
ស្អាតៗណាស់! សិប្បកម្មប្ញស្សីខ្មែរ ច្នៃបានច្រើនម៉ូតស្រស់ស្អាត តម្លៃសមរម្យថែមទាំងអាចចូលរួមជួយដល់ជីវភាពប្រជាជនខ្មែរតាមទីជនបទទៀត
ដូចយើងដឹងហើយថាប្ញស្សីគឺជាដើម ដែលមានប្រយោជន៍ច្រើនឡើង តាំងពីនៅជាទំពាំងមានប្រយោជន៍សម្រាប់ទទួលទាន ពេលធមឡើងក្លាយជាប្ញស្រីក៏មានប្រយោជន៍អាចយកកែច្នៃជាឧបករណ៍ប្រើប្រាស់ដ៏មានប្រយោជន៍ជាច្រើនដូចជាគ្រែ តុ ទូ និងសំភារៈជាច្រើនទៀត។ នៅក្នុងនោះដែរ ការកែច្នៃដើមប្ញស្សីឱ្យមានប្រយោជន៍កាន់តែស្រស់ស្អាតបានច្រើនបែបច្រើនយ៉ាងគឺអាស្រ័យលើជំនាញផ្ទាល់ខ្លួន ដោយក្នុងនោះមានហាងមួយកន្លែង មានទទួលលក់ និងផលិតសំភារៈប្រើប្រាស់ជាច្រើនសុទ្ធតែធ្វើពីដើមប្ញស្សី ដែលមានដូចជា តុ ទូ កៅអីឈុត បំពង់សំរាប់ដាក់អំពូលភ្លើង ឬ ផ្កាផ្សេងៗ ម៉ូតកញ្ចុះតូចធំ ប្រដាប់ព្យួរខោអាវ ស្ពាន កូនផ្ទះ រួមទាំងមានទទួលការច្នៃដេគ័រពីដើមប្ញស្សីតាមផ្ទះ រីហ្សត និងដីចម្ការផ្សេងៗបានទាំងអស់ ពោលគឺស្រស់ស្អាត ទាក់ទាញ និងមានតម្លៃសមរម្យ។ ដោយសំភារៈធ្វើដើមប្ញស្សីមួយនេះ គឺជាផលិតផលនៅក្នុងស្រុកដោយអ្នកស្រុកខេត្តកំពង់ចាមផ្ទាល់ ដែលប្ញស្សីសុទ្ធតែស្អាត មាំ…




















