គ្មានអ្នកណា អាចជួយយើងបាន ក្រៅពីយើងខ្លួនទេ ហើយក៏គ្មានអ្នកណា មកធ្វើបាបយើង ក្រៅពីយើងខ្លួនឯងនោះដែរ

1
ការផ្សាយពាណិជ្ជកម្ម

នៅលើផ្លូវខ្លះ ពេលខ្លះ គឺយើងត្រូវធ្វើដំណើរ ដើរទៅតែម្នាក់ឯង គ្មានវត្តមានក្រុមគ្រួសារ គ្មានមិត្តស្និទ្ធស្នាល គ្មានដៃគូស្នេហា ហើយក៏គ្មានអ្នកណា អាចរួមដំណើរជាមួយយើងឡើយ មិនថាត្រូវជួបប្រទះ ឬឆ្លងកាត់ដំណាក់កាលមួយណាក៏ដោយ គឺមានតែយើងខ្លួនឯង ដែលត្រូវមើលថែខ្លួនឯង ការពារខ្លួនឯង បើដួល គឺត្រូវប្រឹងប្រែងក្រោកឡើងដោយខ្លួនឯង …។

ជីវិតនេះ ទោះយើងមានមនុស្សក្បែរខ្លួនច្រើនប៉ុនណា ក៏មិនប្រាកដថា គេអាចនៅក្បែរ រួមដំណើរជាមួយយើងគ្រប់ពេលដែរ ​… ទោះយើងមានដៃគូស្នេហា ស្រឡាញ់ស្ម័គ្រស្មោះប៉ុនណា ក៏មិនប្រាកដថា គេអាចនៅជាមួយយើងបានគ្រប់វិនាទីនោះឡើយ … ទោះបីយើងមានក្រុមគ្រួសារល្អ​ ស្រឡាញ់ បារម្ភយើងប៉ុនណា ក៏ពួកគាត់ មិនអាចជួយយើងបានគ្រប់រឿងនោះដែរ … ដូច្នេះហើយ ត្រូវតែរឹងមាំឡើង ក្រៅពីយើងខ្លួនឯង គ្មានអ្នកណា អាចជួយយើងបានទេ …។

ការផ្សាយពាណិជ្ជកម្ម

C0f27148fcabf32695f88976317ba137

នៅលើផ្លូវជីវិតមួយនេះ មានមនុស្សតែម្នាក់គត់ ដែលអាចរួមដំណើរជាមួយយើងបានគ្រប់ពេល គ្រប់សកម្មភាព ម្នាក់នោះ គឺយើងខ្លួនឯង។ ត្រូវចាំថា “គ្មានអ្នកណា អាចជួយយើងបាន ក្រៅពីយើងខ្លួនទេ ហើយក៏គ្មានអ្នកណា មកធ្វើបាបយើង ក្រៅពីយើងខ្លួនឯងនោះដែរ”។

ការផ្សាយពាណិជ្ជកម្ម

ជីវិត ជួបទុក្ខ មានបញ្ហា គឺខ្លួនឯង ជាអ្នកជួយខ្លួនឯង មើលថែ​ ការពារខ្លួនឯង នៅពេលដែលយើងរឹងមាំគ្រប់គ្រាន់ហើយនោះ ទោះមានរឿងអ្វីកើតឡើងក៏ដោយ ទោះបីស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ ក៏គ្មានអ្នកណា អាចមកបំបាក់ ធ្វើបាបយើងបានដែរ។ តែបើយើងទន់ជ្រាយខ្លួនឯង យើងមិនរឹងមាំ យើងមិនចេះស៊ូទ្រាំ នោះហើយ ដែលយើងកំពុងតែបើកឱកាសឱ្យអ្នកដទៃ មកវាយបំបាក់ និងមើលងាយយើងបាន។

A08cdeca2f0a5edb3609444447e70118

ការផ្សាយពាណិជ្ជកម្ម

លើសពីនេះ នៅពេលដែលជីវិតធ្លាក់ចូលទៅក្នុងស្ថានភាពណាមួយដែលពិបាកខ្លាំង ចង់ទៅសុំជំនួយពីអ្នកដទៃ កុំខឹងគេ បើគេមិនជួយអ្នក កុំស្អប់គេ ដែលគេបដិសេធនូវសំណើររបស់អ្នក តែត្រូវចាំថា គេមិនជួយព្រោះមានមូលហេតុរបស់គេ គេគ្មានចិត្ត ក៏ជាសិទ្ធិរបស់គេដែរ តែយើងខ្លួនឯងត្រូវតែជួយខ្លួនឯង កុំភ្លេចពាក្យព្រះពុទ្ធមាន ពុទ្ធដីការ ” ខ្លួនទីពឹងខ្លួន “ ត្រឹមពាក្យមួយឃ្លានេះ គឺគ្រប់គ្រាន់ហើយ ដែលត្រូវយល់ឱ្យកាន់តែច្បាស់៕

អត្ថបទ ៖ pHknongsrok / Knongsrok

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម