វាគឺជាប្រវត្តិសាស្ត្រច្រុំដែល ដែលក្នុងសម័យសាមកុក ប្រទេសចិន ឆាវឆាវ បានលើកទ័ពមួយនគរ ដែលមានសរុប ៣ លាននាក់ ទៅវាយ តុងអូ ដែលជាតំបន់ជាប់ទន្លេហើយត្រូវចាញ់យ៉ាងអាម៉ាស់ ក្រោមថ្វីដៃរបស់ ជូកឺលៀង ក្នុងយុទ្ធសាស្ត្រ “ប្រើភ្លើងដុតទូកលើទឹក” ដែលធ្វើអោយ ឆាវឆាវ បាត់បង់ទ័ពយ៉ាងច្រើន និងស្ទើរតែបាត់បង់ជីវិត។
ដោយសារតែ តុងអូ ជាតំបន់ទន្លេ ទ័ព ឆាវឆាវ ទៀតសោត ជាទ័ពឆ្នើមខាងជើងគោក ដូឆ្នេះ ឆាវឆាវ ចាំបាច់ត្រូវបង្វឹកទ័ព ជើងគោកអោយវាយប្រហារលើទឹកយ៉ាងមានប្រសិទ្ធិភាព។ ហើយដើម្បីអោយទ័ពជើង គោក អាចវាយប្រហារលើទឹកមានប្រសិទ្ធិភាព មេទ័ពម្នាក់បានផ្តល់យោបល់យ៉ាងមាន ប្រសិទ្ធិ គឺត្រូវយកទូកដាក់ច្រវាក់ភ្ជាប់គ្នា ធ្វើបែបនេះ ទាហាននៅលើទូកមិនឃ្លីងឃ្លោង និងមិនពុលរលក ។ នេះជាវិធីយ៉ាងមានប្រសិទ្ធិភាព តែ ឆាវឆាវ មិនដឹងទេថា វិធីនេះ នឹងនាំអន្តររ៉ាយដល់ទ័ព ឆាវឆាវ ទាំងមូល និងធ្វើអោយ ឆាវឆាវ ចាញ់យ៉ឱងអាម៉ាស់នៅក្នុងប្រវត្តិសាស្ត្រ នរគទាំងបី នៃប្រទេសចិន។
ងាកមកមើលសង្គ្រាមសម័យថ្មី ដែលជាសង្គ្រាមមនុស្សទូទៅស្គាល់ និងចងចាំនោះ គឺ សង្គ្រាមលោកលើកទីពីរ។
សម័យសង្គ្រាមលោកលើកទីពីរ អ្នកណាក៏ស្គាល់ពីមេដឹកនាំ មួយរូបដែលជាអ្នកអុជអាលបង្កជម្លោះជាមួយមហាអំណាច បារាំង និងអង់គ្លេស នោះគឺ អាហ្វដុល ហុត្លែរ។ អាហ្វដុល ហុត្លែរ ជាមេដឹកនាំផ្តាច់ការមួយរូប ដែលស្អប់ជាតិសាសន៍ដទៃ តែលើកដង្កើងជាតិសាសន៍អាល្លឺម៉ង់ ជាប្រមុខរដ្ធដែលដឹកនាំទ័ព ជាង ១៣លាននាក់វាយដណ្តើមកាន់កាប់ អឺរ៉ុប ស្ទើរតែទាំងស្រុង។
រីប្រវត្តិសាស្ត្រមួយទៀតនាដើម ទសវត្សន៍ទី ២០នេះ ដែល ហុីត្លែ ផ្តើមចាញ់ដំបូង គឺនៅ រុស្សុី ដែលកំឡុងពេលនោះ ហុីត្លែ បើកការវាយឡុកទ្រង់ទ្រាយធំបំផុតមិនធ្លាប់មានក្នុងកំឡុងសង្គ្រាមលោកលើកទីពីរ។ កងទ័ពមានសរុប បីលាននាក់ ចែកជាបីកងពលធំ អមជាមួយកងរថក្រោះជាងប្រាំមួយពាន់គ្រឿង និងសព្វាវុធទំនើបៗ ព្រមទាំងយន្តហោះជាច្រើនរយគ្រឿង បានបើកការវាយប្រហារយ៉ាងគំហក់ទៅលើកងទព រុស្សុី ។
ក្នុងជំហានដំបូងកងទ័ព អាល្លឺម៉ង់ បានយកឈ្នះជាបន្តបន្ទាប់ សឹងតែខ្វះមួយជំហានសម្រេចគោលដៅ គឺវាយកាន់កាប់ ទីក្រុង មូស្គូ។ ជាអកុសល រដូវត្រជាក់ក៏មកដល់ រុស្សុី ដែលដឹងច្បាស់ថាទ័ព អាល្លឺម៉ង់ មិនអាចសាំនឹងអាកាសធាតុ ក៏ប្រើយុទ្ធសាស្ត្រវាយដកថយ។ ក្នុងកំឡុងពេលដកថយនោះ អាល្លឺម៉ង់ បានកម្ទេចចោលរាល់ផ្ទះសម្បែង និងប្រមីលយក ស្បៀងទាំងអស់ ព្រមទាំងវាយកាត់ផ្តាច់ជំនួយទាំងអស់ ដែលបញ្ជូនមកទ័ពជួរមុខ ។
ទ័ព អាល្លឺម៉ង់ ដែលមានចំនួនជាង បីលាននាក់ បានធ្លាប់ចុះមកនៅត្រឹម ៣០ម៉ឺននាក់ ព្រមខ្វះស្បៀង និងគ្រាប់ទៀតសោត ក៏ប្រកាសចុះចាញ់ រុស្សុី ព្រមទាំងត្រូវ រុស្សុី ចាប់ជាឈ្លើយសឹក និងមិនអាចត្រឡប់មកស្រុកកំណើតជារៀងរហូត។
សង្គ្រាមទាំងពីរ សុទ្ធតែជាសង្គ្រាមឈ្លានពានដូចគ្នា តែអ្វីដែលសំខាន់គឺ កងទ័ព ឆាវឆាវ ស្លាប់ដោយសារគេដុតភ្លើងលើទឹក ឯកងទ័ពរបស់ ហុីត្លែ ត្រូវស្លាប់ដោយសារព្រិលលើដី វាអាចនិយាយបាន នេះជាព្រហ្មលិខិត ប្រវត្តិសាស្ត្រ ។
រក្សាសិទ្ធដោយ ស្តេចផារ៉ាអង់

