នៅក្នុងគ្រួសារមួយ នៅពេលដែលបុរសនោះមិនអាចទុកចិត្តបាន ប្រពន្ធនឹងត្រូវទទួលរ៉ាប់រងបន្ទុកទាំងអស់ ហើយនាំឱ្យជីវិតនឿយហត់បំផុត។ ដូច្នេះទើបមនុស្សស្រីត្រូវប្រាកដថាខ្លួនជ្រើសរើសបានបុរសល្អ និងមានទំនួលខុសត្រូវមកធ្វើជាប្តី និងជាអនាគតឪពុករបស់កូនអ្នក។
ហើយប្រសិនបើប្តីរបស់អ្នកមានអត្តចរិត៤យ៉ាងនេះ គាត់នឹងធ្វើអោយអ្នកមានជីវិតមួយដ៏រីករាយ ហើយថែមទាំងជួយបណ្តុះអោយកូនៗរបស់អ្នកក្លាយជាមនុស្សជោគជ័យផងដែរ៖

១.ដឹងពីរបៀបស្រឡាញ់ប្រពន្ធរបស់អ្នក៖ បុរសៗជាច្រើនគិតថា ក្រោយរៀបការ ប្រពន្ធជាអ្នកមើលការខុសត្រូវលើការងារផ្ទះ កូនៗ និងរឿងគ្រប់យ៉ាង… ប៉ុន្តែពួកគេភ្លេចថា គ្រួសារមិនត្រឹមតែជាបន្ទុករបស់ប្រពន្ធប៉ុណ្ណោះទេ។
ក្នុងគ្រួសារដែលមានសុភមង្គល ប្រាកដជាមានប្ដីដែលស្រឡាញ់ប្រពន្ធអស់ពីចិត្ត។ ដូច្នេះកុំគិតចង់រៀបការដើម្បីឲ្យនាងមានកូន និងមើលថែឪពុកម្ដាយរបស់អ្នក។ បុរសម្នាក់ដែលមានតួនាទីជាប្តីគឺត្រូវចេះឱ្យតម្លៃប្រពន្ធកាន់តែច្រើន ដូច្នេះគ្រួសាររបស់គាត់នឹងកាន់តែមានសុភមង្គល និងពោរពេញទៅដោយសេចក្តីស្រឡាញ់។

២.ទទួលខុសត្រូវ៖ នៅក្នុងគ្រួសារមួយ នៅពេលដែលបុរសនោះមិនអាចទុកចិត្តបាន ប្រពន្ធនឹងត្រូវទទួលបន្ទុកទាំងអស់ ហើយនាំឱ្យជីវិតនឿយហត់បំផុត។ ស្វាមីដែលមានទំនួលខុសត្រូវ គឺជាអ្នកដែលជួយគ្រួសារឱ្យមានស្ថិរភាពហិរញ្ញវត្ថុ និងសុភមង្គលខាងវិញ្ញាណ។ ស្វាមីត្រូវតែធ្វើជាបង្គោលសម្រាប់គ្រួសារ អោយមានជំហររឹងមាំ និងធានាបាននូវសុខសុវត្ថិភាពដល់ប្រពន្ធនិងកូនៗ។
៣.មានពេលវេលាសម្រាប់គ្រួសារ៖ មនុស្សជាច្រើនគិតថា ការមើលថែកូនគឺជាការងាររបស់ប្រពន្ធ ហើយក្នុងនាមជាប្តីពួកគេខំធ្វើការពេញមួយថ្ងៃ ទើបពួកគេមិនចង់ជួយមើលថែកូនៗ។
ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើឪពុកចំណាយពេលច្រើនលេងជាមួយកូន ដើម្បីលួងចិត្ត និងលើកទឹកចិត្តពួកគេ នោះកូននឹងអភិវឌ្ឍបានគ្រប់ជ្រុងជ្រោយ។ នៅពេលដែលឪពុកមានឆន្ទៈចំណាយពេលវេលាជួយកូននោះនឹងបង្កើតចរិតលក្ខណៈវិជ្ជមាន ដល់កូន និងជួយអោយពួកគេមានទំនាក់ទំនងល្អក្នុងសង្គម។

៤.ធ្វើជាគំរូសម្រាប់កូន៖ បើចង់អោយគាត់ឆ្លាត ប្តីរបស់អ្នកមិនត្រូវខ្ជិលនោះទេ។ បើចង់ឲ្យកូនស្តាប់បង្គាប់ឪពុកក៏ត្រូវមើលថែនិងស្រឡាញ់កូនឲ្យអស់ពីចិត្តផងដែរ។
អ្នកត្រូវតែជាគម្រូសម្រាប់កូនៗ ដើម្បីអោយពួកគេអាចអនុវត្តតាមនូវសកម្មភាពចាំបាច់ដូចជា ជួយធ្វើការងារផ្ទះ ជួយធ្វើម្ហូប ជួយជូនប្រពន្ធទៅទិញឥវ៉ាន់ ដើម្បីអោយកូនបានឃើញថា ភាពឧស្សាហ៍ត្រូវតែមាន ទោះបីជាភេទណាក៏ត្រូវតែមានទម្លាប់មើលថែផ្ទះដែរ៕

