ការស្អប់ចំពោះអ្នកដទៃ ចុងក្រោយគឺនាំតែសេចក្តីទុក្ខមកលើខ្លួនឯងប៉ុណ្ណោះ។ ជំនួសឱ្យការទប់កំហឹង ចូររក្សាឥរិយាបថទាំង៣នេះ ដើម្បីរស់នៅដោយសុខសាន្ត និងធ្វើឱ្យអ្នកដទៃមានអារម្មណ៍ថាចាញ់អ្នកដោយខ្លួនឯង។ នៅក្នុងពិភពលោកដ៏ធំនេះ វាជៀសមិនរួចទេដែលអ្នកនឹងជួបមនុស្សដែលអ្នកមិនចុះសម្រុងជាមួយ មិនថាដោយសារតែភាពខុសគ្នានៃបុគ្គលិកលក្ខណៈ របៀបរស់នៅ ឬ ទស្សនៈនោះទេ។ ប៉ុន្តែការមិនចូលចិត្តនរណាម្នាក់មិនមានន័យថាអ្នកត្រូវប្រឈមមុខដាក់គ្នា ឬ បង្ហាញការស្អប់គ្នានោះដែរ។
ការធ្វើបាបអ្នកដទៃតាមពិតជាទម្រង់នៃការធ្វើបាបខ្លួនឯង។ អារម្មណ៍មិនសប្បាយចិត្ត និងការច្រណែននឹងបំផ្លាញស្មារតី និងភាពរឹងមាំរបស់អ្នកបន្តិចម្តងៗ។ អារម្មណ៍អវិជ្ជមានទាំងនេះ មិនត្រឹមតែបន្ថែមភាពតានតឹងដល់ទំនាក់ទំនងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបំបាត់នូវភាពស្ងប់ស្ងាត់ក្នុងចិត្តផងដែរ។
ចង់ “ឆ្លើយតប” ទៅកាន់នរណាម្នាក់ដែលអ្នកមិនចូលចិត្តតាមរបៀបឆ្លាតវៃបំផុត? ត្រូវតាមឥរិយាបថទាំង៣នេះ៖

១.ស្ងប់ស្ងាត់ និងព្រងើយកណ្តើយ៖ មនុស្សជាច្រើនតែងតែយកចិត្តទុកដាក់ខ្លាំងពេកទៅលើអ្វីដែលអ្នកដទៃនិយាយ ដែលធ្វើអោយក្នុងចិត្តខឹង និងឈឺចាប់។ តាមពិតទៅ នៅពេលដែលអ្នកខឹងដោយសារសម្តីរបស់នរណាម្នាក់ មនុស្សដែលប៉ះពាល់ដំបូងគឺខ្លួនអ្នកផ្ទាល់ ដូច្នេះការរក្សាភាពស្ងប់ស្ងាត់ចំពោះមុខពាក្យអវិជ្ជមានគឺជាការឈ្នះដ៏ធំមួយ។ នៅពេលអ្នកមិនប្រតិកម្ម អ្នកដទៃនឹងបាត់បង់ឧបករណ៍ដើម្បីគ្រប់គ្រងអារម្មណ៍របស់អ្នក ហើយពួកគេនឹងយល់ថាអ្នកជាមនុស្សដែលមិនងាយខឹង ឬ រង្គោះរង្គើរដោយសារតែពួកគេនោះទេ។

២.យកកំហឹងធ្វើជាកម្លាំងចិត្ត៖ ក្នុងជីវិត ជាពិសេសពេលជួបមនុស្សដែលអ្នកមិនចូលចិត្ត បើអ្នកជ្រើសរើសធ្វើសកម្មភាព ត្រូវតាំងចិត្ត និងធ្វើវាឱ្យបានហ្មត់ចត់។ ត្រូវជ្រើសរើសធ្វើអ្វីដែលមានប្រយោជន៍ក្នុងការតបតទៅកាន់មនុស្សដែលអ្នកស្អប់។ ឧទាហរណ៍៖ ត្រូវតែខំប្រឹងអោយជោគជ័យជាងគេ ទើបអាចធ្វើអោយគេលែងមានអ្វីតបតមកកាន់អ្នកទៀត។
៣.ការឆ្លើយតបឆ្លាតវៃបំផុត៖ តើអ្នកធ្លាប់ឆ្ងល់ទេថាហេតុអ្វីបានជាមនុស្សហ៊ានវាយប្រហារអ្នក? បើយល់កាន់តែស៊ីជម្រៅ វាគឺដោយសារតែពួកគេជឿថាពួកគេពូកែជាងអ្នក ទាំងសមត្ថភាព ឋានៈ ឬ ទំនុកចិត្តដែលអ្នកមិនអាចទប់ទល់បាន។

ពេលដែលមានការខឹងសម្បារ បើអ្នកប្រតិកម្មដោយហិង្សា នោះនឹងមានលទ្ធផលតែពីរប៉ុណ្ណោះ គឺគេនឹងបិទមាត់បណ្ដោះអាសន្ន ឬ បន្តវាយប្រហារអ្នកខ្លាំងជាងមុន។ ក្នុងករណីនេះ ជំនួសឱ្យការខឹង សូមប្រើវាជាគន្លឹះដើម្បីអភិវឌ្ឍខ្លួនអ្នក ដូចជា “ឥទ្ធិពលខ្លា” នៅក្នុងសេដ្ឋកិច្ច។ អ្នកគួរតែរៀនទប់ទល់សត្រូវដោយប្រើវិធីត្រជាក់ ដូចជាញញឹមដាក់គេវិញ ឆ្លើយតបដោយសម្តីផ្អែមល្ហែម វានឹងធ្វើអោយពួកគេយល់ថា ពួកគេឆ្កួតតែម្នាក់ឯង ហើយអ្នកគឺមិនខ្វល់ពីទង្វើរបស់គេនោះតែ និយាយអោយចំ អ្នកមិនទទួលរងឥទ្ធិពលអាក្រក់ពីពួកគេឡើយ៕

