
តើអ្នកដឹងទេថា! ការមើលតាមរយៈភ្នែករបស់សត្វនីមួយៗ មិនដូចការមើលឃើញរបស់មនុស្សយើងឡើយ
ភ្នែករបស់សត្វ មើលទិដ្ឋភាពគ្រប់យ៉ាងនៅលើពិភពលោកនេះ មិនដូចអ្វីដែលមនុស្សយើងមើលឃើញនោះឡើយ។ តស់! មកដឹងទាំងអស់គ្នាថា តើសត្វនីមួយៗមើលឃើញបែបណាខ្លះ ខុសពីមនុស្សយើង។ ១. សត្វពស់ ៖ របៀបនៃការមើលឃើញពិភពលោករបស់សត្វពស់ គឺខុសគ្នាទាំងស្រុងពីមនុស្សយើង។ នៅក្នុងរន្ធច្រមុះក្រោមភ្នែករបស់សត្វពស់ គឺមានញាណពិសេសសម្រាប់ចាប់សញ្ញាមួយដែលអាចមើលឃើញកម្ដៅវិទ្យុសកម្មនៃថនិកសត្វដែលមានឈាមក្តៅ។ ២. សត្វគោ ៖ មិនអាចមើលឃើញពណ៌ក្រហមទេ វាអាចមើលឃើញតែការប្រែប្រួលនៃពណ៌ខៀវ និងបៃតងប៉ុណ្ណោះ។ សត្វគោ ក៏មិនចូលចិត្តឱ្យមនុស្សឈរនៅពីក្រោយវានោះដែរ ភ្នែករបស់វាអាចមើលឃើញតែអ្វីដែលនៅចំពោះមុខ និងនៅជិតវាតែប៉ុណ្ណោះ។ ៤. សត្វត្រី ៖ កែវភ្នែករបស់ត្រីមានរាងស្វ៊ែរដែលអាចឱ្យពួកវាមើលឃើញ ៣៦០ដឺក្រេ និងសឹងតែអាចមើលឃើញគ្រប់ពណ៌ទាំងអស់ដូចភ្នែកមនុស្សយើងដែរ។ ប៉ុន្តែដោយសារពន្លឺមានស្ថានភាពខុសគ្នានៅក្រោមទឹក ពួកវាពិបាកនឹងសម្គាល់ពណ៌ក្រហម…




















