វិធីទាំង ៥ ដែលអ្នកគួរតែចងចាំ និងរំឭកខ្លួនឯងឱ្យបានច្រើន ដើម្បីគ្រប់គ្រងកំហឹង

1
ការផ្សាយពាណិជ្ជកម្ម

កំហឹង គឺជាបុព្វហេតុដែលអាចបណ្តាលឱ្យពិបាកដោះស្រាយខ្លាំងណាស់។ ដូច្នេះហើយ យើងត្រូវតែរៀនគ្រប់គ្រងអារម្មណ៍របស់ខ្លួនឯងឱ្យបានច្រើន តាមដែលអាចធ្វើទៅបាន។ ព្រោះច្រើនដងហើយដែលរឿងតូចតាចប្រែទៅជារឿងធំដោយសារតែការខឹងសម្បារ ដោយមិនបានគិតពិចារណាឱ្យបានល្អិតល្អន់។ មនុស្សមួយចំនួន សុខចិត្តប្រើពាក្យសុំទោស រាល់លើកដែលធ្វើខុសព្រោះតែកំហឹង តែមិនព្រមកែប្រែ និងគ្រប់គ្រងសតិអារម្មណ៍របស់ខ្លួនឯងនោះឡើយ។

ការពិតទៅ ការគ្រប់គ្រងសតិអារម្មណ៍ ឬក៏កំហឹង វាមិនមែនជារឿងដែលងាយក៏ពិតមែន តែបើយើងអាចធ្វើវាបាន យើងនឹងដឹងថា វាមិនពិបាកនោះទេ ផ្ទុយទៅវិញ មានតែជួយឱ្យយើងកាន់តែល្អប្រសើរទាំងផ្លូវចិត្ត ផ្លូវអារម្មណ៍ ជាពិសេសគឺ អាចចៀសពីបញ្ហាជាច្រើនបានថែមទៀតផង។

ការផ្សាយពាណិជ្ជកម្ម

ខាងក្រោមនេះ គឺជាវិធីពិសេសទាំង ៥ ដែលអាចជួយអ្នកឱ្យគ្រប់គ្រងលើអារម្មន៍ និងកំហឹងបានយ៉ាងល្អ។ ដូច្នេះ នៅពេលដែលអ្នកខឹង ឬអារម្មណ៍មិនល្អ អ្នកត្រូវក្រើនរំឭកខ្លួនឯង ជាមួយនឹងឃ្លាទាំង៥នេះ។

3178912d357d61c48d044a1a70b2757a

ការផ្សាយពាណិជ្ជកម្ម

១. ដឹងខ្លួនជានិច្ច

ត្រូវដឹងខ្លួនជានិច្ច នូវអ្វីដែលអ្នកកំពុងធ្វើ។ ដាច់ខាតកុំបាត់បង់ស្មារតីឱ្យសោះ។ ប្រសិនបើអ្នកគិតថា អ្នកនឹងធ្វើអ្វីមួយដែលអ្នកនឹងស្តាយក្រោយនៅពេលក្រោយ ដូច្នេះ អ្នកត្រូវតែបញ្ឈប់វាជាបន្ទាន់។ ជាពិសេស នៅពេលដែលអ្នកចាប់ផ្ដើមមានអារម្មណ៍មិនល្អចំពោះរឿងអ្វីមួយ ឬក៏ខឹងនឹងនរណាម្នាក់ អ្នកត្រូវតែដឹងខ្លួនឯង ហើយព្យាយាមដាស់សតិរបស់ខ្លួនឯងគ្រប់ពេលវេលា។

ការផ្សាយពាណិជ្ជកម្ម

២. ត្រូវរំឭកខ្លួនអ្នក ពេលដែលអ្នកកំពុងតែខឹង

ដំបូងអ្នកគួរតែដឹងថាអ្នកកំពុងតែចាប់ផ្ដើមខឹង។ គួររំឭកខ្លួនអ្នកថាអ្នកកំពុងមានអារម្មណ៍ខឹងខ្លាំងនៅពេលនេះ ដូច្នេះ សូមរក្សាភាពស្ងប់ស្ងាត់ ហើយផ្អាកសកម្មភាព រួមទាំងការប្រើពាក្យសម្ដីទាំងអស់របស់អ្នកភ្លាមៗ។ ការរក្សាភាពស្ងៀមស្ងាត់ ក្នុងអំឡុងពេលដែលអ្នកកំពុងតែខឹង គឺមានន័យថា អ្នកកំពុងតែគ្រប់គ្រងខ្លួនឯង និងទុកពេលឱ្យខ្លួនឯងបានគិតពិចារ ក៏ដូចជាបង្ក្រាបនូវអារម្មណ៍ដែលពុះកញ្ច្រោល ឱ្យវាបានស្ងប់បន្តិច។

ការផ្សាយពាណិជ្ជកម្ម

៣. ព្យាយាមដកដង្ហើមវែងៗ

នៅពេលអ្នកដឹងថាអ្នកកំពុងតែខឹងហើយ សូមបញ្ឈប់រាល់សកម្មភាព ឈប់និយាយ ឈប់ស្តាប់ ឈប់គ្រប់យ៉ាងមួយអន្លើសិន ហើយផ្តោតអារម្មណ៍របស់ខ្លួនឯងលើការដកដង្ហើមឱ្យបានវែងៗ។ ការធ្វើបែបនេះ វាក៏មានន័យថា អ្នកកំពុងតែព្យាយាមសង្រួមអារម្មណ៍របស់ខ្លួនឯង ឱ្យបានត្រជាក់ជាងមុន។

ការផ្សាយពាណិជ្ជកម្ម

6b11024c7af9139b0660223945687916

៤. រាប់ពី ១-១០

ការផ្សាយពាណិជ្ជកម្ម

ការរាប់លេខនៅក្នុងចិត្តរបស់អ្នក ខណៈពេលដកដង្ហើមយឺតៗ វែងៗ វាជាវិធីដ៏ល្អមួយដែរ។ ប្រសិនបើវានៅតែមិនប្រសើរសូមបន្តរាប់ដល់ ២០ ឬប្រហែលជា ៥០ ឬអាចនឹងច្រើនជាងនេះក៏បានដែរ សំខាន់ ឱ្យតែអ្នកអាចរក្សាអារម្មណ៍ និងទប់លំនឹងនៃកំហឹងរបស់អ្នកបាន។

៥. រកផ្លូវចេញ

ការផ្សាយពាណិជ្ជកម្ម

ការដើរចេញ ក្នុងអំឡុងពេលដែលអ្នកកំពុងតែខឹង មិនមែនមានន័យថា អ្នកកំពុងតែគេចវេសពីការដោះស្រាយបញ្ហាទេ តែវាមានន័យថា អ្នកកំពុងតែព្យាយាមបញ្ចៀសបញ្ហាទាំងឡាយ និងរំសាយអារម្មណ៍របស់ខ្លួនឯងសិន។ ពេលដែលខឹងនឹងនរណាម្នាក់ អ្នកអាចដើរចេញឱ្យឆ្ងាយ ឬចេញឱ្យផុតសិន ហើយរកវិធីដើម្បីបញ្ចេញកំហឹង ដោយការធ្វើអីទៅតាមចំណង់ចំណូលចិត្តរបស់អ្នក ចាំពេលចិត្តបានស្ងប់ អារម្មណ៍បានប្រសើរហើយ ចាំនិយាយ និងរកវិធីដើម្បីដោះស្រាយបញ្ហាម្ដង៕

តាមពិត វិធីទាំងនេះ គឺពិតជាងាយស្រួលចាំណាស់ ហើយក៏មិនពិបាកនឹងធ្វើនោះដែរ ឱ្យតែអ្នកព្យាយាម ការគ្រប់គ្រងអារម្មណ៍ និងកំហឹង គឺពិតជារឿងដែលល្អបំផុត វាអាចជួយឱ្យបញ្ហាធំប្រែក្លាយជាតូច បញ្ហាតូច ប្រែទៅជាអត់មានបញ្ហា ជឿថា គ្រប់គ្នា ពិតជាអាចធ្វើបាន។ ត្រូវចាំថា កំហឹង នឹងធ្វើឱ្យអ្នកស្ដាយក្រោយមួយជីវិត ដូច្នេះ កុំយកកំហឹងមកដាក់ពីមុខឱ្យសោះ៕

ការផ្សាយពាណិជ្ជកម្ម

អត្ថបទ ៖ pHknongsrok / Knongsrok

ការផ្សាយពាណិជ្ជកម្ម