៩ យ៉ាងដែលអ្នកត្រូវលះបង់ដើម្បីទទួលបានជីវិតដ៏សុខសាន្ត និងរុងរឿង

Cover Copy
ការផ្សាយពាណិជ្ជកម្ម

ឈប់ខ្វល់ខ្វាយ ទុក្ខព្រួយ អន់ចិត្ត… នឹងជួយអ្នកបង្កើតជីវិតថ្មី ជីវិតសន្តិភាព សេរីភាព ការលំហែ និងភាពរុងរឿង។ ខាងក្រោមនេះជារឿង ៩ យ៉ាងដែលអ្នកត្រូវលះបង់ដើម្បីទទួលបានជីវិតដ៏សុខសាន្ត និងរុងរឿង៖

Cover Copy
រូបភាពដំណាង

១.បោះបង់ការអាក់អន់ចិត្ត៖ ការអន់ចិត្តនឹងបន្ថយបុគ្គលិកលក្ខណៈ កាត់បន្ថយភាពរីករាយ និងបំផ្លាញឆន្ទៈរបស់មនុស្ស។ ជីវិតនឹងមិនតែងតែរលូនទេ មានថ្ងៃខ្លះផ្ទៃមេឃពណ៌ខៀវ ថ្ងៃខ្លះមានពពកខ្មៅ រឿងខ្លះមានលក្ខខណ្ឌអំណោយផល ហើយនឹងមានរឿងខ្លះលក្ខខណ្ឌមិនល្អ។
២.បោះបង់ការថប់បារម្ភ៖ នេះជាហេតុផលមួយដែលរារាំងអ្នកមិនឱ្យឈានដល់សុភមង្គល។ ឈប់ខ្វល់ខ្វាយរាល់ថ្ងៃ ដើម្បីឱ្យកាន់តែមានសុភមង្គល គិតតិច អ្នកនឹងអស់កម្លាំងតិច អោយតែមិនដាក់សម្ពាធលើខ្លួនឯង ផ្លូវចិត្តនឹងល្អប្រសើរឡើង។
៣.បោះបង់ចោលអតីតកាល៖ យើងដឹងថាវាពិបាក ជាពិសេសនៅពេលដែលអតីតកាលហាក់ដូចជាល្អជាងបច្ចុប្បន្ន ហើយអនាគតមើលទៅគួរឱ្យខ្លាច។ តែបច្ចុប្បន្នគឺជាអ្វីដែលអ្នកមាន ហើយវាមានតែម្តងគត់ ដូច្នេះកុំបំផ្លាញពេលវេលារបស់អ្នកដើម្បីស្រមៃចង់បានអតីតកាលដែលកន្លងផុតទៅ។

ការផ្សាយពាណិជ្ជកម្ម

៤.បោះបង់ចោលការច្រណែន៖ ការច្រណែនគឺជាថ្នាំពុលដែលអាចធ្វើអោយមនុស្សបាត់បង់នូវភាពពិតរបស់ពួកគេ ហើយថែមទាំងនាំពួកគេទៅរកសេចក្តីស្លាប់ទៀតផង។ ឃើញអ្នកដ៏ទៃរស់នៅបានល្អ គេគិតភ្លាមថា “តើគេនឹងធ្វើអ្វីទើបមានក្តីសុខដូចអ្នកដទៃ?” ឃើញអ្នកដ៏ទៃពូកែ គេនិយាយអាក្រក់ពីក្រោយខ្នង ថែមទាំងលួចលាក់ធ្វើបាបគេទៀតផង នោះហើយជាចិត្តដែលមានបាប។

Phu Nu 1305
រូបភាពដំណាង

៥.បោះបង់ការភ័យខ្លាច៖ បំបាត់ការភ័យខ្លាចពីអ្វីដែលអ្នកមើលមិនឃើញ ដូចជាខ្លាចគ្រោះថ្នាក់ចរាចរណ៍ ខ្លាចឧបទ្ទវហេតុពេលធ្វើដំណើរឆ្ងាយ… កម្ចាត់ចោលនូវគំនិតទាំងអស់នោះ ដើម្បីរស់នៅដោយសេរី និងឈប់រស់នៅក្នុងការគិតអំពីរឿងអវិជ្ជមាន។
៦.លះបង់សេចក្តីប្រាថ្នា និងសេចក្តីលោភ៖ មនុស្សច្រើនតែមានចំណង់ និងលោភលន់ច្រើន។ លោភលន់ចង់បានលុយ តណ្ហា សោភ័ណភាព ភាពរីករាយ ហើយសូម្បីតែមនុស្សសម័យនេះក៏ចង់ទទួលបានទ្រព្យសម្បត្តិច្រើនដោយខុសច្បាប់ ដែលធ្វើឱ្យសីលធម៌កាន់តែធ្លាក់ចុះ។ មនុស្សដែលមានសេចក្តីប៉ងប្រាថ្នាច្រើននឹងមានចិត្តមិនស្ងប់។
៧.បោះបង់ចោលការប្រៀបធៀប៖ ចូរបោះបង់គំនិតដែលអ្នកដទៃតែងតែមានសុភមង្គល សម្បូរសប្បាយ ជោគជ័យជាងអ្នក។ មនុស្សគ្រប់រូបមានដំណើររៀងខ្លួន មិនចាំបាច់ប្រៀបធៀបខ្លួនឯងជាមួយនឹងមនុស្សដែលមិនមានគោលដៅដូចគ្នានោះទេ។

ការផ្សាយពាណិជ្ជកម្ម
Loi Noi 0938
រូបភាពដំណាង

៨.បោះបង់ភាពអវិជ្ជមាន៖ មនុស្សដែលមានគំនិតទុទិដ្ឋិនិយម នឹងមានស្មារតីបាក់ទឹកចិត្ត តែងតែមើលឃើញផ្នែកអវិជ្ជមាននៃបញ្ហា គិតអំពីផ្នែកដែលមិនជោគជ័យនៃអ្វីៗទាំងអស់ ហើយជារឿយៗមានអារម្មណ៍ថាខ្លួនឯងមិនល្អដូចអ្នកដទៃ។ បុរាណបាននិយាយថា អ្នកណាដែលព្រះបង្កើតនឹងមានប្រយោជន៍ ដូច្នេះអ្នកក៏មានប្រយោជន៍ដែរ គ្រាន់តែសមត្ថភាពខុសៗគ្នា។
៩.លែងរស់នៅតាមការរំពឹងទុករបស់អ្នកដទៃ៖ មនុស្សជាច្រើនរស់នៅក្នុងជីវិតរបស់ពួកគេទៅតាមអ្វីដែលអ្នកដទៃគិតថាល្អបំផុតសម្រាប់ពួកគេ ដោយព្រងើយកន្តើយនឹងបំណងប្រាថ្នាពិតរបស់ខ្លួន និងបាត់បង់ការគ្រប់គ្រងជីវិតរបស់ពួកគេផងដែរ។ អ្នកមានជីវិតតែមួយ អ្នកត្រូវតែរស់នៅតាមការចង់បានរបស់ខ្លួនឯង កុំបណ្តោយឱ្យគំនិតអ្នកដ៏ទៃអូសទាញអ្នកចេញពីផ្លូវរបស់អ្នក៕

ការផ្សាយពាណិជ្ជកម្ម