាល់ព្រឹក ដោយថ្ពក់កន្ទុយនឹងគ្នាបង្វិលមួយសន្ទុះយូរបំផុតមួយម៉ោង ដើម្បីបង្កើនការស្រលាញ់យូរអង្វែង។ ២. សេះឈ្មោលមានផ្ទៃពោះ ៖ ពេលសេះសមុទ្របន្តពូជ សេះញីដាក់ពងនៅក្នុងបំពង់អូវែរបស់សេះឈ្មោល បន្ទាប់មកសេះឈ្មោលនឹងទៅសម្រាករាប់សប្ដាហ៍រាប់ខែទម្រាំសម្រាលកូនចេញមក ចំណែកឯកូនពួកគេវិញតូចៗទេតែអាចមានដល់ទៅ ១០០០ក្បាលឯណោះ។ ៣. សេះសមុទ្រហែលទឹកកំពូលអន់ ៖…

៤ យ៉ាងដែលស្រ្តីឆ្លាត មិននិយាយ រឹតតែមិនបង្ហាញចេញលើបណ្ដាញសង្គមផ្ដេសផ្ដាសឡើយ
សង្គម

៤ យ៉ាងដែលស្រ្តីឆ្លាត មិននិយាយ រឹតតែមិនបង្ហាញចេញលើបណ្ដាញសង្គមផ្ដេសផ្ដាសឡើយ

មនុស្សស្រីកាន់តែឆ្លាត កាន់តែស្ងៀមស្ងាត់ អាថ៌កំបាំងកាន់តែច្រើន ព្រោះនាងដឹងថាអ្វីដែលគួរនិយាយ អ្វីដែលគួរបង្ហាញ និងអ្វីដែលគួរលាក់ទុក មិនអាចចេះតែបញ្ចេញ បង្អួត និយាយប្រាប់ឱ្យអ្នកដទៃដឹងគ្រប់រឿងនោះឡើយ ទោះជាមួយនឹងមនុស្សជិតស្និទ្ធយ៉ាងណាក៏ដោយ ក៏នាងតែងតែមានផែនការ និងរក្សាភាពឯកជន ដើម្បីការពារខ្លួននាងដែរ។ ១. រឿងស្នេហាឯកជន ៖ មានមនុស្សរាប់មិនអស់ដែលម្នាក់ៗមានរបៀបរស់នៅផ្ទាល់ខ្លួន ហើយគ្មានពេលខ្វល់ពីអារម្មណ៍របស់អ្នកឡើយ។ មនុស្ស​ដែល​ពិត​ជា​យក​ចិត្ត​ទុក​ដាក់​នឹង​អ្នក មិន​ចាំ​បាច់​តាម​អ្នក​តាម​បណ្ដាញ​សង្គម​ទេ។ មិនថាអ្នកនៅលីវ មានស្នេហា ឬរៀបការទេ កុំបង្ហោះអ្វីទាំងអស់នៅលើបណ្តាញសង្គម មិនថាអ្នកសប្បាយចិត្ត ឬពិបាកចិត្តនោះទេ យកល្អគួរតែធ្វើត្រាប់តាមខ្លួនឯង ឬល្អបំផុត ចែករំលែកវាជាមួយមនុស្សដែលអាចទុកចិត្តបាន។ អារម្មណ៍របស់អ្នកកាន់តែស្ងប់ស្ងាត់ អ្នកនឹងកាន់តែរឹងមាំ និងរីករាយ។…

រន្ធត់ណាស់! ផ្ទុះឃ្លាំងអាវុធផ្ទុះឃ្លាំងអាវុធនៅភូមិភាគទីបី ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ស្លាប់ និងរបួសធ្ងន់ស្រាលជាច្រើននាក់
ព័ត៌មានជាតិ

រន្ធត់ណាស់! ផ្ទុះឃ្លាំងអាវុធផ្ទុះឃ្លាំងអាវុធនៅភូមិភាគទីបី ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ស្លាប់ និងរបួសធ្ងន់ស្រាលជាច្រើននាក់

នៅរសៀលថ្ងៃទី ២៧ មេសា ២០២៤ ប្រភពប្រជាពលរដ្ឋរស់នៅក្បែរកន្លែងកើតហេតុបានប្រាប់សារព័ត៌មានក្នុងស្រុកឱ្យដឹងថា មានករណីផ្ទុះគ្រាប់នៅទីតាំងឃ្លាំងស្តុកគ្រាប់នៅបន្ទាយបញ្ជាការដ្ឋានភូមិភាគ៣ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។ ប្រភពបានឲ្សដឹងបន្ថែមថាសមកិច្ចបានជម្លៀសប្រជាពលរដ្ឋចេញឆ្ងាយ ពីកន្លែងកើតហេតុ ដើម្បីបង្កាគ្រោះថ្នាក់ដល់ជីវិត ។ ក្នុងករណីនេះក៏មាន មនុស្សរងរបួសមួយចំនួន និងប៉ះពាល់ខូចខាតផ្ទះប្រជាពលរដ្ឋ និងរោងចក្រមួយចំនួននៅក្បែរៗនោះផងដែរ។ សូមចូលរួមរំលែកទុក្ខ ដល់បងប្អូនដែលបានបាត់បង់សមាជិកគ្រួសារនៅក្នុង សោកនាដកម្មផ្ទុះគ្រាប់នៅ ភូមិភាគ៣ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ៕

លម្អិតនៃដំណើរការសាងសង់ និងអត្ថប្រយោជន៍ធំៗជាច្រើននៃគម្រោងផ្លូវនាវាចរណ៍ ព្រែកជីកហ្វូនណនតេជោ ដែលនឹងគ្រោងបើកការដ្ឋាននៅអំឡុងខែមិថុនា ឬខែកក្កដា ខាងមុខនេះ
ព័ត៌មានជាតិ

លម្អិតនៃដំណើរការសាងសង់ និងអត្ថប្រយោជន៍ធំៗជាច្រើននៃគម្រោងផ្លូវនាវាចរណ៍ ព្រែកជីកហ្វូនណនតេជោ ដែលនឹងគ្រោងបើកការដ្ឋាននៅអំឡុងខែមិថុនា ឬខែកក្កដា ខាងមុខនេះ

យោងតាមផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្ដុភារកម្មកម្ពុជា ២០២៣-២០៣៣ គម្រោងនេះត្រូវសាងសង់សន្ទះប្រឡាយនាវាចរណ៍ចំនួន ៣ ដែលស្ថិតនៅលើព្រែកតាកែវ នៃស្រុកកៀនស្វាយ ខេត្ដកណ្ដាល, ក្រុងស្វាយដូនកែវ ខេត្ដតាកែវ និងស្រុកដំណាក់ចង្អើរ ខេត្ដកែប។ គម្រោងនេះក៏មានគម្រោងសាងសង់កំពង់ផែយុទ្ធសាស្ដ្រចំនួន ២​ រួមមាន៖ នៅទីរួមខេត្ដតាកែវ និងស្រុកដំណាក់ចង្អើរ ខេត្ដកែប ដែលជាតំបន់មជ្ឈមណ្ឌលភស្ដុភារកម្ម និងតំបន់ផ្លាស់ប្ដូរពហុមធ្យោបាយដឹកជញ្ជូន និងកំពង់ផែរណបចំនួន ៤ គឺៈ កំពង់ត្រាច, អង្គរជ័យ, អង្គរបូរី, និងស្រុកស្អាង ដែលមានតួនាទីជាផែជំនួយ និងជាឃ្លាំងផ្ទុកនិងចែកចាយទំនិញ សម្រាប់តំបន់ដែលនៅជុំវិញកំពង់ផែនេះ។ គូសបញ្ជាក់ផងដែរថា គម្រោងផ្លូវនាវាចរណ៍…

ចាំទុក! មិនថាអ្នកក្រយ៉ាងណាក៏ដោយ ដាច់ខាតកុំចោល ៣ យ៉ាងនេះឱ្យសោះ ត្រូវតែថែរក្សាឱ្យជាប់នៅនឹងខ្លួនអ្នក
ទស្សនៈ

ចាំទុក! មិនថាអ្នកក្រយ៉ាងណាក៏ដោយ ដាច់ខាតកុំចោល ៣ យ៉ាងនេះឱ្យសោះ ត្រូវតែថែរក្សាឱ្យជាប់នៅនឹងខ្លួនអ្នក

ជីវិតមនុស្សយើងម្នាក់ៗ មិនមែនកើតមកសមតាមបំណងគ្រប់រឿង ខ្សែជីវិតមនុស្សរើសកើតមិនបានទេ តែត្រូវចាំថា ទោះអ្នកក្រលំបាកយ៉ាងណាក៏ដោយ ដាច់ខាតកុំចោល ៣ យ៉ាងនេះឱ្យសោះ ត្រូវតែថែរក្សាឱ្យបានល្អ កុំឱ្យបាត់បង់។ ១. មនសិការ ៖ ប្រសិនបើអ្នកនិយាយអំពីមនសិការ មនុស្សជាច្រើនប្រហែលជាមិនអើពើនឹងវាទេ ហើយលែងចង់យកចិត្តទុកដាក់តែម្ដង។ មានគេសួរថា មនសិការមានតម្លៃប៉ុន្មាន? ប៉ុន្តែតាមការពិត សតិសម្បជញ្ញៈ និងលុយកាក់ មិនគួរស្មើគ្នានោះទេ។ មនសិការគឺជាសតិសម្បជញ្ញៈ ហើយលុយគឺជាលុយ។ ជាការពិតណាស់ អ្នកអាចរកលុយបាន ប៉ុន្តែអ្នកមិនអាចប្រើគ្រប់ល្បិចដើម្បីរកលុយបានទេ។ មនសិការគឺជាគ្រឹះដ៏រឹងមាំបំផុតនៃជីវិតមនុស្សយើង។ នេះ​ជា​ចំណុច​ស្នូល​នៃ​ជីវិត​របស់​អ្នក ជា​គ្រឹះ​នៃ​ជីវិត​របស់​អ្នក មិន​ថា​វា​លំបាក​ប៉ុនណាទេ អ្នកត្រូវតែតាំងជំហរ​ក្នុង​ការ​រក្សា​មនសិការ​របស់​អ្នក​ឡើយឱ្យបានល្អ…

ទម្លាប់សាមញ្ញៗទាំង ៤ ដែលប្ដីប្រពន្ធធ្វើរួមគ្នា នឹងជួយឱ្យចំណងអាពាហ៍ពិពាហ៍កាន់តែរឹងមាំ មិនងាយបែកបាក់ឡើយ
គ្រួសារ

ទម្លាប់សាមញ្ញៗទាំង ៤ ដែលប្ដីប្រពន្ធធ្វើរួមគ្នា នឹងជួយឱ្យចំណងអាពាហ៍ពិពាហ៍កាន់តែរឹងមាំ មិនងាយបែកបាក់ឡើយ

បច្ចុប្បន្ននេះ សង្គមកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ហើយអាពាហ៍ពិពាហ៍កាន់តែផុយស្រួយ។ ដូច្នេះហើយ ដើម្បីរក្សាចំណងអាពាហ៍ពិពាហ៍ឱ្យបានយូរ គូស្វាមីភរិយាគួរឆ្លៀតពេលធ្វើរឿងមានប្រយោជន៍ជាមួយគ្នា ដើម្បីជួយចិញ្ចឹមបីបាច់ថែរក្សាអារម្មណ៍របស់អ្នកទាំងពីរជារៀងរាល់ថ្ងៃ។ នេះពិតជាមានសារៈសំខាន់ខ្លាំងណាស់ មិនថាការងារមមាញឹក ឬទំនួលខុសត្រូវក្នុងភាពជាឪពុកម្តាយធ្វើឱ្យអ្នកតានតឹង និងនឿយហត់ប៉ុនណាទេ តែកុំភ្លេចចំណាយពេលជាមួយដៃគូឱ្យបានច្រើន។ មានវិធីជាច្រើនសម្រាប់អ្នក ដើម្បីពង្រឹងទំនាក់ទំនងរវាងស្វាមី និងភរិយា។ នេះគឺជាគន្លឹះទាំង ៤ ដែលប្ដីប្រពន្ធគួរតែធ្វើរួមគ្នា ដើម្បីអង្រឹងចំណងជីវិតគូរបស់អ្នក។ ១. ចម្អិនអាហារជាមួយគ្នា ៖ នៅថ្ងៃឈប់សម្រាក ប្រសិនបើអ្នក និងស្វាមីរបស់អ្នកមិនមានគម្រោងអ្វីទេ សូមសាកល្បងធ្វើម្ហូបជាមួយគ្នានៅក្នុងផ្ទះបាយ។ វាអាចជាម្ហូបដែលអ្នកចូលចិត្ត ប្តីរបស់អ្នកចូលចិត្ត កូនរបស់អ្នកចូលចិត្ត ឬគ្រួសារទាំងមូលចូលចិត្ត ឬអាចជាមុខម្ហូបថ្មីដែលអ្នក និងស្វាមីរបស់អ្នកទើបតែបង្កើតឡើង។…

រៀនចេះប្រយោគទាំង ២ ឃ្លានេះ អ្នកនឹងអាចផ្លាស់ប្ដូរខ្សែវាសនាពីក្រលំបាក ទៅមានបានស្ដុកស្ដម្ភ សោយសុខលើគំនរទ្រព្យពេលចាស់ទៅ
ទស្សនៈ

រៀនចេះប្រយោគទាំង ២ ឃ្លានេះ អ្នកនឹងអាចផ្លាស់ប្ដូរខ្សែវាសនាពីក្រលំបាក ទៅមានបានស្ដុកស្ដម្ភ សោយសុខលើគំនរទ្រព្យពេលចាស់ទៅ

នៅពេលដែលអ្នកអាចយល់ពីខ្លួនឯងច្បាស់ រៀនចេះស្ទាត់នូវរឿងទាំង ២ នេះ ច្បាស់ណាស់ថា អ្នកនឹងអាចកែប្រែផ្លាស់ប្ដូរខ្សែវាសនាអនាគតរបស់អ្នកកាន់តែល្អប្រសើរ ទោះពេលនេះក្រលំបាកយ៉ាងណាក័ដោយ ក៏អាចឡើងខ្ពស់មានបានស្ដុកស្ដម្ភ សល់ទ្រព្យរស់ស្រួលពេលចាស់ទៅ។ ១. រៀនទុកចោល កុំមើលពិភពលោកជាមួយវ៉ែនតាខ្មៅ ៖ ពេល​បរាជ័យ​ក្នុង​អាជីព​ការងារ ពេល​បរាជ័យ​ក្នុង​ស្នេហា ពេល​ត្រូវ​អ្នក​ដទៃ​សើច​ចំអក មាក់ងាយ តើ​អ្នក​ត្អូញត្អែរ​ពី​ភាព​អយុត្តិធម៌​មែនទេ? ច្បាស់ណាស់ថា អ្នកខំប្រឹងតែនៅតែបរាជ័យ អ្នកបានផ្តល់ក្តីស្រលាញ់ទាំងអស់ទៅឱ្យគេ តែគ្មានស្នេហាពិតប្រាកដ វាច្បាស់ណាស់ថាអ្នកបានចាត់ទុកគេជាមិត្ត ប៉ុន្តែគេបែរជាលួចចាក់អ្នកពីក្រោយខ្នង។ ចិត្តតិះដៀលកើតឡើងដោយធម្មជាតិ អ្នកសម្លឹងមើលពិភពលោកដោយកញ្ចក់វ៉ែនតាខ្មៅ ដែលមើលអ្វីក៏ឃោះតែពណ៌ខ្មៅ គ្មានពន្លឺ។ តាំងពីពេលនោះមក គ្មានអ្នកណាអាចចូលក្នុងបេះដូងអ្នកបាន គ្មានពាក្យណាអាចជឿថាជីវិតនេះនៅតែមានស្នេហា នៅតែមានចិត្តសប្បុរសពិត…

ចំណាំមើលទៅ! កូនប្រសារស្រី ៣ ប្រភេទនេះ គ្មានប្ដី ឪពុកម្ដាយក្មេក ឬសាច់ថ្លៃណាហ៊ានធ្វើបាបមើលងាយនាងឡើយ មានតែគោរពស្រឡាញ់ ឱ្យតម្លៃកាន់តែខ្លាំង
គ្រួសារ

ចំណាំមើលទៅ! កូនប្រសារស្រី ៣ ប្រភេទនេះ គ្មានប្ដី ឪពុកម្ដាយក្មេក ឬសាច់ថ្លៃណាហ៊ានធ្វើបាបមើលងាយនាងឡើយ មានតែគោរពស្រឡាញ់ ឱ្យតម្លៃកាន់តែខ្លាំង

មនុស្សជាច្រើនជឿថា ម្តាយក្មេក និងកូនប្រសារតែងតែមិនចុះសម្រុងគ្នា ជួនកាលអាចជាសត្រូវពិបាកនឹងផ្សះផ្សារទៀតផង។ ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលចិត្តរបស់ពួកគេកាន់តែរីកធំ មានកូនប្រសារជាច្រើននាក់ដែលមិនចង់រស់នៅជាមួយម្តាយក្មេក ដូច្នេះហើយជម្លោះធម្មជាតិរវាងភាគីទាំងពីរត្រូវបានកាត់បន្ថយយ៉ាងខ្លាំង។ ទោះយ៉ាងណាក៏ដោយ មានមនុស្សជំទាស់នឹងទស្សនៈនេះ មិនមែនម្តាយក្មេកទាំងអស់សុទ្ធតែបែបនេះទេ។ ទោះបីជាពួកគេមិនបានរស់នៅជាមួយគ្នាក៏ដោយ ក៏ម្តាយក្មេកពិបាកមួយចំនួនតែងតែព្យាយាមជ្រៀតជ្រែកក្នុងជីវិតរបស់កូន ដោយហេតុផលផ្សេងៗគ្នាជាច្រើន។ ក្នុងស្ថានភាពនេះ បើអ្នកជ្រើសរើសចុះចាញ់ អ្នកអាចលើកទឹកចិត្តម្តាយក្មេករបស់អ្នកឱ្យមានភាពអសុរោះ និងបង្កើតចំណាប់អារម្មណ៍ថាអ្នកងាយនឹងសម្លុត ដែលអាចបណ្តាលឱ្យនាងបន្តមើលងាយអ្នក។ នៅពេលអនាគត មុខតំណែងរបស់អ្នកក្នុងគ្រួសារអាចនឹងធ្លាក់ចុះ ឬអាចឈានដល់ការឈ្លោះ បែកបាក់គ្នាជាមិនខាន។ ប៉ុន្តែប្រសិនបើអ្នកមានអាកប្បកិរិយាច្បាស់លាស់ជាងនេះ ម្តាយក្មេក ឬសាច់ថ្លៃរបស់អ្នកប្រហែលជាមិនហ៊ានដាក់បន្ទុកច្រើននោះទេ។ ក្រោយការស៊ើបអង្កេត រកឃើញថា កូនប្រសាស្រីទាំង ៣ ប្រភេទនេះ មានឋានៈខ្ពស់ក្នុងគ្រួសារប្តី…

កុំចេះតែគិតថាខ្លួនឯងល្ងង់ បើអ្នកមានលក្ខណៈទាំង ៦ ចំណុចនេះ ច្បាស់ណាស់ថា អ្នកឆ្លាតមិនធម្មតាទេ
ទស្សនៈ

កុំចេះតែគិតថាខ្លួនឯងល្ងង់ បើអ្នកមានលក្ខណៈទាំង ៦ ចំណុចនេះ ច្បាស់ណាស់ថា អ្នកឆ្លាតមិនធម្មតាទេ

ប្រសិនបើអ្នកឃើញខ្លួនឯងស្ថិតក្នុងចំណុចទាំង ៦ នេះ ច្បាស់ណាស់ថា អ្នកគឺជាមនុស្សដែលមានការវិវឌ្ឍន៍ល្អ មានភាពឆ្លាតវៃ មិនមែនជាមនុស្សល្ងង់ មិនដឹងអីនោះឡើយ។ ១. រៀនសូត្រពីកំហុស ៖ រឿងមួយដែលសំខាន់ និងធ្វើឱ្យមានការផ្លាស់ប្តូរនៅក្នុងសង្គម គឺសមត្ថភាពក្នុងការរៀនពីកំហុសរបស់អ្នក។ ពិភពលោក​នេះ​ស្មុគស្មាញ​ណាស់​ដែល​គ្មាន​នរណា​ម្នាក់​អាច​ធ្វើត្រូវ​គ្រប់​បញ្ហា​គ្រប់​ពេល​វេលានោះឡើយ។ នោះហើយជាមូលហេតុដែលមនុស្សមានប្រាជ្ញាតែងតែស្វែងរកវិធីដើម្បីកែលម្អ ហើយនេះរួមបញ្ចូលទាំងការរៀនពីកំហុសផងដែរ។ តាមពិត នោះហើយជារបៀបដែលពួកគេក្លាយជាមនុស្សមានប្រាជ្ញាតាំងពីដំបូង។ ដូច្នេះហើយ បើអ្នកមានសមត្ថភាពមើល និងទទួលស្គាល់កំហុសរបស់អ្នក ដោយមិនបណ្តោយឱ្យអត្មារបស់អ្នកដើរតាមផ្លូវនោះ ប្រសិនបើអ្នកមិនស្ទាក់ស្ទើរក្នុងការផ្លាស់ប្តូរការសម្រេចចិត្តរបស់អ្នកបន្ទាប់ពីដឹងពីកំហុសរបស់អ្នក នោះគឺជាសញ្ញានៃភាពឆ្លាតវៃ។ ២. អ្នកជាអ្នកសង្កេតដ៏ល្អ ៖ លក្ខណៈ​សំខាន់​មួយ​របស់​មនុស្ស​មាន​ប្រាជ្ញា​ គឺ​ការ​សង្កេត​មើល​បាន​យ៉ាង​ល្អ​បំផុត។ នេះតម្រូវឱ្យអ្នកបើកភ្នែករបស់អ្នក មិនត្រឹមតែមត់ចត់ប៉ុណ្ណោះទេ…

កុំនាំខាតពេលអី! ការជួបជុំទាំង ៤ នេះ គឺជាការជួបជុំគ្មានន័យ និងអត់ប្រយោជន៍បំផុត នាំតែទុក្ខសោក បង្កបញ្ហាឱ្យបែកបាក់ក្នុងគ្រួសារតែប៉ុណ្ណោះ មនុស្សឆ្លាតគេមិនរ​វល់ជាមួយទេ
ទស្សនៈ

កុំនាំខាតពេលអី! ការជួបជុំទាំង ៤ នេះ គឺជាការជួបជុំគ្មានន័យ និងអត់ប្រយោជន៍បំផុត នាំតែទុក្ខសោក បង្កបញ្ហាឱ្យបែកបាក់ក្នុងគ្រួសារតែប៉ុណ្ណោះ មនុស្សឆ្លាតគេមិនរ​វល់ជាមួយទេ

មនុស្សគ្រប់គ្នា សុទ្ធតែប្រាថ្នាចង់មានពេលវេលាជួបជុំមនុស្សក្បែរខ្លួន សាច់ញាតិបងប្អូន ក្រុមគ្រួសារ ព្រោះការជួបជុំបែបនេះ គឺមានភាពរីករាយ សប្បាយចិត្ត កក់ក្ដៅ ក៏ជាការបង្កើតនូវអនុស្សាជាច្រើនជាមួយគ្នា។ ប៉ុន្តែ ការជួបជុំទាំង ៤ នេះ វាគ្មានបានប្រយោជន៍អីទេ ដូច្នេះហើយ បើអ្នកឆ្លាតគួរតែកុំរវល់ជាមួយឱ្យសោះ ការជួបជុំបែបនេះមានតែនាំទុក្ខ ឬអាចធ្វើឱ្យអ្នក និងមនុស្សក្នុងគ្រួសារមានបញ្ហានឹងគ្នាថែមទៀតផង។ ១. ការជួបជុំមនុស្សច្រើនប្រភេទពេក ៖ ប្រសិនបើអ្នកទទួលបានការអញ្ជើញទៅពិធីជប់លៀងនៅកន្លែងដែលមានបរិយាកាសស្មុគស្មាញ និងពោរពេញដោយមនុស្ស ច្រើនប្រភេទពេក អ្នកគួរតែគិតឱ្យបានហ្មត់ចត់មុននឹងចូលរួម។ ពិធីជប់លៀងបែបនេះច្រើនតែប្រឈមមុខនឹងស្ថានភាពដែលអ្នកមិនចង់បាន ពីការចាញ់បោក ការជួបមនុស្សមិនស្មោះត្រង់ រហូតដល់ស្ថានភាពដែលអាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជីវិតរបស់អ្នក។ ដូចពាក្យមួយឃ្លាពោលថា “នៅក្បែរមនុស្សបែបណា…

មនុស្សដែលមានលក្ខណៈទាំង ៣ យ៉ាងនេះ ជីវិតពួកគេរងទុក្ខលំបាកមុន នឹងសោយសុខទ្រព្យសំណាងតាមក្រោយ
ទស្សនៈ

មនុស្សដែលមានលក្ខណៈទាំង ៣ យ៉ាងនេះ ជីវិតពួកគេរងទុក្ខលំបាកមុន នឹងសោយសុខទ្រព្យសំណាងតាមក្រោយ

ក្នុងដំណើរជីវិតមនុស្សយើងម្នាក់ៗ សុទ្ធតែត្រូវជួបការលំបាក និងឧបសគ្គតាមបែបផ្សេងៗគ្នា។ ពេល​យើង​ជួប​នឹង​ភាព​បរាជ័យ យើង​ជា​ច្រើន​នឹង​មាន​អារម្មណ៍​ធ្លាក់​ទឹក​ចិត្ត​យ៉ាង​ខ្លាំង។ យ៉ាងណាមិញ ប្រសិនបើអ្នកជាមនុស្សមានលក្ខណៈទាំង ៣ យ៉ាងនេះ កុំបារម្ភអី ជីវិតអ្នកតម្រូឱ្យរងទុក្ខលំបាកជាមុនសិន ទើបអ្នកអាចសោយសុខព្រេងសំណាងតាមក្រោយ។ ១. ចេះអធ្យាស្រ័យ និងអត់ទោសឱ្យអ្នកដទៃ ៖ ពេល​អ្នក​ដទៃ​ធ្វើ​អ្វី​ខុស មនុស្ស​មិន​តិច​ទេ​ដែល​សុខ​ចិត្ត​អត់​ទោស។ ប៉ុន្តែការអត់ឱន និងការអភ័យទោសរបស់អ្នកនឹងនាំមកនូវផលអព្ភូតហេតុជាច្រើន។ ដោយការអត់ទោសឱ្យអ្នកដទៃ អ្នកនឹងទទួលបាននូវសុភមង្គលដល់ខ្លួនអ្នក។ មនុស្សដែលនិយាយអំពីការអភ័យទោសក្នុងអំឡុងពេលព្យាបាលចិត្តសាស្ត្រ បានធ្វើឱ្យសុខភាពរបស់ពួកគេប្រសើរឡើងជាងក្រុមដែលមានចិត្តគុំកួន ចងកំហឹង មិនចេះអធ្យាស្រ័យ។ ការអត់ទោសឱ្យអ្នកដទៃ មិនត្រឹមតែជួយឱ្យអ្នកមានអារម្មណ៍ស្ងប់ និងស្រាលប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងធ្វើឱ្យអ្នកដទៃគោរពអ្នកកាន់តែច្រើនឡើងផងដែរ។ ២. ឈ្នះ​មិន​ក្រអឺតក្រទម…