រឿងទាំង ៦ បើអ្នកកាន់តែខ្វាយខ្វល់ អ្នកនឹងកាន់តែបាត់បង់ក្ដីសុខ

2
ការផ្សាយពាណិជ្ជកម្ម

វាដល់ពេលហើយ ដែលយើងគួរតែបោះបង់ចោល និងមិនត្រូវខ្វល់ដល់រឿងទាំង៧ចំណុចនេះពេកទេ ប្រសិនបើយើងចង់ឱ្យខ្លួនឯងមានក្ដីសុខច្រើនៗនៅក្នុងជីវិត។ ការខ្វាយខ្វល់ ការគិតបារម្ភ ជាពិសេស ការយកចិត្តទុកដាក់ខ្លាំងពេក មិនមែនបញ្ជាក់ថា យើងខ្វល់ពីជីវិត ឬគិតពីអនាគតនោះឡើយ។ ផ្ទុយទៅវិញ វាក៏មានន័យថា យើងកំពុងតែធ្វើបាបខ្លួនឯងទៅវិញទេ។ ដូច្នេះហើយ វាក៏ដល់ពេលដែលយើងគួរតែបោះបង់ទម្លាប់នេះចោលទៅ។

១. កុំខ្វល់ពីគំនិតរបស់អ្នកដទៃ

ការផ្សាយពាណិជ្ជកម្ម

រស់នៅតាមរបៀបដែលអ្នកចូលចិត្ត មិនថាអ្នកដទៃគិតយ៉ាងណានោះឡើយ ដោយសារតែនេះគឺជាជីវិតផ្ទាល់ខ្លួនរបស់អ្នក អ្នកមានសិទ្ធិសម្រេចចិត្ត និងជ្រើសរើសតាមការចង់បាន និងយល់ឃើញរបស់អ្នក។ មនុស្សនៅជុំវិញមិនមែនជាអ្នកទេ ពួកគេមិនយល់ច្បាស់ពីអ្វីដែលអ្នកបានឆ្លងកាត់នោះឡើយ។ ប្រសិនបើអ្នកខ្វល់គិតនឹងសម្តីអ្នកដទៃច្រើនពេក អ្នកនឹងមិនអាចរស់នៅបានពេញលេញ និងមានក្ដីសុខនោះឡើយ។

Ebdfc11c2846b391c2aa286fecb80755

ការផ្សាយពាណិជ្ជកម្ម

២. បញ្ហា ការបរាជ័យ

ការបរាជ័យ គឺជាអ្វីដែលមនុស្សគ្រប់រូបចង់ចៀសវាង និងមិនអាចទទួលយកបានឡើ់យ។ ទោះយ៉ាងណាក៏ដោយ ការបរាជ័យមិនមែនតែងតែគួរឱ្យខ្លាចនោះទេ។ អាកប្បកិរិយារបស់អ្នកនៅពេលប្រឈមមុខនឹងការបរាជ័យ គឺជារឿងដែលសំខាន់ណាស់។ ប្រសិនបើអ្នកកំណត់ភាពបរាជ័យ មិនអាចកើតមានក្នុងជីវិតអ្នកនោះ អ្នកនឹងត្រូវបរាជ័យពេញមួយជីវិត។

ការផ្សាយពាណិជ្ជកម្ម

ការពិតទៅ ភាពបរាជ័យគឺជាមិត្តដែលយើងទាំងអស់គ្នាត្រូវជួបក្នុងដំណើរនៃជីវិតរបស់យើង។ នៅក្នុងទស្សនៈមួយផ្សេងទៀត ការបរាជ័យពិតជាកើតឡើងតែនៅពេលដែលយើងសម្រេចចិត្តបោះបង់តែប៉ុណ្ណោះ។ ដរាបណាអ្នកមិនចុះចាញ់ចូរបន្តដំណើរទៅមុខ ទោះលទ្ធផលយ៉ាងណាក៏ដោយ អ្នកនៅតែជាមនុស្សដែលមានភាពអត់ធ្មត់។

៣.​ កុំរំពឹងការតបស្នង

ការផ្សាយពាណិជ្ជកម្ម

មនុស្សភាគច្រើនចូលចិត្តទទួលការតបស្នងត្រឡប់មកវិញ ទោះយ៉ាងណាការផ្តល់ដោយមិនរំពឹងថានឹងបានអ្វីមកវិញ អាចជួយឱ្យអ្នកមានអារម្មណ៍រីករាយពិតប្រាកដនៅក្នុងចិត្តរបស់អ្នក។ ពីព្រោះ“រង្វាន់” គឺថាអ្នកបង្កើតតម្លៃ និងជួយជីវិតអ្នកដទៃ មិនមែនជាអ្វី ដែលអ្នកទទួលត្រឡប់មកវិញនោះឡើយ។

975dede26724988e62fe7aece47a5eba

ការផ្សាយពាណិជ្ជកម្ម

៤. បរិយាកាសរស់នៅអវិជ្ជមាន

ដើម្បីរស់នៅក្នុងជីវិតដែលមានសុភមង្គល អ្នកមិនចាំបាច់ព្រួយបារម្ភអំពីបរិស្ថានដែលមានភាពអវិជ្ជមាន បរិយាកាសដែលពោរពេញទៅដោយភាពតានតឹង និងកង្វល់នោះទេ។ មនុស្សរីករាយ រមែងផ្តល់តម្លៃដល់បរិស្ថានដែលបង្កើតនូវស្មារតីវិជ្ជមាន និងភាពរីករាយសម្រាប់ខ្លួនឯង។

ការផ្សាយពាណិជ្ជកម្ម

៥. រឿងរបស់អ្នកដទៃ

ការជ្រៀតជ្រែកកិច្ចការអ្នកដទៃ មិនធ្វើឱ្យអ្នកសប្បាយចិត្តទេ។ មនុស្សដែលសប្បាយចិត្ត តែងតែមិនធុញទ្រាន់ ឬជ្រៀតជ្រែកក្នុងកិច្ចការឯកជនរបស់អ្នកដទៃឡើយ ប៉ុន្តែពួកគេពិតជាមានឆន្ទៈចង់ជួយនៅពេលបុគ្គលនោះត្រូវការជំនួយពិតប្រាកដ។

ការផ្សាយពាណិជ្ជកម្ម

៦. ត្អូញត្អែរ

ការត្អូញត្អែរ គឺជាការបង្ហាញពីកង្វះការពេញចិត្តក្នុងជីវិតខ្លួនឯង។ ការត្អូញត្អែរបង្កើតរង្វិលជុំ អ្នកកាន់តែយំ អ្នកនឹងកាន់តែមានអារម្មណ៍ក្រៀមក្រំ។ មនុស្សដែលមានសុភមង្គលពិតប្រាកដ​ នឹងរកឃើញទស្សនៈដែលជួយឱ្យពួកគេពេញចិត្តនឹងជីវិតរបស់ពួកគេ។ ត្រូវដឹងគុណចំពោះអ្វីដែលអ្នកមាន ហើយសង្ឃឹមទៅថ្ងៃអនាគត ទោះបីជាអ្វីៗមិនដូចអ្វីដែលអ្នកចង់បានក៏ដោយ៕

ការផ្សាយពាណិជ្ជកម្ម

អត្ថបទ ៖ pHknongsrok / Knongsrok

ការផ្សាយពាណិជ្ជកម្ម