Mythical Bird

ងាយធ្វើហើយបានស្អាត! ដុំទឹកកកធ្វើពីបាយឆ្អិន យកមួយដុំម៉ាស្សាផ្ទៃមុខរាល់ថ្ងៃ អស់មុនអស់ស្នាម បន្តឹងស្បែកមុខស្អាតក្មេងវ័យជាងមុន
សង្គម

ងាយធ្វើហើយបានស្អាត! ដុំទឹកកកធ្វើពីបាយឆ្អិន យកមួយដុំម៉ាស្សាផ្ទៃមុខរាល់ថ្ងៃ អស់មុនអស់ស្នាម បន្តឹងស្បែកមុខស្អាតក្មេងវ័យជាងមុន

អ្នកធ្លាប់តែដាំបាយសម្រាប់ទទួលទានមែនទេ? អ្នកប្រហែលជាមិនដឹងទេថា  ដុំបាយដែលអ្នកទទួលទាននោះ ក្រៅពីអាចទទួលទានចម្អែតក្រពះ បាយដែលអ្នកទទួលទានក៏អាចយកមកថែរក្សាសម្រស់ឱ្យស្រស់ស្អាតបានដែរ ដោយវិធីធម្មជាតិងាយធ្វើ មិនចំណាយលុយច្រើន តែទទួលបានអត្ថប្រយោជន៍ច្រើនខ្លាំងសម្រាប់សុខភាពស្បែកមុខ។ តោះមកតាមដានវិធីធ្វើដុំទឹកកកងាយៗពីបាយឆ្អិន ជាមួយនឹងទឹកដោះគោ តាមវិធីធម្មជាតិខាងក្រោមនេះ​ ៖ វិធីធ្វើដុំទឹកកកពីបាយទឹកដោះគោ #គ្រឿងផ្សំ -បាយដាំឆ្អិន -ទឹកកុលាប  (Rose Water អាចទិញនៅផ្សារទំនើប  ឬអាចយកស្រទាប់កុលានបុកពូតយកទឹកក៏បាន) -ទឹកដោះគោស្រស់ ឬទឹកដោះគោឆៅ -ស្លឹកជីរអង្កាម -ជ័រផលិតទឹកកក #ការអនុវត្ត -យកបាយដាំឆ្អិន ២ ទៅ ៣ស្លាបព្រាកាហ្វេ  ទៅបុកលាយជាមួយនឹងទឹកផ្កាកុលាប ២ ទៅ…

ពុទ្ធោ! ផលិតកម្មធំក្នុងប្រទេសកម្ពុជាមួយដែរ តែឲ្យតារាចម្រៀងក្មេងមិនទាន់គ្រប់អាយុច្រៀងបទផឹកស៊ី(មានវីឌីអូ)
សង្គម

ពុទ្ធោ! ផលិតកម្មធំក្នុងប្រទេសកម្ពុជាមួយដែរ តែឲ្យតារាចម្រៀងក្មេងមិនទាន់គ្រប់អាយុច្រៀងបទផឹកស៊ី(មានវីឌីអូ)

ក្រោយពេលបើកវគ្គបង្រៀននិពន្ធតាមOnlineរបស់លោក យឹម តាស្រង់ ពេលនេះចេញផ្លែផ្កាហើយ ដោយសារតែឃើញមានកូនសិស្សរៀននិពន្ធរបស់លោក បានសរសេរចម្រៀងចូលក្នុងផលិតកម្មដែរ។ លោក អេង វុត្ថា សិស្សរៀននិពន្ធតាមOnline របស់លោក យឹម តាស្រង់ បានសរសេរចម្រៀងមួយបទដែលមានចំណងជើងថា “មិត្តខ្ញុំ” បកស្រាយដោយ កុមារ៉ា ធឿន បុរី។ បទចម្រៀងបែបកំប្លែងដែលលោក អេង វុត្ថា បាននិពន្ធ ពិរោះស្តាប់ តែយ៉ាប់ត្រង់ថា អោយក្មេងមិនទាន់គ្រប់អាយុច្រៀងបទផឹកស៊ីទៅវិញ។ តារាចម្រៀងវ័យក្មេងសម្លេងល្អ មិនគួរអោយច្រៀងចម្រៀងផឹកស៊ីបែបនេះឡើយ។ បើអាចនិពន្ធបទចម្រៀងបែបអប់រំសម្រាប់អោយក្មេងច្រៀង ប្រសើរជាងនិពន្ធបទផឹកស៊ីអោយក្មេងច្រៀង ព្រោះក្មេងក្រោមដប់ប្រាំបីឆ្នាំមិនអាចផឹកស៊ីបានទេ។ មួយវិញទៀតសង្ឃឹមថាពេលចេញMVបទចម្រៀងមួយនេះមក…

បានទៅលេងឬនៅ? ប្រាសាទបុរាណខ្មែរ ព័ទ្ធជុំវិញសុទ្ធតែដើមប្ញស្សី មើលទៅស្រស់ស្អាតប្លែកនឹកស្មានមិនដល់
ដើរកម្សាន្ត

បានទៅលេងឬនៅ? ប្រាសាទបុរាណខ្មែរ ព័ទ្ធជុំវិញសុទ្ធតែដើមប្ញស្សី មើលទៅស្រស់ស្អាតប្លែកនឹកស្មានមិនដល់

ពិតជាគួឱ្យភ្ញាក់ផ្អើលណាស់​ ថ្មីៗនេះប្រាសាទបុរាណដែលហ៊ុមព័ទ្ធដោយឫស្សី ខុសប្លែកពីប្រាសាទដទៃត្រូវបានគេរកឃើញ និងល្បីពេញបណ្តាញសង្គម មិននឹកស្មានថាប្រទេសកម្ពុជាមានប្រាសាទដែលមានទស្សនីយភាពធម្មជាតិប្លែកស្រស់ស្អាតបែបនេះសោះ។ ប្រាសាទដែលមានលក្ខណៈបាក់បែកស្ទើរទាំងស្រុង ដោយគេឃើញមាននៅសល់តែតួទ្វារប្រាង្គប្រាសាទប៉ុណ្ណោះមួយនេះ ត្រូវគេស្គាល់ថាមានឈ្មោះថា ប្រាសាទទទឹងថ្ងៃ ជាប្រាសាទមួយដែលកសាងឡើងនៅស.វ ទី ១០ ធ្វើអំពីថ្មភក់ និងឥដ្ឋ ។ ប្រាសាទនេះជាប្រាសាទស្ថិតនៅក្នុងខេត្តសៀមរាប ដែលមានលក្ខណៈខុសប្លែកពីប្រាសាទដទៃនៅខេត្តសៀមរាបដែលសំបូរដើមឈើតូធំ តែប្រាសាទតូចមួយនេះបែរជាសំបូរដោយដើមឫស្សីទៅវិញ ដែលវាជាទិដ្ឋភាពមួយធ្វើឱ្យយើងមានអារម្មណ៍ប្លែកពីប្រាសាទនានាខ្លាំងមែនទែន។ តែគួរឱ្យយសោកស្ដាយ ដែលប្រាសាទនេះមិនសូវមានទេសចរទៅលេងដល់ទេ ទាំងទេសចរជាតិ និងអន្តរជាតិ។ តែប្រាសាទនេះពិតជាប្លែក និងស្រស់ស្អាតណាស់សម្រាប់អ្នកដែលចង់ថតរូបកម្សាន្ត ជាលក្ខណៈគូស្នេហ៍​ រូប Pre-Wedding  មុនរៀបការ ព្រោះទីនោះ មានប្លង់ស្អាតៗណាស់ ហើយការទៅលេងកម្សាន្តក៏ជាផ្នែកមួយដែលចូលរួមចំណែកផ្សព្វផ្សាយពីប្រាសាទដ៏ឯកោមួយនេះដល់ទេសចរឲ្យគេបានស្គាល់ផងដែរ។ គួរឱ្យដឹងផងដែរថា…

លោក​ឥន្ទ និម្មិត ចេញបទ បាបប្រេត សម្រាប់អប់រំក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ស្តាប់ហើយទប់ទឹកភ្នែកមិនបាន (មានវីឌីអូ)
សង្គម

លោក​ឥន្ទ និម្មិត ចេញបទ បាបប្រេត សម្រាប់អប់រំក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ស្តាប់ហើយទប់ទឹកភ្នែកមិនបាន (មានវីឌីអូ)

បទចម្រៀងមួយបទដែលមានចំណងជើងថា បាបប្រេត ដែលបកស្រាយដោយលោក ឥន្ទ និម្មិត តារាចម្រៀងជួរមុខក្នុងផលិតកម្មត្រចៀកកាំ  ពេលនេះកំពុងតែស្រូបទាញយកទឹកភ្នែកអ្នកទស្សនា ដោយសារតែបទនេះពោរពេញទៅដោយអត្ថន័យអប់រំ។ ក្នុងអត្ថន័យMVបទ បាបប្រេត របស់លោក ឥន្ទ និម្មិត ចង់បង្ហាញនិងអប់រំដល់បងប្អូនខ្មែរទាំងអស់ អោយចេះដឹងគុណឪពុកម្តាយ ក្នុងពេលដែលពួកគាត់នៅមានជីវិតរស់នៅ។ ម្តាយឪពុកគឺជាព្រះរស់ដែលបានផ្តល់ជីវិតអោយយើងទាំងអស់គ្នា ដូច្នេះហើយទោះបីជាយើងមានជីវភាពធូរធាឬខ្សត់ខ្សោយក៏ដោយ ក៏យើងមិនត្រូវភ្លេចគុណឪពុកម្តាយដែរ។ កូនៗទាំងអស់គ្នាគួរគម្បីមើលថែរក្សាឪពុកម្តាយតាមលទ្ធភាពដែលអាចធ្វើទៅបាន មិនមែនចាំដល់ហួសពេលហើយទើបស្តាយក្រោយនោះទេ។ ពេលលោកនៅមានជីវិតគួរទិញនូវរបស់ដែលលោកចង់ហូបជូនលោកទាំងពីរ កុំចាំដល់លោកគ្មានជីវីទើបទិញសែនឡើយ។ ដូចពាក្យចាស់លោកពោលថា “ធ្វើបុណ្យទាន់ខែភ្លឺ” ហើយរឿងមួយទៀតដែលកូនៗគួរតែចៀសវាងអោយបានជាដាច់ខាតនោះគឺ កុំធ្វើអោយលោកអ្នកមានគុណស្រក់ទឹកភ្នែកអោយសោះ បើសិនជាអ្នកមិនអាចធ្វើអោយលោកញញឹមបាន។ ដើម្បីជាការក្រើនរំលឹកដល់បងប្អូនខ្មែរក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ ផលិតកម្មត្រចៀកកាំក៏បានចេញនូវចម្រៀងអប់រំចំនួនបីបទ​។ ចង់ដឹងបទអប់រំរបស់ផលិតកម្មត្រចៀកកាំមានអត្ថន័យយ៉ាងណានោះ សូមទស្សនាវីឌីអូបទចម្រៀងទាំងបីបទខាងក្រោម៖ បទទី១៖ បាបប្រេត…

ជីវិតប្តីប្រពន្ធ! នារីល្អ មិននិយាយរឿង៣នេះប្រាប់អ្នកដទៃ ក្រៅពីប្តីរបស់ខ្លួនឡើយ
សង្គម

ជីវិតប្តីប្រពន្ធ! នារីល្អ មិននិយាយរឿង៣នេះប្រាប់អ្នកដទៃ ក្រៅពីប្តីរបស់ខ្លួនឡើយ

អ្នកដឹងទេថា  ជីវិតប្តីប្រពន្ធ មិនមែនជារឿងងាយស្រួលនោះឡើយ ក្រៅពីរស់នៅយល់ចិត្តគ្នា អធ្យាស្រ័យគ្នា យើងក៏ត្រូវចេះអត់ឱន និងរក្សារឿងឯកជនប្តីប្រពន្ធបានល្អដែរ។ ធម្មតាប្តីប្រពន្ធដែលរស់នៅជាមួយគ្នាដូចជាចាននៅក្នុងរាវ  រមែងតែងមានការឈ្លោះប្រកែក និងរឿងមិនពេញចិត្តមួយចំនួន ដែលគួរតែពិភាក្សាគ្នា និងនិយាយគ្នាដោយសន្តិវិធី ដោយមិនមែនជាការនិយាយប្រាប់អ្នកដទៃផ្តេសផ្តាសឡើយ។ ជាពិសេសមនុស្សក្នុងសង្គមនេះ កាន់តែគួរឱ្យខ្លាច សម្តីមួយម៉ាត់អាចឱ្យអ្នកដទៃវាយតម្លៃប្តីប្រពន្ធ និងគ្រួសាររបស់អ្នកហើយ ដូចពាក្យចាស់ថាភរិយាត្រូវរក្សាភ្នក់ភ្លើងទាំងបី​គឺ ១. ភ្លើងក្រៅ ភ្លើងក្នុង គឺប្រយ័ត្នកុំឱ្យមានជម្លោះទាំងញាតិក្រៅផ្ទះ និងញាតិក្នុងផ្ទះ។ ២. យកចិត្តទុកដាក់ឱពុកម្ដាយទាំងសងខាង ទើបមានសុភមង្គល។ ៣. យកចិត្តទុកដាក់ប្រណិប័តន៍ស្វាមី។ យ៉ាងណាមិញ ដើម្បីថែរក្សាសុភមង្គលគ្រួសារ មនុស្សស្រីល្អប្រពន្ធល្អ នឹងមិននិយាយរឿង…

រូបមន្តធ្វេីភេសជ្ជៈឆ្ងាញ់​ ងាយៗទាំង​ ១៣​ មុខ​ បានទាំងឆ្ងាញ់​ បានទាំងរក្សារាងឱ្យស្វែល​ បានទាំងសម្រកទម្ងន់!
សង្គម

រូបមន្តធ្វេីភេសជ្ជៈឆ្ងាញ់​ ងាយៗទាំង​ ១៣​ មុខ​ បានទាំងឆ្ងាញ់​ បានទាំងរក្សារាងឱ្យស្វែល​ បានទាំងសម្រកទម្ងន់!

ចង់ឱ្យរូបរាងស្អាត ស្វែល និងសម្រកទម្ងន់ ប្រាកដជារឿងដែលមនុស្សស្រីជាច្រើនប្រាថ្នាចង់បាន  តែវាមិនមែនងាយដូចការគិតឡើយ មិនថាតែផលិតផលគីមីដែលមានលក់នៅទីផ្សារ និងភេសជ្ជៈធម្មជាតិនោះ មិនសូវជាមានរសជាតិឆ្ងាញ់ឡើយ ពោលគឺពិបាកលេប និងមិនមែនជាភេសជ្ជៈទទួលទានដែលចង់ទទួលទានឡើយ។ តែពេលនេះក៏មានគន្លឹះនៃការធ្វើភេសជ្ជៈឆ្ងាញ់ពិសាផងដែរ ​ជាមួយនឹងគ្រឿងផ្សំងាយៗ ងាយស្រួលធ្វើ ពិសេសថែមទាំងមានរសជាតិឆ្ងាញ់ពិសា ដូចភេសជ្ជៈសម្រាប់ទទួលទានដទៃទៀត តែមិនធ្វើឱ្យលោកអ្នកឡើងទម្ងន់ទេ  ហើយថែមទាំងជួយដល់ការសម្រកទម្ងន់ទៀត ប្រសិនជាលោកអ្នកព្យាយាមទទួលទានជារៀងរាល់ថ្ងៃ យ៉ាងហោចមួយថ្ងៃ១កែវ ។ ដូច្នេះតោះ! មកតាមដានវិធីធ្វើភេសជ្ជៈ ចំនួន ១៣មុខ ងាយធ្វើ ឆ្ងាញ់ និងទទួលបានរូបរាងស្អាត ជាមួយគ្រឿងផ្សំដែលលោកអ្នកមាននៅក្នុងផ្ទះ នៅផ្សារទំនើប  ឬរកបាននៅហាងកាហ្វេក៏បានដូចខាងក្រោមនេះ៖

មានម្តាយចុងបែបនេះនៅលើលោកទេ? ថ្ងៃរៀបការម្តាយចុងបានធ្វើរឿងមួយដល់កូនប្រុសចុងធ្វើឱ្យបរិយាកាសក្តុកក្តួលខ្លាំង
សង្គម

មានម្តាយចុងបែបនេះនៅលើលោកទេ? ថ្ងៃរៀបការម្តាយចុងបានធ្វើរឿងមួយដល់កូនប្រុសចុងធ្វើឱ្យបរិយាកាសក្តុកក្តួលខ្លាំង

បរទេស៖ នៅលើលោកនេះជីវិតអាពាហ៍ពិពាហ៍ និងជីវិតប្តីប្រពន្ធ មិនប្រាកដថាជារឿង Happy Ending នៅក្នុងជីវិតគូឡើយ អ្នកខ្លះមានសំណាងបានរួមរស់នៅជាមួយគ្នាដល់មានកូនមានចៅចាស់កោងខ្នង តែគូស្នេហ៍ខ្លះក៏បានបែកបាក់គ្នាទាំងបានរួមរស់រៀបការជាមួយគ្នាតែប៉ុន្មានខែ ប៉ុន្មានឆ្នាំ អ្នកខ្លះមានកូនមានចៅក៏អាចបែកគ្នាបាន ដោយសារតែការអស់ចិត្ត ការបែកចិត្ត និងបញ្ហាបែកបាក់ផ្សេងៗគ្នា។ នៅក្នុងនោះផងដែរលោក លោក Tyler ដែលជាពោះម៉ាយមានកូនប្រុសម្នាក់ ក្រោយពីបែកបាក់ជាមួយប្រពន្ធជាមួយនឹងមូលហេតុដែលមិនបានបង្ហាញឱ្យដឹង លោកបានស្គាល់ជាមួយនឹងក្រមុំរូបស្រស់មួយរូបគឺនាង Rebekah Ryan រហូតបានភ្ជាប់ពាក្យកាលពីមួយរយៈមុន ហើយក៏សម្រចចិត្តបានចូលរោងការជាមួយគ្នាកាលពិអាទិត្យមុនប៉ុណ្ណោះ តែរឿងរ៉ាវគ្រួសារថ្មីរបស់ពួកគេបានធ្វើឱ្យគ្រប់គ្នារំភើបភ្ញាក់ផ្អើល និងកក្រើកពេញបណ្តាញសង្គមមបរទេស។ មុននឹងដល់ថ្ងៃរៀបការនាង Rebekah Ryan ដែលជាកូនក្រមុំបានរកនឹកពីវិធី ឬកាដូអ្វីមួយដើម្បីជូនទៅដល់កូនប្រុសរបស់ស្វាមីរបស់នាង គឺ…

តោះ! ជិតដល់ថ្ងៃសម្រាកទៀតហើយ ប្តួរបរិយាកាសទៅលេងកែបម្តងមើល ជាមួយបន្ទប់បឹងហ្គាឡូទំនើប និងអារម្មណ៍ស្រស់ស្រាយមួយនេះ
ដើរកម្សាន្ត

តោះ! ជិតដល់ថ្ងៃសម្រាកទៀតហើយ ប្តួរបរិយាកាសទៅលេងកែបម្តងមើល ជាមួយបន្ទប់បឹងហ្គាឡូទំនើប និងអារម្មណ៍ស្រស់ស្រាយមួយនេះ

ជិតដល់វេលាសម្រាលលំហែកាយទៀតហើយ ក្រៅពីកន្លែងកម្សាន្ត លោកអ្នកប្រហែលជាចង់ស្វែងរកកន្លែងស្នាក់នៅដែលមានបរិយាកាសស្ងប់ស្ងាត់ ត្រជាក់ស្រស់ស្រាយ ដើម្បីបង្ករឱ្យការសម្រាករបស់លោកអ្នកឱ្យកាន់តែមានផាសុកភាព។ ដូច្នេះថ្ងៃនេះ « ក្នុងស្រុក » សូមណែនាំទីកន្លែងសម្រាកកម្សាន្តដ៏ពិសេសមួយកន្លែងទៀតដែលស្ថិតនៅក្នុងក្រុងកែបខេត្តខេត្ត ដែលល្បីថាមានបរិយាកាសស្ងប់ស្ងាត់ មានលក្ខណៈជាផ្ទះបឹងហ្គាឡូសម្រាកលំហែរលក្ខណៈឯកជន ដ៏សុីវីល័យបែបស្រគត់ស្រគំ ស្ងប់ស្ងៀម រ៉ូមែនទិក លំដាប់ផ្កាយ ពិសេសមានទីធ្លាសួនច្បារធំទូលាយល្អ និងមានអាងហែលទឹកលេងសម្រាប់កុមារ និងមនុស្សចាស់ ផងដែរនោះគឺ « រ៉ូយ៉ាល់ មយូរ៉ា រីស្សត អូតែល​ »។ « រ៉ូយ៉ាល់ មយូរ៉ា រីស្សត អូតែល​ »…

រឿងចំបងទាំងប្រាំ ដែលមនុស្សស្រីតឿៗគួរចៀសវៀង បើមិនចង់អោយគេហៅខ្លួនតឿទៀត
សង្គម

រឿងចំបងទាំងប្រាំ ដែលមនុស្សស្រីតឿៗគួរចៀសវៀង បើមិនចង់អោយគេហៅខ្លួនតឿទៀត

មនុស្សស្រីតឿទាំងអស់គឺជាមនុស្សស្រីទាប ហើយមនុស្សស្រីទាបត្រូវបានគេដាក់ងារអោយថាជាស្រីតឿ ជាទូទៅគេតែងតែហៅមនុស្សស្រីតឿថា “កាតឿ” ហើយបើសិនជាមិនចង់អោយគេហៅខ្លួនបែបនេះទេ មនុស្សស្រីតឿទាំងអស់គួរចៀសវៀងរឿងទាំងប្រាំនេះ ៖ ១/មនុស្សស្រីតឿមិនគួរយកសង្សារឬមិត្តភក្តិខ្ពស់ជាង : បើសិនជាមនុស្សស្រីតឿយកសង្សាឬមិត្តភក្តិដែលមានកម្ពស់ខ្ពស់ជាង គឺរឹតតែធ្វើអោយខ្លួនឯងកាន់តែតឿបន្ថែមទៀតក្នុងក្រសែភ្នែកមហាជន។ ២/ មនុស្សស្រីតឿមិនគួរពាក់ស្បែកជើងរាបស្មើឡើយ: កាលបើមនុស្សស្រីតឿពាក់ស្បែកជើងរាបស្មើ វាមិនអាចជួយអោយមនុស្សស្រីតឿខ្ពស់បានឡើយ, ដូច្នេះមនុស្សស្រីតឿទាំងអស់គម្បីគួរពាក់ស្បែកជើងកែង ឬ ស្បែកជើងណាដែលមានកែងខ្ពស់ៗ ដើម្បីជាការលើកកម្ពស់ខ្លួនឯង កុំអោយគេហៅថាស្រីតឿ ឬ កាតឿ។ ៣/ មិនគួរមានជម្លោះជាមួយអ្នកខ្ពស់: កាលបើមានជម្លោះជាមួយអ្នកខ្ពស់គឺវាគ្មានផលចំនេញឡើយសម្រាប់មនុស្សតឿ, ហេតុដូចនេះគួរចៀសវៀងការមានជម្លោះជាមួយអ្នកខ្ពស់ ព្រោះយើងទាបដៃខ្លី ជើងខ្លី គ្មានអ្វីដែលអាចតតាំងជាមួយអ្នកខ្ពស់បានឡើយ។ ៤/ មិនគួរធ្វើចរិតស្រីស្អាត: មនុស្សតឿនៅតែតឿ…

មិនភ្លក់មិនបាន! ផ្ទះសង្វាក់សាខា IFL  រសជាតិសង្វាក់ពិតពីបាត់ដំបង ជាមួយនឹងទឹកជ្រលក់ប្រចាំត្រកូលអ្នកបាត់ដំបងខុសពីកន្លែងដទៃ  ធានាឆ្ងាញ់ជាប់ចិត្ត
PR

មិនភ្លក់មិនបាន! ផ្ទះសង្វាក់សាខា IFL  រសជាតិសង្វាក់ពិតពីបាត់ដំបង ជាមួយនឹងទឹកជ្រលក់ប្រចាំត្រកូលអ្នកបាត់ដំបងខុសពីកន្លែងដទៃ ធានាឆ្ងាញ់ជាប់ចិត្ត

ដូចយើងដឹងហើយថា​ សង្វាក់គឺជាម្ហូបដែលមានរសជាតិឆ្ងាញ់ប្លែកជាប់មាត់ ដែលមានប្រភពដើមពីខេត្តបាត់ដំបង បើទោះបីជាតាមបណ្តាខេត្ត និងទីក្រុងភ្នំពេញមានហាងសង្វាក់ជាច្រើនក៏មានរសជាតិមិនដូចរសជាតិដើមដែរ។ តែពេលនេះលោកអ្នកចង់ភ្លក់រសជាតិ សង្វាក់បាត់ដំបងពិតៗ ដែលល្បីប្រចាំខេត្តបាត់ដំបង ជាមួយទឹកជ្រលក់ឆ្ងាញ់ប្រចាំត្រកូលអ្នកបាត់ដំបងនោះ មិនចាំបាច់ទៅដល់ខេត្តបាត់ដំបងនោះទេ គឺងាយស្រួលមែនទែនលោកអ្នកអាចស្វែងរកបាននៅហាង ផ្ទះសង្វាក់សាខា IFL ។ ផ្ទះសង្វាក់សាខា មានលក់សង្វាក់​មួយឈុត​ជាមួយនឹងរសជាតិឆ្ងាញ់ជាប់មាត់ ជាមួយតម្លៃមួយឈុតត្រឹមតែ 6500៛​ ប៉ុណ្ណោះ​ធានាថាឆ្ងាញ់ដូចសង្វាក់ល្បីនៅ​បាត់ដំបងង​ កុំភ្លេចមកសាកផងណា ។ ដោយក្រៅពីមានសង្វាក់ជាម្ហូបអាហារគោល ផ្ទះសង្វាក់សាខា IFL ក៏មានអាហារសម្រន់ផ្សេងៗជាច្រើនមុខទៀតដូចជា សាច់គោ​អាំង​ កង្កែប​អាំង​ ពងទាកូនស្រែ​ ប្រហិត និងអាហារឆ្ងាញ់ៗជាច្រើនមុខទៀត សុទ្ធតែមានតម្លៃសមរម្យទាំងអស់។ ដូច្នេះប្រសិនជាចាប់អារម្មណ៍អាហារឆ្ងាញ់ៗ…

មិនទៅណាឆ្ងាយ ចង់ស្នាក់ជារីហ្សតក៏បាន ​បោះតង់ក៏មាន​ ជាមួយទេសភាពស្អាតមួយកប់ នៅមណ្ឌលគិរីយើងហ្នឹង
ដើរកម្សាន្ត

មិនទៅណាឆ្ងាយ ចង់ស្នាក់ជារីហ្សតក៏បាន ​បោះតង់ក៏មាន​ ជាមួយទេសភាពស្អាតមួយកប់ នៅមណ្ឌលគិរីយើងហ្នឹង

មណ្ឌលគិរី៖ មណ្ឌលគិរី ​គឺជាខេត្តមួយដែលសម្បូរទៅដោយព្រៃឈើ និងភ្នំតូចធំប្រកបដោយទេសភាពស្រស់បំព្រងបែបធម្មជាតិ​​​​​ ជាពិសេសគឺមានអាកាសធាតុត្រជាក់ ​អ័ព្ទផ្សែងស្ទើរគ្រប់រដូវ ​ជាទីស្រស់ស្រាយសម្រាប់អ្នកដែលមកកម្សាន្ត។ បន្ថែមពីនោះ ​មណ្ឌលគិរី ក៏ចាប់ផ្តើមមានរីហ្សត និងកន្លែងស្នាក់នៅរីកដុះដាលផងដែរ ​ដែលរៀបចំឡើងជាមួយនឹងទេសភាពស្រស់ស្រាយមិនចាញ់ប្រទេសគេនោះទេ។ ហើយសម្រាប់អ្នកដែលចង់បោះតង់ជាមួយធម្មជាតិពិតៗ ​លែងពិបាកដើរចូលព្រៃភ្នំ ​ឬស្វែងរកកន្លែងសុវត្ថិភាពទៀតហើយ ​ថ្មីៗនេះរីហ្សតមួយកន្លែងបានធ្វើឱ្យអារម្មណ៍អ្នកមកកម្សាន្តរីករាយត្រជាក់ចិត្តប្លែក នោះគឺ Hilltop Observatory & Resorts។ រីហ្សតមួយនេះពិតជាទេសភាពស្រស់ស្អាតខ្លាំងណាស់មើលពីលើគឺសុទ្ធតែព្រៃ ​ភ្នំស្រស់ស្អាតហាក់ដូចជាមើលពីលើអាកាស ​ថែមទាំងមានអាងសម្រាប់ហែលទឹកកម្សាន្តផងដែរ។ សម្រាប់អ្នកដែលចាប់អារម្មណ៍ Hilltop Observatory & Resorts  អ្នកអាចទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ 088 451…

ផលិតផលលក់ដាច់គ្មានសល់! មិនអាចមើលរំលងសេវាកម្មថតរូបស្តង់ដា  G-Media បានឡើយ ចំណាយតិចចំណេញច្រើន ជាមួយកញ្ចប់សេវាកម្មត្រឹមតែជាង ១០០ដុល្លារប៉ុណ្ណោះ
PR

ផលិតផលលក់ដាច់គ្មានសល់! មិនអាចមើលរំលងសេវាកម្មថតរូបស្តង់ដា  G-Media បានឡើយ ចំណាយតិចចំណេញច្រើន ជាមួយកញ្ចប់សេវាកម្មត្រឹមតែជាង ១០០ដុល្លារប៉ុណ្ណោះ

សព្វថ្ងៃនេះ ដោយសារតែការលក់ផលិតផលតាមរយៈអនឡានកាន់តែមានសន្ទុះកាន់តែរីកដុះដាលឡើង អាជីវកម្មទាំងអស់ក៏ត្រូវតែពង្រឹងការលក់របស់ខ្លួនឱ្យមានប្រសិទ្ធភាព ទាំងគុណភាពផលិតផល រួមទាំងការផ្សព្វផ្សាយឱ្យចំគោលដៅ និងធ្វើឱ្យទាក់ទាញចំណាប់អារម្មណ៍របស់អតិថិជនផងដែរ។ នៅក្នុងនោះគន្លឹះដែលនាំឱ្យអាជីវកម្មកាន់តែទាក់ទាញអតិថិជនគោលដៅ នោះគឺរូបរាងផលិតផល ឱ្យមានភាពទាក់ទាញតាមរយៈការថតរូបផលិតផលឱ្យបានស្រស់ស្អាតទាក់ទាញ និងមានស្តង់ដារ បូករួមទាំងការកែរូបភាព និង Design ឱ្យមានភាពលេចធ្លោតែម្តងដូច្នេះហើយតម្រូវការថតរូបសម្រាប់ផ្សព្វផ្សាយអាជីវកម្មកំពុងតែពេញនិយមខ្លាំងសម្រាប់ម្ចាស់អាជីវកម្មគ្រប់រូប។ តែយ៉ាងណាមិញ​​ ការថតរូបផ្សព្វផ្សាយផលិតផលបែបនេះ ​ពិតជាត្រូវការអ្នកថតរូបជំនាញ ​និងមានស្តង់ដាខ្ពស់សម្រាប់ការថតរូបផលិតផលតែម្តង ​ពិសេសសព្វថ្ងៃការថតរូបដែលមានលក្ខណៈ Professional បែបនេះមានតម្លៃថ្លៃណាស់ តែពេលនេះមិនបាច់បារម្ភទេ ​ថ្ងៃនេះយើងខ្ញុំនឹងណែនាំអ្នកជំនាញថតរូបដែលមានតម្លៃសមរម្យ និងមានស្តង់ដានោះគឺ  ​G-Media ។ G-Media គឺជាអ្នកជំនាញថតរូប និងវីដេអូគ្រប់ប្រភេទដែលមានស្នាដៃក្នុងការថតរូបផ្សព្វផ្សាយផលិតផលជាច្រើន ​ជាពិសេសគឺរូបថតសម្រាប់ផ្សព្វផ្សាយផលិតផលសម្រស់តែម្តង ​ដោយពេលនេះ  មានការប្រូម៉ូសិនពិសេសជាមួយការថតរូបកញ្ចប់ផលិតផលសម្រស់ មានតម្លៃត្រឹមតែជាង ​១០០ដុល្លារតែប៉ុណ្ណោះ…

ផ្ទុះការរិះគន់ខ្លាំងទៅលើបទ ស្រលាញ់ BST ពេញបេះដូង របស់កញ្ញា ម៉ានីតា (មានវីឌីអូ)
សង្គម

ផ្ទុះការរិះគន់ខ្លាំងទៅលើបទ ស្រលាញ់ BST ពេញបេះដូង របស់កញ្ញា ម៉ានីតា (មានវីឌីអូ)

កាលពីព្រឹកមិញនេះផលិតកម្មសាន់ដេ បានបង្ហោះនូវបទចម្រៀងមួយបទដែលមានចំណងជើងថា “ស្រលាញ់BTSពេញបេះដូង”របស់កញ្ញា ម៉ានីតា។ បន្ទាប់ពីការបង្ហោះនូវបទចម្រៀងមួយបទនេះភ្លាម ស្រាប់តែមានការរិះយ៉ាងតែម្តងនៅលើបណ្តាញសង្គមFacebook រីឯនៅលើ Official Channel របស់ផលិតកម្ម Sunday ផ្ទាល់ក៏បានការ unlike ច្រើនជាងចំនួនអ្នក like ទៅទៀត។ សម្រាប់ការបញ្ចេញមតិ(comment) ក្នុងបទនេះនៅលើYouTubeគឺមិនមានទេ ដោយសារតែ Official Channel របស់ផលិតកម្មSunday មិនបានបើកអោយមានការបញ្ចេញមតិ(comment) ឡើយ។ ចង់ដឹងថាបទនេះមានរសជាតិអារម្មណ៍យ៉ាងណា ទើបបណ្តាលអោយមានការមិនពេញចិត្តច្រើនបែបនេះ សូមទស្សនាវីឌីអូខាងក្រោម៖

លើកដំបូងនៅស្រុកខ្មែរ! សាកលវិទ្យាល័យ​មួយ ដែលបណ្តុះបណ្តាលពិសេសលើជំនាញផ្នែក​ អាកាសចរណ៍សុីវិល​ នឹងមានឆាប់ៗហើយនៅកម្ពុជា
សង្គម

លើកដំបូងនៅស្រុកខ្មែរ! សាកលវិទ្យាល័យ​មួយ ដែលបណ្តុះបណ្តាលពិសេសលើជំនាញផ្នែក​ អាកាសចរណ៍សុីវិល​ នឹងមានឆាប់ៗហើយនៅកម្ពុជា

ថ្មីៗនេះពិតជាគួរឱ្យរំភើប និងភ្ញាក់ផ្អើលជាខ្លាំង ដោយប្រទេសកម្ពុជាយើងមានសាកលវិទ្យាល័យថ្មីមួយទៀតហើយ នឹងដំណើរការនាពេលឆាប់ៗខាងមុខនេះ ដោយជំនាញត្រូវផ្តោតសំខាន់ទៅលើជំនាញអាកាសចរ លើយន្តហោះផ្លូវអាកាស ដែលជាជំនាញមិនធ្លាប់មានទាល់តែសោះនៅក្នុងស្រុកខ្មែរ។ សាកលវិទ្យាល័យដែលគ្រោងនឹងដំណើរការខាងមុខនេះ មានឈ្មោះថា សាកលវិទ្យាល័យឡានម៉េកម្ពុជា ហៅកាត់ សឡក និងជាភាសាអង់គ្លេសមានឈ្មោះថា Lanmei Uiversity of Cambodia។ ហើយតាមរយៈ រាជរដ្ឋាភិបាលកម្ពុជា ក៏បានចេញអនុក្រឹត្យស្តីពីការទទួលស្គាល់សាកលវិទ្យាល័យឡានម៉េ កម្ពុជា​ ជាផ្លូវការផងដែរ។ ដោយ សាកលវិទ្យាល័យនេះ នឹងធ្វើការបណ្តុះបណ្តាលកម្រិតបញ្ញាប័ត្ររង និងបរិញ្ញាប័ត្រ ដែលមានមហាវិទ្យាល័យចំនួន៥ ដូចជា៖ ១.មហាវិទ្យាល័យអាកាសចរណ៍ស៊ីវិល ដែលមានជំនាញ៖ -សេវាកម្មបម្រើការលើយន្តហោះ -ជួសជុល…

ចង់ឈ្នះឱ្យគេឈ្នះចុះ ​ចង់ឈ្នានីសក៏ឈ្នានីសទៅ! ហេតុអ្វីត្រូវខ្វល់នឹងសម្ដីមិនល្អ និងឥតន័យរបស់អ្នកដទៃនាំតែឈឺក្បាល?
សង្គម

ចង់ឈ្នះឱ្យគេឈ្នះចុះ ​ចង់ឈ្នានីសក៏ឈ្នានីសទៅ! ហេតុអ្វីត្រូវខ្វល់នឹងសម្ដីមិនល្អ និងឥតន័យរបស់អ្នកដទៃនាំតែឈឺក្បាល?

មនុស្សសម័យឥឡូវចូលចិត្តណាស់ ខាងពេបជ្រាយ មើលងាយ សម្លក់សម្លឹង ដើរវិនិច្ឆ័យគេអីចេះគេអីចុះ ចុះខ្លួនឯងហ្នឹង មានដែលឆ្លុះកញ្ចក់មើលពីខ្លួនឯងដែរអត់? អ្នកខ្លះសុទ្ធតែដើរអួត ដើរនិយាយ ស្អប់អ្នកនេះ ស្អប់អ្នកនោះ ជ្រេញគេ មិនចូលចិត្តគេ ចុះមានដែលសួរគេវិញទេថា គេចូលចិត្តយើងដែរអត់? ទទួលស្គាល់ថា ការរស់នៅក្នុងសង្គមបច្ចុប្បន្នតែងតែជួបប្រទះនូវបញ្ហាអស់នេះ។ ជាពិសេសអារឿងនិយាយដើមគេ ត្រាវពីមួយចូលមួយ ចាក់រុកអុចអាលប្រចែប្រច័ណ្ឌ សួរថាថីបានចូលចិត្តទើសគេម៉េះ? មកពីឃើញគេមានជាង គេឡូយជាង គេស្អាតជាង ឬគេល្អជាងខ្លួនមែន បានខំប្រឹងសម្ដែងជាតួឈ្នានីសបែបនេះ? បកមកវិញ ប្រសិនបើមាននរណាម្នាក់ គិតមិនល្អ ឬនិយាយអាក្រក់អំពីយើង គេតាំងខ្លួនគេដូចជាគ្រូទាយដឹងច្បាស់ពីយើង ចូលកុំទៅយកចិត្តទុកដាក់ឥតប្រយោជន៍…

ចាក់ដោតម៉េះ! លោក ម៉ានិត បានបញ្ចេញបទថ្មី ជូនចំពោះមនុស្សដែលបានតែនិយាយ​ ចាក់រុក នាំតែរឿង​ឈ្លោះឥតលោះថ្ងៃ «កម្មពៀរមានពិតណា bro & sis. លើកនេះសុំលេងជាក្រុមតែម្ដង»
សង្គម

ចាក់ដោតម៉េះ! លោក ម៉ានិត បានបញ្ចេញបទថ្មី ជូនចំពោះមនុស្សដែលបានតែនិយាយ​ ចាក់រុក នាំតែរឿង​ឈ្លោះឥតលោះថ្ងៃ «កម្មពៀរមានពិតណា bro & sis. លើកនេះសុំលេងជាក្រុមតែម្ដង»

ដូចយើងបានស្គាល់ហើយថា លោក ម៉ុង ម៉ានិត  គឺជាតារាចម្រៀងបែបយុវវ័យដ៏ពេញនិយម តាមរយៈសំនៀងដ៏ក្រអួនក្រអៅ ហើយរាល់បទចម្រៀងដែលនិពន្ធទាំងទំនុកភ្លេង និងទំនុកច្រៀងដោយលោកម៉ានិតខ្លួនឯងផ្ទាល់ សុទ្ធតែបង្កប់ដោយអត្ថន័យចាក់ដោតជាខ្លាំងសម្រាប់ជីវិត និងស្នេហាយុវវ័យផងដែរ។ បើទោះបីជាលោក ម៉ុង ម៉ានិត បានចាកចេញពីផលិតកម្មធំ ផលិតកម្មរស្មីហង្សមាស មកក្លាយជាអ្នកចម្រៀងឯករាជ្យ និងងាកមកបង្កើតស្នាដៃជាអ្នកនិពន្ធសៀវភៅប្រលោមលោកក៏ដោយ តែកេរ្តិ៍ឈ្មោះរបស់ លោក ម៉ុង ម៉ានិត​ ដែលជាយុវជនមានសមត្ថភាពសិល្បៈច្រើនទម្រង់មួយរូបនេះ នៅតែទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្តអ្នកគាំទ្រដដែលមិនថែមថយឡើយ។ ជាក់ស្តែងប៉ុន្មានម៉ោងមុននេះ ស្រាប់តែលោក ម៉ុង ម៉ានិត បានបញ្ចេញបទចម្រៀងថ្មីមួយបទប្លែកពិរោះរណ្តំ និងមានន័យ ធ្វើឱ្យអ្នកគាំទ្ររំភើបភ្ញាក់ផ្អើលជាខ្លាំង មានចំណងជើងថា «បានតែនិយាយ»…

ពុកគេពុកយើង! លោកអ៊ុំជាអ្នករត់ PassApp ទាំងជើងពិកា តែគ្មានអ្នកណាហ៊ានជិះ រត់បានតែបាយចម្អែតក្រពះទេ
សង្គម

ពុកគេពុកយើង! លោកអ៊ុំជាអ្នករត់ PassApp ទាំងជើងពិកា តែគ្មានអ្នកណាហ៊ានជិះ រត់បានតែបាយចម្អែតក្រពះទេ

មនុស្សម្នាក់ៗមានវាសនាខុសៗគ្នាអ្នកខ្លះមានវាសនាកើតក្នុងគ្រួសារល្អ អ្នកខ្លះក៏កើតនៅក្នុងគ្រួសារមិនគាប់ប្រសើរ ហើយកាន់តែពិបាកនោះអ្នកខ្លះក្រៅពីមានជីវភាពមិនល្អ ថែមទាំងមានកាយសមប្បទាមិនល្អទៀត។ នៅក្នុងនោះថ្មីៗនេះ លោកអ៊ុំមួយរូបដែលពិកាជើង បានប្រកបរបររត់ PassApp តែដោយសារតែលោកអ៊ុំជាជនពិកាធ្វើឱ្យអ្នកជិះមិនហ៊ានជិះជាមួយលោកអ៊ុំឡើយ ពោលរកបានត្រឹមមួយចំអែតក្រពះតែប៉ុណ្ណោះ មើលទៅគួរឱ្យអាសូរមែនទែន។ តាមរយៈគណនីហ្វេសប៊ុក Ju GiGi បានរៀបរាប់ឱ្យដឹងថា៖ « ឱ! លោកអ៊ុំអើយ !! លោកអ៊ុំជាអ្នករត់ PassApp ម្នាក់ដែលខុសពីគេដទៃដោយសារអ៊ុំជាជនពិការ ស្តាប់លោកអ៊ុំនិយាយទឹកភ្នែកខ្ញុំហូរចុះ លោកអ៊ុំថា គេរត់10ជើង អ៊ុំបានតែ1ជើងទេ ព្រោះភ្លៀវមិនហ៊ានជិះជាមួយអ៊ុំទេ 😞😞ទោះបីគេហៅក្នុងappក៏គេលុបវិញដែល អ៊ុំរត់បានតែបាយចម្អែតក្រពះទេ ស្តាប់ហើយអួលដើមកណាស់អ៊ុំ ក្មួយសូមជូនអ៊ុំជាអង្ករទឹកសុីអុីវនិងមីទឹកសុទ្ធបន្តិចបន្ទួចជូនអ៊ុំនិងសូមជូនពរអ៊ុំឲមានម៉ូយច្រើនៗ😔 សូមបងប្អូនដែលទៅផ្សារអូឫស្សីច្រកទី3ជួយជិះPassApp…

ការមោទកភាពលើខ្លួនឯងឆាប់រហ័សពេក តែងនាំមកនូវភាពបរាជ័យ (មានវីឌីអូ)
សេដ្ឋកិច្ច

ការមោទកភាពលើខ្លួនឯងឆាប់រហ័សពេក តែងនាំមកនូវភាពបរាជ័យ (មានវីឌីអូ)

មនុស្សយើងម្នាក់ៗកើតមកតែងតែចង់បាន ការលើកទឹកចិត្ត ពីសំណាក់មនុស្សដែលនៅជុំវិញខ្លួន។ ពាក្យលើកទឹកចិត្តពិតជាសំខាន់ខ្លាំងណាស់សម្រាប់មនុស្សម្នាក់ៗ ជាពិសេសអ្នកដែលកំពុងបាក់ទឹកចិត្តតែម្តង។ ការលើកទឹកចិត្តគឺប្រៀបបានដូចជាឱសថទិព្វពីឋានសួគ៌ ដែលអាចអោយមនុស្សម្នាក់ដែលកំពុងតែមើលឃើញថាពិភពលោកគ្មានតម្លៃក្នុងការរស់នៅ ឲ្យមានចិត្តចង់រស់និងខិតខំប្រឹងប្រែងបន្តនូវអ្វីក្តីស្រមៃទៅមុខទៀត។ ផ្ទុយទៅវិញ ការលើកទឹកចិត្តគឺមានផលអាក្រក់ដូចគ្នា។ ជាក់ស្តែង នៅពេលដែលបុគ្គលម្នាក់ត្រូវបានគេលើកទឹកចិត្ត សរសើរ ជំរុញចិត្តច្រើនពេកខុសពេល វាអាចនឹងធ្វើឲ្យបុគ្គលម្នាក់នោះ ក្លាយទៅជាមនុស្សម្នាក់ដែលមានអំនួតលើខ្លួនឯង គិតថាខ្លួនជាមនុស្សអស្ចារ្យ មានអ្នកត្រូវការច្រើន ហើយគ្រប់យ៉ាងដែលខ្លួនធ្វើសុទ្ធតែត្រូវ សុទ្ធតែល្អ គ្មានអ្នកណាដល់ខ្លួនឡើយ។ មួយវិញទៀត ប្រសិនបើយើងមានមោទកភាពលើខ្លួនឯងឆាប់រហ័សពេក ហើយមិនព្រមទទួលមតិរិះគន់ពីមនុស្សជុំវិញខ្លួន គិតថាមតិដែលគេជួយផ្តល់ឲ្យជាអ្នកច្រណែនឈ្នានីស ពេលនោះហើយអ្នកនឹងក្លាយជាមនុស្សបរាជ័យ។ ដោយសារតែអ្នកមិនមែនជាមនុស្សដែលបើកចិត្តអោយទូលាយព្រមទទួលយកគ្រប់យ៉ាងដែលគេផ្តល់ឲ្យ។ ការទទួលយកគំនិតពីមនុស្សដែលនៅជុំវិញខ្លួនផ្តល់ឲ្យមកគិតគឺជារឿងល្អបំផុតសម្រាប់មនុស្សជោគជ័យ ព្រោះអ្នកមានសិទ្ធយកឬមិនយកបាន នៅពេលដែលអ្នកគិតថាល្អអ្នកក៏យក បើអ្នកគិតថាមិនល្អក៏បោះចោល។ ចុងក្រោយ…

គេរិះគន់ថាខ្ញុំប្រើរបស់ប្រេនៗ ​អ្នកនិយាយហ្នឹងគឺច្រណែន បើមិនចឹងគឺដឹងរឿងមិនច្បាស់!
សង្គម

គេរិះគន់ថាខ្ញុំប្រើរបស់ប្រេនៗ ​អ្នកនិយាយហ្នឹងគឺច្រណែន បើមិនចឹងគឺដឹងរឿងមិនច្បាស់!

ជឿថាសម័យបច្ចុប្បន្នទំនោរទៅលើការប្រើសម្ភារៈនិយម ​ស្ទើរតែបានក្លាយទៅជាជំងឺឆ្លងទៅហើយ ​ដោយម្នាក់ៗយល់ថាពាក្យប្រេនគឺជាពាក្យទាន់សម័យ ​ប្រើដើម្បីបង្អួតគេ ហើយការប្រើប្រេននឹងធ្វើឱ្យអ្នកឡូយឆាយ  High  និងធ្វើឱ្យគ្រប់គ្នាកោតសរសើរ ទាំង​នេះគឺជាគំនិតអ្នក ​Fake  Brand  តែប៉ុណ្ណោះ។ មុននឹងប្រើប្រេនអ្នកត្រូវដឹងថា​​តើអ្នកមានការងារធ្វើហើយឬនៅ ​ឬក៏នៅសិក្សា? ​អ្នកចាយលុយខ្លួនឯង ​ឬក៏នៅលើកដៃសុំម៉ាក់ប៉ានោះទេ? បើនៅចាយលុយអ្នកផ្ទះទេ  ប្រើរបស់ល្មមៗទៅ ​ចាយឱ្យសមនឹងទឹកប្រាក់ដែលអ្នកមានទៅ  កុំឃើញដំរីជុះប្រឹងជុះតាមដំរីនោះ។ តែសម្រាប់មនុស្សមួយចំនួនដែលគេប្រើរបស់ប្រេន ដោយការប្រើសមត្ថភាព និងលុយខ្លួនឯង ​អ្នកត្រូវដឹងថា ​គេគឺមានហេតុផល  ហើយការចំណាយលើរបស់ប្រេនដោយការពិចារណាគឺជាអ្នកដែលស្គាល់តម្លៃរបស់ប្រេនពិតប្រាកដ។ ការប្រើរបស់ប្រេនដូចជា  កាបូប ​ខោអាវ ទឹកអប់…ល. ​គឺភាគច្រើនជាតម្រូវការដ៏ចាំបាច់សម្រាប់អ្នកដែលមានកម្រិតធ្វើការថ្នាក់ខ្ពស់ ​ដែលត្រូវការតុបតែងស្លៀកពាក់ឱ្យបានសមរម្យ ​និងចូលក្នុងសង្គម…

មានគេសួរថាបែកគ្នាហើយ  ម៉េចក៏ត្រូវគ្នាជាមួយសង្សារចាស់វិញ ​ខ្ញុំតបត្រឹមតែ ៧ឃ្លាទេថា
សង្គម

មានគេសួរថាបែកគ្នាហើយ ម៉េចក៏ត្រូវគ្នាជាមួយសង្សារចាស់វិញ ​ខ្ញុំតបត្រឹមតែ ៧ឃ្លាទេថា

ពាក្យថាបែកបាក់ និងព្រាត់ប្រាស់ជាមួយមនុស្សដែលខ្លួនស្រលាញ់ គ្មានអ្នកណាចង់ឱ្យកើតឡើងទេ តែវាក៏មិនអាចហាមឃាត់បានប្រសិនជាដល់ពេលដែលត្រូវតែបែកនោះ។ ប៉ុន្តែមានគូស្នេហ៍មិនតិចនាក់ទេ ពោលគឺដល់ទៅជាងពាក់កណ្តាលឯណោះ ដែលពួកគេនឹងត្រលប់មកស្រលាញ់គ្នាដូចដើម ថែមទាំងផ្អែមល្ហែមជាងមុនទៅទៀត។ ថ្ងៃនេះខ្ញុំនឹងលើកយកហេតុផលចម្បងទាំង៧យ៉ាង ដែលអាចធ្វើឱ្យគូស្នេហ៍ទាំងពីរអាចត្រលប់មកស្រលាញ់គ្នាដូចមុន៖ ១.បែកគ្នាកាន់តែឈឺចាប់ ហេតុផលចម្បងដែលគូស្នេហ៍សម្រេចចិត្តបែកគ្នា ភាគច្រើនព្រោះតែគេមិនចុះសម្រុងគ្នា មិនសប្បាយចិត្ត ឬក៏ទទួលរងនូវការឈឺចាប់នៅពេលដែលទ្រាំរស់នៅជាមួយគ្នា។ ប៉ុន្តែនៅក្នុងករណីដែលបែកគ្នាហើយ រឹតតែធ្វើឱ្យទាំងសងខាងឈឺចាប់ស្ទើរតែទ្រាំមិនបាន ឯរបួសក្នុងចិត្តកាន់តែរីករាលដាលមិនងាយជា និងគ្មានថ្នាំព្យាបាល ហើយការបែកគ្នាមិនអាចជួយឱ្យអ្វីៗប្រសើរជាងមុននោះ ទាំងនេះហើយជាហេតុផលដែលគូស្នហ៍ទាំងពីរដង្ហើយរកគ្នា និងវិលត្រលប់មករកស្នេហាចាស់របស់ខ្លួនវិញនោះ។ ២. ផ្តល់ឱកាស ធម្មតាកំហឹង ឬជម្លោះមួយពេលអាចធ្វើឱ្យគូស្នេហ៍បែកគ្នាដោយមិនបានពិចារណាឱ្យបានដិតដល់។ តែនៅពេលដែលបែកគ្នា មិនបានជួបមុខគ្នា និងម្នាក់ៗរស់នៅរៀងៗខ្លួន អាចធ្វើឱ្យអ្នកទាំងពីរគិតឃើញនូវរឿងជាច្រើន ជាពិសេសស្រមោលអនុស្សាវរីយ៍ ការចងចាំល្អៗ…

បង្ហាញមុខម្ចាស់ស្នាដៃដែលជាប់ជម្រើសសម្រាប់ការប្រកួតរចនាឈុត Skin ថ្មីរបស់ Hero Yu Zhong  : Naga Varman ទើបដឹងថាជាអ្នកស្នេហាវប្បធម៌ជាតិមួយរូបពិតៗ (មានវីដេអូ)
សង្គម

បង្ហាញមុខម្ចាស់ស្នាដៃដែលជាប់ជម្រើសសម្រាប់ការប្រកួតរចនាឈុត Skin ថ្មីរបស់ Hero Yu Zhong : Naga Varman ទើបដឹងថាជាអ្នកស្នេហាវប្បធម៌ជាតិមួយរូបពិតៗ (មានវីដេអូ)

កាលពីប៉ុន្មានម៉ោងមុន ពិតជាគួរឱ្យរំភើប និងភ្ញាក់ផ្អើលជាខ្លាំងក្នុងនាមមោទកភាពជាតិខ្មែរ ដោយកូនខ្មែរមួយរូបបានជាប់ជម្រើសក្នុងចំណោម ១០០នាក់ ក្នុងកម្មវិធីប្រកួតច្នៃប្រតិដ្ឋឈុតក្រៅ ដែលយើងហៅថា Skin Design របស់ហ្គេម Mobile Legend ថាជាឈុតដ៏ពិសេស មានការច្នៃប្រតិដ្ឋលេចធ្លោជាងគេ ហើយការជម្រុះជាបន្តទៀតលើកទី២នេះ នឹងធ្វើការប្រកួតតាមរយៈការបោះឆ្នោត។ សូមជួយបោះឆ្នោត Vote គាំទ្រតាមរយៈលីងមួយនេះ៖  Yu Zhong : Naga Varman ស្ថិតនៅក្នុងលេខរៀងទី ៤៧៖​ ចុចទីនេះដើម្បីធ្វើការ Vote ហើយកាន់តែពិសេសនោះ ពេលនេះ សារព័ត៌មាន «ក្នុងស្រុក»…