Mythical Bird

អ្នកឆ្នាំទាំង ៣ ជាមនុស្សមានចិត្តគំនិតល្អ សុទិដ្ឋិនិយម ទាក់ទាញលាភសំណាងបានកាន់តែខ្ពស់
ទស្សន៍ទាយ

អ្នកឆ្នាំទាំង ៣ ជាមនុស្សមានចិត្តគំនិតល្អ សុទិដ្ឋិនិយម ទាក់ទាញលាភសំណាងបានកាន់តែខ្ពស់

មនុស្សដែលកើតក្នុងឆ្នាំទាំង ៣ នេះ​កាន់​តែ​សុទិដ្ឋិនិយម​ និង​វិជ្ជមាន ​គឺ​លាភ​សំណាង​កាន់​តែ​ច្រើន មាន​ទ្រព្យ​សម្បត្តិ​ច្រើន លុយ​កាក់​កាន់​តែ​សម្បូរ​សប្បាយ ជីវិតគ្មានអ្វីដែលត្រូវគិត ខ្វល់ខ្វាយច្រើនទេ។ ១. ឆ្នាំថោះ ៖ អ្នកដែលកើតក្នុងឆ្នាំថោះ មានសមត្ថភាពពិសេសគឺរក្សាភាពស្ងប់ស្ងាត់គ្រប់កាលៈទេសៈ។ ទោះបីជាជួបបញ្ហា ការលំបាកយ៉ាងណាក៏ដោយ ក៏មនុស្សទាំងនេះនៅតែរក្សាភាពស្ងប់ស្ងាត់ មិនបណ្តោយឱ្យខ្លួនឯងរំភើប ឬបាត់បង់ការគ្រប់គ្រងឡើយ។ វាបង្កើតកន្លែងស្ងប់ស្ងាត់ និងសុវត្ថិភាពសម្រាប់អ្នកដែលនៅក្បែរនោះ។ ក្នុងចំណោមឆ្នាំទាំង ១២ អ្នកឆ្នាំថោះគឺជាមនុស្សដែលមានសុទិដ្ឋិនិយមបំផុត ដែលមិនងាយនឹងធ្លាក់ពីលើចុះក្រោមនៃជីវិត។ មនុស្សឆ្នាំទន្សាយ​មាន​ភាព​បរិសុទ្ធ​ និង​គ្មាន​កំហុស​ក្នុង​ខ្លួន​។ នៅពេលទំនាក់ទំនងជាមួយអ្នកឆ្នាំទន្សាយ អ្នកនឹងរកឃើញភាពក្មេងខ្ចី និងភាពអាក្រក់នៅក្នុងបុគ្គលិកលក្ខណៈរបស់អ្នក។ អ្នកឆ្នាំទន្សាយរក្សាភាពរីករាយ និងស្មារតីប្រយុទ្ធយ៉ាងរឹងមាំក្នុងគ្រប់ទិដ្ឋភាពនៃជីវិត។…

លាហើយទុក្ខលំបាក! អ្នកឆ្នាំទាំង ៣ ចាប់ពីពេលនេះ ដល់ ៣ ឆ្នាំបន្ទាប់ ប្រមូលលាភ កើបទ្រព្យ សំណាងតាមជាប់គ្រប់វិនាទី
ទស្សន៍ទាយ

លាហើយទុក្ខលំបាក! អ្នកឆ្នាំទាំង ៣ ចាប់ពីពេលនេះ ដល់ ៣ ឆ្នាំបន្ទាប់ ប្រមូលលាភ កើបទ្រព្យ សំណាងតាមជាប់គ្រប់វិនាទី

ហោរាសាស្ត្រ​ទស្សន៍ទាយ សម្រាប់ឆ្នាំទាំង ៣ រាសីល្អ អស់ទុក្ខផុតព្រួយ សំណាង និង​ស្នេហារលូនល្អ រយៈពេល ៣ ឆ្នាំពេញ គិតចាប់ពីពេលនេះ លាអស់ទុក្ខលំបាករយៈពេល ៣ ឆ្នាំពេញ។ ១. ឆ្នាំមមែ ៖ ក្នុង​ចំណោម​ឆ្នាំ​ទាំង ១២ រាសី អ្នក​កើត​ឆ្នាំ​ពពែ ជាមនុស្ស​ឧស្សាហ៍​ព្យាយាម មានការខិតខំខ្ពស់ និង​លះបង់​គ្រប់​ការងារ។ ដូច្នេះហើយ ពួកគេអាចមានអារម្មណ៍ថា ដំណាក់កាលដំបូងនៃជីវិតគឺពិបាកណាស់ អ្វីគ្រប់យ៉ាងមកដល់ដៃ ហើយមិនមានពេលគ្រប់គ្រាន់ដើម្បីសម្រាក ឬសប្បាយ។ ក្នុង​ជីវិត​អ្នក​កើត​ឆ្នាំ​ពពែ​ក៏​ល្អ​ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា និង​ងាយ​ជួប​មនុស្ស​ថ្លៃថ្នូរ​ច្រើន​។…

ម្ដាយមានគុណសម្បត្តិទាំង ៥ នេះហើយ ទើបធ្វើឱ្យកូនក្លាយជាមនុស្សដែលអស្ចារ្យ មានអនាគតល្អទៅថ្ងៃមុខ
គ្រួសារ

ម្ដាយមានគុណសម្បត្តិទាំង ៥ នេះហើយ ទើបធ្វើឱ្យកូនក្លាយជាមនុស្សដែលអស្ចារ្យ មានអនាគតល្អទៅថ្ងៃមុខ

ដើម្បីបង្រៀនកូនឱ្យក្លាយជាមនុស្សពូកែទៅថ្ងៃអនាគត ម្តាយត្រូវមានគុណសម្បតិ្តល្អ យកការអប់រំគ្រួសារជាមូលដ្ឋានគ្រឹះ ហើយម្តាយជាគម្រូសម្រាប់កូនៗត្រូវរៀនសូត្រ។ ទាល់តែ​ម្តាយ​មាន​គុណធម៌ ​ទើប​អាច​បង្រៀន​កូន​ឱ្យ​ក្លាយ​ជា​មនុស្ស​ល្អ​មុន​អាយុ អាចធ្វើឱ្យ​កូន​មាន​អនាគត​ជោគជ័យ ។ នៅ​ពី​ក្រោយ​បុគ្គល​ល្បី​ៗ​នា​សម័យ​បុរាណ មាន​រូប​មាតា​ដ៏​អស្ចារ្យ មាន​គុណធម៌ និង​មេត្តា​ករុណា។ ប្រាជ្ញា និងការលះបង់ ការចិញ្ចឹមបីបាច់ថែរក្សាមាតាបិតា បង្កើតជោគវាសនារបស់កូន។ ម្តាយទាំងនោះពិតជាបានចងក្រងរឿងនិទានជាច្រើននៅក្នុងជីវិតប្រចាំថ្ងៃ។ ១. ម្ដាយ​ដែល​មាន​ចិត្ត​ស្មោះ​ត្រង់ ៖ បុរាណ​បាន​ពោល​ថា ពរ ​និង​គុណធម៌​អាស្រ័យ​លើ​មាតា។ ម្តាយដែលមានគុណធម៌ ចិត្តល្អ និងសប្បុរស ដែលតែងតែធ្វើអំពើល្អ ដើម្បីជួយអ្នកដទៃ នឹងនាំមកនូវពរជ័យមិនចេះចប់ដល់កូនៗ និងក្រុមគ្រួសារ។ ហេតុ​នេះ​ហើយ​បាន​ជា​បុរាណ​កាល​តែង​មាន​សុភាសិត​ថា “ស្ត្រី​ល្អ​នឹង​បាន​ចម្រើន​ឡើង​ក្នុង​បី​ជំនាន់”។…

រឿងទាំង ៥ ដែលអ្នកគួរចងចាំ នៅក្នុងថ្ងៃដែលអ្នកជួបរឿងឈឺចាប់ និងខកចិត្ត
ទស្សនៈ

រឿងទាំង ៥ ដែលអ្នកគួរចងចាំ នៅក្នុងថ្ងៃដែលអ្នកជួបរឿងឈឺចាប់ និងខកចិត្ត

ច្បាស់ណាស់ថា យើងមិនអាចគេចផុតពីរឿងខកចិត្តក្នុងរឿងអ្វីមួយ ឬជាមួយនឹងនរណាម្នាក់នោះឡើយ តែយ៉ាងណាក៏ដោយ យើងច្បាស់ជាអាចឆ្លងផុត ប្រសិនបើយើងអាចយល់ និងចងចាំរឿងទាំង ៥ យ៉ាងនេះ ដើម្បីប្រើវាយកទៅដោះស្រាយ ក្នុងថ្ងៃដែលមាននរណាម្នាក់ ធ្វើឱ៌្យយើងខកចិត្តចំពោះគេខ្លាំង ឬជួបរឿងដែលខកចិត្តខ្លាំងបំផុត។ ១. ទទួលយកការពិត ៖ រឿងរ៉ាវវាបានកើតឡើងរួចហើយ ដូច្នេះ យើងក៏មិនអាចត្រឡប់ក្រោយ ហើយក៏មិនអាចកែប្រែអ្វីបានដែរ ចុងក្រោយមានតែត្រូវបើកចិត្ត ទទួលយកការពិតទាំងនោះឱ្យបាន ហើយរៀនបោះចោល ដោះលែង ព្រលែងដៃ និងទុកវាទៅមួយឡែកទៅ អ្វីៗ សុទ្ធតែទេវតាកំណត់ទុកមករួចហើយ កុំនៅធ្វើបាបខ្លួនឯង ឱ្យសោយសោក កើតទុក្ខ ព្រោះតែរឿងដែលកន្លងហួសធ្វើអី។…

ចំណាំទុក! អ្នកកើតក្នុងឆ្នាំទាំង ៣ នេះ បើចង់បានលាភសំណាង ៣ ឆ្នាំជាប់គ្នា ត្រូវដឹងរឿងដែលគួរប្រយ័ត្ន
ទស្សន៍ទាយ

ចំណាំទុក! អ្នកកើតក្នុងឆ្នាំទាំង ៣ នេះ បើចង់បានលាភសំណាង ៣ ឆ្នាំជាប់គ្នា ត្រូវដឹងរឿងដែលគួរប្រយ័ត្ន

ជាការពិតណាស់ យោងតាមក្បួនទស្សន៍ទាយបានឱ្យដឹងថា មនុស្សកើតក្នុងឆ្នាំទាំង ៣ ខាងក្រោមនេះ នឹងមានសំណាង ៣ឆ្នាំជាប់គ្នា ទាំងរឿងលុយកាក់ ការងារ ស្នេហា ផងដែរ។ យ៉ាងណាមិញ អ្នកក៏ត្រូវកត់សម្គាល់ និងប្រុងប្រយ័ត្ន ដើម្បីទទួលបានលាភសំណាងទាំងនេះ ក្នុងរយៈពេល ៣ ឆ្នាំនេះ អ្នកត្រូវតែដឹងរឿងដែលអ្នកត្រូវធ្វើ។ ១. ឆ្នាំថោះ ៖ ថ្វីដ្បិតតែឆ្នាំទន្សាយនឹងមានភាពចម្រុងចម្រើនច្រើនក្នុងរយៈពេល ៣ ឆ្នាំខាងមុខក៏ដោយ អ្នកគួរតែចេះទប់កំហឹង មុននឹងនិយាយអ្វី ត្រូវគិតគូរឱ្យបានមត់ចត់ កុំចេះតែនិយាយស្ដីតាមតែអារម្មណ៍ខ្លួនឯងឱ្យសោះ។ នៅក្នុងជីវិត អ្នកត្រូវដឹងថា គ្រោះ…

ឆ្នាំទាំង ៣ ទោះបីកើតមកក្រយ៉ាងណា ក៏អនាគត គេចមិនផុតពីអ្នកមានដែរ
តេស្តIQ

ឆ្នាំទាំង ៣ ទោះបីកើតមកក្រយ៉ាងណា ក៏អនាគត គេចមិនផុតពីអ្នកមានដែរ

ហោរាសាស្ត្របានឱ្យដឹងថា សម្រាប់មនុស្សដែលកើតក្នុងឆ្នាំទាំង ៣ ខាងក្រោមនេះ វាសនាចារមកជាអ្នកមានគេចមិនផុតឡើយ បើទោះបីជាកើតក្នុងគ្រួសារក្រីក្រ ជីវិតឆ្លងកាត់ភាពអត់ឃ្លានយ៉ាងណាក៏ដោយ ក៏ពួកគេមានថាមពលជាអ្នកមានបុណ្យ ដូច្នេះ ថ្ងៃក្រោយទៅ រស់នៅសោយសុខលើគំនរមាសពេជ្រ មិនខ្វះហូបចុក លុយក៏មិនខ្វះចាយដែរ។ ១. ឆ្នាំមមី ៖ សេះ​ជា​សត្វ​ដែល​មាន​ចរិត​ខ្លាំង ចូលចិត្ត​ដើរហើរ និង​តស៊ូគ្មានដែនកំណត់ ប៉ុន្តែ​មិន​ចូល​ចិត្ត​ឱ្យខ្លួនឯងស្រួលពេកទេ។ នៅពេលប្រឈមមុខនឹងការលំបាក មនុស្សដែលកើតក្នុងឆ្នាំនេះច្រើនតែរឹងមាំ មិនរុញរាឡើយ។ ពួកគេ​ជម្នះ​រាល់ឧបសគ្គ​ដោយ​ឆន្ទៈ​ផ្ទាល់​ខ្លួន មិន​ពឹង​តែ​លើ​សំណាង​ទេ។ ជាធម្មតា មនុស្សឆ្នាំមមីរមិនចេះអួតពីអ្វីដែលពួកគេមាន ឬបានធ្វើឡើយ ដូច្នេះហើយ ជួនកាល មនុស្សមួយចំនួនមើលស្រាលលើសមត្ថភាពរបស់ពួកគេណាស់។ ទោះយ៉ាងណាក៏ដោយ…

មនុស្សប្រុសដែលមានចរិតទាំងនេះ មើលទៅគួរឱ្យស្រឡាញ់ខ្លាំង មានមន្តស្នេហ៍តែម្ដង
សង្គម

មនុស្សប្រុសដែលមានចរិតទាំងនេះ មើលទៅគួរឱ្យស្រឡាញ់ខ្លាំង មានមន្តស្នេហ៍តែម្ដង

មនុស្សប្រុស មិនមែនឱ្យតែមានរូបសម្រស់ស្រស់សង្ហា មានសម្ភារនិយមប្រើពេញដៃ មានលុយចាយមិនខ្វះ មានន័យថា មានសម្រស់ ឬមានមន្តស្នេហ៍នោះឡើយ។ តែចំណុចប៉ុន្មាននេះ ទើបជាមន្តស្នេហ៍ពីធម្មជាតិរបស់មនុស្សប្រុសពិតប្រាកដ ៖ ១. មានភាពនឹងន ស្ងប់ស្ងាត់ ៖ មនុស្សប្រុសដែលមានចរិតនឹងន ចេះរក្សាភាពស្ងៀមស្ងាត់ ទើបគួរឱ្យគោរព មិនចេះឆេវឆាវ ឬស្រែកគំហកផ្ដេសផ្ដាស ទើបជាចរិតកូនប្រុសពិតប្រាកដ។ ២. ក្នុងបណ្ដាញ មិនស៊ែ ឬផុសរូបរញ៉េរញ៉ៃ ៖ មនុស្សប្រុសដែល យូរៗផុសរូបម្ដង យូរៗស៊ែម្ដង មិនផុសរញ៉េរញ៉ៃ និងមិនចេះដ្រាម៉ាច្រើន ទើបគួរឱ្យស្រឡាញ់ ដ្រាម៉ាពេក…

អនុវត្តន៍គន្លឹះទាំង ៦ ចំណុច ដើម្បីរស់នៅចុះសម្រុងជាមួយនឹងក្រុមគ្រួសារ សាច់ញាតិ មិត្តភក្តិ និងមនុស្សជាទីស្រឡាញ់
ទស្សនៈ

អនុវត្តន៍គន្លឹះទាំង ៦ ចំណុច ដើម្បីរស់នៅចុះសម្រុងជាមួយនឹងក្រុមគ្រួសារ សាច់ញាតិ មិត្តភក្តិ និងមនុស្សជាទីស្រឡាញ់

ប្រសិនបើយើងមិនអាចរក្សាទំនាក់ទំនងល្អជាមួយមនុស្សជាទីស្រលាញ់បានទេ វាគឺជាការខ្វះខាតដ៏ធំមួយ។ បទពិសោធន៍ទាំង ៦ ចំណុចនេះមានប្រយោជន៍ជាខ្លាំងនាស់ ដែលយើងគួរតែអនុវត្តន៍តាម ដើម្បីឱ្យជីវិត​ និងការរស់នៅចុះសម្រុងគ្នាជាមួយនឹងក្រុមគ្រួសារ មនុស្សជាទីស្រឡាញ់។ ១. កុំអួតនៅមុខសាច់ញាតិ ៖ នៅពេលដែលអ្នកទើបតែទិញឡាន ទិញផ្ទះ ឬគ្រឿងអលង្ការ ត្រូវព្យាយាមចៀសវាងការនិយាយរឿងបែបនេះនៅចំពោះមុខសាច់ញាតិ និងមិត្តភក្តិ។ មនុស្សគ្រប់រូបមានសមត្ថភាពក្នុងការយល់ឃើញ ដូច្នេះយើងមិនចាំបាច់បង្ហាញបង្អួតសម្ញែងវាទេ។ ការបង្ហាញទ្រព្យសម្បត្តិរបស់អ្នកជារឿយៗនឹងធ្វើឱ្យអ្នកដទៃមានអារម្មណ៍មិនល្អ។ ២. កុំសួរពីរឿងផ្ទាល់ខ្លួន ៖ ទោះ​ទំនាក់ទំនង​ល្អ​ប៉ុណណា​ក៏​ដោយ មនុស្ស​ម្នាក់ៗ​មាន​ជ្រុង​មួយ​ក្នុង​ចិត្ត​ដែល​មិន​ចង់​ឱ្យអ្នកដទៃនិយាយ ឬសួរនាំ។ ការ​គោរព​សាច់​ញាតិ​ក៏​ជា​ការ​គោរព​ក្រុម​គ្រួសារ​ និង​អារម្មណ៍​របស់​អ្នក​ដែរ។ ដូច្នេះហើយ អ្វីដែលគេមិននិយាយ យើងកុំសួរ ហើយអ្វីដែលគេប្រាប់…

អត្ថបទពិសេស ទុកសម្រាប់អប់រំកូនប្រុសស្រី ដែលឪពុកម្ដាយគ្រប់រូបគួរតែដឹង
ទស្សនៈ

អត្ថបទពិសេស ទុកសម្រាប់អប់រំកូនប្រុសស្រី ដែលឪពុកម្ដាយគ្រប់រូបគួរតែដឹង

ឥទ្ធិពលនៃគ្រួសារដើមមកលើកុមារមិនត្រឹមតែជាសម្ភារៈប៉ុណ្ណោះទេ ប៉ុន្តែក៏មានទស្សនៈ3យ៉ាងដែរ។ អប់រំកូនឱ្យដឹងពីបញ្ហាអស់ទាំងនេះកាន់តែឆាប់កាន់តែប្រសើរ។ 1•《 ស្រលាញ់ខ្លួនឯងជាមុនសិន មុននឹងស្រលាញ់អ្នកដទៃ》៖ យើងទាំងអស់គ្នាសុទ្ធតែមានពិភពលោករបស់យើងរៀងខ្លួន សូមកុំរំពឹងថាមនុស្សទាំងអស់គេសុទ្ធតែស្រឡាញ់អ្នក។ ប៉ុន្តែមិនថាឋិតក្នុងកាលៈទេសៈណាក៏ដោយយើងត្រូវតែស្រឡាញ់ខ្លួនឯងមុនគេបង្អស់។ 2• 《សេចក្តីសប្បុរសគឺល្អហើយប៉ុន្តែយើងត្រូវចេះការពាររក្សាខ្លួនឯងជាមុន》៖ ការជួយសង្រ្គោះអ្នកដទៃ មិនអាចយកការលះបង់ខ្លួនឯងជាថ្នូរដាច់ខាត។ ក្នុងនាមជាកូនក្មេង កូនត្រូវតែចេះទទួលខុសត្រូវចំពោះខ្លួនឯងជាមុន ការពារជីវិតខ្លួន ពេលខ្លះវាសំខាន់ជាងការដែលកូនធ្វើជាវីរៈបុរសក្លាហានទៅទៀត។ 3• 《រៀន​ឱ្យ​តម្លៃ​ចំពោះ​អំពើ​ល្អ​របស់​អ្នក​ដទៃ》៖ សូមកុំមានគំនិតគិតអគតិចំពោះបុគ្គលណា ឬរឿងអ្វីទាំងអស់ ត្រូវរៀនឈរលើគោលជំហររបស់អ្នកដទៃហើយគិតពិចារណាពីជីវិតមិនងាយស្រួលរបស់គេផង។ កុំចង់ឱ្យគេធ្វើបានដូចយើងខ្លួនឯង។ 4•《 រៀនមុនទើបលេងក្រោយ》៖ រឿងអ្វីក៏ដោយត្រូវមានលំដាប់លំដោយ មុន ក្រោយរបស់វា នេះគឺជាអាកប្បកិរិយារបស់កូន។ មានតែការដែលអាចទប់ទល់នឹងគំនិតដែលឡេះឡោះ ហើយត្រៀមរួចជាស្រេចប៉ុណ្ណោះ ទើបកូនអាចទទួលបានជីវិតដែលមានវិន័យលើខ្លួនឯង។…

ជីវិតមនុស្ស មានតែ ២ ប្រភេទប៉ុណ្ណោះ បើអ្នកមានបុណ្យល្អមានសំណាង អ្នកនឹងបានក្លាយជាប្រភេទទី ១ មានក្ដីសុខសុភមង្គលពេញមួយជីវិត
ទស្សនៈ

ជីវិតមនុស្ស មានតែ ២ ប្រភេទប៉ុណ្ណោះ បើអ្នកមានបុណ្យល្អមានសំណាង អ្នកនឹងបានក្លាយជាប្រភេទទី ១ មានក្ដីសុខសុភមង្គលពេញមួយជីវិត

ក្នុងនាម​ជា​មនុស្ស​ត្រូវ​រក្សា​អាកប្បកិរិយា​វិជ្ជមាន នោះ​អ្នកនឹង​ឃើញ​ពី​ចំណុច​ល្អ​ ទទួលបានរឿងល្អៗក្នុង​ជីវិត​ជានិច្ច​។ ផ្ទុយទៅវិញ បើអ្នករក្សាអាកប្បកិរិយាអវិជ្ជមាន អ្នកនឹងឃើញតែរឿងអាក្រក់ ហើយរឿងនឹងកាន់តែអាក្រក់ទៅៗ ជីវិតនេះនឹងមានតែរឿងងាក្រក់ចូលមកជាបន្តបន្ទាប់។ យ៉ាងណាមិញ ជីវិតមនុស្សយើងមានតែ ២ ប្រភេទតែប៉ុណ្ណោះ បើអ្នកជាមនុស្សដែលមានបុណ្យល្អ អ្នកនឹងមានសំណាងបានក្លាយជាប្រភេទទី ១ ជីវិតមានក្ដីសុខសុភមង្គលពេញលេញ។ – មនុស្សប្រភេទទី១៖ ងើយក្បាលរបស់អ្នកឱ្យខ្ពស់ សម្លឹងមើលមេឃពណ៌ខៀវ សម្រាកមើលពពកដែលរសាត់មកដោយបេះដូងរបស់អ្នកពោរពេញដោយជំនឿ និងក្តីសង្ឃឹម។ – ប្រភេទទីពីរ៖ ឱនក្បាលមើលដី ប្រឈមមុខនឹងភក់ទឹកកខ្វក់ មានអារម្មណ៍ខកចិត្ត និងអាម៉ាស់យ៉ាងខ្លាំង។ នៅកន្លែងធ្វើការ អ្វីដែលសំខាន់បំផុតគឺត្រូវជ្រើសរើសកន្លែងដែលត្រឹមត្រូវ ដើរក្នុងទិសដៅត្រឹមត្រូវ និងមិនធ្វើអ្វីដែលគ្មានន័យដូចជាការរង់ចាំទូកនៅព្រលានយន្តហោះ…

មិនយូរមិនឆាប់គង់តែបែកគ្នា បើនៅសុខៗស្នេហារបស់អ្នកស្រាប់តែមានរឿងទាំង ៥ នេះកើតឡើង
សង្គម

មិនយូរមិនឆាប់គង់តែបែកគ្នា បើនៅសុខៗស្នេហារបស់អ្នកស្រាប់តែមានរឿងទាំង ៥ នេះកើតឡើង

និយាយចំពោះទំនាក់ទំនងស្នេហា ការស្រឡាញ់គ្នាខ្លាំងប៉ុនណា ឬស្នេហាចំណាយពេលយូរប៉ុនណាជាមួយគ្នាក៏ដោយ ក៏នៅតែអាចបែកគ្នាបានដែរ ឱ្យតែមានរឿងទាំងអស់នេះកើតឡើង។ ១. បាត់បង់ភាពស្មោះត្រង់ ៖ ភាពស្មោះត្រង់ ជាចំណុចសំខាន់មួយសម្រាប់ទំនាក់ទំនង មិនថាជាស្នេហា ឬមិត្តភាពនោះឡើយ។ ប៉ុន្តែ ប្រសិនបើទំនាក់ទំនងរបស់អ្នកចាប់ផ្ដើមមានរឿងលាក់បាំងនឹងគ្នាហើយនោះ ភាពរកាំរកូសក៏នឹងកើតមានតាមក្រោយដែរ មិនថាការលាក់បាំងក្នុងបំណងអ្វីទេ តែវាបង្ហាញថា អ្នកគ្មានភាពស្មោះត្រង់ចំពោះដៃគូ។ ២. វត្តមានអ្នកទី៣ ៖ ច្បាស់ណាស់ មនុស្សពីរនាក់ទោះឈ្លោះគ្នាយ៉ាងណា ក៏គ្មានថ្ងៃបែកគ្នាដែរ។ តែបើហ៊ានតែមានវត្តមានអ្នកទី៣ចូលមកជ្រៀតជ្រែក ទោះបីទាស់សម្ដីគ្នាតែបន្តិច ក៏អាចឱ្យអ្នកទី៣ជ្រៀតចូលបានដែរ ដូច្នេះ សូមកុំផ្ដល់ឱកាសឱ្យអ្នកទី៣ចូលមកធ្វើជាចំណែកលើសក្នុងរឿងស្នេហារបស់អ្នកឱ្យសោះ។ ៣. បាត់បង់ទំនុកចិត្ត ៖…

មនុស្សដែលត្រូវការការអប់រំច្រើនជាងគេ មិនមែនជាកូនទេ តែជា“ឪពុក”
ទស្សនៈ

មនុស្សដែលត្រូវការការអប់រំច្រើនជាងគេ មិនមែនជាកូនទេ តែជា“ឪពុក”

ការបង្កើតកូន ចិញ្ចឹមបីបាច់ថែរក្សាកូន គឺត្រូវការការអប់រំ ប្រៀនប្រដៅជារឿងធម្មជាតិនៃជីវិតមនុស្សហើយ។ ប៉ុន្តែ ជាក់ស្ដែងមែនទែនទៅ មនុស្សដែលត្រូវការការអប់រំដំបូង និងច្រើនជាងគេបំផុតមិនមែនជាកូនៗទេ តែជាបុគ្គលដែជាឪពុកតែម្ដង។ តើការដែលក្លាយជាឪពុកគេត្រូវបន្តុះ អប់រំបែបណាខ្លះ ដើម្បីឱ្យក្លាយជាបុរសល្អ ឪពុកល្អ ជាគម្រូល្អដល់កូនៗទាំងឡាយ។ ១ 《ធ្វើជាឪពុកដែលថ្លៃថ្នូរ》 ក្នុងនាមជាឪពុកដែលល្អបំផុតគឺត្រូវធ្វើជាគំរូល្អដល់កូន។ មិនប្រើក្រសែភ្នែកមានពណ៌ទៅវាយតម្លៃ ឬមើលបញ្ហារបស់កូន។ មិនប្រើស្តង់តារឹងរុសរបស់ខ្លួនឯងមកឃុំឃាំងគំនិតរបស់កូន។ ទទួលសារភាពថាខ្លួនឯងមានចំនុចខ្វះខាត។ សម្លឹងឃើញគុណសម្បត្តិរបស់កូនៗ។ ទើបហៅថាឪពុក​ដែល​មាន​ប្រាជ្ញា​ពិត​ប្រាកដ។ ២ 《ធ្វើជាឪពុកដែលយល់ចិត្តកូន ចុះសម្រុងជាមួយកូនៗ》 ក្នុងនាមជាឪពុកត្រូវតែមានមេត្តាធម៌ចំពោះកូន ពីព្រោះឪពុកគឺមានឥទ្ធិពលណាស់។ ឪពុកម្នាក់ដែលមានក្តីមេត្តា ទោះបីជាមេឃរលំធ្លាក់ចុះ ក្នុងចិត្តកូនៗគឺមានមានសំអាង មានខ្នងបង្អែករឹងមាំសម្រាប់ពួកគេ។…

ទំនាយជោគជតារាសី ឆ្នាំទាំង ១២ សម្រាប់ឆ្នាំរោង ២០២៤
ទស្សន៍ទាយ

ទំនាយជោគជតារាសី ឆ្នាំទាំង ១២ សម្រាប់ឆ្នាំរោង ២០២៤

ឆ្នាំថ្មី ឆ្នាំរោង ២០២៤ ចូលមកដល់ សូមជូននូវក្បួនហោរាទស្សន៍ទាយជោគជតារាសីសម្រាប់អស់លោកអ្នកតាមឆ្នាំកំណើតទាំង ១២។ ១. ឆ្នាំជូត ៖ សម្រាប់មនុស្សប្រុសដែលកើតក្នុងឆ្នាំជូត ក្នុងឆ្នាំរោង ២០២៤ នេះ លោកអ្នកនឹងមានចិត្តខ្វល់ខ្វាយច្រើន តែក៏នឹងមានអ្នកជួយលោកអ្នឱ្យឆ្លងផុតពីឧបសគ្គ ការលំបាកទាំងពួង យ៉ាងណាក៏ដោយ សូមប្រុងប្រយ័ត្នឱ្យបានខ្ពស់ ព្រោះអ្នកនឹងមានគ្រោះខាតបង់ប្រយោជន៍មួយចំនួន។ ចំណែកមនុស្សស្រីឆ្នាំជូតនេះវិញ ឆ្នាំនេះអ្នកក៏មិនសូវមានពេលរីករាយដែរ កុំទុកចិត្តមនុស្សណាងាយៗពេក ចៀសវាងការធ្វើដំណើរផ្លូវឆ្ងាយ បើរកស៊ីជួញដូរ កុំធ្វេសប្រហែសឱ្យសោះ។ ២. ឆ្នាំឆ្លូវ ៖ សម្រាប់មនុស្សប្រុសដែលកើតក្នុងឆ្នាំឆ្លូវ កុំសូវទុកចិត្តមនុស្សជុំវិញខ្លួនពេក ឆ្នាំនេះមិនសូវអំណោយផលសម្រាប់អ្នកនោះឡើយ ពុំគួរធ្វើដំណើរផ្លូវឆ្ងាយ…

កត់ទុកស្រីៗ! បុរសដែលធ្វើការទាំងនេះ ភាគច្រើនជាបុរសល្អ និងស្មោះចំពោះប្រពន្ធកូនបំផុត
ទស្សនៈ

កត់ទុកស្រីៗ! បុរសដែលធ្វើការទាំងនេះ ភាគច្រើនជាបុរសល្អ និងស្មោះចំពោះប្រពន្ធកូនបំផុត

តាមការស្រាវជ្រាវបានឱ្យដឹងថា បុរសដែលប្រកបការងារ​ ឬអាជីពទាំង ៥ នេះ ភាគច្រើនគឺជាមនុស្សស្មោះស្នេហ៍ ជាបុរសល្អ ស្រឡាញ់ និងមើលថែដៃគូបានយ៉ាងខ្ជាប់ខ្ជួន នារីណាបានបុរសទាំងនេះជាគូ ពិតជាសំណាងខ្លាំងណាស់។ ១. វេជ្ជបណ្ឌិត បុរស​ដែល​មាន​អាជីព​ជា​វេជ្ជបណ្ឌិត​ បង្ហាញ​ថា​ពួកគេ​មាន​ទេពកោសល្យ​ខ្ពស់​ និង​មាន​ចំណេះដឹង​ទូលំទូលាយ។ មនុស្ស​ប្រភេទ​នេះ​ក៏​ចេះ​ថែទាំ និង​ថែរក្សា​សុខភាព​មនុស្ស​ជា​ទី​ស្រឡាញ់​ដែរ។ ដូច្នេះ​ពេល​ស្ត្រី​ដែលរៀបការបានស្វាមីជាវេជ្ជបណ្ឌិត នាង​នឹង​មិន​បាច់​ព្រួយ​បារម្ភ​ពី​ជំងឺ​ខ្លួន​ឯង និង​កូន​ឡើយ។ កម្រិតប្រាក់ចំណូលនៃវិជ្ជាជីវៈវេជ្ជបណ្ឌិតក៏ខ្ពស់ផងដែរ ដែលមិននឹកស្មានថាអាចធ្វើការខាងក្រៅ បើកគ្លីនិកឯកជនបាន ដូច្នេះហើយកុំខ្លាចអត់ការងារធ្វើ។ ជាការពិតណាស់ អ្វីៗមានពីរភាគី នៅពេលដែលស្ត្រីមានប្តីជាគ្រូពេទ្យ អ្នកត្រូវតែលះបង់ ព្រោះគាត់ចំណាយពេលនៅមន្ទីរពេទ្យច្រើនជាងនៅផ្ទះ។ ប៉ុន្តែ​អរគុណ​ចំពោះ​រឿង​នេះ បុរស​មាន​ចិត្ត​ស្មោះ​ស្ម័គ្រ…

លក្ខណៈ ៦ យ៉ាងដែលកំណត់សុភមង្គលរបស់មនុស្ស តើអ្នកមានប៉ុន្មានចំណុចដែរ?
ទស្សនៈ

លក្ខណៈ ៦ យ៉ាងដែលកំណត់សុភមង្គលរបស់មនុស្ស តើអ្នកមានប៉ុន្មានចំណុចដែរ?

មនុស្សដែលអាចមានសុភមង្គលទៅបាន លុះត្រាតែមានលក្ខណៈសម្បត្តិទាំង ៦ ចំណុចនេះ តើអ្នកជាមនុស្សដែលមានក្ដីសុខដែរទេ? តើអ្នកមានប៉ុន្មានចំណុចដែរ? ១. ត្រូវគេធ្វើបាប ក៏នៅតែរក្សាសេចក្ដីស្ងប់ ពេល​ត្រូវ​អ្នក​ដទៃ​ជេរ​ប្រមាថ អ្នក​នៅ​តែ​អាច​រក្សា​ទឹក​មុខ​ស្ងប់។ តាមពិត ការធ្វើបែបនេះមិនមែនជារឿងដែលងាយស្រួលទេ។ ក្នុងនាមជាមនុស្ស យើងទាំងអស់គ្នាចង់ទទួលបានការគោរពពីអ្នកដទៃ ជាពិសេសនៅកន្លែងដែលមានមនុស្សច្រើននៅខាងក្រៅសង្គម នេះរឹតតែសំខាន់។ ដូច្នេះ​ពេល​យើង​ត្រូវ​គេ​មើលងាយ​ពី​ វា​មិនមែន​ថា​យើង​មិន​ដឹងនោះទេ តែ​ផ្ទុយ​ទៅ​វិញ​។ នៅពេលដែលយើងត្រូវបានអ្នកដទៃមើលងាយ យើងអាចមើលតាមរយៈចិត្ត និងល្បិចរបស់ពួកគេ ប៉ុន្តែនៅតែអត់ធ្មត់ ប្តេជ្ញាចិត្ត និងរីករាយក្នុងការទទួលយក។ នេះគឺជាមនុស្សដែលមានប្រាជ្ញាដ៏អស្ចារ្យ។ ២. ជួយអ្នកដទៃ ដោយមិនគិតពីការតបស្នង ជួយអ្នកដទៃ តែមិនចាំ…

មនុស្ស ៦ ប្រភេទ ល្បិចខ្ពស់ណាស់ ចៀសបានចៀសទៅ កុំក្បែរ ប្រយ័ត្នតាមល្បិចគេមិនទាន់
ទស្សនៈ

មនុស្ស ៦ ប្រភេទ ល្បិចខ្ពស់ណាស់ ចៀសបានចៀសទៅ កុំក្បែរ ប្រយ័ត្នតាមល្បិចគេមិនទាន់

បើអ្នកជាមនុស្សស្មោះត្រង់ ទៀងត្រង់ កុំក្បែរឱ្យសោះ មនុស្សទាំង ៦ ប្រភេទខាងក្រោមនេះ បើមិនដូច្នោះទេ​ តាមល្បិចគេមិនទាន់ ច្បាស់ជានាំគ្រោះថ្នាក់ដាក់ខ្លួនមិនខាន ព្រោះមនុស្សទាំង ៦ ប្រភេទនេះ មានល្បិចខ្ពស់ណាស់ ក៏ជាមនុស្សអាត្មានិយម ខ្សែលើណាស់ដែរ។ ១. មនុស្សពូកែបញ្ជោ មនុស្សល្បិចច្រើនពេលឈរនៅមុខយើង មើលទៅហាក់ដូចជាសាទរខ្លាំងណាស់ ពាក្យនីមួយៗពៅរពេញដោយភាពផ្អែមល្ហែម ធ្វើឱ្យគ្រប់គ្នាធ្លាក់ក្នុងសភាពងាយនឹងខ្វះការប្រុងប្រយ័ត្ន។ មានពាក្យដែលមិនគួរនិយាយ មានរឿងមិនគួរធ្វើ ប៉ុន្តែអ្នកបានធ្វើ បាននិយាយនៅមុខគេ ព្រោះអ្នកចាត់ទុកគេជាមនុស្សដែលអ្នកអាចទុកចិត្តបាន ម៉េចក៏និយាយបាន រហូតដល់ភ្លេចប្រយ័ត្នខ្លួន។ បញ្ហាបានទៅដល់ត្រចៀកអ្នកដទៃ ធ្វើឱ្យអ្នកជួបការលំបាក។ មនុស្ស​ដែល​ចូល​ចិត្ត​និយាយ​ស្តី​ គឺ​មាន​ប្រជាប្រិយ​ភាព​ខ្លាំង​ពី​ដំបូង…

មនុស្សមានលក្ខណៈសម្បត្តិទាំងនេះ គ្រាន់តែជោគជ័យយឺតបន្តិច ជីវិតមិនក្រលំបាកឡើយ
ទស្សនៈ

មនុស្សមានលក្ខណៈសម្បត្តិទាំងនេះ គ្រាន់តែជោគជ័យយឺតបន្តិច ជីវិតមិនក្រលំបាកឡើយ

មនុស្សដែលមានលក្ខណៈសម្គាល់ទាំងប៉ុន្មានចំណុចនេះ ជីវិតនឹងមិនលំបាកវេទនាឡើយ គ្រាន់តែមានស្រណុកស្រួល និងជោគជ័យរបស់ពួកគេចូលមកយឺតបន្តិចតែប៉ុណ្ណោះ សំខាន់ចូររក្សានូវឥរិយាបថទាំងនេះឱ្យបាន អ្នកនឹងបានល្អមិនខានឡើយ។ ១. ជឿជាក់ និងឱ្យតម្លៃលើភាពបរាជ័យ បុគ្គលជោគជ័យដឹងយ៉ាងច្បាស់ថា ជោគជ័យគឺជាដំណើរការ មិនមែនជាបញ្ហានៃសំណាងដែលស្រាប់តែលេចឡើងនៅថ្ងៃណាមួយនោះទេ។ ក្រៅ​ពី​រំពឹង​ទទួល​បាន​លាភ​សំណាង ពួកគេ​ក៏​រំពឹង​លើ​បញ្ហា​ប្រឈម និង​ការ​បរាជ័យ​ដែរ។ ២. មានបំណងប្រាថ្នាខ្ពស់ បរាជ័យមិនមែនជារឿងគួរឱ្យខ្លាចនោះទេ អ្វីដែលគួរឱ្យខ្លាចនោះគឺការបរាជ័យ ប៉ុន្តែនៅតែជាប់ក្នុងភាពបរាជ័យនោះ។ ភាពក្រីក្រមិនគួរឱ្យខ្លាច អ្វីដែលគួរឱ្យខ្លាចនោះគឺភាពក្រីក្រដោយគ្មានឆន្ទៈ បដិសេធខ្លួនឯង បោះបង់គោលដៅ និងសេចក្តីប្រាថ្នាដែលអ្នកបានបន្តអស់រយៈពេលជាច្រើនឆ្នាំ។ វាច្បាស់ណាស់ថានៅលើលោកនេះមានមនុស្សដែលមានទេពកោសល្យ និងសមត្ថភាពជាច្រើន ប៉ុន្តែពេលខ្លះដោយសារហេតុផលជាច្រើនដែលពួកគេបន្តតស៊ូ និងតស៊ូ។ អាជីព​ការងារ​មិន​ចម្រើន ជីវិត​ក៏​ប្រែ​ជា​រញ៉េរញ៉ៃ ធ្លាក់​ក្នុង​ភាព​ច្របូកច្របល់…

ស្នេហាមាន ៥ ដំណាក់កាល បើអ្នក និងដៃគូអាចឆ្លងផុត ក៏ចាត់ទុកថា ស្នេហាអ្នករឹងមាំ អាចកាន់ដៃគ្នាដល់ចាស់ហើយ
សង្គម

ស្នេហាមាន ៥ ដំណាក់កាល បើអ្នក និងដៃគូអាចឆ្លងផុត ក៏ចាត់ទុកថា ស្នេហាអ្នករឹងមាំ អាចកាន់ដៃគ្នាដល់ចាស់ហើយ

មនុស្សគ្រប់រូប ជាពិសេសមនុស្សស្រី តែងតែស្រមៃចង់ឱ្យស្នេហា ការស្រឡាញ់របស់នាង នៅឋិតថេរដូចដើម ដូចថ្ងៃដំបូងដែលបានចាប់ផ្ដើមជាមួយគ្នា។ ក៏ប៉ុន្តែ ស្នេហានីមួយៗ គឺរមែងប្រែប្រួល ព្រោះស្នេហាវាកើតពីចិត្ត និងអារម្មណ៍របស់មនុស្ស ហើយចិត្ត និងអារម្មណ៍របស់មនុស្សម្នាក់ៗ តែងតែប្រែប្រួល ផ្លាស់ប្ដូរទៅតាមពេលវេលា។ ស្នេហា គឺមានដំណាក់កាលរបស់វា ហើយវាក៏ប្រែប្រួលទៅតាមដំណាក់កាលនីមួយៗផងដែរ។ ១. ដំណាក់កាលទី១ ៖ រយៈពេល ៣ ខែដំបូង ៣ខែដំបូង ដែលមនុស្សពីរនាក់ចាប់ផ្ដើមដាក់ចិត្តស្រឡាញ់គ្នា គឺមានគ្រប់រសជាតិ គ្រប់អាម្មណ៍ដែលមានចំពោះគ្នា ផ្អែមក៏ផ្អែម ប្រចណ្ឌ ហួងហែង ខ្វាយខ្វល់…

មនុស្ស ៤ ប្រភេទរស់នៅកាន់តែមានសុភមង្គល ពរជ័យច្រើនជាងការដែលរស់នៅមានអាយុវែងទៅទៀត
ទស្សនៈ

មនុស្ស ៤ ប្រភេទរស់នៅកាន់តែមានសុភមង្គល ពរជ័យច្រើនជាងការដែលរស់នៅមានអាយុវែងទៅទៀត

ការដែលរស់នៅមានសុខភាពល្អ អាយុវែង គឺជាពរជ័យមួយហើយ តែយ៉ាងណាក៏ដោយ​សម្រាប់មនុស្ស ៤ ប្រភេទនេះ ជីវិតរឹតតែមានសុភមង្គលកាន់តែច្រើន។ ១. មនុស្សដែលរស់នៅដោយសប្បុរស គ្រោះ​មហន្តរាយ ឬ​សុភមង្គល​មិន​មែន​ជា​អ្វី​ដែល​កំណត់​ទុក​ជា​មុន​ក្នុង​ជីវិត​ទេ ប៉ុន្តែ​កើត​ឡើង​ដោយ​មនុស្ស។ អ្នក​មិន​អាច​បន្ទោស​ស្ថានសួគ៌ អ្នក​ក៏​មិន​អាច​បន្ទោស​មនុស្ស​ណាម្នាក់បានដែរ។ តាំងពីបុរាណកាលរហូតមកដល់បច្ចុប្បន្ន មានរឿងរ៉ាវរបស់មនុស្សពិត និងព្រឹត្តិការណ៍ពិតជាច្រើនដែលបញ្ជាក់អំពីរឿងនេះ។ ពរជ័យពិតជាមិនដែលកុហកអ្នកដទៃ ហើយក៏មិនកុហកនៅកន្លែងណាដែរ ប៉ុន្តែនៅក្នុងការដាំដុះប្រចាំថ្ងៃរបស់មនុស្សម្នាក់ៗ។ មនុស្សម្នាក់ៗគ្រាន់តែត្រូវរក្សាការគិតល្អ និងធ្វើអំពើល្អឱ្យបានគ្រប់គ្រាន់ ដើម្បីចៀសផុតពីគ្រោះថ្នាក់ និងទទួលបានសេចក្តីសុខពេញលេញ។ ២. មនុស្សដែលឧស្សាហ៍ព្យាយាម នៅក្នុងជីវិតរបស់មនុស្សគ្រប់រូប ចិត្ត និងគំនិតតែងតែត្រូវការជាថ្មី តម្រង់ឆ្ពោះទៅរករឿងវិជ្ជមាន សក្តិសមនឹងសម័យកាល។ កុំងប់ងល់នឹងភាពស្រណុកស្រួលពេក…

អត្ថបទអប់រំកូន! សម្រាប់អ្នកមានកូនស្រី អ្នកដាច់ខាតត្រូវតែបង្រៀនកូនស្រីឱ្យយល់ដឹងពីមេរៀនទាំងនេះ
ទស្សនៈ

អត្ថបទអប់រំកូន! សម្រាប់អ្នកមានកូនស្រី អ្នកដាច់ខាតត្រូវតែបង្រៀនកូនស្រីឱ្យយល់ដឹងពីមេរៀនទាំងនេះ

ការចិញ្ចឹមកូនប្រុស និងកូនស្រី គឺមានរបៀបនៃការចិញ្ចឹមមិនដូចគ្នាឡើយ ដ្បិតថា ចង់បង្រៀនឱ្យកូនក្លាយជាកូនល្អ ក្រៅពីការចេះគិតគូរ កត្តញ្ញូ ដឹងខុស ស្គាល់ត្រូវ គឺនៅត្រូវបង្រៀនឱ្យកូនយល់ពីជីវិតឱ្យរឹតតែច្បាស់។ យ៉ាងណាមិញ នេះជាមេរៀនសម្រាប់អ្នកដែលមានកូនស្រី អ្នកត្រូវតែបង្រៀននូវចំណុចទាំងនេះឱ្យកូនស្រីរបស់អ្នកបានដឹងកាន់តែច្បាស់។ ១. មេរៀនទីមួយ 《ការអប់រំសាច់ប្រាក់》(Money Education) វាគឺជារឿងសំខាន់ខ្លាំងណាស់ ខ្ញុំនិយាយម្តងទៀត វាពិតជាសំខាន់ខ្លាំងពិតមែន។ កូនស្រីដែលមិនដែលទទួលបានការអប់រំសាច់ប្រាក់ ពេលគេធំដឹងក្តី វាអាចងាយនឹងធ្លាក់ចូលក្នុងក្រុមប្រភេទមនុស្សដែល《ងុបនឹងស្នេហា》មិនខានឡើយ។ ក្មេងសម័យឥឡូវដែលវង្វេងនឹងរឿងស្នេហាគឺមានច្រើនខ្លាំងណាស់។ តើដោយសារកត្តាអ្វី?ដឹងទេ? ក៏ព្រោះតែពួកនាងទទួលបានក្តីស្រឡាញ់ពីគ្រួសារដើម (ឪពុក ម្តាយ) របស់នាងតិចបំផុត។ យើងហៅថាជា(ស្ករគ្រាប់) ហើយពេលពួកនាងធំឡើង មានអ្នកណាឱ្យស្ករគ្រាប់នាងតែបន្តិច…

អត្ថបទអប់រំ! របៀចិញ្ចឹមកូនប្រុស ដើម្បីឱ្យកូនធំឡើងក្លាយជាបុរសពិត ជាបុរសល្អពេញលក្ខណៈ
គ្រួសារ

អត្ថបទអប់រំ! របៀចិញ្ចឹមកូនប្រុស ដើម្បីឱ្យកូនធំឡើងក្លាយជាបុរសពិត ជាបុរសល្អពេញលក្ខណៈ

ការបង្កើតកូនជារឿងពិបាក តែការចិញ្ចឹមបីបាច់ថែរក្សា និងអប់រំកូនដើម្បីឱ្យកូនក្លាយជាកូនល្អ មនុស្សល្អក្នុងសង្គម រឹតតែមិនស្រួល។ ជាពិសេសការចិញ្ចឹមកូនក្នុងសម័យនេះ រឹតត្បិតពេកក៏មិនអាច ធូររលុងពេករឹតតែមិនបាន។ យ៉ាងណាមិញ សម្រាប់កូនប្រុស គប្បីចិញ្ចឹមគាត់តាមវិធីទាំង ៥ នេះ ដែលអត្ថបទនេះរៀបរៀងដោយបងស្រី សុខ គឹមទៀវ។ ១. ចិញ្ចឹមកូនប្រុសបែបរឹងប៉ឹង កូនប្រុសក្រោយអាយុ 3 ឆ្នាំ កុំហៅកូនថា baobao baobei ត្រូវហៅឈ្មោះរបស់គាត់ចំៗ។ កុំនិយាយបែបពាក្យជាន់ និយាយបែបទន់ជ្រាយជាមួយគាត់ ដូចកូនស្រី ត្រូវនិយាយបែបម៉ឺងមាត់។ ២. ចិញ្ចឹមបែបប្រលោកប្រឡាក់ កុំនិយាយថា…