គន្លឹះងាយៗ ៧ យ៉ាងដើម្បីជួយឱ្យផ្ទះរបស់អ្នកគ្មានសត្វរុយសូម្បីមួយក្បាល ដោយមិនចាំបាច់ចំណាយប្រាក់ច្រើន

Cover Copy
ការផ្សាយពាណិជ្ជកម្ម

រុយគឺជាសត្វល្អិតដែលមិនត្រឹមតែរំខានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កហានិភ័យជាច្រើនដល់អនាម័យ និងសុវត្ថិភាពចំណីអាហារផងដែរ។ ពួកវាច្រើនតែលេចឡើងនៅកន្លែងដែលមានអាហារ សំរាម ឬ ក្លិនស្អុយគួរឱ្យទាក់ទាញ។ ជំនួសឱ្យការប្រើសារធាតុគីមីពុល អ្នកអាចអនុវត្តទាំងស្រុងនូវគន្លឹះធម្មជាតិខាងក្រោម ដែលមានភាពសាមញ្ញ និងមានប្រសិទ្ធភាពបំផុត៖

Cover Copy
រូបភាពដំណាង

១.ថង់ទឹក៖ ល្បិចមួយក្នុងការកំចាត់សត្វរុយ ដែលអាជីវករក្នុងផ្សារជាច្រើនប្រើ គឺព្យួរថង់ទឹកចម្រោះនៅមុខហាងរបស់ពួកគេ។ វាអាចស្តាប់ទៅមិនគួរឱ្យជឿ ប៉ុន្តែប្រសិទ្ធភាពរបស់វាត្រូវបានបញ្ជាក់តាមពេលវេលា។
អ្នកគ្រាន់តែត្រូវរៀបចំថង់ប្លាស្ទិកស្អាតមួយ (ប្រភេទថ្លា) បំពេញថង់ដោយទឹកប្រហែល 2/3 នៃទំហំថង់ ហើយចងថង់ឱ្យតឹង។ បន្ទាប់មក សូមព្យួរថង់ទឹកនេះនៅកន្លែងដែលមានសត្វរុយច្រើន ដូចជានៅជិតបង្អួច ក្នុងផ្ទះបាយ ឬ កន្លែងទុកអាហារ។ នៅពេលដែលពន្លឺចាំងលើថង់ទឹក វាបង្កើតឥទ្ធិពលឆ្លុះបញ្ចាំង។ ដោយសារតែចក្ខុវិស័យរបស់សត្វរុយមានភាពរសើបខ្លាំងចំពោះពន្លឺភ្លឺ ពួកវានឹងមានអារម្មណ៍មិនស្រួល និងវង្វេងស្មារតី ដោយហេតុនេះវានឹងជៀសវាងកន្លែងដែលមានថង់ទឹក។
អ្វីដែលល្អនោះគឺថាអ្នកមិនត្រូវការទឹកពិសេសណាមួយនោះទេ គ្រាន់តែជាទឹកចម្រោះធម្មតាប៉ុណ្ណោះ។ ថង់ថ្មី និងស្អាត ឥទ្ធិពលឆ្លុះបញ្ចាំងនឹងកាន់តែរឹងមាំ ប្រសិទ្ធភាពការពាររុយគឺកាន់តែខ្ពស់។
២.ស្លឹក Basil មានក្លិនក្រអូប និងតម្លៃថោក៖ ក្លិនក្រអូបនៃស្លឹក basil គឺជា “សត្រូវ” របស់រុយ។ អ្នកគ្រាន់តែកិនស្លឹក basil ពីរបីសន្លឹក ហើយដាក់វានៅជុំវិញកន្លែងបរិភោគ ឬ នៅជិតបង្អួច នោះសត្វរុយនឹងនៅឆ្ងាយដោយស្វ័យប្រវត្តិ។

ការផ្សាយពាណិជ្ជកម្ម
How To Grow Basil Plants 1402624 07 6071d2544ef2423a99d2e30a153c2b00
រូបភាពដំណាង

៣.ក្រូចឆ្មានិងខ្ទឹមស៖ កាត់ក្រូចឆ្មាស្រស់មួយផ្លែជាពាក់កណ្តាល ហើយញុកខ្ទឹមសស្ងួតមួយចំនួននៅខាងក្នុងក្រូចឆ្មា។ ដាក់ក្រូចឆ្មាពាក់កណ្តាលនោះនៅលើតុបរិភោគអាហារ ឬ ផ្ទះបាយ – ជាកន្លែងដែលសត្វរុយតែងតែហើរទៅ។ ក្លិនក្រអូបនៃក្រូចឆ្មាផ្សំជាមួយខ្ទឹមនឹងធ្វើឱ្យសត្វរុយមានអារម្មណ៍មិនស្រួល ហើយហើរទៅឆ្ងាយ។
៤.សំបកក្រូចឆ្មា៖ ប្រេងសំខាន់ៗនៅក្នុងសំបកក្រូចឆ្មាមានក្លិនក្រអូបសម្រាប់មនុស្ស ប៉ុន្តែវាអាចបណ្តេញសត្វរុយ។ អ្នកអាចសម្ងួតសម្បកក្រូចហើយដាក់កន្លែងដែលមានរុយ ឬ យកសំបកក្រូចទៅស្ងោរជាមួយទឹកដើម្បីបញ្ចេញក្លិនក្រអូបពេញផ្ទះ។

How To Zest A Lime
រូបភាពដំណាង

៥.ស្លឹកគ្រៃ៖ ស្លឹកគ្រៃជាគ្រឿងផ្សំងាយស្រួលរកអាចដេញបានទាំងសត្វរុយ និងមូស។ បុកគល់ស្លឹកគ្រៃពីរបីដើម ហើយដាក់វានៅជិតកន្លែងដែលមានរុយជាញឹកញាប់។ ក្លិនស្លឹកគ្រៃធម្មជាតិនឹងជួយកម្ចាត់រុយភ្លាមៗ។
៦.ផ្កាឡាវេនឌឺ កំចាត់រុយ និងមានក្លិនក្រអូបបែបទំនើប៖ អ្នកអាចដាក់ទាន ឬ ស្រ្ពាយក្លិនផ្កាឡាវេនឌ័រនៅក្នុងផ្ទះបាយ ឬ នៅជិតបង្អួច។ ក្លិនក្រអូបពីរុក្ខជាតិនេះមិនត្រឹមតែជួយបន្ធូរអារម្មណ៍ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជា “ថ្នាំការពារការរំខានពីសត្វរុយ” ដ៏មានប្រសិទ្ធភាពផងដែរ។
៧.ស្លឹកជីអង្កាម៖ សត្វរុយមានភាពរសើបជាពិសេសចំពោះក្លិនជីអង្កាម។ អ្នកអាចប្រើស្លឹកជីអង្កាមស្រស់ ឬ ស្ងួត ច្របាច់វាតិចៗ ដើម្បីបញ្ចេញក្លិន ហើយដាក់វានៅកន្លែងដែលមានរុយជាញឹកញាប់។ លើសពីនេះ ការប្រើប្រេងជីអង្កាម ដើម្បីជូតកម្រាលឥដ្ឋ កម្រាលតុ ឬ លាយវាដើម្បីបាញ់នៅក្នុងបរិវេណផ្ទះក៏មានប្រសិទ្ធភាពខ្លាំងផងដែរ។
លើសពីនេះ ដើម្បីកាត់បន្ថយសត្វរុយចូលផ្ទះ មនុស្សគ្រប់រូបត្រូវរក្សាអនាម័យជាអាទិភាពចម្បង។ មិនថាអ្នកអនុវត្តគន្លឹះណាក៏ដោយ ការរក្សាផ្ទះឱ្យស្អាតនៅតែជាវិធីដ៏មានប្រសិទ្ធភាពបំផុតក្នុងការការពារសត្វរុយ។ ត្រូវប្រាកដថាកុំទុកអាហារដែលនៅសេសសល់ ឬ សម្រាមចោលយូរពេក ហើយត្រូវទុកអាហារដោយការគ្របជានិច្ច។ បើគ្មានក្លិនអាក្រក់ទេ សត្វរុយនឹងកម្រមកផ្ទះអ្នកណាស់៕

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម