ផ្នត់គំនិតទាំង ៤ របស់អ្នកមាន ដែលអ្នកគួរតែរៀនសូត្រតាមគេឱ្យបានល្អ

5
ការផ្សាយពាណិជ្ជកម្ម

ធម្មតានៅពេលដែលអ្នកក្រ ច្បាស់ជាត្រូវគេមើលងាយហើយ ហើយកុំទៅខឹង កុំអន់ចិត្តដែលគេប្រមាថអ្នក ព្រោះយើងក្រមែន។ តែជាក់ស្ដែងណាស់ ដែលយើងត្រូវតែដឹង គឺត្រូវដឹងពីមូលហេតុដែលអ្នកនៅតែក្រ ហើយចាប់ផ្ដើមផ្លាស់ប្ដូរ កែប្រែជាថ្មី កុំឱ្យនៅក្របន្តទៀត។ ដូច្នេះ ខាងក្រោមនេះ គឺជាមេរៀនទាំង៤ ដែលអ្នកមានតែងតែគិត និងអនុវត្តន៍ជាប្រចាំ យើងក៏អាចមើល និងរៀនសូត្រតាមគេបានដែរ។

១. យកចិត្តទុកដាក់ចំពោះសុខភាព

ការផ្សាយពាណិជ្ជកម្ម

អ្នកមានភាគច្រើនផ្តោតសំខាន់ទៅលើសុខភាព និងកាយសម្បទា។ លើសពីនេះ ពួកគេក៏គិតថា នេះគឺជាដើមទុនដើម្បីរកលុយបានកាន់តែច្រើនផងដែរ។ សុខភាពល្អមានន័យថា នឹងមានថាមពល និងពេលវេលាច្រើនក្នុងការធ្វើអាជីវកម្ម អាជីពហើយនឹងប្រមូលទ្រព្យសម្បត្តិបន្ថែមទៀត។

សុខភាពក៏ជួយពន្យារពេលនៃការប្រមូលផ្តុំទ្រព្យសម្បត្តិផងដែរ។ ទោះបីជាមានភ្នំមាស និងភ្នំប្រាក់ក៏ដោយ ប្រសិនបើអ្នកមិនមានសុខភាពល្អទេ អ្នកនឹងមិនមានឱកាសរីករាយជាមួយសមិទ្ធផលរបស់អ្នកឡើយ។

ការផ្សាយពាណិជ្ជកម្ម

3cb3986dededd275b95c6059f4c338c7

២. មិនខ្ជះខ្ជាយលុយផ្ដេសផ្ដាស

ការផ្សាយពាណិជ្ជកម្ម

ទម្លាប់គ្រប់គ្រងលុយ គឺសំខាន់ជាងថាតើអ្នកមានលុយប៉ុន្មាន ឬអាចរកលុយបានច្រើនប៉ុនណា។ អ្នកក្រតែងតែគិតថា ពួកគេអាចចំណាយច្រើនតាមដែលអាច និងមិនមានលុយច្រើន ដូច្នេះពួកគេមិនសន្សំឡើយ។ ប្រសិនបើអ្នកចំណាយលុយទាំងអស់របស់អ្នកនៅថ្ងៃនេះ ប៉ុន្តែនៅតែត្រូវការធ្វើអ្វីផ្សេងទៀត ហើយត្រូវចំណាយលុយនៅថ្ងៃស្អែក។ នេះជាមូលហេតុដែលមនុស្សជាច្រើនជំពាក់បំណុលគេ ក្លាយជាទាសករលុយកាក់។

អ្នកមានមិនឆ្លាតជាងអ្នកក្រទេ។ ពួកគេគ្រាន់តែមានទម្លាប់រកលុយខុសៗគ្នា និងពូកែទុកដាក់ សន្សំលុយកាក់តែប៉ុណ្ណោះ។ ភាពខុសគ្នាធំបំផុតរវាងជោគជ័យ និងបរាជ័យផ្នែកហិរញ្ញវត្ថុ គឺការគ្រប់គ្រងលុយ។ អ្នកគ្រាន់តែត្រូវគ្រប់គ្រងលុយរបស់អ្នកឱ្យបានល្អ អ្នកក៏អាចក្លាយជាមនុស្សជោគជ័យមួយផ្នែកហើយ។

ការផ្សាយពាណិជ្ជកម្ម

Aa5358e0ff5894f8e75fd08269ab496a

៣. ការរៀនសូត្រឥតឈប់ឈរ

ការផ្សាយពាណិជ្ជកម្ម

ភាពខុសគ្នានៃការគិតរបស់អ្នកមាន និងអ្នកក្រ គឺថាអ្នកមានតែងតែចំណាយពេលអានរៀនសូត្រឥតឈប់ឈរជារៀងរាល់ថ្ងៃ។

មហាសេដ្ឋី Bill Gates ជាអ្នកជំនួញដែលមានជាងគេបំផុតនៅលើពិភពលោក អាយុច្រើនហើយ តែគាត់នៅតែជាមនុស្សដែលងប់ងល់នឹងការអានសៀវភៅ។ គាត់អានសៀវភៅជាង ៥០ ក្បាលក្នុងមួយឆ្នាំ។ មិនថាគាត់ធ្វើដំណើរទៅដល់ទឹកដីណា ឬជួបមនុស្សដែលមានទេពកោសល្យរាប់ពាន់នាក់នោះទេ “សៀវភៅ” នៅតែជាកំណប់ចំណេះដឹងដ៏សំខាន់បំផុតសម្រាប់ប៊ីលហ្គេត។ គាត់ថែមទាំងរក្សាទម្លាប់នៃការអានមួយម៉ោងមុនពេលចូលគេងមិនថាការងាររវល់ប៉ុនណាក៏ដោយ។

ការផ្សាយពាណិជ្ជកម្ម

ទន្ទឹមនឹងនេះដែរ អ្នកក្រមិនមានលុយទេ ប៉ុន្តែពួកគេមានពេលច្រើន ហើយពួកគេនឹងចំណាយពេលវេលាដ៏គួរឱ្យធុញទ្រាន់ និងគ្មានប្រយោជន៍នេះ ដើម្បីកំដរខ្លួនឯងក្នុងការមើលភាពយន្ត លេងហ្គេម និងមើលរឿង​ ឬធ្ងន់ធ្ងរបំផុតនោះគឺ យកពេលទៅនិយាយដើមគេ។

De3bbcb2294c5a5444d6357cc2d7915e

ការផ្សាយពាណិជ្ជកម្ម

៤. ផ្តល់អាទិភាពដល់ការសន្សំ និងការវិនិយោគ

អ្នកមានមិនដាក់លុយក្នុងសៀវភៅសន្សំដូចអ្នកក្រភាគច្រើនធ្វើនោះឡើយ។ លុយដូចជាអ្នកមានខ្លួនឯងដែរ តែងតែរើ និងរកលុយដោយការវិនិយោគ។ ពួកគេមិនធ្វើការដើម្បីរកប្រាក់ទេ ប៉ុន្តែធ្វើឱ្យប្រាក់ផ្ទាល់ខ្លួនរបស់ពួកគេបន្តចរាចរ និងទទួលបានការប្រាក់។

ការផ្សាយពាណិជ្ជកម្ម

ផ្នត់គំនិតអ្នកមាន អប់រំកូនចៅរបស់ពួកគេតាមច្បាប់ ៨០/២០។ នោះគឺនៅក្នុងជីវិតកុំរកលុយ ហើយចំណាយវាទាំងអស់។ យ៉ាងតិច ២០% ត្រូវតែសន្សំដើម្បីវិនិយោគ។

ចាប់ផ្តើមផ្លាស់ប្តូរការគិតរបស់អ្នកនៅថ្ងៃនេះ ដំបូងអ្នកគ្រាន់តែអាចវិនិយោគជាមួយប្រាក់ខែរបស់អ្នកក្នុងការសន្សំ ប៉ុន្តែត្រូវអត់ធ្មត់ពឹងផ្អែកលើអំណាចនៃពេលវេលា មិនយូរមិនឆាប់ អ្នកនឹងក្លាយជាអ្នកមាន។ កុំគិតប្រាក់ខែតិចសន្សំតិច តែសន្សំតូចឱ្យក្លាយជាធំ បើអ្នកចាប់ផ្តើមសន្សំ អ្នកនឹងជោគជ័យមួយកម្រិតទៀតហើយ៕

Abcc15a2f2dcd04b285659de2446138c

ប្រភព ៖ Emdep / Knongsrok

ការផ្សាយពាណិជ្ជកម្ម