
ប្រយ័ត្នប្រយែង អ្នកឆ្នាំទាំង ៤ ក្នុងខែកក្កដាខាងមុខនេះ គ្រោះធំខាតបង់លុយកាក់ មានបញ្ហាពិបាកច្រើនណាស់
ក្នុងខែកក្កដាខាងមុខនេះ ជាខែគ្រោះធំសម្រាប់ម្ចាស់ឆ្នាំទាំង ៤ កុំធ្វេសប្រហែសឱ្យសោះ ព្រោះអ្នកនឹងត្រូវប្រឈមបញ្ហាច្រើនណាស់ ជាពិសេសរឿងលុយកាក់ អាចនឹងត្រូវបង់ខាតភ្លាមៗ។ ១. ឆ្នាំម្សាញ់ ៖ អ្នកកើតឆ្នាំម្សាញ់ នឹងមិនសូវមានលាភសំណាងច្រើនទេ ពេលធ្វើអ្វីនៅខែកក្កដាខាងមុខនេះ ជាពិសេសនឹងមានបញ្ហាច្រើនក្នុងរឿងស្នេហា។ ប្ដីប្រពន្ធនឹងឈ្លោះប្រកែកគ្នាជាញឹកញាប់។ បើមិនចេះអត់ឱន អធ្យាស្រ័យ បើកចិត្តឱ្យទូលាយ ធ្វើចិត្តឱ្យត្រជាក់ទេ វាងាយនឹងឈានដល់ការបែកបាក់ក្នុងជីវិតអាពាហ៍ពិពាហ៍។ ដើម្បីជម្នះរឿងអាក្រក់នេះ អ្នកគួរតែប្រយ័ត្នឱ្យមែនទែនជាមួយនឹងការសម្រេចចិត្តណាមួយដែលអ្នកធ្វើ ត្រូវពិចារណាឱ្យបានល្អិតល្អន់មុននឹងធ្វើការសម្រេចចិត្ត កុំប្រញាប់ពេក បើមិនដូច្នេះទេ អ្នកអាចនឹងស្ដាយក្រោយ។ ២. ឆ្នាំថោះ ៖ នៅក្នុងខែ ៧ ខាងមុខនេះ…




















