សារល្អៗទាំង៤ ដើម្បីឆ្លើយតបទៅកាន់មនុស្សដែលតែងតែនិយាយរិះគន់ចំពោះអ្នក

1
ការផ្សាយពាណិជ្ជកម្ម

នៅពេលដែលត្រូវប្រឈមមុខនឹងការរិះគន់ ក្រៅពីការតបតដោយកំហឹង តើវិធីណាដែលមានប្រាជ្ញាបំផុតក្នុងការឆ្លើយតបទៅកាន់ពួកគេទាំងនោះវិញ?

Elbert Hubbard ធ្លាប់បាននិយាយថា “ភស្តុតាងចុងក្រោយនៃភាពអស្ចារ្យ គឺស្ថិតនៅក្នុងភាពអាចទ្រាំទ្រនឹងការរិះគន់ដោយមិនអន់ចិត្ត និងមិនខឹងផ្ដេសផ្ដាស”។ តើអ្នកខ្លាចទទួលការរិះគន់ណាស់មែនទេ? ប្រសិនបើអ្នកនិយាយថា “ទេ” អ្នកប្រហែលជានិយាយកុហកហើយ។ ការរិះគន់អាចដូចជាកាំបិតចាក់ចំបេះដូងរបស់មនុស្សយើងម្នាក់ឯងអ៊ីចឹង។ ដូច្នេះតើអ្នកដោះស្រាយយ៉ាងណាចំពោះការរិះគន់នោះចំពោះមុខអ្នក?

ការផ្សាយពាណិជ្ជកម្ម

Huge_99_495459

១. ការរិះគន់មិនអាចសម្លាប់អ្នកបានទេ

ការផ្សាយពាណិជ្ជកម្ម

នៅពេលអ្នកត្រូវបានគេរិះគន់ចំពោះមុខមាត់របស់អ្នក និងអ្វីដែលអ្នកធ្វើ រឿងដំបូងដែលអ្នកត្រូវដឹង គឺពាក្យរិះគន់ទាំងនោះមិនអាចសម្លាប់អ្នកបានឡើយ។ Kelly Clarkson ធ្លាប់ច្រៀងថា “អ្វីដែលមិនអាចសម្លាប់អ្នកបាន នឹងធ្វើឱ្យអ្នករឹងមាំ” ។

ដូច្នេះនៅពេលដែលអ្នកត្រូវបានថៅកែរិះគន់ ឬបណ្តេញចេញ ចូរប្រាប់ខ្លួនឯងថា អ្នកនឹងរកការងារថ្មីដែលល្អជាងនេះ។ ទោះស្ថិតក្នុងភាពលំបាក និងប្រឈមនឹងបញ្ហាច្រើនយ៉ាងណាក៏ដោយ ក៏ត្រូវជឿជាក់ថាអ្នកនៅតែអាចក្រោកឡើង និងធ្វើឱ្យស្ថានភាពរឹតតែប្រសើរឡើងវិញ។

ការផ្សាយពាណិជ្ជកម្ម

ការរិះគន់ អាចធ្វើឱ្យអ្នកឈឺចាប់ខ្លាំងពិតមែន ប៉ុន្តែប្រសិនបើអ្នកខ្លាំងគ្រប់គ្រាន់ហើយនោះ ការរិះគន់ទាំងនេះមិនអាចសម្លាប់អ្នកបានទេ។ ប្រសិនបើអ្នកមានអារម្មណ៍ក្រៀមក្រំ ឬតូចចិត្តដោយសារតែត្រូវគេរិះគន់ ឬពេបជ្រាយ សូមជឿជាក់ថា អ្នកមានអំណាចអាចជម្នះឧបសគ្គ និងការរិះគន់ទាំងនេះបានដោយងាយ។

២. គិតថាការផ្តល់ការរិះគន់អាចពិបាកដូចទទួលយកដែរ

ការផ្សាយពាណិជ្ជកម្ម

វាពិបាកសម្រាប់មនុស្សនិយាយអ្វីដែលជាការពិត នៅក្នុងចិត្តរបស់ពួកគេ។ មនុស្សភាគច្រើន នឹងនិយាយអាក្រក់ពីអ្នកនៅពីក្រោយខ្នងរបស់អ្នក ជាជាងប្រាប់អ្នកដោយផ្ទាល់។ ប្រសិនបើអ្នកកំពុងប្រឈមមុខនឹងការរិះគន់ សូមព្យាយាមមើលស្ថានភាពពីទស្សនៈរបស់អ្នកដទៃ ដែលគេរិះគន់អ្នក។ មនុស្សខ្លះ រិះគន់យើងក្នុងបំណងចង់ឱ្យយើងចេះកែប្រែទៅជាល្អ រិះគន់ដើម្បីស្ថាបនា ដូច្នេះ អ្នកមិនគួរមើលរំលង ឬខឹងសម្បារចំពោះការរិះគន់របស់គេនោះឡើយ។

2017.3.21_Blog_Can Government Employees Criticize The Government

ការផ្សាយពាណិជ្ជកម្ម

៣. មិនមែនរាល់ការរិះគន់ទាំងអស់សុទ្ធតែត្រូវបានបង្កើតឡើងស្មើគ្នានោះទេ

គិតអំពីពេលវេលាចុងក្រោយ ដែលអ្នកត្រូវបានគេរិះគន់។ អ្នកត្រូវវិភាគថា តើពួកគេរិះគន់អ្នកដើម្បីផលប្រយោជន៍របស់អ្នក ឬគ្រាន់តែចង់ធ្វើឱ្យអ្នកឈឺចាប់? ប្រសិនបើការរិះគន់របស់ពួកគេគ្រាន់តែអវិជ្ជមាន ចូរផ្តល់សិទ្ធិឱ្យខ្លួនឯងដើម្បីបំភ្លេចវាទាំងអស់នោះចុះ។

ការផ្សាយពាណិជ្ជកម្ម

៤. ការរិះគន់អាចធ្វើឱ្យអ្នកកាន់តែប្រសើរ

នៅពេលអ្នកទទួលការរិះគន់ អ្នកគួរតែជ្រើសរើសប្រឈមមុខ និងទទួលយក។ មានឱកាស ពួកគេរិះគន់អ្នកព្រោះពួកគេចង់ឱ្យអ្នកប្រសើរជាងមុន។ ឱកាស គឺថាការរិះគន់គឺជាការចាប់ផ្តើមនៃការរីកចម្រើនផ្ទាល់ខ្លួនរបស់អ្នក។ តាមរយៈការរិះគន់ទាំងនោះ អ្នកអាចរៀន និងកែលម្អខ្លួនឯងឱ្យកាន់តែល្អប្រសើរ។

ការផ្សាយពាណិជ្ជកម្ម

ជំនួសឱ្យការឈឺចាប់ និងតូចចិត្ត ខឹងសម្បារដោយសារតែការរិះគន់ សូមរកចំណុចវិជ្ជមានពីពាក្យទាំងនោះ ដើម្បីកែលម្អខ្លួនឯង។ នេះក៏ជាវិធីមួយសម្រាប់អ្នកក្នុងការទទួលយកការរិះគន់ដោយមិនមានការឈ្លានពាន ឬអន់ចិត្ត៕

ប្រភព ៖ Emdep / Knongsrok

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម