តើសុភមង្គលពិតប្រាកដ គឺជាអ្វីទៅ?

13
ការផ្សាយពាណិជ្ជកម្ម

#តើសុភមង្គលពិតប្រាកដ គឺជាអ្វីទៅ?

នៅក្នុងជីវិតនេះ មនុស្សយើងតែងតែចំណាយពេលរងចាំ .

ការផ្សាយពាណិជ្ជកម្ម

– រង់ចាំអនាគត ថ្ងៃមុខទៅជាបែបណា?
– រង់ចាំថ្ងៃនេះ ឬថ្ងៃនោះ រង់ចាំថ្ងៃស្អែក
– ចាំទំនេរ ចាំថ្ងៃក្រោយ!
– រង់ចាំឱកាសល្អផ្ដល់ឱ្យ ចាំចាប់ផ្ដើម!
– រង់ចាំជួបមនុស្សល្អពិតប្រាកដ ចាំមនុស្សច្បាស់លាស់!
– ចាំមនុស្សខ្លួនស្រឡាញ់ ហើយគេក៏ស្រឡាញខ្លួួន!

ជួនកាលរង់ចាំ ទាំងមិនដឹងថា ខ្លួនឯងរង់ចាំអ្វីផង! រង់ចាំរហូតដល់ពេលមួយ ស្រាប់តែភ្ញាក់ខ្លួន ថាខ្លួនចំណាយពេលរង់ចាំអត់ប្រយោជន៍ ដោយមិនបានអ្វីមកវិញសោះ។

ការផ្សាយពាណិជ្ជកម្ម
D2af009f1bc194fdeadc3cc535b1f7b9
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

មនុស្សជាច្រើន ចំណាយពេលស្ទើរតែពេញមួយជីវិត មិនគិតសូម្បីតែសុខភាព និងភាពរីករាយក្នុងការជួបជុំក្នុងក្រុមគ្រួសារ ក៏ដើម្បីតែ ៖

– រកលុយឱ្យបានច្រើន ជីវិតរស់នៅក្នុងភាពប្រសើរ!
– ដើម្បីឡានទំនើប ផ្ទះធំស្គឹមស្គៃ!
– មានមុខមានមាត់ក្នុងសង្គម មានថាមពល មានអំណាច!
– មានអ្នកស្គាល់ច្រើន ទៅណាមកណាក៏គេហែហម!

ការផ្សាយពាណិជ្ជកម្ម

រហូតដល់ពេលមួយ ដែលជួបព្រួយពិតប្រាកដ លុយមិនអាចជួយឱ្យមានក្ដីសុខ ឡានទំនើបមិនអាចធ្វើឱ្យខ្លួនឯងសប្បាយចិត្ត ផ្ទះធំ តែគ្មានសុភមង្គល ទើបដឹងច្បាស់ថា សុភមង្គលពិតក្នុងជីវិតគឺជាអ្វី?

Cc79e1b83c11370a68625729ea899e15
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

– គ្មានការបារម្ភ
– គ្មានអារម្មណ៍ខ្លាច ភិតភ័យ
– មានសេរីភាពទាំងកាយ និងចិត្ត
– គ្មានសម្ពាធ គ្មានបន្ទុកដែលត្រូវរ៉ាប់រង
– គ្មានវិប្បដិសារី គ្មានការស្ដាយក្រោយ
– គ្មានជំងឺឈឺថ្កាត់មកបៀតបៀន
– គ្មានភាពលោភលន់
– គ្មានការច្រណែនឈ្នានីស គ្មានការប្រកួតប្រជែង

ការផ្សាយពាណិជ្ជកម្ម

ប៉ុន្តែនៅពេលនេះ ជីវិតអ្នកក៏គ្មានអ្វីដែរ គឺទទេរស្អាត ទើបចិត្តគ្មានអ្វីមកប៉ះទង្គិចទៀត ជីវិតដែលគ្មានតណ្ហា គ្មានមហិច្ឆតា គ្មានការលោភលន់ ទើបជាជីវិតដែលមានក្ដីសុខ និងសុភមង្គលបំផុត …!!!

#ក្នុងចិត្ត #មនុស្សចុងក្រោយ #sadlife #Knongsrok

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម