រៀនសង្កេតមើលចរិតមនុស្ស ពិត ឬក្លែងក្លាយ មើលតែអាកប្បកិរិយាទាំង៥នេះ ក៏អាចដឹងច្បាស់ហើយ

2
ការផ្សាយពាណិជ្ជកម្ម

មនុស្សដែលរស់នៅដោយស្មោះត្រង់ ជារឿយៗមិនខ្លាចបង្ហាញពីចិត្តគំនិត និងចរិតពិតរបស់ខ្លួនដល់អ្នកដទៃនោះឡើយ។ ព្រោះមនុស្សល្អពិតប្រាកដ ពួកគេមានឆន្ទៈក្នុងការបង្ហាញឱ្យឃើញច្បាស់ៗ។ ផ្ទុយទៅវិញ មនុស្សដែលមានចរិតក្លែងក្លាយ តែងតែលាក់គំនិតពិតនៅក្នុងចិត្តរបស់គេ។

ដូច្នេះ បើអ្នកចង់ដឹងថា មនុស្សម្នាក់នោះ មានចរិតពិត ឬក្លែងក្លាយបែបណា អ្នកអាចសង្កេតមើលតាមរយៈអាកប្បកិរិយាទាំង៥ខាងក្រោមនេះ អ្នកអាចដឹងច្បាស់ហើយថា មនុស្សម្នាក់នោះ ជាមនុស្សបែបណា។

ការផ្សាយពាណិជ្ជកម្ម

១. មនុស្សស្មោះត្រង់នឹងគោរពមនុស្សគ្រប់គ្នា ចំណែកឯមនុស្សក្លែងក្លាយគ្រាន់តែបង្ហាញការគោរពចំពោះអ្នកដែលមានអំណាច និងអ្នកមានលុយកាក់តែប៉ុណ្ណោះ

មនុស្សដែលរស់នៅដោយស្មោះត្រង់ ជាធម្មតា តែងតែមានការគោរពចមពោះបុគ្គលិកលក្ខណៈ និងអត្តចរិតរបស់មនុស្សគ្រប់រូប ចំណែកឯអ្នកដែលរស់នៅ ដែលមានចរិតក្លែងក្លាយ គេខ្វល់តែពីផលប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណោះ ដូច្នេះពួកគេគោរពតែអ្នកដែលអាចនាំផលប្រយោជន៍ដល់ខ្លួនគេ គេឱនលំទោនតែចំពោះបុគ្គលដែលមានអំណាច និងមានលុយ ឬក្រុមមនុស្សហ៊ឺហាតែប៉ុណ្ណោះ។

ការផ្សាយពាណិជ្ជកម្ម

Nhung Nguoi Song Gia Tao 140002546

២. មនុស្សស្មោះត្រង់ នឹងជួយអ្នកដទៃដោយមិនលម្អៀង ចំណែកមនុស្សក្លែងក្លាយជួយមនុស្សដោយភាពលម្អៀង

ការផ្សាយពាណិជ្ជកម្ម

មនុស្សស្មោះត្រង់ តែងតែរីករាយក្នុងការជួយអ្នកដទៃ ដោយមិនស្វែងរកផលចំណេញ ឬគិតដល់ការតបស្នងអ្វីឡើយ។ នៅពេលដែលមនុស្សក្លែងក្លាយជួយនរណាម្នាក់ គឺដោយសារតែពួកគេចង់ល្បី ហើយចង់បានអ្វីមកវិញ។ ទោះយ៉ាងណាក៏ដោយ ប្រសិនបើជួយអ្នកដទៃគ្រាន់តែដើម្បីជាកេរ្តិ៍ឈ្មោះល្អ ការឆក់ឱកាស វាមិនមែនជាសេចក្ដីល្អនោះឡើយ

មនុស្សបែបនេះ ច្រើនតែរស់នៅដោយមុខពីរ នៅខាងមុខផ្សេង នៅក្រោយខ្នងផ្សឹង។ ការរស់នៅក្នុងជីវិតយើងគួរតែរស់នៅដោយសប្បុរស មានទឹកចិត្តជួយអ្នកដទៃ និងផ្តល់ដោយមិនខ្វល់ពីការតបស្នង ឬផលចំណេញអ្វីនោះឡើយ។

ការផ្សាយពាណិជ្ជកម្ម

៣. មនុស្សស្មោះត្រង់ តែងតែជាមនុស្សរាបសារ ឯមនុស្សក្លែងក្លាយ តែងតែអួតខ្លួន

មនុស្សស្មោះត្រង់ តែងតែមានចរិតសុភាពរាបសារមិនចេះរអួតអាងអំពីសមិទ្ធផលផ្ទាល់ខ្លួនឡើយ ហើយមិនត្រូវការទាក់ទាញការចាប់អារម្មណ៍ និងពណ៌សម្បុរពីសង្គមនោះទេ។ ផ្ទុយទៅវិញ មនុស្សក្លែងក្លាយតែងតែបង្ហាញពីសមិទ្ធផលរបស់ខ្លួននៅគ្រប់ទីកន្លែង ដើម្បីឱ្យមនុស្សឃើញ និងកោតសរសើរ ទោះបីជាពួកគេអាចមិនល្អពីខាងក្នុងក៏ដោយ។

ការផ្សាយពាណិជ្ជកម្ម

Can Kiem Thanh Dai Su 01 140027631

៤. មនុស្សស្មោះត្រង់ តែងតែរក្សាការសន្យា ចំណែកមនុស្សក្លែងក្លាយបានតែនិយាយ តែមិនដែលធ្វើអ្វីឡើយ

ការផ្សាយពាណិជ្ជកម្ម

មនុស្សស្មោះត្រង់តែងតែរស់នៅដោយការទទួលខុសត្រូវ និងយកចិត្តទុកដាក់ចំពោះអ្នកដែលនៅជុំវិញខ្លួន ដូច្នេះពួកគេតែងតែបំពេញតាមការសន្យារបស់ពួកគេ។ រីឯមនុស្សក្លែងក្លាយជារឿយៗគ្រាន់តែសន្យាថានឹងធ្វើ តែគេមិនដែលគោរពពាក្យសម្ដីដែលគេនិយាយនោះឡើយ មនុស្សប្រភេទនេះ និយាយឱ្យតែរួចពីមាត់តែប៉ុណ្ណោះ។

៥. មនុស្សស្មោះត្រង់ តែងតែបង្ហាញអាកប្បកិរិយាច្បាស់លាស់ រីឯមនុស្សក្លែងក្លាយចេញចរិតមកដូចខ្យល់

ការផ្សាយពាណិជ្ជកម្ម

មនុស្សស្មោះត្រង់ ជារឿយៗមិនភ័យខ្លាចក្នុងការបង្ហាញគំនិត និងចរិតពិតរបស់ខ្លួនដល់អ្នកដទៃឡើយ។ ពួកគេមានឆន្ទៈក្នុងការបង្ហាញឱ្យឃើញច្បាស់។ ផ្ទុយទៅវិញមនុស្សក្លែងក្លាយតែងតែលាក់គំនិតពិតនៅក្នុងចិត្តរបស់គេ ការនិយាយស្ដីអ្វី ក៏គ្មានភាពច្បាស់លាស់អ្វីដែរ។

អ្នកអាចកត់សម្គាល់ពីរបៀបដែលពួកគេទាក់ទងគ្នា។ ជំនួសឱ្យការបញ្ជាក់ ឬបដិសេធសំណួរ ពួកគេច្រើនតែចូលចិត្តសួរអ្នកដទៃថា “ ចុះអ្នកវិញ?”“ ចុះអ្នកវិញ តើអ្នកនឹងធ្វើអ្វី?” ពួកគេបង្កើតអារម្មណ៍ស៊ីជម្រៅដែលមិនអាចទាយទុកជាមុនបាន។ ចំពោះមនុស្សម្នាក់ទៀតមិនច្បាស់ក្នុងអ្វីទាំងអស់៕

ការផ្សាយពាណិជ្ជកម្ម

ប្រភព ៖ Emdep / Knongsrok

ការផ្សាយពាណិជ្ជកម្ម